រូប​អប្សរា​ស៊ិចស៊ី: ប្រតិកម្ម​អវិជ្ជមាន​របស់​អ្នក​វប្បធម៌​

ភ្នំពេញ​៖ រដ្ឋមន្ត្រី​កិច្ចការ​នារី​ និង​អ្នក​​វប្បធម៌​កម្ពុជា​​បាន​ស្នើ​សុំ​ឲ្យ​ក្រុម​វិចិត្រករ​ខ្មែរ​រស់នៅ​អាមេរិក​បញ្ឈប់​ការ​គូរ​រូប​អប្សរា​ស៊ិចស៊ី​ និង​ផ្លាស់​ប្ដូរ​ឥរិយាបថ​មិន​ប្រក្រតី​នោះ​ចេញ​បន្ទាប់​ពី​រូប​បែប​នោះ​ជា​ច្រើន​កាយវិការ​ត្រូវ​បាន​គេ​ដាក់​បង្ហោះ​លក់​តាម​វេបសាយ​មួយ​ឈ្មោះ​ reahu.net រួច​មក។

បណ្ឌិត​ មីសែល​ ត្រាណេ​ អ្នក​ឯកទេស​ខាង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​​ដ៏​ល្បីល្បាញ​បាន​លើក​ឡើង​ថា​ រូប​តាម​វេបសាយ​នោះ​ វា​បាន​ធ្វើ​ឲ្យ​​ឃ្លាត​ឆ្ងាយ​ពី​បរិបទ​ដើម​នៃ​វប្បធម៌​ខ្មែរ​​យើង​នា​សម័យ​អង្គរ​មហា​រុងរឿង។ លោក​បាន​លើក​ហេតុ​ផល​មក​បញ្ជាក់​ថា​ ឥរិយាបថ​ប្រកប​ដោយ​ភាព​ស្រើបស្រាល​បែប​អឺរ៉ុប​ ជា​ចេតនា​​របស់​ក្រុម​វិចិត្រករ​ក្នុង​គោលបំណង​បំផុស​នូវ​​ពេស្យាចារ។ ពួក​ទេសចរ​ខ្លះ​តែង​មាន​ចំណង់​កាម​តណ្ហា​ ហើយ​នេះ​​មិនមែន​​ជា​រឿង​ថ្មី​ថ្មោង​ ឬ​អាថ៌កំបាំង​ឡើយ។

ជា​ការ​ពិត​ណាស់​ អ្វី​ដែល​លោក​បណ្ឌិត​ចង់​បាន​ គឺ​ទេសចរណ៍​វប្បធម៌​ល្អ​មិនមែន​ទេសចរណ៍​ផ្លូវ​ភេទ​កាម​គុណ​ទេ​ (រួម​ភេទ)។

លោក​ មីសែល​ ត្រាណេ​ បន្ត​ថា​ ឥរិយាបថ​ស្ត្រី​អប្សរា​តាម​វេបសាយ​ទាំង​នោះ​ជា​គំនូរ​ដែល​បាន​គូរ​ខុស​ប្លែក​ពី​ចម្លាក់​នា​សម័យ​អង្គរ​ ព្រោះ​ថា​ ជា​ស្រី​អប្សរា​ចំ​តិតក្ដិត​ ឬ​ឱប​គ្នា​ “នេះ​ជា​អ្វី​មួយ​ដែល​វប្បធម៌​ខ្មែរ​យើង​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ ឬ​ក៏​ពុំ​ធ្លាប់​លើក​តម្កើង​នោះ​ឡើយ”។

នេះ​ជា​ឥទ្ធិពល​របស់​វប្បធម៌​អុជអាលកាមគុណ​ (Pornography) អ្វី​មួយ​ដែល​ជា​ការ​ឃ្លាត​ឆ្ងាយ​ពី​ទម្រង់​ ឬ​លក្ខណៈ​ដើម​របស់​ខ្មែរ។ វា​ជា​ការ​ពិត​ណាស់​ ថ្វី​ដៃ​វិចិត្រករ​ខ្មែរ​បុរាណ​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​មោទនៈ​ ហើយ​កម្រ​នឹង​ឈាន​ដល់។ ក៏​ប៉ុន្តែ​ផ្ទុយ​នឹង​តម្លៃ​វប្បធម៌​ជាតិ​ខ្មែរ​ ក្រុម​ខ្មែរ​​អាមេរិក​គូរ​រូប​តាម​​វេបសាយ​មិន​លើក​តម្លៃ​ស្ត្រី​ខ្មែរ​​ឲ្យ​ខ្ពស់​ផុត​លេខ​ដូច​សម័យ​អង្គរ​ឡើយ។

បុរាណវិទ្យា​យើង​បាន​ធ្វើ​ការ​​អំពាវនាវ​សុំ​ឲ្យ​វិចិត្រករ​ដ៏​ចំណាន​ទាំងនោះ​ គ្រាន់​តែ​កែច្នៃ​ ឬ​ផ្លាស់ប្ដូរ​កាយវិការ​ឥរិយាបថ​ ដែល​មិន​ប្រក្រតី​ទាំងនោះ​ចេញ​ដែល​វា​ផ្ទុយ​ពី​ទស្សនវិជ្ជា​របស់​ខ្មែរ។ បើ​សិន​ជា​ក្រុម​សិល្បករ​ទាំងនោះ​មាន​សុច្ឆន្ទៈ​ និង​សុភវិនិច្ឆ័យ​ គឺ​ធ្វើ​តែ​អ្វី​ដែល​ល្អ​ ហើយ​ត្រូវ​វិញ​ ទើប​វា​ប្រសើរ​ជាង។

លោក​ មីសែល​ ត្រាណេ​ សុំ​ឲ្យ​អ្នក​វិចិត្រករ​ទាំង​បី​នាក់​នោះ​មេត្តា​រក្សា​នូវ​ព្រលឹង​ជាតិ​ដែល​ខ្លួន​មាន​ឈាម​ជ័រ​ជា​ខ្មែរ​ផង​ ដោយ​ហេតុ​ថា​ ចង់​ ឬ​មិន​ចង់​ទង់​នៃ​ព្រលឹង​ជាតិ​ គឺ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ​ទៅ​ហើយ។

ដោយ​ឡែក​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ លោក​ស្រី​ អ៊ឹង​ កន្ថាផាវី​ បាន​សម្ដែង​​ការ​ព្រួយបារម្ភ​ចំពោះ​វេបសាយ​នោះ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ និង​​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ដ៏​ល្អ​ផូរផង់។

លោកស្រី​ កំពុង​ព្យាយាម​ទាក់ទង​ទៅ​នឹង​ក្រុម​វិចិត្រករ​គូរ​រូប​អប្សរា​ទាំងនោះ​ ដើម្បី​សុំ​ឲ្យ​មាន​ការ​ស្រាយ​បំភ្លឺ​ច្បាស់លាស់​អំពី​គោលបំណង​ថា​ តើ​ពួក​គេ​ចង់​ធ្វើ​អ្វី?

លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ឯកភាព​ការ​មិន​គាំទ្រ​របស់​លោក​ស្រី​ អ៊ឹង​ កន្ថាផាវី​ ប៉ុន្តែ​លោក​គិត​ថា​ វា​មិនមែន​ជា​រឿង​នយោបាយ​អ្វី​ទេ។

ចំណែក​ឯ​លោក​ ជុច​ ភឿន​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា​ វេបសាយ​នោះ​វា​មិន​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ទេ។ យើង​ធ្វើ​អ្វី​មិន​កើត! ប៉ុន្ដែ​​បើ​ពួក​គេ​នៅ​ក្នុង​ស្រុក​ខ្មែរ​​យើង​អាច​ហៅ​មក​សួរ​នាំ។ លោក​ក៏​បាន​គិត​ថា​​ វា​អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​ប្រពៃណី​ ទំនៀមទម្លាប់​ខ្មែរ​ដែរ​ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច។

លោក​ រាហ៊ូ​ សមាជិក​ម្នាក់​នៃ​ក្រុម​វិចិត្រករ​កុំព្យូទ័រ​ របស់​វេបសាយ​ reahu.net ដែល​មក​លេង​ទី​ក្រុង​ភ្នំពេញ​ថ្មីៗ​នេះ​បាន​និយាយ​ថា​ ក្រុម​វិចិត្រករ​​កុំព្យូទ័រ​នៃ​វេបសាយ​ reahu មាន​គ្នា​៣​នាក់​ ដែល​សុទ្ធ​តែ​ធ្លាប់​បាន​រៀនសូត្រ​ជំនាញ​វិចិត្រករ​​នៅ​អាមេរិក​ លុះ​ពេល​ទំនេរ​អផ្សុក​ក៏​នាំ​គ្នា​ច្នៃប្រឌិត​គូរ​រូប​អប្សរា​បំប្លែង​ឲ្យ​មាន​មុខមាត់​ថ្មី​តាម​ការ​ស្រមើស្រមៃ​របស់​ខ្លួន​ ហើយ​ជា​រូប​ស៊ិចស៊ី​មើល​ទៅ​ស្រើបស្រាល។

រូប​គំនូរ​​អប្សរា​ដែល​ក្រុម​ខ្មែរ​នៅ​អាមេរិក​បាន​គូរ​ដាក់​លក់​កន្លង​មក​មាន​ដូចជា​រូប​តួ​អប្សរា​ពីរ​នាក់​អង្គុយ​លែង​​ខ្លួន​មួយ​កំណាត់​លើ​ តួ​អប្សរា​រាំ​បង្ហាញ​ឃើញ​សុដន់​បាំង​ដោយ​ស្បៃ​កន្សែង​បន្តិច​ តួ​អប្សរា​លែង​ខ្លួន​ក្រាប​លើ​ផ្ទាំង​​សិលា​មុខ​ផ្ទាំង​ចម្លាក់​អប្សរា​ពិតៗ​ និង​មាន​គូរ​រូប​នារី​ខ្មែរ​ក្រហម​ ប៉ុលពត​ម្នាក់​ស្ពាយ​កាំភ្លើង​អាកាពាក់​មួកកន្ដិប​ឈរ​ក្បែរ​ដើម​ត្នោត​បង់កក្រមា​លែង​ទ្រូង​ទទេ​គួរ​ឲ្យ​ស្រៀវស្រើប៕

ប្រភព​ព័ត៌មាន ៖ កាសែត​រស្មី​កម្ពុជា ឆ្នាំ​ទី​ ១៦ លេខ​ ៤៧៧៣
ចេញ​ផ្សាយ ៖ ថ្ងៃ​សៅរ៍ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០០៨
ដោយ ៖​ ធម្មលាភ

40 ចំលើយ

  1. លោកសំណាងពួកែស្គាល់តូរទៀតណរ ខ្ញុំអត់ស្គាល់តួកុនទេ ស្គាល់តែតូរកង់។ ហាស​ហា

  2. លោក​រាហ៊ូ​ហ្នឹង​ឆោត​មែន ទៅ​គូរ​រូប​អប្សា​រា​ឲ្យ​គេ​ជេរ មក​បើក​បន​ស្រី ម៉ាស្សា ក្លឹប​រាំ​អោប អី​នៅ​ភ្នំ​ពេញ​នេះ​ល្អ​ជាង ព្រោះ​វា​ជា​វប្បធម៌​ខ្មែរ បើ​លោក​ធ្វើ​អញ្ចឹង បែប​គ្មាន​នរណា​ជេរ​លោក​ទេ​មើល​ទៅ​នោះ ។

  3. លោកវណ្ណ នៅពេលដែលពូកខ្ញុំមិនគាំទ្រ នឹងរូបអប្សរារបស់ រាហ៊ូ គឺមិនមែនថាពូកខ្ញុំគាំទ្របនស្រី ក្លឹបអីអស់ណឹងទេ។ តែបើលោកគាំទ្ររូបរបស់លោករាហ៊ូ ដូចលោកគាំទ្រក្លឹប ទាំងអស់ណឹងដែរ។

    ពូកយើងនិយាយពីប្រធានបទរបស់អប្សរាសិចសី ដែលទើបតែមានថ្មីៗ ហើយដោយឃើញថាអាណឹងធ្វើអោយបះពាល់ វប្បធម៌បានខ្ញុំចេះតែនិយាយទៅ ព្រោះកុំអោយវាធ្ងន់ធ្ងរជាងនេះ។

  4. សូមគាំទ្រ ១០០% វិចារ របស់លោកវណ្ណៈ ប៉ុន្តែ super និយាយស្តីគ្មាសមហេតផល (logic) អីបន្តិច។
    ជាការពិត អំពើអបាយមុខ ស្រីរាំស្រាត សឹងគ្រប់តែក្លឹប ហើយសុទ្ធតែមានខ្នងពួកតាតា នៅពីក្រោយ ល្បែងពាលាអាវ៉ាសែ ពេញប្រទេសខ្មែរ ហ្នឹងហើយចង់និយាយថា រដ្ឋាភិបាលខ្មែរលាងគូថខ្លួនឯង មិនជ្រះ ចង់ទៅលាងគូថអ្នកដទៃ តិចគេច្រាសវិញ ព្រោះច្បាប់អន្តរជាតិ គ្មានហាមទេ លើកលែង បង្ហាញរូបភាពអាសអាភាស ក្មេងមិនទាន់គ្រប់អាយុ។

    ការរិះគន់ លើវ៉ែបសៃថ៍ របស់រាហ៊ូ គ្រាន់តែជា វិធីដ៏ប្រសើរផ្សាយពាណិជ្ជកម្ម ដោយមិនអស់លុយ ដើម្បីរាហ៊ូ កាន់តែល្បី ហើយកុំសង្ឃឹមដោយស្រមៃ ឬ ដោយពិត អោយសោះ ថាអាចបិទបាន វ៉ែបសៃថ៍ រាហ៊ូ !!!

  5. បើរដ្ឋាភិបាលខ្មែរគ្រាន់បើ បង្កើតវ៉ែបសៃថ៍ថ្មី រួចថតរូប ពីផ្ទាំងចំលាក់អង្គរវត្ត ដាក់ទាំងដុល អោយគេមើលទៅ ដើម្បីទល់នឹង រាហ៊ូ។
    រដ្ឋាភិបាលបង្កើតតែបញ្ហា ដើម្បីបំភាន់ភ្នែកមហាជនខ្មែរ ថាគិតគូរសំបើមណាស់ ប៉ុន្តែបើបានវិភាគ ឃើញថា បញ្ហាយុវជនអត់ការងារធ្វើ, បញ្ហាទំនិញឡើងថ្លៃ, បញ្ហាយួនអន្តោប្រវេស, បញ្ហារំលោភដីធ្លី, បញ្ហាអំពើពុករលួយ, … មេចក៏រដ្ឋាភិបាលខ្មែរគ្មានរក មធ្យោបាយដោះស្រាយ អោយរាស្ត្រមានទំនុកចិត្ត? ជាពិសេស រហូតដល់បច្ចុប្បន្ន ច្បាប់ប្រឆាំងអំពើពុករលួយ មិនទាន់ចេញជារូបរាង ផង!

  6. មិនគួរលាតត្រដាង រូបភាពនេះ មុខអ្នកនេះ មុខអ្នកនោះ ទេ ឬ ចង់អោយសៀមប្រឆាំងនឹង រាហ៊ូ ដែលជាខ្មែរ បើដូច្នោះបានន័យថា ខ្មែរកំពុងបំបាត់កិត្តិយស របស់ខ្មែរហើយ!! គួរល្មមលែងវិភាគវែកញែកទៅ រូបភាពអប្សរា របស់រាហ៊ូ!!!
    ទោះខ្មែរខុស ឬ ខ្មែរត្រូវ, ខ្មែរត្រូវតែការពារខ្មែរ ជាជាងការពារបរទេសជិតខាង!!

  7. ខ្ញុំមិនដឹងថាមិចបានលោកជាតិចេះតែយករឿងផ្សេងគ្នាមក លាយចូលគ្នាឡប់ឡែអញ្ចឹង។

    បើលោកថាអប្សរា ពីមុនក៏លែងខ្លួនដូចរូបណឹង វាអាចសំបន្តិច តែខ្ញុំថាមិនដល់ថ្នាក់ណឹងទេលោក។ តែបើរតាមអ្នកស្រាវជ្រាវវប្បធ៌ម គេថាវាខុសពីភាពដើមទៅហើយ។ សង្ឃឹមថាលោកអានពត៌មានរូចរាល់ចុះ ខ្ញុំខ្ជឹលវាយឡើងវិញណាស់ ហើយបើលោកមិនជឿរស្រាវជ្រារកបន្តរខ្លួនឯងទៅ។

    ខ្ញុំក៏មិនបានគាំទ្រអារឿបបារ អីអស់ណឹងដែរ។​ អារឿង bar អីណឹងវាប៉ះពាល់ តែអារឿងអប្សរាណឹងវាកាន់តែប៉ះពាល់ទៅទៀត ព្រោះវាលេងរហូតដល់ និមិតរូបខ្មែរទៅហើយ (ពាក្យខ្មែរគេថា លេងដល់មេដំបូល)។ ហេតុអី?​ បើលោកជាខ្មែរ សង្ឃឹងថាលោកស្គាល់អំពីតំលែនៃអប្សរាចុះមិនបាច់ខ្ញុំប្រាប់ទេ។

    សូមលោកប្រៀបធៀបអោយបាយស្រួលខ្លួនឯងចុះ រវាងស្ត្រី ក្នុង bar ទាំងណឹងជាមូយអប្សរាខ្មែរនោះ មួយណាមានតំលៃជាង។ បើគេជាន់ឈ្លីអប្សរាដល់ថ្នាក់ណឹងគឺមានន័យថាគេជានឈ្លីខ្មែរទៅហើយ តែបើលោកមិនឈឺចាប់ ខ្ញុំក‌មិនអាចអូសទាញលោកអោយឈឺចាប់បានដែរ។

    No more idea, just want say “i’m so sorry that khmer look-down khmer Absara them self”. If we cannot stop him I just hope that Reahu won do this for our Buddhish, but why not? many khmer still support him. But if you want do for our buddhish pleas try to do this for ព្រះយាស៊ូមុនចុះ។

  8. ម្យ៉ាងទៀត សូមលោកជាតិជូយពន្យល់អាពាក្យថា logic ឫ មិន loginc ផង។ ខ្ញុំពិតជាមិនដឹងជាបែងចែកអារឿង logic not logic ណឹងយ៉ាងណាដែរ។ តែបើលោកអាចបែងចែកច្បាស់ជួយប្រាប់អ្នកមិនដឹងផង។ សុំមិននិយាយតទៀតទេ តែបើទើសត្រជឿកពេកទ្រាំវាមិនបាន។

  9. អំពើអបាយមុខ ពេញប្រទេស មានស្រីរាំស្រាតឥតប្រណី គ្រឿងញៀន ល្បែងស៊ីសងគ្រប់តែកន្លែង ថាមិនសំខាន់ !!! ទាំងអស់ហ្នឹងហើយ ដែលកំពុងបំផ្លាញជាន់ឈ្លីវប្បធម៌ខ្មែរ ទាំងស្រស់ នោះ, ទាំងអស់ហ្នឹងហើយ ដែលប្រទះភ្នែកទេសចរ បរទេស រាប់លាននាក់ មកទស្សនា ប្រទេសខ្មែរ រាល់ឆ្នាំ!!
    និមិត្តរូបរបស់ខ្មែរ វាសំខាន់ណាស់ ប៉ុន្តែវប្បធម៌ ប្រពៃណីយួន កំពុងជ្រៀតចូលប្រទេសខ្មែរ, វប្បធម៌សៀម ចូលអារម្មណ៍កូនខ្មែរ តាមភាពយន្ត ដោយមិនដឹងខ្លួន, ចឹងនិមិត្តរូបរបស់ខ្មែរ នៅមានន័យអីទៀត បើមិនដោះស្រាយ បញ្ហាជាក់ស្តែងចំពោះមុខនៅនឹងកន្លែង។
    និយាយស្តីគ្មានសមហេតុផល មានន័យថា និយាយស្តីគ្មាន logic:។
    ត្រឹមត្រូវណាស់ មានខ្មែរមិនតិចទេ គាំទ្រស្នាដៃរាហ៊ូ ហើយប្រហែលជាមានតែខ្មែរហៃអើទាំងបិទភ្នែក តាមអ្នកស្រី ផាដាវី រដ្ឋមន្ត្រីកិច្ចការនារី ដែលរិះគន់ស្នាដៃរាហ៊ូនោះ។

    អ្នកស្រី ផាដាវី ចង់ធ្វើគំរូ ដូចអ្នកស្រីមួយរ សុខហួរ អតីតរដ្ឋមន្ត្រីកិច្ចការនារី ដែលបានបិទដោយជោគជ័យ បនពេស្យាស្វាយប៉ាក (ភាគច្រើនពេស្យាយួន) ប៉ុន្តែអ្នកស្រី ផាដាវី នេះធ្វើភ្លាវ មិនហ៊ានបិទបនពេស្យា ឬ មិនហ៊ានរិះគន់ ក្លឹបរាំស្រាតទេ បែរជារិះគន់រឿងលើមេឃទៅវិញ ព្រោះរឿងក្បែរខ្លួនគាត់ គាត់មិនហ៊ានទេ។ រីឯអ្នកខ្លះ ក៏នាំគ្នាហៃអើទាំងបិទភ្នែក ទៅទៀត មិនដឹងគោលដៅពិត របស់់គាត់ ។

  10. ព្រឹនេះរវល់ មិនទាន់បានតបតទេណា ហើយក៏នឹងមកម្តងទៀត ប្រហែលជាស្អែក 😛

  11. កុំអាលតបត, ដេកគិត ដើរគិត រត់គិត អង្គុយគិត ញ៉ាំគិត ផឹកគិត ស្តាប់គិត អានគិត គ្រប់ជំហាននិងកាយវិការគិតសិនទៅ មុននឹងតបត ដើម្បីនិយាយស្តី អោយវា logic !!

  12. អូរ ខ្ញុំសរសើរលោកអ្នកនិយាយ logic ហើយ តែគួរអោយស្តាយ​នៅពេលដែលមានកូនខ្មែរមកនិយាយថា “វប្បធម៌ខ្មែរធ្វើអោយខ្មែរមិនរីកចំរើន” ហើយអូតថាខ្លួនឯងនិយាយ logic ទៀត ជាន់ក្បាសាសន៏ឯងហើយស្រែកថាសំហេតុផល។ ដំបៅបន្តិចបន្តូចបើមិនព្យាបាលវាទៅជាមហារីក បើលោកមិនចេះពាក្យណឹងទេ គួអោយស្តាយដែលលោកចំណាយពេលវេលា រៀនអោយចង្អៀតសាលាដល់ពេលនេះ។ បើឃើញថាខ្មែរវាមានបញ្ហាទៅហើយ នាំគ្នាគាំទ្រអោយគេបង្កើត បញ្ហាទៀត ហើយស្រែកថាខ្លួនណឹងត្រូវ ឩអ្នកនិយាយlogic អើយ។ ចាំមើលដល់ពេលរូបណឹងលក់ដល់ដៃពួកអ្នកទេសចណអស់ហើយ ទើបមករារាំង មានតែលោកណឹងទៅដើរប្រមួលទិញពីគេវិញ។

    លោកជាតិឯងមិនពេញចិត្តទេ អារឿងបនស្រី តែបែជាទះដៃអបអរសាទរ អោយគេគូរូបសិចស៊ី ដាក់អប្សរាវិញ។ ចឹងហើយបានជាខ្ញុំមិនយល់។ អ្នកខ្លះថាអារូបពីរបីផ្ទាំងណាំងវាមិនបណ្តាលអោយខូចវប្បធម៌ ប្រពៃណី តែចាំដល់លោករាហ៊ូ លក់រូបណឹងអស់ចិត្តហើយ ចាំនាំគ្នាទប់ស្កាត់ ទប់ស្កាត់ខ្យល់ទៅអស់លោក។ សុំចប់ប៉ុណ្ណឹង ហត់ណាស់ តែបើលោកធ្វើអោយទើសត្រជៀកពេក ស្អែកចាំខ្ញុំឆ្លើយតប ទៀត

  13. មានតែ super គាំទ្ររឿងអបាយមុខ រាំស្រាតទាំងអស់នោះហើយ បានជាចេះតែការពារ រឿងអស់នោះចឹង!
    មិនចាំបាច់គិតស្រមៃថា ផ្ទាំងទាំងអស់នោះ មកដល់ប្រទេសខ្មែរ មានឥទ្ធិពលអ្វីនោះទេ ប៉ុន្តែសង្គមខ្មែរ ជាពិសេសរដ្ឋាភិបាលខ្មែរ បានបន្ថោកវប្បធម៌ខ្មែរ រួចស្រេចទៅហើយ, ដែលទុកអោយ
    រឿងសង្គមអាសអាភាស នៅ rock, u2, spark xo …កន្លែង karaokes ជាពិសេស កាហ្វេក្តៅសាច់ ទួលគោក ត្រឡោកបែក ស្វាយប៉ាក ស្ទឹងមានជ័យ ម្តុំផ្សាថ្មី យប់ឡើង ចង់ដឹង ម្តុំឈូកទិព្វ មុខផ្ទះសំណាក់ បុនប៉ាវក្បែ ផ្សាr sorya រត់បក់ដៃតោងម៉ូតូ រឺក័ចង់ក្លែម ស្រីស្រស់ដៅរាំដោះគ្រឿង ក្រៅ ។ល។
    ឬ មិនចាំទៅអាកន្លែងក្តៅសាច់អស់នោះទេ ទៅត្រឹម ម្តុំអាអូនហ្វឿង កាត់សកស់ ខាងជើងផ្សាអូរស្សី ម្តុំបិទតែមម៉ូតូ ឬក៏ម៉ោងប្រាំល្ងាច ទៅមុខ Hotel cambodiana !

    (បើមិនដឹងទេ សួរពួកអ្នករត់ម៉ូតូឌុប ជួយបង្ហាញទៅ ដឹងហើយ)

    គួរចេះវិភាគផង កុំតែហៃអើតាមតែគេនោះ, បើមិនចេះវិភាគ ច្បាស់ជានិយាយអ្វី គិតអ្វីក៏គ្មានសមហេតុផល (logic) ដែរ ព្រោះវាមិនចេញពីការវិភាគផ្ទាល់ខ្លួន!

  14. Website នេះមានរូបស្រ្តីខ្មែរកណ្តៀតក្អមចេញសុដន។​​ ស្នាដៃវិចិត្រករនេះគួរសម។

    ម្ចាស់Website នេះគាត់មិនគាំទ្រស្នាដៃរបស់លោក រាហ៊ូទេ តែគាត់
    បានយករូបគំនូរដែលជាស្នាដៃរបស់លោករាហ៊ូមកតាំងDisplay
    នៅលើWebsiteរបស់គាត់ ចុះនេះមិនមែនគាត់ជួយផ្សាយពាណិជ្ជកម្មអោយលោករាហ៊ូទេ?

    ហើយតើWebsiteនេះអាចបានទទួលផលប្រយោជន៏ពីរូបគំនូរ
    នេះដែរឬទេ?​ តើការដាក់តាំងរូបទាំងនេះនៅលើWebsiteរបស់
    គាត់អាចប៉ាស់ពាល់ដល់វប្បធម៌និងកិត្តិយសរបស់ខ្មែរដែរឬទេ?

  15. បើ​ខ្ញុំ​មិន​ដាក់​រូប​ឲ្យ​ឃើញ ច្បាស់​ជា​មាន​អ្នក​ខ្លះ​និយាយ​ថា​ជា​រឿង​មិន​ពិត ហើយ​ក៏​ដឹង​ជា​មុន​ថា​មាន​អ្នក​រឹះ​គន់​ដែរ នៅ​ពេល​ដែល​ដាក់​រូបភាព​ទាំង​នោះ។ ហើយ​អា​រឿង​ផលប្រយោជន៍​គឺ​ថា​គ្មាន​តែ​ម្ដង ព័ត៌មាន​ទាំងអស់​នោះ​យក​ចេញ​ពី កាសែត អ្នក​កាសែត​មាន​និយាយ​ពី​តំបន់​បណ្ដាញ​របស់​លោក​រាហ៊ូ និង​ដាក់​រូប​ទាំង​នោះ​ផង​ដែរ។ អស្ចារ្យ​មែន Koy ឆ្លាត

  16. រូប​មួយ​នេះលើក​តម្លៃវប្បេធម៌​ខ្មែរ http://khmergallery.com/extimages/p_TD14_ezg_1.jpg

  17. Evannak បានធ្វើអោយខ្ញុំសើចចុកពោះ។

  18. អស្ចារ្យ​សម្បើម​ដៃ​ហើយ​វណ្ណៈ នេះ​បាន​ជា​មនុស្ស​ចេះ​តែ​មាន​មែន។ មាន​អ្វី​ដែល​ផ្លែក​ទៀត​អត់ ចេញ​ឲ្យ​អស់​ក្បាច់​គុណ​ម៎
    មាន​អី​តែ​ឯង http://farm4.static.flickr.com/3061/3062655662_7215f7d1f7.jpg?v=0

  19. បើលោកណាក់ឯងយល់ថាលើកតំកើងវប្បធម័ខ្មែរនោះ អីចឹងគួរតែយកទៅតាំងនៅផ្ទះរបស់លោកតាម៉ង់ទៅ លោកក៏មានបងប្អូនជាស្រីដែរ (ដូចគ្នា ) រួមទាំងម្តាយផងដែរ ខ្ញុំខ្លាចតែលោកយកទៅតាំងផ្ទះមិនបាន ១ម៉ោងផង ខានម៉ោចុចអាំងទើណែត (និយាយលេងទេកុំឆេះដុំ)

  20. លោកជាតិ លោករៀនlogic ដល់ថ្នាក់ទីប៉ុន្មាណ ខ្ញុំបញ្ជាក់ថា ខ្ញុំមិនពេញចិត្តរូបលោករាហ៊ូ ហើយកមិនពេញចិត្តបនទាំងអស់ណឹង បែជាទាញថា ខ្ញុំណឹងចូលចិត្តបែបបនស្រី បើលោកដឹងអស់កន្លែងចឹង មានតែលោកណឹង ចូលចិត្ត។ លោកជួយទាញសមីការ logic លោកណឹងអោយស្រួលផង។ បើមិនចេះកុំថាខ្លួឯងចេះ។ បើលោកស្រាលាញរូបស្រាតចឹង ==> លោកស្រាលាញ់បទស្រីណឹងដែរ!!!

    លោកណាក់ បើស្រលាញរូបណឹងខ្លាំង កាត់ត​ដាក់ header web site លោកទៅ​ ជួយផ្សប់ផ្សាយគ្នាផង បើមិនអញ្ចឹង ជួយធ្វើអ្នក marketing អោយលោករាហ៊ូ នៅស្រុកខ្មែរទៅ ក្រែងមានគេទិញ បានលុយចាយ។

  21. ខ្ញុំសូបបកស្រាយពីតំលៃអប្សរាខ្មែរចុះ ព្រោះអ្នកមួយចំនួនមិនយល់ ហើយបកស្រាយរឿងតំលៃអប្សរាខ្មែរណឹងមិនអស់នៅ វិបសាយ 4khmer។ តំលៃរបស់អប្សរាមានពីធំៗ
    – បង្ហាញពីភាពជឿនលឿន ដូចប្រាសាទបុរាណខ្មែរជាច្រើន ហើយក៏មិនមានន័យថាមកពីរូបណឹងស្រាតដែរ គឺមកពីថា ខ្មែរជឿនលឿនមានបច្ចេកទេសឆ្លាក់ផ្ទាំងថ្ម សង់ប្រាសាទ​ នៅពេលដែលប្រទេសផ្សេងៗធ្វើមិនបាន។ ហើយក៏ជាការអោយតំលៃទៅលើកាពលិរបស់បុព្វបុរសខ្មែរយើង។
    – រូបអប្សរាគឺជាស្រីសូគ៌ា មិនមែនស្រីស្រាតទេ គឺស្រីស្អាត មានទាំងចំនេះ ស្អាតទាំងរូបរាង អត្តចរិករៀបរយ (មិនមែនឬកអោយដូចរូបគំនួររាហ៊ូទេ) ដែលគេយកមកតំណាងអោយនារីខ្មែរនាសម័យនោះ និង បច្ចុប្បន្ន។

  22. បកស្រាយតាមតែគំនិតខ្លួនឯង! ខ្មាសអ្នកអាន អោយតែមែនទែន ហ្មង!
    រូបអប្សរា ជារូបតំណាងនារីខ្មែរ ទោះចង់ថា ជាស្រីសួគ៌ាអ្វីក៏ដោយ ព្រោះស្នាមញញឹម រង្វង់មុខ សំលៀកបំពាក់ តំណាងការរស់នៅ របស់នារីខ្មែរ ជាពិសេស ក្នុងវាំង កាលសម័យអង្គរ។
    – “បង្ហាញពីភាពជឿនលឿន ដូចប្រាសាទបុរាណខ្មែរជាច្រើន ហើយក៏មិនមានន័យថាមកពីរូបណឹងស្រាតដែរ…” ជាសម័យជ៉ឿនល៉ឿន វាត្រឹមត្រូវហើយ ប៉ុន្តែថា “គ្មានន័យថារូបហ្នឹងស្រាត”នោះ ដូចជាខុសទេដឹង, រូបហ្នឹងស្រាត ថាមិនស្រាតទៀត មិនដឹងភ្នែកស្អីទេ ឬ ជាភ្នែកទីទុយ មើលថ្ងៃមិនឃើញ មើលយប់ឃើញ? មិនឃើញ ដោះអប្សរាននោលគោគ រលោងជាងដោះមនុស្សទៀតទេអី មិនដឹងប៉ុន្មានសិបលាននាក់ ស្ទាបផងអង្អែលផងដោះហ្នុង, រន្ធផ្សិត និង ភ្លៅ ននោលគោកដែរ មេចមិនស្ទាបអង្អែល អោយរលោងស្មើគ្នា ទៅស្ទាបអង្អែលតែដោះ, ហើយមេច ស្តេចសម័យហ្នុង មិនគិតអំពីវប្បធម៌ខ្មែរថោកផង បានជាអោយឆ្លាក់រូបអប្សរា ចេញដោះទាំងពីរ រន្ធផ្សិត ភ្លៅសងខាង បាំងតែពីមុខ អោយគេឯងស្ទាបអង្អែលគ្រប់គ្នាចឹង ?

    – “រូបអប្សរាគឺជាស្រីសូគ៌ា មិនមែនស្រីស្រាតទេ” ប៉ុន្តែ រូបអប្សរាហ្នុង តំណាងអោយនារីខ្មែរ ជាពិសេសេស្រីរបាំ ក្នុងវាំង។ មិនមែនស្រីស្រាតទេ តែវាស្រាត បើកអោយស្ទាប ជាសាធារណៈទៅទៀត ភស្តុតាង គឺដោះឡើងរលោងតែម្តង, អ្នកណាក៏ដឹងដែរ បើមិនដឹងទេ ទៅមើលផ្ទាល់នៅអង្គរវត្ត ទៅ។

    រីឯអប្សរា របស់រាហ៊ូ គឺវិសេសវិសាល ទាំងគំនិតឆ្នៃប្រឌិត ទាំងគំនិតអភិវឌ្ឍ ពិបាករកអ្នកប្រហែល ដែលកូនខ្មែរត្រូវ តែហាត់រៀន បទពិសោធ របស់គាត់ ប៉ុន្តែ វិសេសវិសាលជាង រាហ៊ូទៅទៀតនោះ គឺ កាលសម័យអង្គរគ្មាន Photoshop ផង, កូនខ្មែរ អាចធ្វើរូបអប្សរាខ្មែរ បង្ហាញស្នាដៃសិល្បះ គួរអោយចាប់ចិត្ត លើផ្ទាំងថ្ម, ចឹងហើយបើសម័យនោះ មាន Photoshop ច្បាស់ជារង្កើពិភពលោក ហ្មង ជាងរាហ៊ូ ទៅទៀត!!!

    សូមអោយតំលៃអ្វី ដែលជាគំនិតឆ្នៃប្រឌិត របស់កូនខ្មែរ ជាពិសេស រាហ៊ូ ហើយត្រូវតែបន្ទាបតំលៃ អ្វីដែលបន្ថោកវប្បធម៌ខ្មែរពិតប្រាកដ នោះ (បនស្រីពេស្យា, បនស្រីរាំស្រាត តាមក្លឹបកំសាន្ត, ការជួញដូរកុមារ, ..)

    បញ្ជាក់ ៖
    អោយតែមកដល់ប្រទេសខ្មែរ, ពួកទេសចរបរទេស មិនដែលខាន សំដៅទៅស្ទាបអង្អែលដោះអប្សរា នៅអង្គរវត្តសិន។ អប្សរា តំណាងស្រ្តីខ្មែរ ហើយបើបណ្តោយ អោយពួកទេសចរបរទេស ចេះតែស្ទាបអង្អែលចឹង មានន័យយ៉ាងណា? ហាម ឬ អ្វី? តិចអ្នកស្រីផាដាវី ចេញអនុក្រឹត្យហាម ពួកទេសចរស្ទាបអង្អែល ដោះអប្សរា ទៀតទៅ!!! តិចនាំគ្នាស្រែកបន្ទោរតាមអ្នកស្រីនោះទៅ ច្បាស់ជាចោលលុយ លែងមានទេសចរហ្មង, សេដ្ឋកិច្ចខ្មែរកំពុងវេទនាផង បច្ចុប្បន្ន)

  23. សូមមើលរូបថតទាំងនេះផងទៅ រូបថតណាត្រូវតែរិះគន់ ឬ លើកសរសើរ?​ ជួយប្រាប់ផង, បើរឿងអបាយមុខ ឃើញស្តែងនឹងភ្នែក (បនពេស្យា, ក្លឹបរាំស្រាត, ល្បែងស៊ីសង, …) រិះគន់ទេនោះ​!

    http://sreysaat.blogspot.com/search?updated-max=2008-08-21T11%3A57%3A00%2B07%3A00&max-results=3

  24. ខ្ញុំសូមឈប់និយាយហើយ ព្រោះឈប់ចង់សរសេរ និង អានពាក្យអសុរសត៏ទៅទៀត។ តែសូមប្រាប់ថា ស្នាដៃរកូនខ្មែរ ខ្ញុំអោយតំលៃ តែមិនមែនស្នាដៃបៀបលោករាហ៊ូ​នោះទេ កុំថាឡើយ អោយតំលៃ សូម្បីតែមើលមិនចង់មើលផង។

    ហើយអារូបដែលលោកគិតថាស្អាតណឹង ទុកមើលខ្លួនឯងចុះ។ សូមលាតែកុំធ្វើអោយខ្ញុំទើសត្រជៀកពេក ខ្ញុំមកវិញ។​ សុំទៅដើលេងហើយ និយាយទៅមកអត់ប្រយោជន៏ ច្រំដែលៗព្រោះបើអ្នកខ្លះងប់ងល់នឹងមើលអារូបបៀប ណឹងទៅហើយ។

  25. គួរតែវិភាគផង!
    នៅប្រទេសខ្មែរ ខំគេច ក៏នៅតែប្រទះភ្នែកដែរ រឿងអាសអាភាសនោះ នៅគ្រប់តែកន្លែង ពីទីក្រុងដល់ជនបទ មេចមិនទៅរិះគន់ ខំនិយាយ ដូចការពារវប្បធម៌ខ្មែរ សំបើមណាស់ ប៉ុន្តែការពារ មិនចំគោលដៅត្រូវការពារ ដែលសំដៅតែរូបភាពអប្សរា លើមេឃ របស់រាហ៊ូនោះ!
    បើជាការល្អ ដើម្បីរិះគន់រាហ៊ូ គួរតែបង្កើតវ៉ែបសៃថ៍ ដាក់ឈ្មោះ រាហ៊ូព្រីម ទៅ រួចគូរអប្សរាឡើងវិញ រុំខ្លួន ទុកតែចុងជើង និង ម្កុដអប្សរា បានហើយ ដើម្បីបង្ហាញថា ជាគំនិតឆ្នៃប្រឌិតថ្មីជាងរាហ៊ូ ប៉ុន្តែការពារវប្បធម៌ខ្មែរ។ របៀបហ្នុង ច្បាស់ជានឹងទទួលការរិះគន់ច្រើនជាងរាហ៊ូ មិនដឹង!

  26. វាពិតណាស់ រូបភាពរាហ៊ូ ស្អាតចឹង ត្រូវតែសរសើរ, មិនអាចកំសាក ភរអារម្មណ៍ខ្លួនឯងបានទេ។ អ្វីដែលស្អាត ថាស្អាត, មិនមែនឃើញស្អាត ថាមិនស្អាត រួចលួចថតទុកមើល!
    គ្មានងប់ងល់អីទេ ប៉ុន្តែ ត្រូវតែដឹង ត្រូវតែមើល យ៉ាងហោចណាស់ ជាបទពិសោធ សំរាប់ជីវិតដែរ ព្រោះ មនុស្សកើតមក មួយជីវិតចៀសផុតអី បើមិនមានប្តី មានប្រពន្ធ មានកូន, នោះមិននិយាយ រឿងករណីពិសេស ចំពោះអ្នកខ្លះ ទេ!

  27. យ៉ះ! សប្បាយលេង​អស់តាហ្មង! ប្លក់​បង​សម្បត្តិ​ដូចជា​ផុស​ផុល​ដល់​ក​ហើយ!
    រាល់​ថ្ងៃ​ខ្ញុំ​ចាំ​តែ​មើល​ទេ​ថា លោក​ រាហ៊ូ​ អី​គេ​ហ្នឹង នឹង​ចេញ​រូប​អី​ទៀត? គាត់​ខ្លាំង​គ្រាន់​បើ​ ធ្វើ​ឲ្យ​ប្រិយមិត្តយើង ជក់​ចិត្ត​ជាមួយ​រូបភាព (មិន​អាចគំនូរ​បាន​ទេ ព្រោះ​វាធ្វើតាម​កុំព្យូទ័រ) ស្រើប​ស្រាល​របស់​គាត់!

  28. អគ្គលីបុត្រ
    ដឹងថារូបនោះមិនមែនជាគំនូរទៀត។ ពិនិត្យពិច័យរូបហ្នុងខ្លាំង
    ណាស់។ ដឹងថាវាស្អុយហើយនៅតែហិត។

    គ្មានការស្រើបស្រាសសោះអីចឹង ទៅបួសមតើ។

  29. រូបមួយនេះបើមើលទៅគឺស្អាតម្យ៉ាងដែតា…. ប៉ុន្តែ មនុស្សស្រីក្នុងរូបនេះ ខ្ញុំដូចជាធ្លាប់ឃើញមុខ ប្រហែលជា តារា ណាម្នាក់ហើយមើលទៅ….

  30. ខ្ញុំបោះពុម្ភពណ៌ ពង្រីក បិទនៅបន្ទប់ទទួលភ្ញៀវណ៎ រូបស្រីពីរនាក់អង្គុយ ព្រោះខ្ញុំឃើញរូបភាពហ្នុង ស្អាតជាងរូបភាពដទៃ។ គ្មានលុយទិញទេ ៨០ ដុល្លារឯណោះ ហើយមិនដឹងថ្លៃផ្ញើប៉ុន្មានទៀត។

  31. អូអញ្ចឹងផង បោះពុម្ភជូនម៉ាកលោកមួយទៅ 😀

  32. ដឹងអីទេ​ koy ! ចេះ​ពាក្យ​ស្លោក​អី​ណា! យ៎ គ្រាន់​តែ​រូប​​ភាព​​ក៏​មក​ចង់​រក​រឿង​អគ្គលីបុត្រ​ដែរ!

  33. ជាតិ ប្លុក​ស្រី​ស្អាត​របស់​អ្នកបាន​ដាក់​​តំណ​មក​​ចូល​លែង​រួច​ហើយ ។ សង្ស័យ​ម្ចាស់​ប្លុក​ភ័យ​ខ្លួន​ហើយ ។ មាន​រូប​ស្រីៗ​ស្អាត​ៗ​ពេក ហើយ​សុទ្ធ​ជា​នារី​ខ្មែរ​ទៀត ។​ម្យ៉ាង​ដែរ ហាសហា!!

  34. ភ្លេចមើលរូប ឡូហ្គូ ម្ជាស់ប្លុកខាលលើ មានរូបស្រីខ្មែរស្អាត ពាក់អាវកាន់ខ្អម ដូចជាមិនខុសពីរូបលោក រាហ៊ូទេ តែរូបរាហ៊ូអេមជាង។ តែអត់មាន អ្នកណាថាអី (:D) JK

  35. កើតជាខ្មែរត្រូវមានគំនិតជាខ្មែរផង
    តុ្រវចេះថែរក្សាទំនៀមទំលាប់អ្វីៗដែលខ្មែរមាន។

  36. រិះគន់ រាហ៊ូ ប៉ុន្តែមើល ខាងក្រោម ជាវប្បធម៌អ្វី មេចមិនរិះគន់ផង បណ្តោយអោយវា ជ្រៀតចូលសង្គមខ្មែរ ចឹង ?
    ហ្នុងហើយ វប្បម៌ យួន សៀម ពង្វក់ស្មារតីកូនខ្មែរ ដោយមិនដឹងខ្លួន។

    http://mitleap.com/profiles/blogs/2262081:BlogPost:15521

  37. មានរូវជាច្រើនរបស់លោករាហូដែលខ្ញុំបានឃើញ មានមួយចំនួនមិមសមរមមែន មួយចំនួនពិតជាអស្ចារ្យណាស់។ តាមខ្ញុំយល់ទៅតាមរូបភាព និងអារម្មណ៍ នៃសិល្បៈ គឺគាត់ចង់បង្ហាញ អំពីអប្សរាពិតមានសាច់ ដែលមាននៅជំនាន់នោះ​ ដែលខ្មែរយើងយករូបមកឆ្លាក់ជាអប្សរាថ្មរ។

    ខ្ញុំសូមសរសើរគាត់ដែលបានរកនឹកឃើញ នឹងទាញយករូបភាព ថ្មរអង្គរមកចេញជារូបភាពពិត ដែលយើងអាចមើលទៅ ស្រម័យទៅ មនុស្សស្រ្តីខ្មែរយើងជំនាន់នោះ៕

    បើនិយាយអំពី ភាពស្រើបស្រាល ឬអ្វីដែលជាលក្ខណៈ អាសអាភាស នោះ គឺខ្ញុំយល់ថាខ្មែរយើងមានតាំងអំពីបុរាណ មកម្លេះ ដែលបានមាន នៅក្នុងចំលាក់ គំនូរ ចំរៀង កំណាព្យស្នេហារមួយចំនួន ហើយទាំងនោះក៏ជាសិល្បៈមួយបែប ដែលយើងធ្លាប់ជួបមកដែរ ហើយយើងមានអារម្មណ៍បែបណា ចំពោះអ្វីដែលយើងជួបកន្លងមក។​

    គំនូរដែលគាត់បានធ្វើនេះ ខ្ញុំជឿថា ក្នុងចំណោមអ្នកគំនូរជា ច្រើន នៅប្រទេសយើងធ្វើមិនបានដូចគាត់ ទេ។

    ខ្ញុំជឿថាអ្វីទាំងអស់ជាសិល្បៈ! សូមគិតអោយជ្រៅជាងនេះ កុំយកតែគំនិតមួយមកបំផ្លាញ គំនិតគាត់។

  38. ខ្ញុំគឹតថាវាមិនមែនជាវប្បធម៌​ដូចមនុស្សទាំងពួងគឹតថាវា
    ស្មោគគ្រោកនោះទេ​វាក៏ជាផ្នែកមួយនៃសិល្បះនៃការកែរ
    ឆ្នៃផងដែល​។​កាលសម័យដើមបុព្វបុរសយើងក៏បាន
    បន្សល់ទុកស្នាដៃដូចគ្នានេះដែល​។​មានតែការថែរក្សារប៉ុណ្ណោះទើបផ្តល់នូវភាពគង់វង់​។
    ពីមនុស្សចាស់គំរិល​(jar108win@ymail.com)

  39. ស្រីៗចូលចិត្តមនុស្សល្អ ។
    ហើ្យស្រឡាញ់មនុស្សអាក្រក់​ ។
    តែរៀបការជាមួយអ្នកមាន ។
    +855979108742

បញ្ចេញមតិ