នាង”នឹក”ដល់អ្នក?

បើ​អ្នក​ចង់​ទាក់ទាញ​ឱ្យ​អ្នក​ណា​ម្នាក់​ស្រឡាញ់​ចូល​ចិត្ត ឬ​ចាប់​ចិត្ត​ស្នេហា​នោះ​គួរ​ចាប់​ ផ្តើមដោយការធ្វើឱ្យ ភាគីម្ខាងទៀត “នឹក” ខ្លួនជាមុនសិន។ បើអាចធ្វើឱ្យមនុស្សដែលអ្នក ស្រឡាញ់ពេញចិត្តនឹកអ្នកបាននោះ បញ្ជាក់ឱ្យឃើញថា អ្នកអាចឈ្នះលើចិត្តមនុស្សម្នាក់ នោះបានពាក់កណ្តាលហើយ ។
ជាការពិតណាស់អ្នកចង់ឱ្យភាគីម្ខាងទៀត “នឹក” អ្នកក្នុងផ្លូវល្អនិងភាពជាវិជ្ជមានដូច្នេះ ការដែលធ្វើឱ្យគេ នឹកអ្នកបានច្រើន ឬយូរប៉ុនណានោះ វាស្ថិតនៅលើសមត្ថភាពពិសេស ផ្ទាល់ខ្លួនរបស់អ្នកហើយ សូមស្វែង យល់តាមវិធីសាស្ត្រទាំង១០ខាងក្រោមនេះ ៈ
១-បើមិនអាចទៅជួបនាងបាននោះ អ្នកគួរផ្ញើបាច់ផ្កាដល់នាងដើម្បីជាការរំលឹកដល់ ការចងចាំរបស់នាង ដែលមានចំពោះអ្នកជំនួសវិញ ។ សំរាប់ការផ្តល់បាច់ផ្កាមិនថា ជាផ្កាអ្វី នោះទេ គឺសុទ្ធសឹងតែទទួល បានលទ្ធផលល្អប្រសើរទាំងអស់ ព្រោះនារីជាភេទដែលស្រឡាញ់ភាពស្រស់ស្អាតខ្លាំងណាស់ ហើយថែម ទាំងចូលចិត្តនៅតែជាមួយរបស់របរ ស្អាតៗស្រាប់ទៀតផង ។ ដូច្នេះបើមានអ្នកណាម្នាក់យកផ្កា ដ៏ស្រស់ ស្អាតទៅប្រគល់ឱ្យដល់ ដៃនាងផងនោះ នាងច្បាស់ជាពេញចិត្តជាមួយនឹងក្តីព្យាយាម របស់ភាគីម្ខាងទៀត ជាក់ជាមិនខាន ។ យកល្អគួរចេះជ្រើសរើសយកផ្កាផង យ៉ាងហោចណាស់គួរសេបីឱ្យដឹងថា តើ នាងចូលចិត្តផ្កាអ្វីដើម្បីការពារកុំឱ្យមានការអសទ្ធាចំពោះយើង ។
២-ផ្តល់សត្វចិញ្ចឹមដល់នាង ដូចជាត្រី, កណ្តុរ, ទន្សាយ, ឆ្មា និងឆ្កែ ជាដើម ឬមួយក៏នឹកក្នុងចិត្តថា តើសត្វប្រភេទណាដែលអាចធ្វើឱ្យនាងសប្បាយចិត្តបាន គឺយកសត្វនោះតែម្តង ។
៣-ជូនទឹកអប់ដល់នាង ដោយត្រូវជ្រើសរើសម៉ាកយីហោណា ដែលមានឈ្មោះយ៉ាងជ្រាលជ្រៅដូចជា ម៉ាក “ស្រឡាញ់ស្មោះ” “ជាប់អន្ទាក់ស្នេហ៍” និង “នឹកជានិច្ចនិរន្តរ៍” ជាដើម។ ជាការពិតណាស់ទឹកអប់ សម័យនេះម៉ាកយីហោនីមួយៗសុទ្ធតែបញ្ជាក់ពីអត្ថន័យរបស់វា ទៅតាមការនិយមចូលចិត្តរបស់មនុស្ស ។
៤-កុំភ្លេចផ្ញើប័ណ្ណជូនពរដែលមានអត្ថន័យស្នេហាផ្អែមល្អែមឱ្យនាង ស្រួលមិនស្រួលនាងអាចសរសើរ អ្នកនៅក្នុងចិត្តថា អ្នកគឺជាមនុស្សដែលមានមនោសញ្ចោតនាខ្ពស់ផងក៏ថាបាន។
៥-ទិញឈុតដំណេក, ឈុតរាត្រី ឬឧបករណ៍សំរាប់លេងពេលរាត្រីឱ្យនាង។ ត្រង់ចំណុចនេះបញ្ជាក់ថា អ្នកគឺជាមនុស្សល្អិតល្អន់ និងមានការបារម្ភពីនាង ។ បើអ្នកទិញភួយជូននាង នៅក្នុងចិត្តនាងអាចគិតថា អ្នកមានការបារម្ភពីខ្លួននាង។ ទោះបីអ្នកមិនអាចផ្តល់ភាពកក់ក្តៅ ដល់នាងបានក៏ពិតមែន ប៉ុន្តែនៅ ពេលយកភួយនោះមកដណ្តប់នាងក៏នឹកពីគុណសម្បត្តិរបស់អ្នកជាក់ជាមិនខាន។
៦-ថតរូបជាមួយនាងដែលមានទំហំធំល្មមអាចយកទុកសំរាប់មើលមុខអ្នក ។
៧-បង្កើតជាសៀវភៅកំណត់ហេតុប្រចាំថ្ងៃ ដោយបិទរូបថតអ្នកនិងនាង ហើយ សរសេរបរិយាយ ពីរឿងរ៉ាវ អតីតកាលដ៏ផ្អែមល្ហែម លុះនៅពេលដែលនាងយកមកមើល នោះនឹងធ្វើឱ្យនាងនឹកឃើញរឿង អតីតកាលទាំងនោះផងដែរ។
៨-ជូនបន្ទះស៊ីឌីបទចំរៀងមនោសញ្ចោតនា ហើយឱ្យនាងសន្យាថា នឹងបើកស្តាប់នៅ រៀងរាល់ពេលដែល ស្រងេះស្រងោច ប៉ុន្តែការពិតនៅមានអ្នកម្នាក់ផងដែរដែលមិនធ្វើឱ្យ នាងស្រងេះស្រងោច ឬខ្លាច។
៩-ចំណាយប្រាក់ទិញគ្រឿងតុបតែងលំអកាយឱ្យនាងមួយបំប្លេ។ ទិញគ្រឿងលំអដែលរំពឹងថា នាងអាច យកជាប់តាមខ្លួនបានរហូត ដើម្បីគ្រាន់ជាសញ្ញាសម្គាល់ថា ទោះជាមានសុខ ឬទុក្ខអ្នកនៅក្បែរនាងរហូត។
១០-សរសេរសំបុត្រស្នេហាបង្ហាញពីទឹកចិត្តជាលាយលក្ខណ៍អក្សរ ព្រោះបើត្រឹមតែនិយាយថា ស្រឡាញ់ ឬពេញចិត្តនោះវាអាចជាខ្យល់ដែលផ្លុំចេញតាមមាត់ ហើយវារសាត់ តាមខ្យល់បាត់ គឺនិយាយបានក៏អាច
ភ្លេចបាន។ ការសរសេរជាពាក្យពេចន៍នោះវាមានភាពជ្រាលជ្រៅនៅក្នុងចិត្តជាង ប៉ុន្តែបើសិនសរសេរ ហើយនឹងធ្វើឱ្យនាងលង់សម្តី ឬអត់ នោះត្រូវទុកឱ្យពេលវេលាជាអ្នកពិសោធន៍ ។
ជាការពិតណាស់គូស្នេហ៍ដែលល្អូកល្អឺននឹងគ្នានោះ មិនមែនស្ថិតនៅត្រង់ការមានសម្ព័ន្ធ ផ្លូវភេទនឹងគ្នាទេ ភាពល្អូកល្អឺនអាចមានទំនាក់ទំនងបាននៅត្រង់ការដែលយើងមានការ ប្រតិបត្តិរវាងគ្នាជាប្រចាំដូចជា ៈ
-ក្រោយភ្ញាក់ពីដំណេកមុននឹងទៅលុប មុខដុសធ្មេញ គួរថើបនាងមួយខ្សឺតពីរខ្សឺត ។
-នាំគូស្នេហ៍ទៅជាមួយគ្នានៅពេលដែលអ្នកត្រូវការទិញខោស្លីបឱ្យនាង។
-ណែនាំគូស្នេហ៍ឱ្យស្គាល់អតីតគូស្នេហ៍ចាស់របស់ខ្លួន ដើម្បីបង្ហាញពីការស្មោះស្ម័គ្រ ចំពោះនាងថា អតីតកាល គឺជារឿងអតីតកាល ចំណែកបច្ចុប្បន គ្នឺ “បងនិងអូន”។
-បបួលគ្នាទៅដេកនៅផ្ទះរបស់ឪពុកម្តាយទាំងសងខាង ដើម្បីឱ្យឪពុកម្តាយបានស្គាល់ ពីសង្សាររបស់ យើងខ្លះ ។
-បញ្ជូនខ្សែភ្នែកក្នុងន័យស្នេហាឱ្យនាងជាញឹកញាប់ បើទោះជាបានឃើញមុខគ្នាក្នុង រយៈពេលខ្លីក៏ដោយ ។
-ប៉ះស្ទាបគ្រប់កន្លែងពិសេសៗរវាងគ្នានិងគ្នាឱ្យបានញឹកញាប់ យ៉ាងហោចណាស់មួយ ថ្ងៃក៏៣ដងដែរ ដល់ពេលនោះវារឹតតែធ្វើឱ្យសម្ព័ន្ធស្នេហ៍កាន់តែស្អិតរមួតថែមទៀតជាក់ ជាមិនខាន ។

7 ចំលើយ

  1. សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
    http://www.facebook.com/translations

  2. Pu ke nas nor. mel tov gfs chron hoay neak.

    Help me pong

  3. ខ្ញុំពិតជាចាប់អារម្មណ៍ណាស់ចំពោះវែបសាយនេះ។​ពីព្រោះថាវាមានសារៈសំខាន់​វាអាចជួយដល់ខ្ញុំ………

  4. ល្អមែនទែន

  5. បទពិសោធន៍ច្រើនហើយមើលទៅ.,

  6. មានការយល់ដឹងច្រើនមាន

  7. ល្អដែរ ប៉ុន្តែនេះគឺសម្រាប់តែប្រុសៗទេមើលទៅ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: