ដូចជាភ្លេច​អស់​រលីង

មិន​ដឹង​ជា​​ភ្លេច​អ្វី.. ដល់​មក​លេង​នឹង​គេ​លែង​កើត​អីចឹង​ទេ..

របៀប​រក​ស៊ី​ បោក​ប្រាស​របស់ក្រុមហ៊ុន​មួយ​ចំនួន

មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​យក​វិធី​ពីរាមីត​មក​បោកប្រាស​ខ្មែរ​ស្ទើរ​តែ​គ្រប់​គ្នា ។ ពួក​គេ​ប្រើ​ទៅ​លើការ​លក់​ជា​បណ្ដាញ​ អាច​ក្លាយ​ជា​សមាជិក​ជា​បណ្ដាញ​បាន​ទាល់​តែ​ទិញ​ផលិត​ផល​របស់​គេ​មួយ ឬ​ច្រើន សូម​បញ្ជាក់​ថា​ផលិត​ផល​នោះ​លក់​ក្នុង​តម្លៃ​ខ្ពស់​ណាស់ ហើយ​ភាគ​ច្រើន​ក្រុម​ហ៊ុនរក​ផលិតផល​ណា​ដែល​មិនទាន់​មាន​នៅ​ក្នុង​ស្រុក​ទៀត ។ ចំពោះ​អ្នក​ដែល​បាន​ទិញ​ផលិត​ផល​វិញ​តម្រូវ​ឲ្យ​រក​អ្នក​ទិញ​បាន​ពីរ​នាក់​ទៀត​សម្រាប់​ដាក់​ក្រោម​បណ្ដាញ​របស់​ខ្លួន​ ដោយ​ដាក់​ឆ្វេង​មួយ និង​ស្ដាំ​មួយ ហើយ​អ្នក​ដែល​បានទិញ​ទៀត​សោដ​ក៏ត្រូវ​ក៏​ធ្វើ​ដូច​អ្នក​មុន​ៗ​អញ្ចឹង​ដែរ​ជារៀង​រហូត​ទៅ ។ អ្នក​ដែល​ជា​សមាជិក​ពេល​ដែល​មាន​បណ្ដាញ​ខាង​ក្រោម​ច្រើន​ និង​ទទួល​បាន​កម្រៃ ទៅ​តាម​ការ​កំណត់​របស់​ក្រុម​ហ៊ុន ។ ត្រង់​នេះ​ជា​ចំណុច​ទាក់​ទាញ មនុស្ស​ចូល​រួម​ជា​ច្រើន ។ Continue reading

ជួយ​លើកទឹកចិត្តដល់មិត្ត​ខ្ញុំ​ផង

មាន​ការ​បោះ​ឆ្នោតកញ្ញាឯកនៅក្នុង​កម្មវិធី G+ ដែល​មាន​អាសយដ្ឋានhttp://gplus.ikhmer.info នៅ​ក្នុង​នោះ​មាន​មិត្ត​ខ្ញុំ​ម្នាក់​ដែល​បាន​ចូល​ខ្លួន​ប្រកួត​ប្រជែង​នឹងគេដែរ ។ នាង​ឈ្នោះ hana ko មាន​បំណង​ចង់​ឲ្យមាន​អ្នក​បោះ​ឆ្នោត ឬ​អ្នក​គាំ​ទ្រដល់​​នាង​ឲ្យ​បាន​ច្រើន ខ្ញុំ​មិន​ដឹង​ជួយ​នាង​យ៉ាងម៉េច​មាន​តែ​ជួយ​ឲ្យ​មិត្តភ័ក្ត​នៅ​លើ WordPress ជួយ​ដល់​នាងតែ​ប៉ុណ្ណោះ ។ បញ្ជាក់​អ្នក​ដែល​ចូល​រួម​ការគាំទ្របាន​លុះត្រតែអ្នក​មាន​ gmail តែប៉ុណ្ណោះ ។ ខ្ញុំ​សង្ឃឹម​ថា​មិត្ត​ភ័ក្ត​ទាំងអស់​ចូល​រួម​លើកទឹក​ចិត្ត​ដល់​នាង​ផង​ចុះ ។ ជូន​ពរ​អ្នក​ទាំងអស់​គ្នាទទួល​បាន​សំណាង​ល្អគ្រប់ៗគ្នា

https://sambath.wordpress.com/

ចោរ​លួច​ជា​រ៉ាំ​មាណា!!!!

នៅ​អំឡុង​ពេល​ខែ​មករា​នេះ​ខ្ញុំ​បាន​ទៅ​ផ្សា​ទឹក​ថ្លា​ចំនួន​ពីរ​ដង តែ​ខ្ញុំ​សង្កេត​ឃើញ​រឿង​ដែល​កើត​មាន​ដដែល​ជា​ដដែល​នោះ​ចោរ​លួច​ទូរ​សព្ទ លួច​លុយ និង​លួច​កាត់​ខ្សែ​ក ។ តែ​តាម​ខ្ញុំ​ដឹង​ចោរ​លួច​​នៅ​ផ្សា​ទឹកថ្លា​នេះ​ដូច​ជា​មិន​មែន​ទើប​តែ​មាន​នោះ​ទេ ដូច​ជា​ធ្លាប់​ល្បី​តាំង​ពី​ដប់​ឆ្នាំ​មុន​មក​ម្ល៉េះ តែ​​នៅ​តាម​ផ្សា​តែង​តែ​មាន​ប៉ូលិស មាន​​សន្តិ​សុខ​ផ្សា ចុះ​ពួកគាត់​នៅ​តែ​បណ្ដែត​បណ្ដោយ​ជា​រៀង​រហូត​ទៅ​ ឬ​យ៉ាង​ម៉េច​ទេ បាន​ជា​​ឲ្យ​រឿង​មួយ​នេះ​កើត​មាន​ដដែល​ជា​ដដែល​មិន​ចេះ​ឈប់​ឈរ​សោះ ។

របៀប​ដោះ Black screen ដែល​ជាប់ Windows Genuine នៅ​ក្នុង Windows XP

របៀប​ដោះ Black screen ដែល​ជាប់ Windows Genuine នៅ​ក្នុង Windows XP
១.ទៅ​លុប​ File Wgatray.exe ពី c:\windows\System32 និង c:\windows\System32\Dllcach
២.វាយRegedit ក្នុង Run
៣.ចុច HKEY_LOCAL_MACHINE\Software\Microsoft\Window NT\Current Version\Current Version\Winlogon\Notify
៤.លុប​ថត (Folder) ឈ្មោះ Wgalogon ចោល
៥.ចាប់​ផ្ដើម​ម៉ាស៊ីន​កុំព្យូទ័រ​​ឡើង​វិញ (Restart Computer)

យូនីកូដ​ខ្មែរ សម្រាប់ Windows និង Mac

ស្ដី អស់លោក​លោក​ស្រី អ្នក​នាង​កញ្ញា​ជា​ទី​មេត្រី​ ថ្មី​ៗ​នេះ​ក្រុម​ខ្មែរ​អូអេស​ បាន​កែសម្រួល​ពុម្ពអក្សរ​ដែល​មាន​ស្រាប់​ ឲ្យ​វា​មាន​ដំណើរការ​ជា​មួយ កុំព្យូទ័រ​ធម្មតា​ផង និង​​ជា​មួយ​ Macផង ប៉ុន្តែ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាក​ល្បង ។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពី​លោក​អ្នក​សូម​មេត្តា​ជួយ​ទាញ​យក​ពុម្ព​អក្សរ​​ទាំង​នេះ​ទៅ​ធ្វើ​ការ​សាក​ល្បង បើ​មាន​កង្វះ​ខាត​ត្រង់​ណា​សូម​ជួយ​កែ​លំអ និង​ជួយ​ប្រាប់​​មក​ខ្ញុំ​វិញ​ផង ។ ​ចំ​ពោះ​កម្មវិធី​ក្រាហ្វិក​​មួយ​ចំនួន​ក៏​អាច​ដំណើរការ​បាន​ដែរ (CS3 …) ។
សូម​អរ​គុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ការ​ទាញ​យក និង​ជួយ​ស្វែង​រក​ចំណុច​ខ្វះ​ខាត ដោយ​ប្រកា​ណា​មួយ ។
ចុច​ដើម្បី​ទាញ​យក

ទុក្ខ​ប្ដី​ស្រី​លេង​ល្បែង

ដាក់​បញ្ហា​មួយ​គ្រាន់​ខាង​ស្ត្រី​គិត​លេង ។ តើ​ប្ដី​គិត​យ៉ាង​ណា​បើ​ជួប​ប្រពន្ធ​ចេះ​តែ​ឆ្លៀត​​លេង​ល្បែង​ស៊ីសង (បៀរ អាប៉ោង)​ពេល​ប្ដី​មិន​នៅ​ផ្ទះ ? ។ ស្រី​ដែល​ចេះ​លេង​ល្បែង​ម្នាក់​ពេល​ប្ដី​មិន​នៅ​ផ្ទះ​តែង​តែ​ឆ្លៀត​ទៅ​លេង​ល្បែង តែ​បើ​ប្ដី​នៅ​ផ្ទះ​វិញ​ចេះ​ផ្គាប់ផ្គុន​គ្មាន​ទាស់​ត្រង់​ណា សូម្បី​ពេល​ញ៉ាំ​បាយ​ជា​មួយ​គ្នា​ស្ទើរ​តែ​បញ្ចុក​ដូច​កូន​តូច ។ Continue reading