យូនីកូដ​ខ្មែរ សម្រាប់ Windows និង Mac

ស្ដី អស់លោក​លោក​ស្រី អ្នក​នាង​កញ្ញា​ជា​ទី​មេត្រី​ ថ្មី​ៗ​នេះ​ក្រុម​ខ្មែរ​អូអេស​ បាន​កែសម្រួល​ពុម្ពអក្សរ​ដែល​មាន​ស្រាប់​ ឲ្យ​វា​មាន​ដំណើរការ​ជា​មួយ កុំព្យូទ័រ​ធម្មតា​ផង និង​​ជា​មួយ​ Macផង ប៉ុន្តែ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាក​ល្បង ។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពី​លោក​អ្នក​សូម​មេត្តា​ជួយ​ទាញ​យក​ពុម្ព​អក្សរ​​ទាំង​នេះ​ទៅ​ធ្វើ​ការ​សាក​ល្បង បើ​មាន​កង្វះ​ខាត​ត្រង់​ណា​សូម​ជួយ​កែ​លំអ និង​ជួយ​ប្រាប់​​មក​ខ្ញុំ​វិញ​ផង ។ ​ចំ​ពោះ​កម្មវិធី​ក្រាហ្វិក​​មួយ​ចំនួន​ក៏​អាច​ដំណើរការ​បាន​ដែរ (CS3 …) ។
សូម​អរ​គុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ការ​ទាញ​យក និង​ជួយ​ស្វែង​រក​ចំណុច​ខ្វះ​ខាត ដោយ​ប្រកា​ណា​មួយ ។
ចុច​ដើម្បី​ទាញ​យក

18 ចំលើយ

  1. សូមអរគុណដល់ប្អូនដែលបានចែកចាយ ខ្មែរយូរនីកូដ សំរាប់ មិត្តភក្រដែលប្រើ Mac ។ ចំពោះខ្ញុំ ការប្រើ យូរនីកូដ មិនជាបញ្ហាអីរ៉េ តែជាមួយ ខ្មេរអូអេស Keyboard Layout (NiDa) គឹមិនអាចដើរអោយបានស្រួល ដូចក្រុមហ៊ុន មួយចំនួន ដែលបានធ្វើយូនីកូដ សំរាប់ Mac ជាភាសា ខ្មែរ ។ ប្អូនមានប្រសាសន៍ ថា កែសម្រួល ខ្ញុំមិនមែនជាអ្នកបច្ចេកទេស ខាង ធ្វើ ហ្វុន អី រ៉េ តែ បើសិនជាអាចធ្វើ ហ្វុន នៅលើ ប្រព័ន លើ Mac ហើយ សំរាប់ Mac ខ្ញុំថា ដូច មានប្រសិទ្ធភាព ជាង ។ ខ្ញុំបានសាក រួចហើយ នៅ ហ្វុន ដែល ប្អូនបាន ដាក់អោយ ដោនឡូត តែ មិនដើរចំពោះ MacOSX របស់ ខ្ញុំ ។ សូម ប្អូន កុំយល់ច្រឡំ ខ្ញុំមានក្តីរំភើបណាស់ ដោយ ឃើញ ខ្មែរ ចេះ ដឹង បានបង្កើតជា យូនីកូដ សំរាប់ ខ្មែរដែលអាចចែកចាយគ្នា ប្រើ ដោយមិនបាច់គិតថ្លៃ ។ សរុប សេចក្តី​ទៅ ចំពោះខ្ញុំ Keyboard Layout (NiDa) គ្មានប្រយៅជន៍ ចំពោះ ខ្ញុំ ព្រោះ មិនអាច ប្រើការបាន គួរតែ បង្កើត Keyboard Layout ថ្មី សំរាប់ Mac មិនអាច យក Keyboard Layout សំរាប់ PC ប្តូរទៅ swiched over(modified) សំរាប់ Mac បានរ៉េ ។

    • ហនុមាន ! តាមការសាកល្បងខាងខ្្ញុំគឺអាចមានដំណើរការបានទាំងអស់
      ដូចខ្ញុំរៀបរាប់ខាងក្រោមនោះ ។ ដោយសារវាមានឈ្មោះប្លែកខ្លះៗ វាមិន
      ទៅផ្លាស់ជំនួស(OverWrite)អាចាស់អស់ជាស្វ័យប្រវត្តិ ត្រូវរកមើលលុប
      ចោលវិញហៀបតែច្រឡំគ្នា ។

  2. .
    សូមអរគុណ សម្បត្តិ និងដល់ក្រុមខ្មែរអូអែសចំពោះកំណែពុម្ពអក្សរខ្មែរយូនីកូដអោយ
    ដើរបានទាំង Windows និង Mac OS X នេះ ។ ខ្ញុំបានសាកល្បងជាមួយឡិបថប់
    ំMac Book pro ជំនាន់ចុងក្រោយគឺពួកខ្លារខិនទឹកកកហើយ ។
    លទ្ធផល មានដូចតទៅ ៖

    ១ ចំពោះ Firefox , SeaMonkey, OmniWeb និង Safari អាចបង្ហាញ
    ជើងនិងស្រៈបានត្រឹមត្រូវហើយ អត់តែ Opera មួយទេ ។

    ២ ចំពោះការដូរឈ្មោះពុម្ពខ្លះដូចជា ឧទាហរណ៍មួួយពី Khmer OS Muol light
    មកជា Khmer OS Moul ដែលរាងរៅវាដូចគ្នាដដែលនោះ ត្រូវពិបាកអ្នករៀបរៀង
    ទំព័រដូរកែតាមសាជាថ្មីឡើងវិញ ។ ខ្ញុំគ្រាន់តែគិតក៏ដូចចង់ជូនយោបល់ដែរថាបើរក្សា
    ឈ្មោះវាអោយនៅដដែលជា Khmer OS Muol light សោះទំព័រដែលបានសរសេរកំណត់យកឈ្មោះពុម្ពនោះហើយ មិនបាច់ត្រូវពិបាកដូរ
    កែកុននាំខាតពេលវេលា ។ ការដោះដូររបៀបនេះ បើអែកសារនៅតាមវីឃីភីឌាមាន
    រាប់ពាន់ម៉ឺនទំព័ររួចហើយនោះ ត្រូវជំណាយពេលដូរតំរូវយូរណាស់ទំរាំបានអស់ ។
    ការមានឈ្មោះពុម្ពដដែលដូចគ្នា ពេលបញ្ចូលវាអាចទៅផ្លាស់អាចាស់ចេញជាស្វ័យ
    ប្រវត្តវិញផង គឺបានពុម្ពថ្មីដែលដើរបានទាំងវិនដូវស៍និងទាំងម៉ាក់នេះផង ។

    ៣ ពុម្ពអក្សរថ្មីទាំងនោះក៏ដើរបានជាមួយ OOffice ,Word 2008 , PS CS4 ដែល
    សុទ្ធតែសំរាប់ Mac បានគ្រប់ពុម្ព(ហ្វុង)ថ្មីនោះដែរ ហើយខ្ញុំក៏បានសាកទាំងប្រើ
    Keyboard Layout (NiDa) ក៏ដូច Keyboard សំរាប់ Xeno Type Khmer ដែរ
    គឺសរសេរបានគ្មានបញ្ហាអីដូចគ្នា ។
    ជាថ្មីសូមអរគុណដល់ សម្បត្តិ ក្រុមខ្មែរអូអែសដែលបានចែកចាយពុម្ពកែសំរួលថ្មីនេះ
    ដោយមិនគិតថ្លៃសំរាប់កូនខ្មែរ និងសង្ឃឹមថាការខំប្រឹងប្រែងនឹងបានជោគជ័យជាបន្ត
    ក្នុងការធ្វើអោយពុម្ពខ្មែរយូនីកូដអាចមានដំណើរការបានជាមួយកម្មវិធីដ៏ទៃៗទៀតបាន
    កាន់តែច្រើនឡើងៗ ។
    .

  3. សួស្ដី achharia និង ហនុមាន
    សូម​អរគុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ការ​ជួយ​ជ្រំ​ជ្រែង​ដល់​ការ​កែសម្រួល​ពុម្ពអក្សរ​យូនីកូដ​ខ្មែរ ។ ចំពោះ​បញ្ហា​របស់​ហនុមាន​ខ្ញុំ​យល់​ថា achharia បាន​ឆ្លើយ​រួច​ទៅ​ហើយ ។ ខ្ញុំ​ខំ​ព្យាយាម​រក​វិធី ដើម្បី​ដាក់​ពុម្ពអក្សរ KhmerOS Muol light ចូល​វិញ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដូច​acharia បាន​លើក​ឡើង ។

  4. -ចំពោះ​បង​ហនុមាន ៖ ខ្ញុំ​បាន​ប្រើ​ហ្វុនត៍​ដែល​ ខ្មែរអូអេស បងដាញ់ ហុង បង្កើត​ឲ្យ​ប្រើ​លើ Mac ហើយ ពិត​ជា​គ្មាន​បញ្ហា​អី​ទេ ។ ចំពោះ keyboard layout គឺដំណើរការ​បាន​ល្អ​ណាស់។

    -ចំពោះ​បង​សម្បត្តិ ៖ អរគុណ​បង​ដែល​បាន​ចែកចាយ។ សូមអរគុណដល់ khmer os និង បងដាញ់ ហុង

    អាចចូល​អាននៅទីនេះ ពីរបៀប បញ្ចូលពុម្ពអក្សរខ្មែរលើ mac
    http://nimol.wordpress.com/2009/12/18/khmer-unicode-font-keyboard-layout-for-mac-os/

  5. ជំរាប សួរ សម្បត្តិ នឹង ឆាយ៉ា

    អរគុណ ដែលបានណែនាំ ហើយ នឹង ពន្យល់ដល់ខ្ញុំ ។ ខ្ញុំជា វិចិត្រករ យូនីកូដ ឬ ក៏ អត់ គ្មាន បញ្ហាអី ដែលគួរអោយ ខ្ញុំ បារម្ភរ៉េ ។ ព្រោះខ្ញុំ មាន ខ្មែរយូនីកូដ ប្រើស្រួល ហើយ នឹង បានចែកចាយ ជូន បងប្អូន អ្នក ប្រើ ម៉ាក់(Mac)ខ្លះ ដែរ​ហើយ ។ រឿង ប្តូរឈ្មោះ​មិនដូរ នោះ​អត់មាន បញ្ហា រ៉េ ចំពោះ​ខ្ញុំ ។ អរគុណ​ដល់អ្នកទាំងពីរ សូមបានជោគជ័យ ក្នុងការងារ

  6. ខ្ញុំ​ភ្លេច​អរគុណ​បង​ហនុមាន​ដែល​បាន​ផ្ដល់​ហ្វុនត៍ Xenotype for Mac ដល់ខ្ញុំ​។ អរគុណ​ច្រើន​បង សូម​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត។

    • មិនអីរ៉េ និមល បងធ្វើតាមតែការធ្វើទៅបាន បើមានហើយចេះតែចែកគ្នា ប្រើរ៉ៅ ជាតិខ្មែរ ឈាមខ្មែរ ដើម្បីខ្មែរ សំរាប់យើងរាល់គ្នា ហើយ ។ បងមានក្តីរំភើបដោយបានឃើញ ប្អូន មានដាក់ របៀបប្រើ ខ្មែរយូនីកូដ នៅផ្ទះ របស់ប្អូន ព្រម ទាំង ប្អូន សម្បត្តិ ផង ដែរ អរគុណ ដល់ សន្តានចិត្ត សប្បុរសធម៌ របស់អ្នកទាំងពីរ ដែលបានគិត ដល់ កូនខ្មែរ ទូទៅ ។ សូមអ្នកទាំងអស់ ប្រកប ដោយសុភមង្គល នឹង បានសម្រេចក្នុង កិច្ចការ នឹង ជោគជ័យ ក្នុង ជីវិត្ត ! ។ សូមអរគុណ

  7. […] fonts for mac and windows, please download at Mr. Sambath’s blog ចំណាត់ក្រុម ៖MAC OS X ប្លាក៖ដាញ់ ហុង, […]

  8. ខ្ញុំសូមសួរមួយបានថាតើ OS linux អាចប្រើ Unicode ខ្មែរ បានដែរឺយ៉ាងណា?

    • តាមមើលប្រហែលជាបាន ព្រោះ openSUSE, Ubuntu, Kubuntu គេប្រើ​យូនីកូដ​ខ្មែរ​បាន​ល្អណាស់ ។ បើ openSUSE គេ KDE Desktop វា​មាន​ដំណើរការ​ល្អណាស់​ជាមួួ យូនីកូដ​ខ្មែរ ។

  9. ស្តាយ​ណាស់​ដែល​ខ្ញុំ​មិន Mac ប្រើ​នឹង​គេ កុំ​អី​បាន​ជួយ​សម្បត្តិ​ដែរហើយ

  10. Thanks Sambath and your team for sharing this useful stuff.

  11. Hello. I am Chea Lyda, a senior-undergraduate student at the Department of Media and Communication, Royal University of Phnom Penh. I am now conducting a research study on Cambodian bloggers, either residing in Cambodia or abroad, their experiences and behaviors in using blog.

    Below is the link of an online questionnaire, please kindly fill in the survey which takes around 3 minutes. I would deeply appreciate your honest response. Please be confirmed that the information you give will be kept confidential and anonymous and will be used for academic purpose ONLY.
    Here is the link: http://www.surveymonkey.com/s/cambodianbloggersandexperiences

    Should you have any doubt, please feel free to ask me either through 012 381 571, or via lyda_tva@yahoo.com
    Faithfully yours,

  12. សួស្តីបងរាល់គ្នា ខ្ញុំកំពុងប្រើ Font Khmer nida 1,2 វាល្អណាស់បុ៉ន្តែរូបខ្ញុំ ចង់បាន Font បន្ថែមទៀតប៉ុន្តែវាត្រូវចំណាយលុយ ខ្ញុំគ្មានលុយទេ។​ តើខ្ញុំត្រូវធ្វើដូច ម្តេចដើម្បីបាន Xenotype ដោយមិនបាច់បង់ប្រាក់។ សុំទោសខ្ញុំបាទ​ប្រើ Mac OSX snow ។

  13. សួស្ដី កម្លោះ​ខ្មែរ ខ្ញុំ​ដូច​ជា​មិនជឿ​ទេ​រឿង​នេះ មាន​អំណះ​អំណាងអត់​ទេ​មើល​ទៅ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: