បណ្ដាំ​អក្សរ​ខ្មែរ

បណ្ដាំ​អក្សរ​ខ្មែរ

 ក កើត​បាន​ជា​កូន​ខ្មែរ      ខំ​គិត​កែ​ប្រែ​គំនិត
គួរ​សេព​គប់​រក​បណ្ឌិត  ឃើញ​ត្រូវ​ពិត​តាម​មាគ៌ា ។
ងើប​មើល​ជាតិ​ខ្មែរ​មូល​មីរ   ចូល​សាមគ្គី​ជួយ​រដ្ឋា
ឆោម​ប្រកប​ដោយ​បញ្ញា   ជួយ​ស្ដី​ថា​ជួយ​កូន​ចៅ ។
ឈប់​ស្ងៀម​នៅ​មើល​បណ្ដាំ   ញឹម​ចង​ចាំ​ពាក្យ​ប្រដៅ
ដឹង​ឲ្យ​គ្រប់​កុំ​ល្ងង់​ខ្លៅ   ឋានៈ​ជ្រៅ​ឆ្ពោះ​ទៅ​មុខ ។
ឌុកដាន់​ដាល់​វ៉ៃ​គ្នា​ឯង   ឍាល​ឫក​ខែង​ចង់​ស្រុក
ណា​អង្គុយ កុំ​សំកុក  តទៅ​ថ្ងៃ​មុខ​ក្រែង​អាស្រូវ ។
ថា​តែ​ធ្វើ មិន​ព្រម​លូក   ទាប​ដូច​ទូក​ឬ​សំពៅ
ធាក់​រសាត់​តាម​ទឹក​ទៅ   នៅ​មិន​នឹង​មួយ​កន្លែង ។
បើ​បាន​ធំ​គុំ​ស្អប់​តូច   ផាត់​កាត់​ខូច​ចេញ​ឲ្យ​ស្ដែង
ពិត​ជា​ប្រុស​ត្រូវ​ប្រឹងប្រែង  ភ័យ​ខ្លាច​ក្រែង​កើត​ខ្ញុំ​គេ ។
មក​ខិត​ខំ​ប្រឹង​លក​លៃ  យ.រ យំ​រក​ល្បិច​គ្នាន់​គ្នេរ
លប​មើល​ជាតិ​អស់​ផង​គេ  វិល​វល់​វេរ​ទៅ​តាម​ខ្យល់ ។
សូម​កុំ​ពឹង​លើ​សំណាង  ហាម​កុំ​អាង​ប្រើ​ល្បិច​កល
ឡោម​វាយ​គេ​កើត​រចល់  អស់​ពិភាល់​កើត​ជា​ខ្មែរ ។

Funny Story

មើល​ហើយ​ហាម​សើច ៖
បន្ត​ការ​អាន

ខ្មែរ​ស្រលាញ់​ខ្មែរ

ខ្មែរ​អើយ​ខ្មែរ​ខ្ញុំ ខ្មែរ​រង​ទុក្ខ​ធំ ដូច​ភ្នំ​សង្កត់ ជា​ច្រើន​ខែ​ឆ្នាំ ចូរ​ចាំ​ប្រវត្តិ ខ្មែរ​ត្រូវ​ប្រាស​ព្រាត់ យ៉ាង​សែន​ទារុណ ។ បើ​ខ្មែរ​បែក​បាក់ ខ្មែរ​នឹង​គ្រោះថ្នាក់ ដូច​កាល​ពីមុន ធ្លាក់​ក្នុង​រណ្ដៅ ជ្រោះ​ជ្រៅ​សែន​ធ្ងន់ រងទុក្ខ​ផ្ទួនៗ ឥត​មាន​ពេល​ល្ហែ ។ ចូរ​ខ្មែរ​ចាំ​ថា គ្មាន​បរទេស​ណា ពិត​ស្រឡាញ់​ខ្មែរ ជាង​ខ្មែរ​ស្រឡាញ់ ដូច​គ្នា​ជាតិ​ខ្មែរ បង​ប្អូន​ពុក​ម៉ែ មា​មីង​យាយតា ។ ខ្មែរ​អើយ​ចងចាំ សាវតារ​បាន​ផ្ដាំ ឆ្លាក់​ជាប់​ថ្មដា មហានគរ ខ្មែរ​ថ្កើង​យ៉ាង​ណា ព្រោះ​ខ្មែរ​ហាន​ក្លា ខ្មែរ​មាន​សាមគ្គី ។ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​នឹង​ពូកែ ផុត​ទុក្ខ​ញាំញី កសាង​ការពារ ជាតិ​ខ្លាំង​គ្មាន​ពីរ បរទេស​មូល​មីរ កោត​ក្រែង​ជាតិ​ខ្មែរ ។   សូម​ខ្មែរ​ក្រោក​ឡើង ប្រឹង​លើក​តម្កើង ពូជសាសន៍​ជាតិខ្មែរ ក្នុង​ស្រុក​ក្រៅ​ស្រុក  រួម​គ្នា​ជួយ​ខ្មែរ កុំ​ខ្លាំងពូកែ តែ​ខាង​សម្ដី ។ ព្រះ​សង្ឃ​គ្រហស្ថ បើ​ដឹង​ខ្លួន​ខុស នឹង​ច្បាប់​វិន័យ ប្រញាប់​កែ​ខ្លួន មុន​ពេល​ក្សិណក្ស័យ ក្រែង​ធ្លាក់​អវិចី   ព្រះ​ប្រោស​មិន​រួច ។

មិត្ត​ល្អ​ជួយ​គ្នា​ក្នុង​គ្រា​មាន​ទុក្ខ

មិត្ត​ល្អ​ក្រ​ណាស់ បើ​ជួប​ប្រទះ ប្រឹងប្រែង​ជួយ​គ្នា បើ​មិត្ត​មាន​ទុក្ខ ខិត​ខំ​ម្នីម្នា ប្រវេប្រវា ឱ្យ​រួច​ទុក្ខ​ធំ។ បើ​មិត្ត​មាន​ភ័យ គួរ​គិត​លក​លៃ ជួយ​ដោយ​មនោ​រម្យ កុំ​នៅ​បង្អង់ ជួយ​ដោយ​សុខុម ឱ្យ​បាន​ចម្រុង​ចម្រើន​តទៅ។ នេះ​ហៅ​មិត្ត​ល្អ រក​បាន​ដោយ​ក្រ ដែល​ជា​ស្រឡៅ នាំ​កើត​ក្ដី​សុខ ឥត​មាន​ហ្មង​សៅ តែង​ចង្អុល​ផ្លូវ សុភមង្គល ។ ទេវតា​ឱ្យ​សុខ ត​រៀង​ទៅមុខ មិន​ដែល​មាន​យល់ នៅ​រឿង​ទុក្ខ​ភ័យ ដែល​ជា​អកុសល នាំ​កើត​មង្គល អស់​មួយ​ជីវិត ។ បើ​ទៅ​ទីណា អស់​បងប្អូន​ណា គេ​ចូលចិត្ត​ពិត គេ​កោត​សរសើរ ទាំង​ឆ្ងាយ​ទាំង​ជិត ស្និត​ស្នាល​ស្គាល់​មិត្ត ទទួល​រាក់​ទាក់ ៕

អាសយដ្ឋាន​បណ្ដាញ​សម្រាប់​ខ្មែរ​កម្ពុជាក្រោម

បើ​លោក​អ្នក​មាន​បំណង​ចង់​ដឹង​ពី​ព័ត៌មាន​ខ្មែរ​កម្ពុជា​ក្រោម ៖

http://khmerkrom.net/modules.php?name=Sections&op=viewarticle&artid=17

និង​ជួយ​ផ្ដល់​គំនិត​បន្ថែម​ផង

ជួយគ្នា​ក្នុង​គ្រា​មាន​អាសន្ន

បពិត្រ​សប្បុរស​ជាតិ​ខ្មែរ​ប្រុស​ស្រី ក្នុង​ក្រៅ​បុរី​រួម​ឈាម​ខេមរា ពូជ​អ្នក​អង្គរ​ធ្លាប់​ល្បី​អស្ចារ្យ កសាង​រដ្ឋា​ចម្រើន​ល្បាញ​ល្បី ។

ឥឡូវ​ធ្លាក់​ខ្លួន​កម្សត់​អត់​ឃ្លាន ខ្លះ​ដើរ​សុំទាន​ឆ្លង​ផុត​ដែន​ដី អ្នក​ផង​មើល​ងាយ​ដូច​ជា​ទាសី បាយ័ន​ស្ទើរ​ក្ស័យ​ព្រោះ​អី​ខ្មាស​គេ ។

បន្ត​ការ​អាន

ពាក្យ​រៀល​យក​ពីរម្មណីដ្ឋាន​ទន្លេ​បាទី

  • អាត្មា​សូម​ចំរើន​ពរ កន្ទុយ ងរ ឆ្កែ ភ្នែក​ក្រឡែ​ឆ្មា ក្រឡេក្រឡា​ពស់ ងោះ​ៗ គូរូ មូរ​ៗ ត្រី​រ៉ស រាប់​មិន​ចេះ​អស់​កន្តេះ​ឡង់ ឆ្អេះ​ឆ្អង់​កណ្ដុរ​ប្រម៉េះ រៀន​មិន​ចេះ​ឆ្មា​ម៉េវ ។
  • កុំ​លេង​ដី​កើត​មេ​រោក កុំ​លេង​លោក​បាប កុំលេង​ចាប​បោច កុំ​លេង​ខ្មោច​លង ។

បន្ត​ការ​អាន

សង្គ្រាម និង​សន្តិភាព

រូបភាព​បញ្ជាក់​​អំពី សង្គ្រាម​និង​សន្តិភាព

បញ្ជាក់​ពី​សង្គ្រាម​លំបាក​ខ្លាំង​ណាស់ មាន​ទាំង​សម្លាប់​មនុស្ស​ទៀត​ផង ។

សន្តិភាព​មាន​ភាព​រីក​រាយ​ខ្លាំង​ណាស់ និង​មាន​សុភមង្គល ថែម​ទាំង​ផ្ទះ​ថ្មីៗ