យូនីកូដ​ខ្មែរ​មាន​ដង្ហើម​នៅ​ក្នុង​ក្រសួង​អប់រំ

ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​ប្រកាស​ឲ្យ​​ប្រើ​យូនីកូដ​ខ្មែរ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក អ៊ឹម សិទ្ធី
CommandFromMoeys

បច្ចេកវិជ្ជា​ថ្មី LD

បច្ចេកវិជ្ជា​ របស់ Intel បាន​ចេញ​បច្ចេកទេស​ថ្មី ​​គឺ​មាន​តែ ម៉ូនីទ័រ តែ​ផ្នែក​ខាង​ក្រោយ​នៃ​ម៉ូនីទ័រ មាន​ភ្ជាប់​ជា​មួយ​ធុង​ប្រព័ន្ធ ។ ជា​កុំព្យូទ័រ​ដែល​គ្មាន​ធុង​ប្រព័ន្ធ មាន​តែ​ម៉ូនីទ័រ មិន​តែ​ប៉ុណ្ណោះ​មាន​កម្រាស់​ស្ដើង​ទៀត តាម​តិចណូឡូជី​ LD  ។
ក្នុង​នោះ​មាន​ ៖ បន្ត​ការ​អាន

សង្គមសព្វថ្ងៃ

កាល​ពី​ថ្ងៃ​សុក្រ​ទី ១៥ ខែ​មករា ឆ្នាំ​២០១០ ប្រ​មាន​ជា​ម៉ោង​ ៨ និង​ ២៥ នាទី​យប់ មាន​យុវជន​បី​នាក់​ជិះ​ម៉ូតូ​មួយ​មក​ទិញ​ស្រាបៀ​កន្លះ​កេះ​នៅ​ផ្ទះ​របស់​ខ្ញុំ​ ពេល​ហៀប​នឹង​ឲ្យ​លុយ ស្រាប់​តែ​មាន​យុវជន​ម្នាក់​ពាក់​មួក​ស អាវ​យឺត​ដៃ​ខ្លី មក​កៀក​ក​ពី​ក្រោយ​ហើយ​វាយ​យុវជន​ម្នាក់​ដែល​ឈរ​ជិត​ម៉ូតូ​របស់​គេ ។ បន្ត​ការ​អាន

ប៉ូលីស​មាន​ខ្លាញ់​ម៉ាត់​ទៀត​ហើយ

ច្បាប់​រដ្ឋ​សព្វ​ថ្ងៃកំពុង​គៀប​ប្រជាជន​យក​លុយតាម​រយៈការ​ផាក​ពិន័យ​យក​លុយ​នៅ​ក្នុង​កំឡុង​ពេល​ប្រជាជន​ធ្លាក់​ចុះ​ខាង​សេដ្ឋកិច្ច ។ ប្រជាជន​ខ្មែរ​ដែល​ជិះ​ម៉ូតូ ត្រូវ​ធ្វើ​អាជ្ញាប័ណ្ណ​ (ព័រមី)​ សម្រាប់​ម៉ូតូ ។ តើ​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន ? បើ​និយាយ​លើ​តម្លៃ​មិន​មាន​ចំនួន​កំណត់​ទេ កាល​ពី​មុន $៥ បន្ទាប់ $១០ បន្ទាប់ $២០ ឥឡូវ ពី ២៥ ទៅ $៣០ ។
បើ​និយាយ​រឿង​ផាក​ពិន័យ​វិញ​ប៉ូលីស​មិន​ចេញ​ប័ណ្ណ​ផាក​ពិន័យ​​ឲ្យ​ទេ បើ​គ្មាន​កាតគ្រី ។ តែ​ទៅ​លេង​ខេត្ត​តាកែវ​មាន​ប៉ូលីស​មួយ​ក្រុម​ត្រួតពិនិត្យ​កាត​គ្រី​ម៉ូតូ​តែ​បើ​គ្មាន​ផាក​ ៥ ពាន់​រៀល​ ឬ​ ៦ ពាន់​រៀល ហើយ​គ្មាន​ចេញ​ប័ណ្ណ​ផាក​ពិ​ន័យ​ឲ្យ​ទៀត ។ ពេល​ផាក​ពិន័យ​ជឹះ​ខុស​ច្បាប់ ថា​មាន​កាតគ្រី​បាន​ចេញ​ប័ណ្ណ​ផាក​ពិន័យ​ឲ្យ ចុះ​ដល់​ផាក​ពិន័យ​អ្នក​គ្មាន​កាតគ្រី​ក៏​មិន​ចេញ​ប័ណ្ណ​ផាក​ពិន័យ​ឲ្យ​ដែរ ។ គិត​យូរ​ៗ​ទៅ​ក្រុម​បង​ៗ​ប៉ូលីស​រក​កិច្ចកល​ធ្វើ​យ៉ាង​ណា​បាន​លុយ​ដាក់​ហោ​ប៉ៅ​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ ។ ហើយ​បន្តិច​ទៀត​គេ​ចេញ​ផាក​អាជ្ញាប័ណ្ណ​ម៉ូតូ​ទៀត​ អូ​បង​ប៉ូលីស​គាត់​មាន​ខ្លាញ់​ម៉ាត់​ទៀត​ហើយ ។