សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់

សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់​ ខ្ញុំ​គ្មាន​អ្វី​សម្រាប់​ជូន​អ្នក​ទាំង​អស់​គ្នា​នោះ​ទេ​មាន​តែ​ផ្កា​កូលាប​ពីរ​ពណ៌ តំណាង​សេចក្ដី​ស្រលាញ់​ និង សន្តិភាព​ដល់​អ្នក​ទាំង​អស់​គ្នា​ ។ សូម​ឲ្យ​ទាំងអស់​គ្នា​មាន​សេចក្តី​ស្រលាញ់​ពេញ​បេះ​ដូង និង​មាន​ជា​រៀង​រហូត​ដល់​លុះ​អវសាន្ត​នៃ​ជីវិត​គ្រប់​គ្នា ។ ស្រលាញ់​អ្វី​ក៏​ដោយ​តែ​កំ​ភ្លេច​ស្រលាញ់​អ្នក​មាន​គុណ ។​សូមអរគុណ !

សូម​កំភ្លេច​ផ្កា​ជូន​ដល់​អ្នក​ណា​ដែល​អ្នក​ស្រលាញ់ ។ ជា​ពិសេស​នារីភេទ កំ​ខ្មាស់​អៀន​ធ្វើ​អ្វី ត្រូវ​តែ​ក្លាហាន​ និង​គ្មាន​អ្នក​ណា​ជួយ​ដល់​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ទេ មាន​តែ​អ្នក​ចេះ​ជួយ​ខ្លួន​ឯង​ហើយ ។

goldrose.gif

KhmerOS in Chenla Fair

ការ​ដាក់​បង្ហាញ ផលិតផល ខ្មែរនៅក្នុងទីលាន​មហោស្របចេនឡា ។ មានអង្គការ​ក្នុង​ស្រុក និង​សមិទ្ធិផល​ក្នុង​ស្រុក នាំគ្នា​ដាក់​តាំង​បង្ហាញ យ៉ាង​គគ្រិក​គគ្រេង នៅ​ថ្ងៃ​ទី ៩១០ ខែ មិថុនា ឆ្នាំ ២០០៦ ។ ក្នុង​នោះ មាន​អង្គការ វេទិកាទូទៅ​នៃ​កម្ពុជា បាន​ដាក់​តាំង​បង្ហាញ សមិទ្ធិផល​របស់​ខ្លួន​ដែរ ​មាន​៖ គម្រោង​កម្មវិធី កុំព្យូទ័រ​ភាសា​ខ្មែរ Cambodiacic កញ្ចក់សង្គម​ និងព័ត៌មាន​កាត់ទោស​ខ្មែរ​ក្រហម ។

បន្ត​ការ​អាន

Internet party on BS Center

មានវិធីមួយដែលមាន​មនុស្សម្នា ជាច្រើន​ចូលរួម ក្នុងនោះ ក្រុម​ខ្មែរអូអេស(KhmerOS) បាន​ឈ្លាតឱកាស នាំគ្នា ដាក់តាំង​បង្ហាញ ផលិត​ផល​របស់​ខ្លួនរួមមាន ៖

  • ស៊ីឌី ចំនួន ១៣០ ក្នុងនោះមាន ៖
    • កម្មវិធីការិយ៉ាល័យខ្មែរ (ស្លឹករឹត នព្វន្ដ ពិរព័រណ៍ )
    • ពុម្ពអក្សរ​ខ្មែរយូនីកូដ
    • កម្មវិធីរុករក​បណ្ដាញ(មេខាលា)
    • កម្មវិធីអ៊ីមែល(មយូរា)
    • កម្មវិធី​ហ្វឹកហាត់ វាយអត្ថបទ
    • មេរៀនគ្រប់កម្មវិធី(ស្លាយ ឯកសារ សៀវភៅអ្នកប្រើប្រាស់ទូទៅ)
  • ចែកអត្ថបទដែល បរិយាយអំពី និយមន័យ នឹងរបៀបប្រើប្រាស់ កម្មវិធី​ការិយាល័យខ្មែរ ឬរបៀបវាយ ពុម្ពអក្សរខ្មែរយូនីកូដ
  • មានការពន្យល់ ដោយផ្ទាល់ពី បុគ្គលិក ក្រុមខ្មែរអូអេស (KhmerOS)

ដែលមានរូបភាពខ្លះ​ដែល​ក្រុម ភ្នាក់ងារ​យើង ថតយក​មក​ដូចខាងក្រោម ៖