ចោរ​លួច​ជា​រ៉ាំ​មាណា!!!!

នៅ​អំឡុង​ពេល​ខែ​មករា​នេះ​ខ្ញុំ​បាន​ទៅ​ផ្សា​ទឹក​ថ្លា​ចំនួន​ពីរ​ដង តែ​ខ្ញុំ​សង្កេត​ឃើញ​រឿង​ដែល​កើត​មាន​ដដែល​ជា​ដដែល​នោះ​ចោរ​លួច​ទូរ​សព្ទ លួច​លុយ និង​លួច​កាត់​ខ្សែ​ក ។ តែ​តាម​ខ្ញុំ​ដឹង​ចោរ​លួច​​នៅ​ផ្សា​ទឹកថ្លា​នេះ​ដូច​ជា​មិន​មែន​ទើប​តែ​មាន​នោះ​ទេ ដូច​ជា​ធ្លាប់​ល្បី​តាំង​ពី​ដប់​ឆ្នាំ​មុន​មក​ម្ល៉េះ តែ​​នៅ​តាម​ផ្សា​តែង​តែ​មាន​ប៉ូលិស មាន​​សន្តិ​សុខ​ផ្សា ចុះ​ពួកគាត់​នៅ​តែ​បណ្ដែត​បណ្ដោយ​ជា​រៀង​រហូត​ទៅ​ ឬ​យ៉ាង​ម៉េច​ទេ បាន​ជា​​ឲ្យ​រឿង​មួយ​នេះ​កើត​មាន​ដដែល​ជា​ដដែល​មិន​ចេះ​ឈប់​ឈរ​សោះ ។

9 ចំលើយ

  1. រ៉ាំ​មាណា!!!! អត់យល់ទេ បែបបាលីហើយ ។ ខ្ញុំចាំថាកាលនៅរៀនក្បែរនឹង ពេលបើកខោអាវស្បែកជើង (ទាហ៊ាន) តែងនាំគ្នាយកមកលក់នៅផ្សាទឺកផ្សានឹង តែឥលូវបែបគេឈប់ទិញហើយ។​

    • ខ្ញុំចង់​និយាយាថា​រឿង​ហេតុ​កើត​មាន​ដដែល​ជា​ដដែល មិន​មាន​ការ​កែប្រែ​ពីទម្លាប់​ធ្វី​មួយ តែវា​ជា​ពាក្យ​និយាយ​តាម​តំបន់ទេ …

  2. ជាង១0ឆ្នាំមុនធ្លាប់ឮមិត្តភក្តិដែលជាអ្នកស្រុកស្វាយរៀងមករៀននៅភ្នំពេញ និយាយពាក្យនេះដែរ ។ ពេលនោះកាត់​យល់ថា ជានិច្ច ជាអចិន្ត្រៃយ៍ ។ពេលនេះស្រាប់មកឃើញ សំណេរទៀត ។ មិនដឹងថាការកាត់យល់នេះត្រូវឬខុសទេ ។ ហើយពាក្យនេះស្តាប់ទៅឮថា រ៉ាំ ម៉ា ណា ។

  3. អ្នកលក់តាមផ្សារភាគច្រើនស្គាល់ចោរច្បាស់ណាស់ តែគេមិននិយាយ ព្រោះគេគិតថា បើគេនិយាយ​និង​នាំ​ឲ្យ​មានបញ្ហាដល់ពួកគេ ព្រោះគេនៅមួយកន្លែង ។ ចំណែកប៉ូលីសវិញចាំចែកភាគរយទេដឹង ?

  4. ខ្ញុំ​ស្មាន​តែ​ចោរ​ហ្នឹង ជា​រ៉ាមណា… ខំ​តែ​លោះ​ព្រលឹង…

  5. ​រឿង​ហេតុ​កើត​មាន​ដដែល

បញ្ចេញមតិ