មាន​ពាក្យ​បណ្ដៅ​បន្តិច​បន្តួច​គ្រាន់​សើច​លេង​ទាំងអស់​គ្នា!!!

សួស្ដី​អ្នក​ទាំងអស់​គ្នា ថ្ងៃមុន​ខ្ញុំ​បាន​ឃើញ​អ្នក​ទាំងអស់​គ្នា​ចូល​ចិត្ត​សប្បាយ​ជា​មួយ​ពាក្យ​បណ្ដៅ​ណាស់ ថ្ងៃ​នេះ​ខ្ញុំ​មាន​ពាក្យ​បណ្ដៅ​មួយ​ចំនួន​សម្រាប់​ឲ្យ​អ្នក​ទាំងអស់​គ្នា​រក​ចម្លើយ​ពិត​ប្រាកដ សូម​បញ្ជាក់​ថា​ចំពោះ​ពាក្យ​បណ្ដៅ​ដូច​ជា​ពិបាក​ស្ដាប់​បន្តិច​តែ​ចំពោះ​ចម្លើយ​មិន​មាន​អ្វី​ដែល​អាក្រក់​ទេ។ ​ចំពោះ​ពាក្យ​បណ្ដៅ​មាន ៖ បន្ត​ការ​អាន

ថ្ងៃនេះ​ជា​ថ្ងៃពិសេស​បំផុត

ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិសេស​ជាង​គេ​ដែល​ក្នុង​រាប់​ពាន់​ឆ្នាំ​មិន​ដែល​ធ្លាប់​មាន​សោះ ដែល​រាប់​ចាប់​តាំង​ពី​ម៉ោង​រហូត​ដល់​កាលបរិច្ឆេទ​មាន​លេខ​រៀង​រហូត​ចាប់​តាំង​ពី​ ១ រហូត​ដល់ ៩។ ជា​ពិសេស​​នៅ​ម៉ោង ១២:៣៤:៥៦ ក្នុង​ថ្ងៃ​ទី ០៧.៨.០៩

ម៉ោង ១២:៣៤:៥៦ ​មាន​លេខ​ ១ ២ ៣ ៤ ៥ ៦

កាលបរិច្ឆេទ ០៧/៨/០៩ មាន​លេខ ៧ ៨ និង​៩

សុវត្ថិភាព​ជា​ចម្បង

កាល​ពី​ព្រឹក​មិញ​ពេល​មក​ធ្វើ​ការ​ឃើញ​ក្មេង​សិស្ស​សាលា​ជំទង់​ពីរ​នាក់ ទំនង​ឌុប​គ្នា​ទៅ​សាលា ។ រឿង​ដែល​ខ្ញុំ​ពេញ​ចិត្ត​នោះ គឺ​ពួក​គេ​ពាក់​មួក​សុវត្ថិភាព​ទាំង​ពីរ​នាក់ ជិះ​កង់ បាន​ន័យ​ថា​ពួក​គាត់​គិត​ពី​សុវត្ថិភាព​ជាចម្បង​ក្នុង​ឆាក​ជីវិត​របស់​ពួក​គេ ។ បន្ត​ការ​អាន

អត្ថន័យ​បទ​ចម្រៀង ខ្មែរ

<!– @page { size: 21cm 29.7cm; margin: 2cm } P { margin-bottom: 0.21cm } –>

នៅ​ក្នុង​បទ​ចម្រៀង​មួយ​​មាន​ពាក្យ​ប៉ុន្មាន​ឃ្លា​ស្ដាប់​ទៅ​ដូច​ជា​បង្កប់​ន័យ​ឲ្យ​អ្នក​ស្ដាប់​គ្រលាស់ (ត្រឡប់)។ដូចជា៖

  • ប្រៀប​ប្រដូច​​ស្រី​ ៗ ទៅ​នឹងក្រពើ​មិន​ទាន់​ធំ

  • និង​ប្រដូច​ទៅ​នឹងក្រពើ​កំពង់​ធំ

គួរ​ឲ្យ​​ស្ដាយ​ដែល​ខ្ញុំ​មិន​ដឹង​ថា​ជា​បទ​អី និង​អ្នក​ចម្រៀង​ឈ្មោះ​អី។

បង្ហាញ​រូបភាព​​ដ៏​អាក្រក់

ទ្រព្យ​ទាំង​បី

សម្បត្តិ​មនុស្ស គឺ ស្រី និង​ស្រា សម្បត្តិ​ទេវតា គឺ ធូក និង​ទៀន សម្បត្តិ​ព្រះ​និពាន្ធ គឺ​ធាតុ​ក្នុង​កោដិ ។

រឿង​អស់​សំណើច ៖

មាន​បុរស​ម្នាក់​មក​ពី​ជន​បទ គាត់​ទៅ​មើល​អាង​ចញ្ចឹម​ក្រពើ ​ស្រាប់​តែ​គាត់​ធ្លាក់​ចូល​ក្នុង​អាង​ក្រពើ ក្រពើ​ខាំ​ហែក​ស៊ី​ជា​ចំណី​បាត់​ទៅ។ មានបុរស​​ម្នាក់​ទៀត​បាន​ចូល​រួមមើល​ហេតុការ​​លាន់​មាត់ថា “សំណាង​ណាស់​បាន​ក្រពើ​ស៊ី កុំអី​លង់​ទឺក​ស្លាប់” ។

សត្វ​ផ្លែ​ឈើ

ជា​រូបភាព​សំណើច​មួយ​ប្រភេទ​ដែល​គេ​ផ្គុំ​ចេញ​ពី​បន្លែ​ផ្លែ​ឈើ ។ ដាក់​ឲ្យ​អ្នក​​មើល​បំបាត់​ការ​អផ្សុក​ក្នុង​អា​រម្មណ៍ និង​កំភ្លេច​ចូល​រូម​វាយ​តម្លៃ​ផង​ចុះ !!

បន្ត​ការ​អាន

Ratha Set

គ្រាន់​តែ​ឃើញ​រូប អ្នក​ណា​ក៏​ដឹង​ចា​ជា​រឿង​បាញ់​ប្រហា​ កាប់​ដាវ ស៊ី​សាច់​ហុត​ឈាម អង្គៀម​ឆ្អឹង អ្នក​ដឹង​ចំណង​ជើង​ទេ​ “រាហូរ​តាមដាន​ឡាន​ដឹក​ជ្រូក” ឬ​អាចម៍​ស្អុយ​រុយ​តាម​សងសឹក។

មើល​តួ​សម្ដែង ​នៅ​ចំ​កណ្ដាល​គេ​ គឺ​លោក សិដ្ឋ ចាន់​រដ្ឋា ដែល​គេ​ឲ្យ​រហ័សនាម​ថា រាហូ “ឬ​សុនខ” ។ តួអង់​នេះ​សម្ដែង​ដូច​ជា​មិន​ត្រូវ​សោះអ្នក​ដឹក​នាំ​ត្រូវ​ការ​ឲ្យ​ម៉ឺង​មាត់ បែ​ជា​​សើច​ទៅ​វិញ។ ណាស់​ហើយ​កុំ​វាយ​តម្លៃ​នាំ​តែ​ឈឺ​ក្បាល​ធ្វើ​អ្វី!!

កម្មវិធី​ថ្មី​ចេញ​ហើយ

គេ​ទាំង​អស់​គ្នា​បាន​ដាក់​ឈ្មោះ​ថា OpenSAMBATH ដែល​មាន៖

  • ឌីវីឌី DVD
  • សៀវ​ភៅ

ដែល​មាន​រូប​បញ្ជាក់​ដូច​ខាងក្រោម៖
បន្ត​ការ​អាន

Funny Story

មើល​ហើយ​ហាម​សើច ៖
បន្ត​ការ​អាន

ពាក្យ​រៀល​យក​ពីរម្មណីដ្ឋាន​ទន្លេ​បាទី

  • អាត្មា​សូម​ចំរើន​ពរ កន្ទុយ ងរ ឆ្កែ ភ្នែក​ក្រឡែ​ឆ្មា ក្រឡេក្រឡា​ពស់ ងោះ​ៗ គូរូ មូរ​ៗ ត្រី​រ៉ស រាប់​មិន​ចេះ​អស់​កន្តេះ​ឡង់ ឆ្អេះ​ឆ្អង់​កណ្ដុរ​ប្រម៉េះ រៀន​មិន​ចេះ​ឆ្មា​ម៉េវ ។
  • កុំ​លេង​ដី​កើត​មេ​រោក កុំ​លេង​លោក​បាប កុំលេង​ចាប​បោច កុំ​លេង​ខ្មោច​លង ។

បន្ត​ការ​អាន

បទ​បញ្ជារ​មាន​សំណើច

 

បទបញ្ជាផ្ទៃក្នុងថ្មីរបស់ក្រុមហ៊ុន

ក្រុមហ៊ុន​បាន​ចេញ​សេចក្តី​ប្រកាស​បញ្ជា​ផ្ទៃ​ក្នុង​បំណង​ដើម្បី​អោយ​បុគ្គលិក​កម្មករ​ទាំងអស់​ជ្រាប​ជាព័ត៌មាន​ដោយ​មាន​ចែង​ជា​ចំណុច​ៗ​យ៉ាង​ច្បាស់​ដូច​ខាង​ក្រោម​នេះ ៖

បន្ត​ការ​អាន

តាចាស់មកពីជនបទ

មាន​តាចាស់​​មកពី ជនបទដាច់​ស្រយ៉ាលម្នាក់ ​មក​ដើរកំសាន្ត នៅក្នុងទីក្រុង​ភ្នំពេញ ថ្ងៃមួយ​គាត់​បាន​ចូលទៅ​ទស្សនា​ខ្សែរភាពយន្ត ពេល​កំពុង​តែមើល ស្រាប់តែគាត់​ឈឺបត់ជើងតូច គាត់ក៏ទៅ​ចូលបត់ជើង តែគាត់​មិន​ដឹង​ទម្លាប់ ថាមាន​បន្ទប់​ស្រីប្រុស កាត់​ចូល ប៉ះ​ចំបន្ទប់​ស្រី តែចៃដន្ត ក្នុង​បន្ទប់ គាត់​គ្មាន​ឃើញ មនុស្សម្នាក់​សោះ គាត់​ក៏ ឈរបត់​ជើង ហើយ​ថែមទាំង​មិន​បិទ ទ្វា​ទៀត គត់​មិនទាន់ បត់​ជើង រួច​ផង​ស្រាប់តែមាន ស្រីម្នាក់​ចេញមក ឃើញគាត់ ស្រីនោះ ស្រែកប្រាប់ នែ៎តា នេះ​សម្រាប់​តែស្រីៗទេ។ តាគាត់​នឹកទៅ ខ្មាស់នាង​នោះជាខ្លាំង មិនដឹង ធ្វើយ៉ាងម៉េច ក៏​បែរមុខ ទាំងមិន​ទាន់បត់​ជើងរួច ហើយ​ប្រាប់​នាង​​នោះវិញ​ថា អាមួយ​នេះ​ក៏​​សម្រាប់​​ស្រីៗ​ដែរ” ។ ស្រីនោះ​លាន់មាត់​ថា អើ!ម៉ែនវ៉ីខ្ញុំក៏ស្រី​ម្នាក់​ដែរ”