ពាក្យ​រៀល​យក​ពីរម្មណីដ្ឋាន​ទន្លេ​បាទី

  • អាត្មា​សូម​ចំរើន​ពរ កន្ទុយ ងរ ឆ្កែ ភ្នែក​ក្រឡែ​ឆ្មា ក្រឡេក្រឡា​ពស់ ងោះ​ៗ គូរូ មូរ​ៗ ត្រី​រ៉ស រាប់​មិន​ចេះ​អស់​កន្តេះ​ឡង់ ឆ្អេះ​ឆ្អង់​កណ្ដុរ​ប្រម៉េះ រៀន​មិន​ចេះ​ឆ្មា​ម៉េវ ។
  • កុំ​លេង​ដី​កើត​មេ​រោក កុំ​លេង​លោក​បាប កុំលេង​ចាប​បោច កុំ​លេង​ខ្មោច​លង ។

  • ផ្ទះ​អី ផ្ទះ​ថ្ម ថ្មអី ថ្ម​ពិល ពិល​អី ពិល​ទឹក ទឹក​អី ទឹក​ក្រូច ក្រូច​អី ក្រូច​ឆ្មា ឆ្មាអី ឆ្មា​ឱង ឱង​អី ឱង​ម៉េវ ។
  • ផោម​លឺ​គេធាក់ ផោម​លាក់​គេ​ជេរ ផោម​ដាក់​កណ្ដាល​ទន្លេ​ក្រពើ​កើត​ទុក្ខ ផោម​ដាក់​ជង្រុក​កើតស្រូវ​កើត​អង្ករ ផោមដាក់​ឆ្នាំង​សំឡ​កើត​ត្រី​កើត​សាច់ ផោម​លេច​ទាំង​អាចម៍ ផោម​ផ្ដាច់​អា​យុះ ។
  • ផោមផាំង​អាណា​ផោម​ខ្លាំង​រលួយ​ក្ដិត ដេញ​ចង្រិត​ចូល​រន្ធ ដេញ​មាន់​ឡើង​ទ្រើង ដេញ​ប្រក្រពើ​ចុះ​ទឹក ដេញ​ប្រវឹក​ហើរ​ផុល ។

បាលី​ពី​ដើម​ដែល​ខ្ញុំ​ធ្លាប់​​ចេះ​កាល​នៅ​តូច ជា​ថ្មាំ​រាក​ខ្លាំង

  • អូមម៉ា​រូម​នាគ អូមម៉ា​រាច់​អៀក អូមម៉ា​សាធី​ស្វា​ហែក​យក្ស យក្ស​ហែក​ក្ដិត​ស្វា

    អូម​ម៉ា​ត្រឡូម​តូម​ទាន គាលាម​ម្រាក់ គន្លាក់​ឈឺ​ខូច គ្លូច​ពង​ក្ដ​លោក​គ្រូ​លេង អូ​ម៉ា​ខ្នោរ​បាន​ស្រា ជាក់​ពឹង​ជាក់ ផ្សែង​អាកាស ដាស់​ព្រះ​ធរណី តាពោក​យាយជី ក្ដ​លោក​នេន ។

    (មិនទាន់​ចប់)

    • បំណកស្រាយ ៖ អូមម៉ា​រាច់​អៀក = រាក​អាចម៍ ខ្មោរ​បាយ​ស្រា = ខ្មុរ​បាយ​ស្រា ផ្សែង​អាកាស = ទឹក​ឃ្មុំ ដាស់​ព្រះ​ធរណី = មើម​ស្មៅ​ក្រវាញ​ជ្រូក តាពោក​យាយ​ជី = សំបក​ឈើ​ស៊ី​ផ្លែ ៧ មុខ (អំពិល ពុទ្រា សង្កែ ប្របែក …) ក្ដលោកនេន = ក្ដ​ត្នោត ។
    • រាក​អាចម៍​ជា​មុខ​ជំងឺ
      • គ្រឿង​ផ្សំ ខ្មុរ​បាយ​ស្រា ទឹក​ឃ្មុំ មើម​ស្មៅ​ក្រវាញ​ជ្រូក សំបក​ឈើ ៧​មុខ ក្ដត្នោត ដាក់​បញ្ចូល​គ្នា​ដាំ​ទឹក​បី យកទឹក​មួយ ។ យក​ថ្នាំ​នោះ​ទៅ​ពិ​សា​មិន​លើស​ពី ប្រាំ​ដង​ហាន​ធា​នា​ថា​បាត់​ទៅ​ហោង ។

8 ចំលើយ

  1. Are you Blogging? Please check out the following upcoming event:

    Cambodian Bloggers Summit on this 30-31 August 2007
    Venue: Pannasastra University of Cambodia

    Please visit our websites:
    http://cloggersummit.wikispaces.com
    http://cloggersummit.wordpress.com

    Fill out the application form and send us today! No later than 22 August 2007.
    Application form can be found at:
    http://cloggersummit.wikispaces.com/application_form

  2. ហាសហាហា ចេះតែមានសព្វៗហើយនែក !..
    មានពាក្យខ្លះមិនយល់ ព្រោះមិនធ្លាប់ឮ !…
    ចំលែកមែនប្លក់សម្បត្តិនេះ!.. អស់ទាស់ហ្មង !..
    សើចចង់ស្លាប់ !..
    @@@@@@@@@@@@@@@@@@

  3. ប្លក់​ពូ​សម្បត្តិ​ហ្នឹង​ចម្លែក​មែន​ហ្នឹង… ប្លក់​ក៏​ចម្លែក មនុស្ស​ក៏​ចម្លែក… @_@

  4. ត្រឹមប្លក់ចំលែកនៅគ្រាន់ទៅរួចខ្លះៗ , ចុះដល់មនុស្សចំលែកវិញ
    ជាអ្វីទៅហ្ន៎ ?!..
    @@@@@@@@@@@@@@@@@@@@@@@@@@

  5. វា​ជា​អនុស្សាវរីយ​កាល​ពី​ក្មេង ចេះ​តែ​កត់​ទុក​គ្រាន់​រំលឹក​ឲ្យ​ឃើញពេល​នៅ​ក្មេងៗ​

  6. ហេហេហេ​ខ្ញុំ​មិន​ដឹង​ដែរ…

  7. អស្ចារ្យ!!! Bravo!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: