ជម្ងឺឈឺភ្នែក ឬភ្នែកក្រហម

នៅក្នុងសង្កាត់ទឹកថ្លា មានជំងឺ ឈឺភ្នែក ឬភ្នែកក្រហម ស្ទើរតែគ្រប់គ្នា ។ ហេតុអ្វីបានជាខ្ញុំដាក់ ប្រកាសបែបនេះ ព្រោះតែ ចង់​ប្រាប់ អ្នកទាំងអស់គ្នា ឲ្យមាន​ការប្រុងប្រយ័ត្ន និងមានវិធីជៀសវាង ដូចខាង​ក្រោម ៖

  • កុំទៅជិតអ្នកមានជំងឺ ឈឺភ្នែក ឬភ្នែកក្រហម
  • ពេលធ្វើដំណើរ សូមការពារភ្នែក ដោយប្រើមួកការពារ ឬវែនតាការពារពន្លឺថ្ងៃ
  • ពេលមុនគេង ត្រូវដាក់ថ្នាំលាងភ្នែក

ចូរចាំថា ភ្នែកមានតម្លៃណាស់ សូមជួយថែរក្សារវាឲ្យបានល្អ ។ អ្វីដែលអ្នកមានអ្នកមិនគិតថាសំខាន់ទេ តែពេលដែលបាត់បង់ ទៅបានអ្នកដឹងថាវាសំខាន់ ៕