ទស​បារមី​​ក្នុង​ព្រះ​ពុទ្ធ​សាសនា

នៅ​ក្នុង​ទស​ជាតក តែង​បាន​បង្ហាញ​អំពី​ទសបារមី។ ទសបារមី គឺ​ជា​គុណ​ជាតិ​ល្អ វិសេស​១០​ប្រការ ដែល អង្គ​ពោធិសត្វ​បាន​បំពេញ​ដើម្បី​ឱ្យ​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ ។ ទស​បារមី​មាន​ដូច​ខាង​ក្រោម​នេះ ៖
១-ទានបារមី ៖ នៅ​ក្នុង​រឿង​ព្រះ​វេស្សន្ដរ​ជាតក គឺ​ជា​ការ​ធ្វើ​អំណោយ​ប្រាស​ចាក​ពី​ការ​កំណាញ់ ។ ធ្វើ អំណោយ​ជា​ទ្រព្យសម្បត្តិ ការ​ផ្ដល់​អភ័យ ការ​ផ្ដល់​ឱកាស… ។
២-សីល​បារមី ៖ ការ​រក្សា​កាយ​វាចា​ចិត្ត​ឱ្យ​ល្អ​បរិសុទ្ធ​ប្រពៃ (ក្នុង​ភូរិ​ទត្ត​ជាតក) ។ ឧទាហរណ៍​អ្នក​ជាប់​សីល​៥ សីល​៨ និង​សីល​១០ តែង​ជា​មនុស្ស​រស់​នៅ​ស្លូត​បូត​មាន​ចិត្ត​ល្អ​ប្រសើរ ។
៣-នេក្ខម្ម​បារមី ៖ ការ​ចេញ​បួស​លះ​បង់ កាមគុណ (តេ​មិយ​ជា​តក) ។ ជា​ការ​ផ្ដាច់​ចិត្ត​មិន​ឱ្យ​ជាប់ ជំពាក់​នឹង​ទ្រព្យសម្បត្តិ រូបសម្បត្តិ ដែល​ជា​របស់​មិន​ទៀងទាត់​ក្នុង​លោក​នេះ ។
៤-បញ្ញាបារមី ៖ ការ​ដឹង​ច្បាស់​នូវ​សភាវៈ ប្រែប្រួល​ឆ្ពោះ​ទៅ​រក​ការ​រីក​ចំរើន ឬ​ការ​វិនាស​ទៅ ។ ជា​ពិសេស ដឹង​ច្បាស់​នូវ​គំនិត ដើម្បី​ចោទ និង​ដោះ​ស្រាយ​បញ្ហា ដោយ​ល្បិច (ក្នុង​មហោសថ​ជាតក) ។
៥-វីរិយ​បារមី ៖ ឧស្សាហ៍​ព្យាយាម​ធ្វើ​ការ​ដោយ​មិន​បោះបង់​ចោល​កណ្ដាល​ផ្លូវ (ក្នុង​មហា​ជន​កជាតក) ។
៦-ខន្តី​បារមី ៖ ការ​អត់ធន់​នឹង​សេចក្ដី​ទុក្ខ (ក្នុង​ច័ន្ទ​កុមារ​ជាតក) ។
៧-សច្ចបារមី ៖ កាន់​ពាក្យ​ពិត​មិន​រើរុះ (ក្នុង​វិធូរ​ជាតក) ។
៨-អធិដ្ឋានបារមី ៖ តាំង​ចិត្ត​មាំ​ដើម្បី​ឱ្យ​បាន​សម្រេច (ក្នុង​នេម​រាជ​ជាតក) ។
៩-មេត្តា​បារមី ៖ ផ្សព្វផ្សាយ​សេចក្ដី​រាប់​អាន​ចំពោះ​សត្វ​មិន​រើស​មុខ (សុវណ្ណសាម ជាតក) ។
១០-ឧបេក្ខា​បារមី ៖ តាំង​ចិត្ត​ជា​កណ្ដាល មិន​ល្អៀង​ទៅ​ខាង​ណា (ក្នុង​នារទ​ជាតក) ។
ទស​បារមី ឬ​បារមី ទាំង​១០​នេះ​ហើយ ដែល​ព្រះ​ពោធិ​សត្វ​បាន​សាង​ឆ្លង​កាត់​ឱ្យ​បាន​ដល់​ត្រើយ​នាយ គឺ​ការ បាន​ត្រាស់​ដឹង។ ប៉ុន្តែ​សម្រាប់​មនុស្ស​ជាតិ​ទូទៅ ក៏​អាច​ប្រកាន់​យក​នូវ​ទស​បារមី​នេះ​បាន​ដែរ ក្នុង​ការ​កសាង កាយ​វាចា​ចិត្ត​ឱ្យ​បាន​ល្អ ដើម្បី​បំពេញ​ការងារ​ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខសាន្ត និង​រីក​ចំរើន​នៅ​ក្នុង​លោក​នេះ។

22 ចំលើយ

  1. ចេះធម៌ទៀតបង​សម្បត្តិ! ខ្ញុំ​ចេះ​ត្រឹម​តែ​ធ្វើ​ល្អ​បាន​ល្អ ធ្វើអាក្រក់​បាន​លុយ និង​ធ្លាក់​នរក

  2. អត់​ចេះ​ទេ​តែ​ឃើញ​ជា​របស់​ខ្មែរ ចេះ​តែ​ដាក់​ដើម្បី​រំលឹក​ដាស​តឿន​ដល់​អ្នក​ទាំងអស់​គ្នា និង​រូប​ខ្ញុំ​កំ​ឲ្យ​ភ្លេច​ហ្នឹង

  3. ល្អហើយបង គិតពីរឿងធម៌អារ ក្នុងខ្លួន តែតិចមានអ្នកខ្លះគេថាបងណឹង កាន់អាវប្បធម៌អន់ថយ។ ហាស​ហា

  4. ឃើញ​គេ​ឈ្លោះ​គ្នា​ខ្លាំង​ពេក​រក​ធម៌​អារ្យ​ដាក់​ឲ្យ​រំងាប់​អារម្មណ៍​ខ្លះ មើល​ទៅ​ដូច​ជា​តឹង​សរសៃ​ក​ដាក់​គ្នា​ខ្លាំង​ណាស់។ ដូច​ជា​ជជែក​គ្នា​ក្នុង​នាម​មិន​ស្ដាប់​គ្នា ទាំង​អ្នក​ប្រឆាំង និង​អ្នក​ស្រប តាម​មើល​ទៅ​មិន​អាច​ចេញ​បាន​ជា​លទ្ធផល​ទេ។ ដូច​គ្មាន​អ្នក​ព្រម​ចាញ់​សោះ​ទាល់​តែ​រក​គណៈកម្មការ​ហើយ។

  5. ពូសម្បត្តិ និយាយ​តិច​តួច តាង​រក​ធម៌​អារ​មក​ប្រកាស ។ ធ្វើ​កុំ​ភ័យ​មើល​ពូ​ចាំ​ក្មួយ​ឲ្យលុយ ។

  6. មានសព្វសារពើ​ហ្មង​ ប្លក់​បង​សម្បត្តិ! វណ្ណៈ​មិនឲ្យភ័យ​ម៉េច​កើត ព្រោះ​មាន​គេ​ប្រទុស្សរាយ​គ្នាក្នុង​ប្លក់​គាត់​ចឹង អាច​ធ្វើ​ឲ្យ​ប្លក់​គាត់ ល្បី​ ជាប់​ឈ្មោះ​ក្នុង​​ Top Post ជាប់​គ្នា​ចង់​ម៉ា​អាទិត្យ​ហើយ! គួរ​អគុណ​អ្នក​ទាំង​អស់​គ្នា​ដែល​ធ្វើ​ឲ្យ​ប្លក់​គាត់​ល្បី​ចឹង! ខ្ញុំ​ថា​ត្រូវ​ទេ​ បង​សម្បត្តិ?

  7. អូម៉ាយហ្គត់, ខ្ញុំ​ឃើញ​តែដើរផឹកសោះនឹង លូវចេះ​ធម៍​ទៀតលោកបង !
    អូ ! សូមទោសដែលហែកកេរហ៍ ខ្ញុំថាលេងទេ ចា៎

  8. Hehe យើង​ទៅ​ជា​មួយ​គ្នា​សោះ​ហ្នឹង ខំ​ហែក​កេរ្តិ៍​គ្នា​ដែរ ។ សោះ​អី​មិន​បាន​ខ្មាស់​គេ​ទាំងអស់​គ្នា​
    ————————————–
    អគ្គលីបុត្រ ល្បី​អី​ប៉ុណ្ណឹង ទាល់​តែ​យក​រូបព្រះពុទ្ធ ដាក់​ឱប​ស្រី​ស្រាត ហើយ​ស្អាត​សាច់​ខ្ចី​ញិញ​ទើប​បាន​ល្បី​មិន​បាច់​ថែម​ល្បោយ។ ច៎ា!!
    —————————————
    Vannak នៅ​ជិត​ដៃ​សោះ​ចាំបាច់​និយាយ​ឲ្យ​គេ​លឺ​ធ្វើអី បើ​ចង់​ឲ្យ​​ ឲ្យមក ខ្ញុំ​ក្លាច​គេ​ទា​ទឹក​តែ ។

  9. ខ្ញុំបម្រុងនឹងសរសើរដែរ តែផ្លាស់ចិត្តមិនទាន់គិតទេ​លុះត្រាតែដកពាក្យ “ព្រះពុទ្ធដាក់ជាមួយ………”ចេញសិន
    ហើយមិនគួរយកស្ថាប័នបរិសុទ្ធដែលជាបទដ្ឋានសីល
    ធម៌របស់ជាតិមកនិយាយជាឧទាហរណ៍គ្រោតគ្រាតបែប
    នេះទេ​ព្រោះវាសដល់លក្ខណនិស្ស័យរបស់អ្នកនិយាយ
    ថែមទៀត។​

    សត្វរាជសីហ៍ស្លាប់គ្មានសត្វដទៃហ៊ានស៊ីទេ
    មានតែដង្កូវកើតចេញពីខ្លួនវាប៉ុណ្ណឹងដែលហ៊ានស៊ី​យ៉ាង
    ណាមិញ​វប្បធម៌​សីលធម៌ជាតិយើងក៏ដូចគ្នា​គ្មានជាតិ
    ដទៃណាមកបំផ្លាញបានទេ​បើយើងរឹងមាំហើយចេះប្រ
    យ័ត្នប្រយែងជួយរក្សា​ផ្ទុយទៅវិញបើវាខ្ទេចខ្ទាំរលត់
    រលាយក៏គឺស្នាដៃរបស់យើងខ្លួនឯងដែលជាអ្នកបំផ្លាញ។​
    សូមអភ័យបើខ្ញុំនិយាយប៉ះពាល់អារម្មណ៍!

  10. -តុកៗ ម្ជាស់ផ្ទះ !​ ខ្ញុំសូមមកស្វែងយល់អំពី ធម៌អាថ៌ ផងណា៎!
    ដើម្បីរំសាយកំហឹងខ្លះ ! បានអានចប់ដូចជារាងធូរក្នុងចិត្តបន្តិច
    ប្រៀបបានទៅអង្គុយបត់ជើង លើកដៃសំពះលោកសង្ស ក្នុងវត្ត
    ខ្មែរណាមួយអញ្ចឹង ! អរគុណ ចេះរកនឹកឃើញ​សូមសរសើរ
    ដល់ម្ចាស់ដោយស្មោះណា ! តែតោះម៉្យាងគឺឮថា៖ពូកែញ៉ាំស្រា
    សូម្បីតែឃើញញាំបង្គារខ្ញុំភ្លាម​ ក៍តាំងនឹកដល់ក្លែមស្រាតែម្តងហ្ន៎!

    -ហើយរឿងមួយទៀតដូចជាពិបាកយល់គឺ៖​ ឃើញនៅទីនេះ
    មានអ្នកចាំឲ្យលុយ តែនៅម្ខាងទៀតមានអ្នកដដែលនឹងទៅ
    ខ្ចីលុយវិញ តើមានន័យដូចម្តេចដែរ? ខ្ញុំវង្វេងវង្វាន់អស់ហើយ?
    ពិតជាដូច អគ្គលីបុត្រ និយាយអញ្ចឹង មានសព្វសារពើ​ហ្មង ក្នុង
    ប្លក់នេះ​ !​​ បានគិតថា៖ នឹងសុំលើកទង់ជ័យ ស ដែរ !
    តែដល់ប្រទះ ទ្រាំមិនសរសេរមិនបានសោះ !!! ៚
    ៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚

  11. មិន​ដឹង​ជា​សរសើរ​ឬក៏​បង្អាប់ មើល​យូរ​ៗ ដូច​ជា​បង្អាប់​ច្រើន​ជាង​សរសើរ។

  12. អ្នក​មីង​ទីណា កុំ​ច្រឡំ អ្នក​ខ្ចី និង​អ្នក​ឲ្យ​ខ្ចី​មិន​មែន​ជា​មនុស្ស​ដដែល​ទេ គ្រាន់​តែ​ធ្វើការ​ជាមួយ​គ្នា ហើយ​អង្គុយ​ក្បែរ​គ្នា ។ កុំ​គិត​ច្រើន​ពេក​អ្នក​មីង​អើយ គិត​ច្រើន​នាំ​តែ​វិល​មុខ​ទេ​អត់​អំពើ សំខាន់​ឲ្យ​ខ្ញុំ​ខ្ចី​លុយ​សិន​ទៅ​បាន​ហើយ ។

  13. -មិនបង្អាប់ទេណា គឺសរសើរដោយស្មោះមែន​! ឯស្រាចាត់ទុកថា៖
    ជារឿងធម្មតារបស់មនុស្សប្រុស ប៉ុន្តែបើដល់ថ្នាក់ស្រវឹង​នោះ
    ពិតជាមិនមែនប្រុសឡើយ ! ដាក់ឈ្មោះខ្លួនឯងទៅ !

    -សម្បត្តិខ្ញុំសរសេរពីម្សិលគឺមានន័យថា៖ បានបង្កប់រូបនរណា
    នៅពីក្រោម​ ? ​យល់ហើយឬនៅ ?

    -សម្បត្តិមិនទាន់ឆ្លើយទេថា៖ SL គឺជា ម៉ូតូម៉ាកអ្វីដែរ ? បើឲ្យខ្ញុំ
    បកខ្លួនឯងប្រហែល «ស្លាប់លឿន»​ ទេដឹងហ្ន៎ ?! ​ចំឡែកមែន
    អ្នកដាក់ឈ្មោះ SL ឲ្យម៉ូតូនេះ ។
    -វណ្ណះ ចង់ខ្ចីលុយយកទៅធ្វើអ្វីដែរ ? កុំប្រាប់ណាថានឹងបន្ថែម
    កាលីបឲ្យរឹតតែឡូយ ? ពីមុនបាននិយាយថា៖ ជិះម៉ូតូឌុបខ្លាច
    ខូចកាលីប ចុះខ្ចីលុយ​គេ មិនខ្លាចខូចអ្វី​ ៗខ្លះៗទេអី ?!៚
    ៚៚៚៚៚៚៚

  14. SL គឺ​ជា ឈ្មោះ​កូដ​មួយ របស់​ម៉ូតូ​ជប៉ុន ដែល​មាន​ម៉ាក​ផ្សេងទៀត​ដូច​ជា XR XL FTN BAJA AX1… មិនមែន​ស្លាប់លឿន​ទេ ។

    ខ្ចីលុយ​ស្ងាត់ៗ គ្មាន​នរណា​ដឹង មិន​ខូច​កាលីប​ទេ ។ សំខាន់​ឲ្យ​តែ​អ្នក​ឲ្យ​ខ្ចី​​ប្រាប់​គេ​ផ្ដេសផ្ដាស​បាន​ហើយ ។ និយាយ​អញ្ចឹង ឯណា​មួក​សុវត្ថិភាព​របស់​ខ្ញុំ​នោះ?

  15. -អូ អញ្ចឹងទេអី​ ! ខ្ញុំខំស្មានថា ៖​ SL= ស្លាប់លឿន ! សូមទោសមកពីសម្បត្តិ ក្រឆ្លើយតបពេកនឹងណា៎ !

    -ខ្ចីលុយ​ ​ បើមិនចង់ឲ្យនរណាដឹង ថ្ងៃក្រោយ ចេះលួចខ្សឹបដាក់
    ត្រចៀកខ្លះទៅ ! កុំសរសេរជាចំហរបែបនេះទៀត​ កាលីបមុខ
    តែខូចអស់ហើយ !

    -ហេតុអីមកទាមទា មួក​សុវត្ថិភាព​ ? ខ្ញុំបានប្រាប់ហើយថា៖
    សន្យាមិនកុហស ? ពិតជាក្រ ខ្ញុំពិតជាទិញឲ្យភ្លាម​!!!
    តែដោយលឺ ចង់ឡូយបែបនេះ​ឲ្យគិតថា ក្រយ៉ាងម៉េចទៅ​???
    -លក់ម៉ូតូSL នោះចោលទៅ ! វាជាដំណោះស្រាយមួយ
    ល្អបំផុតហើយ ! មិនអំពល់ខ្វាយខ្វល់ច្រើន ដល់អ្នកដ៍ទៃ ។
    ដឹងទេថា៖ ធុញ ! ​ធ្លាប់ដែរឲ្យគេខ្ចីលុយ តែដល់គេមិនសង
    ក៍មិនហ៊ានទៀ​ ព្រោះខ្លាចគេអន់ចិត្ត ! ​យ៉ាប់មែន !
    »»»»»»»»»»»»»»»»»»»»»»»»»

  16. ឥឡូវ​នេះ​គឺ​ខ្ញុំ​កំពុង​តែ​ក្រ មិន​កុហក​ទេ ។ ហេតុ​អី​ក៏​ក្រ​ចង់​ឡូយ​មិន​បាន​ទៅ????

    លក់​ម៉ូតូ​មិន​បាន​ទេ ព្រោះ​លក់​ទៅ​ខាត​ច្រើន​ណាសសសសសស់ ។ តើ​អ្នក​ណា​ទៅ​ខ្ចី​លុយ​ហើយ​មិន​ព្រម​សង? ចាំ​ខ្ញុំ​ជួយ​ទារ​ឲ្យ😉

  17. -ខំបង្អូសពាក្យ​ណាសសសសស់ យ់ាងនេះ ច្បាស់ជាស្រឡាញ់
    ម៉ូតូនោះខ្លាំងហើយ មែនទេ ?!!! ​សូមទៅដើរសួរគេឯងសិនថា៖
    អ្នកក្រចង់ឡូយបានឬអត់? ពេលបានចំលើយ ចាំយើងនិយាយ
    គ្នាទៀតណា !
    -ពីរឿងអ្នកខ្ចីលុយមិនសងនោះ គឺ មិនបាច់ជួយទារ ទេ អរគុណ !
    កំពុងថ្នមចិត្តគេស្រាប់ផង ​ក្រែងគេខឹង គេនឹងបំភ្លេចរហូតទៅ
    មិនវីវរទេអី ! ពិបាកណាស់ មនុស្សស្គាល់មុខមិនស្គាល់ចិត្ត !
    ៚៚៚៚៚៚៚៚៚៚៚

  18. http://youthstyle.blogsome.com/

    ចាញ់ជាព្រះ ឈ្នះ ជា មា ​ សូមលារហូត ​!!!

  19. ដើម្បីចង់បានបារមីទាំង ១០ ហ្នឹង លុះត្រាតែយើងទាំងអស់គ្នាហ្នឹង ខំប្រឹងប្រែងរៀនសូត្រ ឱ្យបានថ្នាក់ឧត្តមទាំងអស់គ្នាទៅ ទើបបាន ហើយបើរដ្ឋាភិបាលខ្មែរ មិនព្រមលើកដំកើង វិស័យសិក្សាអបរំឱ្យបាន ប្រសើរទេ តើយើងបានអី្វ បានតែឈ្លោះគ្នាហ្នឹង! មិនថាអញ្ចឹង?

    …កាលពីអំណាចមិនទាន់បានពេញដៃ មិនទាន់មានលុយលាននៅក្នុងដៃ មិនទាន់មានវីឡានៅ មិនទាន់មានឡិកហ្សិសជិះ ឥតសួររកធម៌ព្រះពុទ្ធទេ ហើយសម្លាប់គ្មានញញើតដៃ ដូចករណីយ ៣០មិនា និង ៥-៦កក្កដា ជាដើម ។ល។ និង។ល។៚
    សូមអភ័យទោសម្ចាស់ប្លបក់ ប្រហែលនិយាយនេះ មិនចំពោះអ្នកទេ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: