ខ្មែរ​នៅ​អាមេរិក​គូរ​រូប​ “អប្សរា​លែង​ខ្លួន” ដាក់​លក់​តាម​វេបសាយ

ភ្នំពេញ៖ យោង​តាម​វិបសាយ​មួយ​បាន​ឲ្យ​ដឹង​ថា​ អាណិកជន​ខ្មែរ​មួយ​ក្រុម​នៅ​អាមេរិក​ បាន​រួម​គ្នា​ប្រើ​បច្ចេកវិជ្ជា​​ដែល​ខ្លួន​រៀន​ចេះ​ដឹង​នៅ​អាមេរិក​គូរ​រូប​ “អប្សរា”​ បំប្លែង​ “អប្សរា”​ មាន​មុខ​មាត់​ថ្មី​សិច​ស៊ី​ និង​មើល​ទៅ​ស្រើបស្រាល​ រួច​ដាក់​លក់​ផ្ទាំង​​គំនូរ​ទាំងនោះ​តាម​វិបសាយ​ “reahu.net” សម្រាប់​ការ​កែ​អផ្សុក​និង​បង្ហាត់បង្ហាញ​ពី​ស្នាដៃ​​ខ្លួន​ផ្នែក​វិចិត្រ​កម្ម​នេះ។

លោក​ រាហ៊ូ​ សមាជិក​ម្នាក់​នៃ​ក្រុម​វិចិត្រករ​កុំព្យូទ័រ​របស់​វេបសាយ​ “reahu” ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ភ្នំពេញ​កាល​ពី​ថ្មីៗ​នេះ​ បាន​ផ្ដល់​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​ថា​ ក្រុម​វិចិត្រករ​កុំព្យូទ័រ​នៃ​វេបសាយ​ “reahu” មាន​គ្នា​ចំនួន​៣​នាក់​ អាយុ​ស្របាល​ៗ​គ្នា​ (ក្បែរ​៤០) សុទ្ធ​តែ​​ធ្លាប់​បាន​រៀនសូត្រ​ចេះ​​ជំនាញ​វិចិត្រករ​នៅ​សហរដ្ឋអាមេរិក​លុះ​ពេល​ទំនេរ​អផ្សុក​ក៏​នាំ​គ្នា​គិត​ច្នៃប្រឌិត​គូរ​រូប​ស្ត្រី​ខ្មែរ​ ដូចជា​រូប​អប្សរា​ បំប្លែង​ឲ្យ​មាន​មុខ​មាត់​ថ្មី​​តាម​ការ​​ស្រមើស្រមៃ​​របស់​ខ្លួន​ជា​រូប​សិចស៊ី​ និង​មើល​ទៅ​ស្រើប​ស្រាល។ លោក​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ រូប​គំនូរ​អប្សរា​ដែល​ក្រុម​លោក​បាន​គូរ​ដាក់​លក់​កន្លង​មក​ មាន​ដូច​រូប​​តួ​អប្សរា​ពីរ​នាក់​អង្គុយ​លែង​ខ្លួន​មួយ​កំណាត់​លើ​ តួ​អប្សរា​រាំ​បង្ហាញ​ឃើញ​សុដន់​បាំង​ដោយ​ស្បៃ​កន្សែង​បន្តិច​ តួ​អប្សរា​រា​លែង​ខ្លួន​ក្រាប​លើ​ផ្ទាំង​សិលា​មុខ​ផ្ទាំង​ចម្លាក់​អប្សរា​ពិតៗ​ និង​​មាន​គូរ​រូប​នារី​អាពត​ម្នាក់​ស្ពាយ​កាំភ្លើង​អាកា​ពាក់​មួក​បន្ដិប​ ឈរ​ក្បែរ​ដើម​ត្នោត​បង់​ក​ក្រមា​ តែ​លែង​ដើម​ទ្រូង​​គួរ​ឲ្យ​ញាក់​សាច់។ លោក​ Reahu និយាយ​ថា​ រូប​គំនូរ​អប្សរា​សិចស៊ី​ទាំងឡាយ​ដែល​ក្រុម​ reahu បាន​គូរ​កន្លង​មក​នេះ​ មាន​មុខ​មាត់​សិចស៊ី​បែប​ថ្មី​ និង​គ្មាន​​មុខ​មាត់​ដូច​ស្ត្រី​ខ្មែរ​ តួ​ឯក​ខ្មែរ​ណា​ម្នាក់​ទេ​​គ្រាន់​តែ​មើល​ដឹង​ថា​ នោះ​ថា​​រូប​ស្ត្រី​ខ្មែរ។

លោក​បាន​ប្រាប់​ថា​ រូប​គំនូរ​ទាំងឡាយ​ដូច​បាន​ឃើញ​ក្នុង​វេបសាយ​ទាំង​នេះ​ គឺ​ប្រើ​កម្មវិធី​កុំព្យូទ័រ​គូរ​ទាំង​ស្រុង។ លោក​និយាយ​ដែរ​ថា​ ក្នុង​សាលារៀន​គូរ​គំនូរ​នៅ​បរទេស​ សិស្ស​រៀន​ដំបូង​ គឺ​គេ​នាំ​យក​ស្ត្រី​ស្រាត​​ម្នាក់​មក​អង្គុយ​ឲ្យ​គូរ​​ដើម្បី​ឲ្យ​សិស្ស​បាន​រៀន​សូត្រ​មើល​ឃើញ​ពី​សាច់​ឈាម​ផ្ទាល់​នៃ​រាងកាយ​មនុស្ស​គំនិត​ទាំងអស់​នេះ​ហើយ​ ដែល​នាំ​ឲ្យ​ក្រុម​ខ្លួន​នាំ​យក​មក​ច្នៃប្រឌិត។

លោក​ រាហ៊ូ​ និយាយ​ដែរ​ថា​ ក្រុម​វិចិត្រករ​កុំព្យូទ័រ​ reahu បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០១​ម្ល៉េះ​ បាន​ចាប់​ផ្ដើម​គូរ​​គំនូរ​អប្សរា​សិចស៊ី​លក់​ជា​បន្តបន្ទាប់​រហូត​មក។ អតិថិជន​នៃ​ផ្ទាំង​គំនូរ​របស់​ reahu​ គឺ​មាន​តែ​ខ្មែរ​នៅ​អាមេរិក​ អូស្ត្រាលី​ បារាំង​… តែ​ប៉ុណ្ណោះ​ ផ្ទាំង​គំនូរ​ទាំង​នេះ​​មិន​ទាន់​ធ្លាក់​មក​ដល់​ស្រុក​ខ្មែរ​ទេ​ បើ​មាន​អាច​​មាន​គេ​ជេរ​ខ្លះ​មិនខាន។

លោក​បាន​ប្រាប់​ដែរ​ថា​ កន្លង​មក​មាន​និស្សិត​ខ្មែរ​នៅ​អាមេរិក​មួយ​ចំនួន​បាន​និយាយ​រិះគន់​អំពី​ផ្ទាំង​គំនូរ​នេះ​ដែរ​ ហើយ​ក៏​មាន​អ្នក​សរសើរ​ដែរ។ អ៊‌ីចឹង​ហើយ​​កន្លង​មក​នេះ​ reahu លក់​ផ្ទាំង​គំនូរ​នេះ​ដាច់​ជាង​ ២០០-៣០០​ផ្ទាំង​ដែរ​ តម្លៃ​មួយ​ផ្ទាំង​៨០​ដុល្លារ។ លោក​បាន​និយាយ​ថា​ ខ្ញុំ​មិន​ដែល

គិត​ថា​ រូប​​គំនូរ​ទាំង​នេះ​បាន​បំផ្លាញ​ដល់​ទំនៀមទម្លាប់​ និង​មាក់ងាយ​ដល់​អប្សរា​ទេ។ ខ្ញុំ​ទទួល​ស្គាល់​ថា​​យើង​បាន​បំប្លែង​​ការ​ពិត​ដែរ​ យើង​ទទួល​ការ​រិះ​គន់​ទាំងអស់។

លោក​ មីសែល​ ត្រាណេ​ អ្នក​ឯកទេស​​ខាង​បុរាណវិទ្យា​បាន​ទទួល​រូប​គំនូរ​ថត​ចម្លង​ពីរ​សន្លឹក​នៅ​ថ្ងៃ​ចន្ទ​នេះ​ ហើយ​មាន​ប្រសាសន៍​ថា​ វិចិត្រករ​កុំព្យូទ័រ reahu គូរ​រូប​នេះ​បាន​ស្អាត​ណាស់​ គួរ​ឲ្យ​សរសើរ​ ប៉ុន្តែ​បាន​រិះគន់​ថា​ រូប​គំនូរ​ទាំង​នេះ​វា​បង្ហាញ​​នូវ​សោភ័ណ​ស្រី​អប្សរា​តែ​វា​ចាក​ប្រធាន​ និង​បែបបទ​បុរាណ​ព្រោះ​រូប​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ស្រើបស្រាល​ និង​ពេស្យាចារ។

លោក​មាន​ប្រសាសន៍​ថា​ តួ​អង្គ​អប្សរា​គេ​បង្ហាញ​ដើម​ទ្រូង​ និង​លែង​ខ្លួន​ឲ្យ​ឃើញ​នូវ​សុដន់​ច្បាស់​មែន​ ប៉ុន្តែ​មុខ​មាត់​មិន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ស្រើបស្រាល​ទេ​ តែ​រូប​នេះ​មុខ​បញ្ចេញ​ឲ្យ​ឃើញ​នូវ​​ភាព​ជ្រើម​ និង​ស្រើបស្រាល។

លោក​ មីសែល​ ត្រាណេ​ មាន​ប្រសាសន៍​ដែរ​ថា​ រូប​អប្សរា​លែង​ខ្លួន​ននល​ វា​ជា​ប្រពៃណី​ដូនតា​យើង​ វា​មិន​បង្ហាញ​ពី​ភាព​​ថោកទាប​ និង​អាវាសែ​ឡើយ។ ប៉ុន្តែ​រូប​គំនូរ​ថ្មី​នេះ​វា​ជា​ការ​​មើល​ងាយ​វប្បធម៌​ដូនតា​យើង។

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ លោក​ មីសែល​ មាន​ប្រសាសន៍​ថា​ នេះ​ជា​សិទ្ធិ​របស់​ក្រុម​វិចិត្រករ​នេះ​ យើង​ពិបាក​ហាមប្រាម​គេ​ណាស់​ ព្រោះ​វា​ជា​សិល្បៈ​ ប៉ុន្តែ​យើង (រដ្ឋាភិបាល) អាច​ណែនាំ​គេ​បាន៕

ប្រភព​ព័ត៌មាន៖ កាសែត​ រស្មីកម្ពុជា​ ឆ្នាំ​ ១៦​ លេខ​ ៤៧៧០

ចេញ​ផ្សាយ៖ ថ្ងៃ​ពុធ​ ទី​១៧​ ខែ​ធ្នូ​ ឆ្នាំ​២០០៨

ដោយ៖ ស៊ា.ថាំង

សូម​បន្ថែម​រូប​យក​មក​ពី http://www.reahu.net

About these ads

98 ចំលើយ

  1. ខ្ញុំពិបាកថាតែជាទូទៅ បើនិយាយសិល្បះកឺគេមិននិយាយពីភាពខ្មាសអៀន អ្វីឡើយ ខ្ញុំធ្លាប់ចូលទស្សនាសារមន្ទីរូបភាព ដូចជា វៀតណាម ថៃ ហ្វីលីពីន នឹងអាមេរិច ។ល។ រូបភាពមិនបាច់និយាយ គឺថាអាលីង អត់មានស្លៀកពាក់អីទេ។ ហើយលក់បានរាប់សែនលានដុល្លា ។ ចំណែករូបទាំងនេះខ្ញុំសូមសរសើរទាំងស្រុង ណាមួយបង្ហាញពីភព លោកពីសិល្បះខ្មែរ ជំនាន់ដើមពិតៗ មិនមែន ដូចឥសលូវយកម៉ូតសំលៀកបំពាក់គេ មកស្លៀកស៊ិចស៊ី ហើយលើងឆាក រាំចង្វាក់គេ បែរូបខ្លួនជាខ្មែរ តែច្រៀង ស្លៀក ពាក់ កាយវិការ បស់គេទៅវិញ។

  2. ចំពោះ​ខ្ញុំ​ខុស​ពី លោក​បន្តិច ដោយ​សា​ខ្ញុំ​មិន​សូវ​មាន​បទ​ពីសោធន៍​ខាង​មើល​រូបភាព​ដែល​មាន​តម្លៃ​ខ្ពស់ៗ។ តែ​មិន​កួរ​យក​រូប​អម្សារា ទៅ​ធ្វើ​បែប​នេះ​ឡើយ។ ស្នា​ដៃ​អ្នក​គូរ​ពិត​ជា​មាន​ទេពកោសល្យ តែ​ទេព​កោសល្យ​របស់​គាត់​ប្រើ​កំពុង​​ធ្វើ​ឲ្យ​អម្សរា ធ្លាក់​ចូល​ក្នុង​ភាព​សិចស៊ី​ក្នុង​សម័យ​បច្ចុប្បន្ន។
    តើ​អម្សរា​ជា​អ្វី? មាន​នៅ​ទីណា? ស្រុក​ខ្មែរបរទេស​​ស្គាល់​ដោយ​សា​អ្វី? ហេតុ​អ្វី​បាន​ជា​ធ្វើ​បែប​នេះ? ។
    ចុះ​ហេតុ​អ្វី​មិន​រក​អ្វី​មួយ​ដែល​ជា​គំនិត​ខ្លួន​គាត់ មក​ច្ឆៃ​ប្រឌិត​ដោយ​ខ្លួនគាត់ បែជាគាត់​យក​វត្ថុ​ដែល​មាន​តម្លៃ​របស់​ស្រុក​​ខ្មែរ​មក​កែច្ឆៃ​ទៅ​វិញ ។
    ដូច Posoky ដឹង​ហើយ​ថា សិល្បៈ​ដែល​មាន​តម្លៃ​ទាំងនោះ​ តើគេ​យក​វត្ថុ​ដែល​មាន​តម្លៃ​ ឬ​ជា​ព្រលឹង​ជាតិ​មួយ​មក​ឆ្នៃ​ប្រឌិត​ដែរ​ទេ។
    (នេះ​គ្រាន់​តែ​ជា​គំនិត​របស់​ខ្ញុំ​ទេ)

  3. កុំប្រើពាក្យលោកអី ហៅខ្ញុំសុគីធម្មតាបានហើយ ចំណែករឿង សិល្បះនោះពិបាកថា ណាស់ ជួនកាលប្រៀបធៀប នឹងសង្គម ឧទាហរណ៏កាលនៅស្រុកខ្មែរ ពេលឃើញមនុស្សស្រីណា ស្លៀកពាក់ ខើច ខ្ញុំមានគិតភ្លាម ថាគេនោះអាសអាភាស ស៊ីចស៊ីនឹងស្អប់គេភ្លាម។
    តែពេលមកដល់អាមេរិច ខ្ញុំក៏មានគំនិតខុសវិញ ដើរលេងតាមាមត់សមុទ្រក្នុងចំណោមស្រ្តី ស្លៀកប៊ីគីនី(អាវទ្រនាប់ខោទ្រនាប់) ខ្លះមិនទាំងពាក់អាវផង ទៅជាធម្មតាអស់រលីង។ កាលនៅស្រុកខ្មែរគិតថា ពិតជាអស្ចារ្យណាស់បើមានឡាន ទាន់សេរីជិះ នឹងគេ តើនៅទីនេះ សូម្បីតែអ្នក ប្រមូលសំរាម ក៏ទិញជិះបានដែរដូចជា hummer ជាដើម។ សរុបទៅដូចរូបអស្សរានឹង បើសិនជាខ្ញ។ពីមុនប្រាកដជាជេអ្នកគូរហើយ។

  4. អ្វី​ដែល​គាត់​បាន​ធ្វើ​នោះ គឺ​ជា​ការ​ច្នៃ​ប្រឌិត​ហើយ ហើយ​ម្យ៉ាង​ទៀត​បើ​បន្ទោស​គាត់​ថា យក​កេរ្តិ៍ដូន​តា​មក​ច្នៃ​ប្រឌិត ខុស សូម​ទៅ​រក​រឿង​បុព្វ​បុរស​ខ្មែរ​ដែល​យក​វប្បធម៌​ឥណ្ឌា​មក​កែ​ច្នៃ​ផង ។

    ខ្ញុំ​គិត​ថា​មិន​មាន​អ្វី​ខុស​ទេ ព្រោះ​គាត់​គ្រាន់​តែ​ធ្វើ​ឲ្យ​អប្សារា​មាន​ជីវិត​រស់​រវើក ផ្ទុយ​ទៅ​វិញ​បើ​គាត់​គូរ​រូប​អប្សារា​កំពុង​តែ​រួមរ័ក្ស ហ្នឹង​បាន​ថា​បំផ្លាញ​វប្បធម៌​ជាតិ​មែន ។

  5. ទេ​បើ​វា​ជ្រុល​ដល់​កម្រិត​នោះ​មែន ខ្ញុំ​ក៏​ចូល​ចិត្ត​ដែរ!! ចំជា​អស្ចារ្យ​មែន Vannak ។ អ្នក​ស្រុក​ផ្សេងៗ ​ដែល​បាន​មើល​រូបទាំង​​នោះ​គេ​មិន​គិត​ថា ស្រុក​ខ្មែរ​ជា​តំបន់​ទេស​ចរ​អា​រឿង​អី​ៗ​ហើយ​ទេ​ដឹង។

  6. ខ្ញុំពិតជាស្ញប់ស្ញៀងនឹងស្នាដែរនេះណាស់។ តែខ្ញុំគូរអោយសោកស្តាយ ហើយនឹងកាន់តែសោកស្តាយ ដោយអ្នកមានគំនិតឆ្នៃប្រឌិតនេះមានឈាមជ័រជាខ្មែរដែរនោះ មិនយកចំណេះដឹងដែលបានរៀនសូត្រយកមកជូយ លើកស្ទួយប្រទេសជាតិ តែបែរជាធ្វើការកែរឆ្នៃអោយទៅជាបែបយ៉ាងនេះទៅវិញ។
    —————————————————————————
    លោក Posoky សូមលោកមេត្តាកុំយកបរិបទនៅឆ្នេរសមុទ្រអាមេរិច មក ប្រៀបធៀបនឹងបរិបទអប្សរាខ្មែរ។ បរិបទពីរនេះមិនស៊ីគ្នាដើម្បីប្រៀបធៀបនោះទេ។ ត្រូវដឹងថាបើគេនិយាយអំពីអប្សរាខ្មែរ គឺគេនឹកគិតដល់ចរិតស្លូតបូត រម្យទម បែបប្រពៃណីរបស់នារីខ្មែរ។ ហើយត្រូវយល់ថា បើពេលនេះមនុស្សលើពិភពលោកបានឃើញ ហើយគេយល់ច្រលំនោះតើគេវាយតំលៃអោយជាតិសាសន៏មួយនេះយ៉ាងណា?
    ———————————————————–
    លោក​ vannak :
    របៀបនៃការកែឆ្នៃអ្វីមួយ គឺមានច្រើនរបៀបណា​លោក។ ការកែច្នៃរបស់បុព្វបុរសខ្មៃរនាសម័យនោះគឺដោយសារតែខ្មែរយើងមានសាសនា ប្រហាក់ប្រហែលរឺដូចទៅនឹងសាសនារបស តណ្ឌា ក៏ប៉ុន្តែរដូនតាខ្មែរយើងមិនបានធ្វើអោយធ្លាក់ចុះនូវតំលៃរបស់វប្បធម៌តណ្ឌាណាមួយទេ។ តែចំពោះការកែឆ្នៃបែបអប្សរាស៊ីចស៊ីនេះវិញគឺថាផ្ទុយពីបទថានដើមទាំងស្រុង ទាំងអត្ថន័យ នឹង អត្ថរូបរបស់វា។ បើអស់លោកទាំងនោះចង់កែឆ្នៃអោយរស់រវើកនោះគឺមានរបៀបច្រើនទៀត។
    សូមអរគុណ​បង សម្បត្តិដែលបានផ្តល់ពត៌មាននេះ

  7. super: អ្វីដែលខ្ញុំចង់និយាយ គឺបង្ហាញថាអាចជាមជ្ឈដ្ឋានជវិញ រឺថាសង្គម ដែលអាចអោយមនុស្ស ធ្វើឥចឹង ជាក់ស្តែង បើខ្មែរយើងនៅអារ៉ាប់ប៊ីតសាវអូឌីត មិនអាចទៅបរិភោគសាច់ជ្រូកដូននៅស្រុកខ្មែរបានទេ។ អ្នកស្រុកខ្មែរនៅអាមេរិច​ក័មិនដែលបានហូបសំលរ ត្រីស្រស់ សាច់គោ មាន់ស្រស់ដែរ។ យ៉ាងណាមិញពួកគាត់ដែលគូរគំនូរសុទ្ឋតែបានបណ្តុះបណ្តាល នឹង លូតលាស់ចំណេះដឹងនៅអាមេរិច។ និយាយអោចំ ទៅដូចជាខ្ញុំឃើញ នារីខ្មែរ មួយចំនួន ពេលនៅស្រុកខ្មែរ គាត់មហាសុភាព ដូចពាក្យចាស់ថាសំពត់ក្នុងផ្នត់ តែពេលគាត់មកនៅក្នុងប្រទេស​ ជឿនលឿន ដូចជាអាមេរិច​ អូស្រ្តាលី ជាដើម គឺ ថាគាត់ផ្លាស់ប្តូទាំងស្រុង គាត់ស្លៀកពាក់ មីនីស្គឺត គាត់ ប្តូពណ៏សក់ គាត់បញ្ជេញគល់សុដន់ គាត់ចេះញាំបៀ គាត់ទៅ ចូល ក្លីបកំសាន្តទល់ភ្លឺ ។ល។ តែខ្ញុំមិនអាចបន្ទោសពួកគាត់បានទេព្រោះសង្គមតំរូវ ព្រោះបើគាតើរក្សាដូចនៅស្រុកខ្មែរ គឺមិនអាចចុះចំណោម នឹងមិនអាចដើរទាន់សង្គមនៅទីនេះឡើយ។

  8. គេឆ្នៃប្រឌិត យើងគួរសរសើរគេទៅ ព្រោះយើងគ្មានគំនិតឆ្នៃប្រឌិត ប្រហែលគេផង ទេដឹង?

    កុំធ្វើមើលតែហ៊ុន សែនដែលគំនិតផ្តាច់ការ ហាមមិនអោយ គេរៀបចំពិធីជ្រើសរើសបវរកញ្ញា នៅប្រទេសខ្មែរនោះ!
    សូមនាំអោយនាំគ្នាបើកចំហចិត្តខ្លះទៅ !!!

    មហាជនខ្មែរ គួរតែប្រឆាំងរឿងពួកយួនអន្តោប្រវេស នៅពេញប្រទេសនោះ ជាការប្រសើរជាង ព្រោះវាជារឿងជីវិតប្រទេសខ្មែរ!!
    ដូចកន្លងមក មានភាពយន្តអាមេរិកាំង សំដែង ការវាយទាត់ធាក់គ្នា លើក្បាលព្រះពុទ្ធ, ខ្មែរឯងធ្វើអឿបាតុកម្មជំទាស់, ត្រង់ប្រទេសឥណ្ឌា/ស៊្រីលង្កា ជាប្រទេសផ្តល់កំណើតពុទ្ធសាសនា មហាជនឥណ្ឌាមិនខ្វល់ ព្រោះនោះជារឿងសេរីភាពភាពយន្ត តាមសាច់រឿង។

  9. សំទោសម្ជាស់ប្លុកដែលខ្ញុំនិយាយច្រើនបន្តិច តែខ្ញុំចង់អោយដឹងអ្វីដែលយើងគួរ បន្ទោស មុននឹងថារូបគំនូរគ្រាន់ជាទឹកដៃវាយ៉ាងម៉េចល្អអាក្រក់ របស់វប្បធម័ខ្លួន នោះ យើងគួរក្រលេកមើលប្រទេស យើងសិន ជាក់ស្តែងដូចបងសម្បត្តិ (សុំទោសមិនដឹងសរសេត្រូវរឺខុស) បានរាយរាប់ក្នុងប្លុករបស់គាត់ អំពីអំពើអសីលធម៏ មួយចំនួន។ និយាយអោយ ចំបើក្រលេកមើលអោយួរទើបដឹង ថាស្រុកយើងកន្លែងខ្លះ វាយ៉ាងណា ដូចជានៅក្នុង ក្លឹបកំសាន្ត មួយចំនួន spark, u2 , X0 រាប់មិនអស់ មានកន្លែងខ្លះ រាំស្រាតផង កន្លែងទាំងនោះភាគច្រើនសុទ្ឋតែពួកបរទេសគាត់ ចូលកំសាន្ត បែជាឃើញស្រ្តីខ្មែរក្មេងៗ គាត់រាំចង្វាក់ ខ្តិតនៅលើឆាក(ដូចមនុស្ស…ពិបាកនិយាយ) ហើយកន្លែងខ្លះដូចជា karaoke ជាដើម មិនបាច់និយាយទេ ចង់អាដោះអាវបង្ហាញយ៉ាងម៉េចមានច្រើនណាស់អោយតែលុយ។ តើយើងដែលបិទរឺលូកមាត់ថាអោយទេ? តើបរទេសវាគិតយ៉ាងម៉េចចំពោះវប្បធម៏ខ្មែរពេលបានឃើញដូច្នោះ? ចឹងបានគេថាមើលខ្លយនឯងបានមួយជុំសិនសុំថាគេនោះវាយ៉ាងណា។

  10. លោក Posoky ខ្ញុំយល់ថាមនុស្សនៅក្នុងមជ្ឈដ្ឋានផ្សេងគ្នាគឺមានការយល់ខុសគ្នា។​ តែសូមលោកកុំធ្វើការប្រៀបធៀបនូវផល់បះពាល់ពីក្លឹបកំសាន្តនានា ទៅនឹងផលបះពាល់នូវអ្វីដែលជាអត្តសញ្ញាណជាតិនោះអី។ ហើយខ្ញុំក៏យលអំពីអ្វីដែលហៅថាសិទ្ធនោះដែរ​យើងមានសិទ្ធតែសូមគោរពសិទ្ធអ្នកដ៏ទៃផងដែរ។ ហើយនេះគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ។

  11. គំនូរ របស់រាហ៊ូ មិនត្រឹមជាស្នាដៃឆ្នៃប្រឌិតខ្ពស់ ពិបាករកបាន ប៉ុន្តែជាស្នាដៃ ធ្វើអោយបរទេសបានស្គាល់កាន់តែច្រើន ប្រទេសខ្មែរ ដោយរាហ៊ូបានសរសេរឃ្លោងឃ្លា រៀបរាប់អំពីគំនូរ។
    បើគូររូបភាពអប្សរា ឈរធ្មឹងដូចរូបភាពអប្សរា លើជញ្ជាំងប្រាសាទអង្គរ, គ្មានបរទេសណា ទិញរូបភាពអប្សរានោះទេ ព្រោះពួកបរទេសបាន ថតរូបផ្ទាល់ជាក់ស្តែង លើប្រាសាទអង្គរវត្ត ច្បាស់ល្អជាងផង ប៉ុន្តែដោយសារទឹកដៃឆ្នៃប្រឌិតពិសេស របស់រាហ៊ូ ចឹងហើយទើបបរទេសនាំគ្នាទិញរូបភាពទាំងនោះ របស់រាហ៊ូ។
    កូនខ្មែរបានឆ្នៃប្រឌិត តែមួយចំណិត របស់រាហ៊ូនោះ វាប្រសើណាស់ទៅហើយ។
    បើនិយាយពី រឿងគ្រាន់តែគូររូបភាពអប្សរា ដ៏វិសេសវិសាល ថាប៉ះពាល់កិត្តិយសជាតិ, ចុះយួននៅពេញប្រទេសខ្មែរ មេចមិនថាជាតិខ្មែរ នឹងប្រែក្លាយជាជាតិយួនផង?

  12. លោក Posoky និយាយមានហេតុផល របស់គាត់ ដែលនៅក្នុងក្លឹបរាំស្រាត មានសុទ្ធតែស្រីក្មេងរាំស្រាត អោយពួកភ្ញៀវមើល ពួកភ្ញៀវលូកដាក់លុយ ក្នុងខាងមុខខោទ្រនាប់ខ្លីកន្តឹប របស់ស្រីក្មេងៗរាំស្រាត មេចមិនថាក្លឹបនោះ ប៉ះពាល់កិត្តិយសស្រីខ្មែរផង។
    បើហ៊ានតែ ទៅកន្លែងក្លឹបហ្នុង ថាចឹង បើមិនពួកអង្គរក្សបាញ់បែកក្បាល រកពុទ្ធោ លូវ!

  13. យ៉ាបើកាចដល់ថ្នាក់ណឹងនោះ ខ្ញុំសុំបិទមាត់លែងនិយាយហើយ។ ទុកអោយគ្រប់គ្នាគិតតាមអ្វីដែលគេចង់គិតទៅចុះ។​ ខ្លាចបែកក្បាល!!!

  14. សុំទោសបងសម្បត្តិសុំនិយាយម៉ាមាត់ទៀត

    បើនិយាយដូចលោក Posoky និងលោក សំរេច ចឹង មានតាខ្ញុំនឹងត្រូវនិយាយថា បើវាដូលមួយទៅហើយ រុញអោយដូលទាំងអស់តាម៉ងទៅមិនថាអញ្ចឹងអី។ បើផ្ទះបាក់សរសរមូយដកសរសរចេញអោយអស់តាម៉ងទៅ លែងក្លាចបាក់សរសរទៀតហើយ។ ម្យ៉ាដែរ​ ណ

  15. ខ្ញុំសូមជំទាល រិះគន់ចេញមុខហ្មង, រូបភាពអប្សរា របស់រាហ៊ូ ធ្វើអោយពួកនៅប្រទេសខ្មែរ ដែលធ្លាប់់អួតថា ចេះកាត់តរូបថត ក្នុង Photoshop សុំខ្មាសតែម្តង, ពួកហ្នុងខឹងម៉ួរម៉ៅណាស់ ព្រោះគ្មានសមត្ថភាព ប្រហែលរាហ៊ូ ដែលរកចំណូលបាន ពីគំនិតឆ្នៃប្រឌិតវិសេសវិសាល របស់ខ្លួន ដោយគ្មានបាច់ប្រឹង ព្រមទាំងធ្វើអោយបរទេសអន្តរជាតិ កាន់តែស្ងើចសរសើរស្នាដៃកូនខ្មែរ ឈ្មោះរាហ៊ូ។
    សូមអភ័យទោស ខ្ញុំសូមគាំទ្ររាហ៊ូ ដោយពេញទំហឹងវិញ ព្រោះបើខ្ញុំរិះគន់រាហ៊ូ ខ្ញុំខ្មាសសមត្ថភាពខ្លួនខ្ញុំណាស់។ សូមរាហ៊ូ បន្តស្នាដៃរបស់ខ្លួនទៀតទៅ គ្រាន់ខ្ញុំសុំលួចចំលងរូបភាពទាំងនោះដែរ ព្រោះមិនចំលងទុក ទ្រាំមិនកើតទេ រូបភាពល្អកំររកបានយ៉ាងនេះ!! ហា ហា

  16. និយាយម៉ាកំផ្លុះ គ្មានអ្នកណាខុស​ ហើយ​ក៏គ្មានអ្នកណាត្រូវទេ។
    ឥលូវ​សូម​ឲ្យលោក​រាហ៊ូ យក​រូប​ យាស៊ូ មកច្នៃ អោប​ថើប​ជាមួយ ស្រីស្រាត​វិញ មើល៎ ចង់ដឹង​ថា វាអាច​លក់ដាច់​ដូច​ រូបអប្សរា​ទេ?
    ខ្ញុំថា​ចេញលក់ត្រឹម​តែ​ មួយនាទី​ប្រាកដ​ជា ដេក​ក្នុងគុក​មិនខាន។
    រូប យាស៊ូ មែឪយាស៊ូ ព្រះពុទ្ធ អប្សរា មិនអាច យក​មក​លែង​សើច​បានទេ។ ខ្ញុំគាំទ្រចំពោះ ភាពស៊ីវិល័យរបស់​លោក​ខាង​លិច ខ្ញុំ​ក៏​ចូល​ចិត្ត​ដែរ​ភាព​សិចស៊ី អាសអាភាស​អី​ហ្នឹង តែ​ដល់​ឃើញ​រូប​អប្សរា ដែលបញ្ចាក់ពី​តំលៃរប្បធម៌ខ្មែរ ខ្ញុំ​ធ្លាក់​ថ្លើម​គ្តុក! ថាអ៊ុញ វប្បធម៌ខ្មែរ​យ៉ាប់យឺន​ដល់ថ្នាក់ហ្នឹង​ផង? ចង់ផ្គាប់ចិត្តពួក​អឺរ៉ុប​ក៏មិន​ត្រូវ​យក​រូប​អប្សរា ទៅ​ធ្វើ​ចឹង​ដែរ!

  17. លោករាហ៊ូបាននិយាយថាគាត់មិនបានយករូបនេះទៅធើ្វពាណិជ្ជកម្នទេ​រូបនេះ​ខ្ងុំគិតថា​មិនមែនរូបអាស​អាភាសទេ​តែ​ជារូបបែប​សិស្យះ

  18. លោក engsamnang, មិនធ្វើពាណិជ្ជកម្មយ៉ាងមេច ក្រែងលឺថាលក់អី?
    លោកសំរេច វាគ្មាអីចំឡែកទេដែលគេបានរៀននៅដល់អាមេរិចហើយ គូររូបស្អាចជាងអ្នក photoshop នៅខ្មែរមានអីចំលែក? បើគូសចាញ់បានចំលែក។ ចឹងបើអោយអ្នកនៅអាមេរិចនឹងទៅគ្វេលគោនៅស្រែ មិនគោដេញធ្លាក់ទឹកទេផ្នាក់ lol.

    ដូចលោក អគ្គលីបុត្រនិយាយចឹង បើចង់ដឹងពីសេរីភាពនៃការគូរូប សាកយករូបព្រះយាយស៊ូទៅគូសដូចលោកអគ្គលីបុត្រថាទៅមើល យើងដឹងសេរីភាពនៃការគូសរូបហើយ។ lol

  19. អគ្គលីបុត្រ នឹង super ខ្ញុំមិននិយាយពីរឿងអប្សរាទៀតទេ។ ខ្ញុំមិនដឹងថាអ្នកទាំងពី បានមកលេងរឺក័សិក្សាសិទ្ឋិសេរីភាពពី ប្រជាជនពួកបណ្តាលប្រទេស អឺរ៉ុប ជាពិសេសនៅសហរដ្ឋអេមររិច ទេ កុំថាគេអាចគូររូប យេស៊ូ ជជក់មាត់ ជាមួយស្រ្តីស្អាត ប្រជាជនគេក័អាចមានសីទ្ឋឹ ទៅឈរមុខផ្ទះចចដាប់ប៊លយូបូស ជេរដោយគ្មាននណារមកហាមឃាត់ដែរ ជាក់ស្តែងដូចជាថ្មីៗនេះអីចឹង គេគប់សប្បែកជើងដាក់លោកប៊ូស (http://www.aksalser.com/game.htm)​។ ខុសពីស្រុកយើងដែលកាន់ លទ្ឋិប្រជាធិបតេយ្យដូចគេរ តែគ្មានសេរីភាព តវ៉ា(ជាពិសេសការរិះគន់រដ្ឋាភិបាល) ទេ លោតែហ៊ានជេលោក នាយករដ្ឋមន្រ្តី ច្បាស់ជាគុកហើយ។

  20. ខ្ញុំទើបរកឃើញពី យូធូប http://www.youtube.com/watch?v=Y8Zv6w0N1qU
    តែclip បើខ្ញុំមិននិយាយខុសទេនេះពិតជាមិនអាចធ្វើរដាក់ថ្នាក់ដឹក​នាំស្រុកខ្មែរបានទេ។

    • You are wrong man. It made by those who wanted to make joke at Brarak but I don’t think it is related to what you are doing.

      I would suggest you some questions:
      – Who am I?
      – Where did I come from?
      – What should I do for Cambodia?

      I also live in the US but I have done such an embarassing thing for Cambodia before.

      Please think and change your mind!!!

  21. ខ្ញុំ​បដិសេធ​ទាំង​ស្រុង​ចំពោះ​រូប​ភាព​ទាំង​នេះ។ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អាប់​អោន​វប្បធម៌​ជាតិ និង កិត្តិយស​ជាតិ​យើង​នោះ​ទេ តែ​ថែម​ទាំង​អាច​បំពុល​ដល់​ចិត្ត​គំនិត​កូន​ខ្មែរ​ជំនាន់​ក្រោយ​ទៀត​ផង។

  22. ខ្ញុំ​គាំទ្រទាំង​ស្រុង ​ចំពោះ​រូប​ភាព​ទាំង​នេះ ព្រោះ វា​មិន​ត្រឹម​តែអោយបេទេសស្ងើចសរសើរ ទេព្យកោសល្យវិសេសវិសាល កំររកបាន របស់កូនខ្មែរ នោះទេ ប៉ុន្តែ វាថែមទាំងបង្ហាញ ពិភពលោកទទួលស្គាល់កាន់តែច្រើន ប្រទេសខ្មែរ លើផែនទីពិភពលោក រួមនឹងភាពបញ្ញា (IQ) ខ្ពស់ របស់កូនខ្មែរ និង វាថែមទាំងជំរុញ កូនខ្មែរគ្រប់ជំនាន់​ អោយរៀនសូត្រគ្រប់គំនិតឆ្នៃប្រឌិត របស់បរទែស ឬ របស់ខ្មែរ ដើម្បីអភិវឌ្ឍសង្គមខ្មែរ ទៀតផង។

  23. @super
    ប្រទេសនីមួយៗ ខិតខំជំរុញអ្វីដែលជឿនលឿន ចំរើនដល់សង្គមជាតិគេ ជាគំរូមានរូបភាពឆ្នៃប្រឌិត កំរិតគុនស្នៀតមហាកំពូល ដែលគូរដោយកូនខ្មែរ ឈ្មោះ រាហ៊ូ ប៉ុន្តែចំលែកអី លោក super ចង់ធ្វើរបៀបឃ្វាលគោម្តងមួយ នៅជនបទ បានផលតិច មិនគិតរឿងឆ្នៃប្រឌិត ឃ្វាលគោ តាមវិធីទំនើប បានផលច្រើននោះ។
    កូនខ្មែរមួយនគរ ទាំងនៅបរទេសផងដែរ សុទ្ធតែមាន គំនិតជឿនលឿន រកគ្រប់វិធីអភិវឌ្ឍចំរើនដល់សង្គមខ្មែរ, កោតតែលោក super បែរជាចង់ទាញប្រទេសខ្មែរថយក្រោយ ឃ្វាលគោម្តងមួយ ដូចសម័យខ្មែរបុរាណ រាប់រយឆ្នាំមុនទៅវិញ !!! ??

  24. ដោយសារគំនូរវិសេសវិសាលទាំងនោះ បរទេសនឹងចង់ដឹងថា៖
    -ខ្មែរជាអ្វី?
    -មេចបានខ្មែរ មានបញ្ញាឆ្នៃប្រឌិតខ្ពស់ម៉្លេះ?
    -ស្រាវជ្រាវរកមើលទេព្យកោសល្យ និង បញ្ញារបស់ជនជាតិខ្មែរ -ជាពិសេសក្នុងសហគមខ្មែរ នៅប្រទេសនីមួយៗ សិន!
    -ជនជាតិខ្មែរ ជាជនជាតិ នៃប្រទេសណា? -ប្រទេសរបស់ជនជាតិខ្មែរ ថិតនៅត្រង់ណា លើផែនទីពិភពលោក?
    -…. ច្រើនទៀត
    នោះជាមោទនភាព របស់ខ្មែរ ដែលបរទេសចាប់ផ្តើមទទួលស្គាល់ តំលៃនៃជនជាតិខ្មែរ !!!
    ចឹងត្រូវតែគាំទ្រ !!!

  25. លោក សំរេច សូមលោកមេត្តាយល់ឃ្លារបស់ខ្ញុំផង។ ខ្ញុំប្រៀបធៀបការគ្វាលគោណឹង គ្រាន់តែចង់ប្រាប់ថា បើលោក រាហ៊ូអីគេណឹងរៀនដក់អាមេរិចជាមួយបច្ចេកទេសទាស់សម័យហើយ ជិតមួយជិវិតនោះ គូរូបចាញអ្នករៀន Phototshop នៅបាក់ទូកទើបចំលែក។ គូស្អាតជាងមានអ្វីចំលែក។ ហើយតាមរូបគំនូរនឹងខ្ញុំទទូលស្គាល់ថាគេបានស្គាលខ្មែរកាន់តែច្រើន តែមិនដឹងតាមន័យណាទេ?

    លោក Posoky អារឿងសេរីភាពបយោបាយនោះវាផ្សេង តែអារឿងអារិយធម៌ វប្បធម៌និងវាផ្សេងដែរ។ យើងធ្ចើមិចប្រៀបធៀបគ្នាបាន។
    បើលោកមកបារាំងវិញណា កុំអាងតែមាន កាំម៉ារា លោកដើរថតរូបគេផ្តេសផ្តាស់ណឹង ឃើញស្រីស្អាតអីថតណឹង បូសលុយធានាគាបង់អោយគេអស់តឡូវណឹង​ បើអត់លុយបង់ គុកស្វាគមន៏។ កុំថាឡើយដល់យករូបគេទៅកែឆ្នែបែបណឹងនោះ។ lol

  26. ពួកអស់លោកនេះ រស់នៅប្រទសគេពីរបីឆ្នាំសោះ ហេតុអីក៏ពួកលោកចូលចិត្តយករឿងបរទេសមកនិយាយម្លេះ
    ដូចសយ សុភាព និយាយ ខ្មែរគឺខ្មែរ! ខ្មែរមានវប្បធម័ អរិយធម័ របស់ខ្លួនរាប់ពាន់ឆ្នាំ ហើយសួរថាតើអាមេរិកមានវប្បធម៏ដូចខ្មែរទេ គឺមិនអាចយកមកប្រៀបធៀបគ្នាបានទេ ។ ប្រជាជនទីនោះមានសិទ្ធិ តែក៏មិនមែនបានន៍យថាពួកលោកចង់ធ្វើអ្វីក៏បាននោះទេ សិទ្ធមានព្រំដែនរបស់វា លោកអាចជេរលោកបូស3យប់3ថ្ងៃជារឿងរបស់លោក តែប្រយត្ន៍លោកបូសប្តឹងលោកវិញពីបទរំខានគាត់ទេ (គុកដូចគ្នា) ហើយថ្មីៗនេះសៃឌីគប់លោកបូស (ស្មានតែរួចខ្លួនហ៊ីយ) ហើយសួរថាអាម៉ាសប្រទេសណា ? មិនមែនគូររូបស្រាតដើរអួតប្រាប់គេ ច្នែប្រឌិត សិល្បះ (ខ្មោចបានជឿ) ។ លោកសំរេច គេអោយតំលៃលើវត្តុបុរាណ លោកដែលឃើញគំនូរកុំព្យូទ៍រលក់បានតំលៃរាប់លានដូចគំនូរដៃទេ លោកឯងក្រលេកមើលប្រទេសអាស៊ីបានហើយ មិនបាច់មើលពួកអាគាំងទេ អូឡាំពិកនៅចិននៅពេលសម្ភោធ គឺសុទ្ធតែមានរបាំបុរាណជារបៀបប្រពៃណី ជាផ្លូវការ មិនមែនញាក់ឌីស្កូទេ!
    ចំជាប្រឆាំងដាច់ក្បាលដាច់កន្ទុយមែន

  27. Maybe you don’t understand what I replay and explain to លោកអង្គលីបុត្រ about “ឥលូវ​សូម​ឲ្យលោក​រាហ៊ូ យក​រូប​ យាស៊ូ មកច្នៃ អោប​ថើប​ជាមួយ ស្រីស្រាត​វិញ មើល៎ ចង់ដឹង​ថា វាអាច​លក់ដាច់​ដូច​ រូបអប្សរា​ទេ?
    ខ្ញុំថា​ចេញលក់ត្រឹម​តែ​ មួយនាទី​ប្រាកដ​ជា ដេក​ក្នុងគុក​មិនខាន។” And what’s freedom? I just talk about some develop countries because their talking is better than our country, if you don’t believe you can ask anyone who use to live those countries(not communist or dictator countries)
    And here the topic we talk about art​ I am not study about art, but I just think ABSARA it’s right, because in Cambodia painting shops there a lot of SREY KHMER almost naked and sell to foreigners in the market too.
    So we have to ask the professional of painting art, whether the ABSARA is right or not?

  28. ចុះរូបស្រីស្រាត ផ្តេកផ្តួល​នៅមុខ ព្រហ្មមុខ​បួន របស់​រាហ៊ូ អាហ្នឹង យ៉ាងម៉េច​វិញ? សិល្បៈ? សេរីភាព?
    យកអរិយធម៌រាប់ពាន់​ឆ្នាំទៅ បំផ្លាញ ហើយអួត​ថាខ្លួន​ខ្លាំង! គួរ​ឲ្យអស់សំណើចជាទី បំផុត!
    ស្រ្តីខ្មែរ និង​អប្សរា ខុសគ្នា! មិនបាច់ខ្ញុំនិយាយ​ទេ!
    អប្សរា ព្រហ្មមុខបួន ព្រះបាទជ័យវរ្ម័នទី៧ សុទ្ធតែ​ជា ព្រលឹងជាតិ! យក​អប្សរា​ទៅ​គូរ​ឲ្យ​អាក្រាត មិនខុសពី យក​រូប​ម៉ែ​ ខ្លួន​ឯទៅគូរ​ នោះទេ!

  29. និយាយដូចលោកអគ្គលីបុត្រចឹង ដូចចង់កុម៉ងលោករាហ៊ូអោយអូសរូប សង្សារគាត់ណឹងអោយចឹងមើលណ បើមិនថ្លៃពេកទេចង់ទាក់ទងទិញ

  30. doesn’t culture keep changing? when we talk about culture of a nation, we should think of “culture of when”. Saying this picture is too sexy is like saying “You’re ashamed of the way the 12th century cambodian women dressed themselves”.

    I don’t know what people would react if somebody painted a picture of a hundreds-BC Cambodian woman។

    There are a lot of bare breasted apsara scultures and paintings, both ancient and recent, in cambodia. The different between those and this picture is that the one we usually see in the market in cambodia is less realistic and low quality

  31. អាន​មតិយោបល់​ម៉ា​ង៉ៃ​ឡើង​វិល​មុខ… ខ្ញុំ​គិត​ថា អ្នក​ទាំង​អស់​គ្នា​បញ្ចេញ​មតិ​នេះ​សុទ្ធ​តែ​ត្រូវ​ហើយ តែ​សូម​យក​មតិ​របស់​លោក​រាហ៊ូ​មក​ពិចារណា​ផង ដូច​ជា​សំដី​របស់​គាត់​នៅ​ក្នុង​ចំណុច “Enlighten me” ដែល​បាន​យក​វប្បធម៌​ឥណ្ឌា​មក​និយាយ​ត្រង់​ប្រសាទ​មួយ ដែល​មាន​រូប​ចម្លាក់​និយាយ​ពី​ក្បាច់​រួមរ័ក្ស​របស់ កាមាស៊ូត្រា ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល ឥណ្ឌា​​មិនហាមឃាត ឬ​បំផ្លាញ​ចោល​តែ​ម្ដង​ទៅ? ខ្ញុំ​ដូច​ជា​ឆ្ងល់ ក្រែង​រូប​អប្សា​រាស្រាត​អី? ហេតុ​អី​បាន​ជា​គូ​រូប​អប្សារា​ស្រាត​មិន​បាន? ហេតុ​អ្វី​បាន​ខ្មែរ​យើង​ចេះ​តែ​មាន​គំនិត​បែប​នេះ? បើ​គេ​គូ​តាម​របៀប​ចាស់​ថា​គ្មាន​គំនិត​ច្នៃ ប្រឌិត យក​តែ​របស់​គេ​មក​ចម្លង ដល់​គេ​ច្នៃ​ប្រឌិត​ថា​គេ​ធ្វើ​ឲ្យ​ខូច​វប្បធម៌?

    សួរ​ថា អ្នក​ដែល​ថា​គេ​ធ្វើ​ឲ្យ​ខូច​វប្បធម៌​ខ្មែរ​នឹង​ធ្លាប់​បាន​ចូល​រៀន​មេរៀន​វប្បធម៌​ទេ?

  32. សួស្ដី​អ្នក​ទាំងអស់​គ្នា
    ដូច​ជា​មាន​សកម្មភាព​ផុលផុស​ណាស់ ឃើញ​ថា​មាន​អ្នក​ជជែក​គ្នា​ខ្លាំង​បន្តិច​ហើយ តែ​លទ្ធផល​មិន​ទាន់​សម្រេច​ទេ ជាពិសេស​លោក Posoky សំរេច និង​Vannak អ្នក​ទាំង​បី​ដូច​ជា​គាំ​ទ្រ​ពេញ​ទំហឹង​តែ​ម្ដង។ ចំណែក​អ្នក​ដ៏​ទៃ​មាន​គំនិត​ប្រឆាំង​ខ្លាំង​ក្លា​ណាស់។ ចំណែក​គំនិត​របស់​ខ្ញុំ​គឺ​ថា​មិន​យល់​ស្រប​ជា​ដាច់​ខាត ព្រោះ​ថា​នៅ​ក្រសួង​វប្បធម៌​ក៏​មិន​យល់​ស្រប​ដូច​គំនិត​ខ្ញុំ​ដែរ។ បើ​គិត​ពី​គំនិត​ច្នៃ​ប្រឌិត​វា​ជា​រឿង​ត្រឹម​ត្រូវ​ហើយ តែ​គំនិត​ច្នៃ​ប្រឌិត​ក៏​មាន​ខុស​ដែរ​បើ​អ្នក​ច្នៃ​កំពុង​តែ​យល់​ខុស។ ឧ ៖ កែ​ច្នៃ​ធ្វើ​គ្រឿង​ញៀន កែច្នៃ​ធ្វើ​អា​វុធ​ប្រល័យ​លោក អ្នក​បញ្ជ្រាប​រឿង​អាសអាភាស​ដើម្បី​បំផ្លាញ​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​គេ។ រឿង​មួយ​ទៀត​មិន​កួរ​យក​វប្បធម៌​ប្រទេស​មួយ​មក​ប្រៀបធៀប​ក្នុង​ប្រទេស​មួយ​ទៀត​ហើយ​អូស​ទាញ​ឲ្យ​ទៅ​ដូច​ប្រទេស​មួយ​ទៀត​បាន​ទេ។ ប្រទេស​មួយ​វប្បធម៌​មួយ ជាតិ​សាស្ត្រ​មួយ ភាសា​មួយ បើ​នៅ​លើ​លោក​មាន​វប្បធម៌​ដូច​គ្នា​ទាំងអស់​នោះ​គេ​ពុំ​ចាំ​បាច់​មក ឬ​ទស្សន​កិច្ច​នៅ​លើ​ប្រទេស​ដទៃ​ទៀត​ទេ។ គេ​មក​ស្រុក​ខ្មែរ​ដើម្បី​អ្វី? គឺ​មិន​ដើម្បី​មើល​វប្បធម៌ ប្រពៃណី និង​វត្ថុ​អច្ឆរិយ​ទេ​អី។

  33. ពិតជាគួរអោយអស់សំណើចណាស់លោកvannak (ធ្លាប់រៀនមេរៀនវប្បធម័ទេ) ។
    វាគ្រប់គ្រាន់ណាស់ទៅហើយរយះពេល12ឆ្នាំនៅសាលាចាប់ពីថ្នាក់ទីមួយ​​ រហូតដល់ថ្នាក់ទី12នោះ មិនបាច់ដល់មហាវិទ្យាល័យក៏ខ្ញុំស្គាល់ យល់ដឹង ស្រលាញ់វប្បធម័ប្រទេសខ្លួនដែរ ។ សំនួររបស់លោកនេះមានន័យថាលោកមិនដែលរៀនវប្បធម័ទេ ?​ មែនទេ?
    ខ្ញុំចង់សួរអ្នកដែលមានយោបល់ស្របនោះថា តើលោកមានអារម្មណ៍ខ្មាសខ្លួនឯងទេ នៅពេលដែលពួកលោកនាំគ្នានិយាយពីសិល្បះ ពេញៗមាត់ ហើយបរទេសមើលមកខ្មែរក្នុងន័យអ្វី? ខ្ញុំយល់អ្វីដែលហៅថាសិល្បះ (ថើបគ្នានៅមាត់ទន្លេក៏គេហៅថាសិល្បះដែរ ) អ្វីដែលអស្ចារ្យជាងនេះគឺ ចែករំលែកក៏គេហៅថាសិល្បះដែរ (សិល្បះចែករំលែក) sic ។ តែលោកមានគិតទេថាសិល្បះទាំងនោះបានផ្តល់ផលប្រយោជន័អ្វីខ្ឡះ ដល់ប្រទេសរបស់ខ្ឡួន រឺក៏លោកគូររូបអប្សរាស្រាត ហើយដើរប្រាប់គេថាសិល្បះ (គូរមើលនៅក្នុងបន្ទប់ខ្លួនឯងទៅ ហើយបំរើអារម្មណ័ខ្លួនឯងទៅ ជាជាងដាក់លក់តាមវេបសាថ)។
    ហើយលោកមិនបាច់ខ្វល់នឹងគំនិតយករបស់គេចម្លង ដល់គេច្នៃប្រឌិតថាគេធ្វើអោយខូចវប្បធម៌ទេ (ច្នៃខុសទិសដៅ) ព្រោះវាជាសារជាតិរបស់មនុស្សជាតិ រឺអាចហៅថាសិល្បះក៏បានដែរ (មនុស្សយើងធ្វើបុណ្យរាប់ឆ្នាំ តែធ្វើអាក្រក់លឿនណាស់ទាន)។

  34. លោករាហ៊ូ គាត់ជាមនុស្សឆ្លាត មាន​ប្រាជ្ញា!
    គាត់​មាន​ទេពកោសល្យ ធ្វើឲ្យ​ពួក​ញៀន​ស៊ិច​នៅ​អឺរ៉ុប និង​ខ្លះនៅ​អាស៊ី​កោត​ស្ញប់ស្ញែង!
    គាត់ដឹង​ពី​តំរូវការ​ទីផ្សារ ថាមនុស្សឥលូវ​ស្រលាញ់​ភាពស៊ិចស៊ី​ស្រើ​ស្រាល! មិន​ខុស​ពី​ពួក​ចិន​ដី​គោក មកបង្កើត​ក្លឹប​ល្បែង ស៊ីសង គគ្រឹក​គគ្រេង ពេញទី​ក្រុង! វា​ជាសេរី​ភាព​អ្នក​ហើយ វាក៏ជា​ការរីក​ចំរើន​ហើយ អាប្រភេទ​ម៉ាស៊ីន​ស្លុតអី​ហ្នឹង! តែកុំ​ភ្លេច​ថា​ចោរ​ប្លន់ក៏កាន់​តែ​ច្រើន​ដែរ!
    បើមាន​សេរី​ភាព​ខាង​ស៊ិច ដូច​អឺរ៉ុប​ សង្ស័យ​ក្នុង​១ថ្ងៃ មាន​ករណី​ចាប់​រំលោភ ២ពាន់ ​ករណី​ផង​ក៏មិន​ដឹង?
    អ្នកណា​ក៏គេ​ចៀសមិន​ផុត​ទេ​រឿង​ស៊ិច​ហ្នឹង តែ​ក៏មិន​ដាច់ដាប ដល់​ថ្នាក់​អប្សរា​ ក៏មិន​លើក​លែង​ដែរ​នោះ! យ៉ាប់ជាងសត្វ​ទៀត!

  35. អូហូ លោក​រាជ ខ្ញុំ​ក៏​ធ្លាប់​រៀន​ដែរ ។ តែ​ខ្ញុំ​រៀន​មេរៀន​អំពី​វប្បធម៌​តែ​ថ្លាក់​ទី ១០ ១១ និង ១២ ទេ អត់​បាន​រៀន​ពី​ថ្នាក់​ទី ១ ទេ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ដឹង​ដូច​លោក ។ វប្បធម៌​គឺ​ជា​មែកធាង​មួយ​របស់​អរិយធម៌​ដែល​ជា​ធម៌​ដល់​ខ្ពង់​ខ្ពស់​របស់​ជាតិ​សាស្ត្រ​មួយ ។ និយាយ​ពី​វប្បធម៌​គឺ​សំដៅ​លើ សិល្បៈ តន្ត្រី ចម្រៀង ល្ខោន កំណាព្យ គំនូរ អក្សរសិល្ប៍ អី​ទាំងអស់​ហ្នឹង ។ និយាយ​ពី​ចម្រៀង​វិញ ចម្លង​យក​មក​ពី​សុទ្ធសាធ ទាំង​សាច់​ភ្លេង និង​ទំនុក​ច្រៀង មិន​ដែល​ឃើញ​ក្រសួង ឬ​លោក​រាជ អី​ទៅ​រិះ​គន់​សោះ ហេតុ​អី​ទៅ​ហ្ន?

    និយាយ​ពី​រូប​អប្សារា​វិញ យើង​ដឹង​ហើយ​ថា ប្រទេស​កម្ពុជា​បាន​ទទួល​យក​វប្បធម៌​ពី​ឥណ្ឌា សូម្បី​តែ​សាសនា ភាសា អក្សរ សិល្បៈ របៀប​ធ្វើ​ពាណិជកម្ម​អី​ជា​ដើម តែ​ហេតុ​អ្វី​បាន​ជា នារី​សម័យ​នោះទុក​ឲ្យ​ខ្លួន​នៅ​ននគោគ​ដូច្នេះ? ចំពោះ​នារី​ឥណ្ឌា​វិញ​គេ​ចេះ​ពាក់ សារី ជុំវិញ​ខ្លួន​តាំង​ពី​ពីរពាន់​ឆ្នាំ​មុន​គ្រឹស្ដ​សករាជ​ម៉េះ ៕ ហេតុ​អ្វី​អភព្វ​តែ​នារី​ខ្មែរ និង​អប្សារា​ទៅ​វិញ?

    បើ​យើង​ក្រឡេក​ទៅ​មើល​សង្គម​របស់​អាមេរិច និង​ជប៉ុន​ និង​បណ្ដាល​ប្រទេស​រីក​ចម្រើន​ទៀត ស្រីៗ​របស់​គេ​សឹង​តែ​ស្រាត​ឲ្យ​ខ្លួន​នៅ​ទទេ មិន​មែន​ថា​គេ​ឆ្កួត​តែ តែ​វា​គឺ​ជា​ភាព​ស៊ីវិល័យ​របស់​គេ ជាក់​ស្ដែង​គឺ​ដូច​ជា​ស្ត្រី​ខ្មែរ​នា​សម័យ​អង្គរ​អញ្ចឹង ។ ដោយ​សារ​តែ​ប្រទេស​ជាតិ​រីក​ចម្រើន និង​ស៊ីវិល័យ ទើប​ស្ត្រី​ខ្មែរ​មិន​ពាក់​អាវ​បង្ហាញ​ពី​ភាព​ស៊ិចស៊ី​របស់​ខ្លួន ។ បើ​គិត​ទៅ អាមេរិច​សព្វ​ថ្ងៃ​រីក​ចម្រើន​មិន​ដល់​ខ្មែរ​សម័យ​អង្គរ​ផង(ខាង​ផ្នែក​វប្បធម៌)។

    ដូច្នេះ​គួរ​តែ​សរសើរ​លោក​រាហ៊ូ​ដែល​បាន​ធ្វើ​ឲ្យ​ពិភព​លោក​យល់​ថា ប្រទេស​ខ្មែរ​កាល​សម័យ​អង្គរ​គឺ​រីក​ចម្រើន​និង​ស៊ីវិល័យ​អញ្ចឹង បើ​មិន​ដឹង​កុំ​ចេះ​តែ​ថា​គេ​ធ្វើ​ឲ្យ​ខូច បើ​និយាយ​ថា​ខូច សួរ​ថា​ខូច​អី?

    បរទេស​ថា​វប្បធម៌​ខ្មែរ​ពោរពេញ​ទៅ​ដោយ​ភាព​ស្រើបស្រាល? ចុះ​បើ​វា​អញ្ចឹង​មែន? សូម្បី​ព្រះ​វិស្ណុ​នៅ​ស្លាប​លើ​បង្គង​របស់​នាង​ឧមា បើ​វា​ជា​រឿង​អាស្រូវ​មែន គេ​គួរ​តែ​បំបាត់​ចំណុច​នេះ​ចោល….

  36. សំដីរបស់លោកដូចជាគ្រាន់បើ​​ខ្ងុំទទួលសា្គល់​មាន​ហេតុ​ផល​ច្រើន​ដូចជានៅឥណា្ឌ​ដែល​មានវប្បធម៏​ក្រាស់​ជាងយើង​​មាន​​ដល់ទៅទេវរួបនៃ​សេ្នហា​រឺឥណា្ហ​ដែល​គេ​នៅ​គោរពប៉ុនែ្ត​ចំពោះរូបអប្សារាមួយនេះមានលក្ខណ​សិស្បះ​ខ្លះ​និង​ស្រោបស្រាលខ្លះ

  37. ចុះ​រូប​មួយ​នេះ​វិញ តើ​លោក​គិត​យ៉ាង​ម៉ិច​ដែរ http://upload.wikimedia.org/wikipedia/commons/thumb/4/4a/Kamasutra5.jpg/800px-Kamasutra5.jpg គិត​ថា​ធម្មតា???

  38. Don’t look down on khmer calture, reahu do like this make me disapointed. reahu must use they knowledge in the write way .

  39. hi! evannak. I see, but this picture is not khmer, You know clear about khmer traditional.

  40. បបួលបងប្អូនលោកឯងដើរស្រាតទៅចឹង

  41. ដើម្បីអោយគេដឹងថាវប្បធម័ រឺ​ សិល្បះដល់កំពូល sic!

  42. សួស្ដី​អ្នក​ទាំងអស់​គ្នា
    ខ្ញុំ​សូម​ប្រកាស​ថា​អ្នក​ដែល​បាន​ដាក់​តំណ ឬ​បញ្ចេញ​មតិ​សូម​រក្សាសិទ្ធិ​ដោយ​ខ្លួន​ឯង​ផង។ តែ​បើ​មាន​​សំណូមពរ​ពី​សំណាក់​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ខ្ញុំ​លុប​ចោល​នូវ​មតិ​ណា​ដែល​ហួស​ហេតុ​ខ្ញុំ​ត្រូវ​លុប​ចោល​ដោយ​មិន​បាន​សួរ​យោបល់​ពី​ម្ចាស់​មតិ​ឡើយ។ សូម​អភ័យ​ទោស​ទុក​ជា​មុន​បើ​មាន​ការ​ខុស​ឆ្គង!!

    ពី​ខ្ញុំ សម្បត្តិ

  43. អូរលោកវណ្ណអើយ ពូកែកំផ្លែងណាសទេតើណ។ ស្រីខ្មែរជឿនលឿនសម័យអង្គរ ទើបមិនស្លៀកសំលៀកបំពាក់។ អញ្ចឹងជនជាតិភាគតិចខ្មែរយើង កាលពីប៉ុន្មានឆ្នាំមុនស្លៀកពឹងគឺជនជាតិតនេះ ជឿនលឿនខ្លាំងណាស់។ ហាសហា !!!​
    ទាល់តែស្រាតបានគេហៅថាជឿនលឿន ម្យ៉ាងដែរណ។ លោកឃើញវប្បធមគេស៊ីចស៊ីស្រើបស្រាល ចង់អោយខ្មែរប្តូរទៅអាបែបស៊ីចស៊ីស្រើបស្រាលដែរ? ចឹងនៅអាមេរិច បារាំងអីណឹង បែបគេតាំងសិតតាអារូបស៊ីចស៊ីសាច់ស្រស់ពេញ ប្រទេសហើយទេដឹង ព្រោះប្រទេសអស់ណឹងជឿនលឿនណាស់។​ តិចលរគេមានរូបយាស៊ូបែបណឹងតាំងដែរផងណរ ព្រោះថាគេជឿនលឿនណាស់។ ហាធ្វើមិចជិវិតនៅតែស្រុកខ្មែរទើបមិនដឹង :(

  44. មាន​អ្នក​ខ្លះ​គិត​ថា​ផ្ទៃ​មេឃ​មាន​ទំហំ​ប៉ុន​មាត់​អណ្តូង​ ទាល់​តែ​ចេញ​ពី​អណ្តូង​ទើប​ដឹង​ថា​មេឃ​មិន​តូច​ដល់​ថ្នាក់​នេះ​ទេ។

    គេ​នាំ​គ្នា​និយាយ​ថា​រូប​ទាំង​នេះ​ធ្វើ​អោយ​ខូច​វប្បធម៌​ខ្មែរ​។ តើ​ខូច​ត្រង់​ណា?​ ខ្ញុំ​មើល​មិន​ឃើញ​រូប​ទាំង​នេះ​មាន​កាយវិការ​ដែល​គេ​អាច​ចាត់​ទុក​ថា​ជា​រូប​អាសអាភាសនោះ​ទេ​។ នៅ​ពេល​ដែល​គេ​និយាយ​ពី​វប្បធម៌ តើ​គេ​និយាយ​ពី​វប្បធម៌​នៅ​សម័យ​ណា? តើ​គ្មាន​នណា​ម្នាក់​គិត​ថា ដូនតា​យើង​ពី​ជំនាន់​មុន​ ធ្វើ​អោយ​ខូច​វប្បធម៌​ខ្មែរ​ទេ​រឺ​ កាល​ដែល​ពូកគាត់​​ទៅ​ជា​នាំ​គ្នា​គោរព​លឹង្គ​ និង​យោនី​ទៅវិញ ហើយ​ថែម​ទាំង​ធ្វើ​រូប​ចំលាក់​របស់​ទាំង​នេះ​នៅ​ពាស​ពេញ​ប្រទេស​។

    មាន​រូប​ចំលាក់​និង​រូប​គំនូរ​ស្ត្រី​លែង​ខ្លួន​ទទេ​ដាក់​ពេញ​សារមន្ទី​ ប៉ុន្តែ​គ្មាន​នណា​ថា​អី​សោះ​ ហេតុអ្វី? ព្រោះ​ គេ​គិត​ថា​អោយ​តែ​របស់​ពី​ដូនតា​មក គឺ​ល្អ​ទាំង​អស់។

  45. លោក​រាជ ខ្ញុំ​មិន​បាន​និយាយ​ពី​រឿង​បបួល​បងប្អូន ឬ​អ្នក​ណា​ឲ្យ​ដើរ​ស្រាត​ទេ តែ​ខ្ញុំ​និយាយ​ពី​ការ​រីក​ចម្រើន​នៃ​វប្បធម៌ និង​ភាព​ស៊ីវីល័យ​របស់​ប្រជាជន ។ សូម​លោក​លើក​ហេតុ​ផល​មក​និយាយ ប្រសិន​បើ​លោក​ជា​អ្នក​មាន​វប្បធម៌????

  46. លោក Super! ដល់​លោក​ទៅ​និយាយ​ពី​ជនជាតិ​ព្នង​ចឹង​ខ្ញុំ​មិន​ដឹង​និយាយ​ថាម៉េច​ទេ ជន​ជា​ព្នង​ជា​ជនជាតិ​ភាគ​តិច ដែល​រស់​នៅ​ដាច់​ស្រយាល​ និយាយ​ឲ្យ​ចំ​គ្មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ក្រៅ សូម្បី​តែ​អក្សរ​ក៏​គ្មាន មិន​ទាំង​ចេះ​ចម្អិន​ម្ហូប​ស្រួល​បួល​ផង ចំណែក​ខ្មែរ​សម័យ​អង្គរ​គឺ​ចេះ​ផលិត​របស់​របស់​ប្រើប្រាស់ ចេះ​ធ្វើ​ដល់​ប្រាសាទ​ធំ​មហិមា ចេះ​ធ្វើ​ពណិជ្ជកម្ម ទូក​សំពៅ មាន​អ្នក​ប្រាជ្ញ ហេតុ​អី​ក៏​លោក​ទៅ​ប្រៀបធៀប​យ៉ាង​ដូច្នោះ​ទៅ​វិញ?

    នៅ​ប្រទេ​សគេ​ជឿនលឿន​គេ​មាន​ដល់​ទៅ កោះ​ស្រាត​ទៀត​ផង លោក​មិន​ដឹង​ទេ​អី? មើល​តំណ​ទាំងនេះ​ទៅ​ចឹង http://groups.google.com.kh/groups/search?hl=km&ie=UTF-8&q=nude+beach&btnG=Search&sitesearch=

    ត្រង់​គូរ​អប្សារា​ស្រាត​រករឿង​ថា​គេ​ធ្វើ​ឲ្យ​ខូច​វប្បធម៌ ដល់​ត្រង់​នាំ​គ្នា​ថ្វាយ​បង្គំ យោនី និង​លិង្គ អត់​មាន​អ្នក​ណា​ស្រែក​ម៉ាមាត់ ហាហាហាហា អស់​សំណើច​ណាស់​លោក​អើយ…

  47. ហាស​ហា លោក vanak អើយ បែរជាយកអារឿងវប្បធម៌ អរិយធម៌ ទៅប្រៀបធៀបទៅនឹងកន្លែងកីសាន្តស្រាតរបស់ពួក ប្រទេសទំនើបទៅវិញ។ កំផ្លែងមែនទែនណ ដូចប្រៀបធៀបគោស ជាងក្របី ហាសហា

  48. ហាស​ហា លោក vanak អើយ បែរជាយកអារឿងវប្បធម៌ អរិយធម៌ ទៅប្រៀបធៀបទៅនឹងកន្លែងកីសាន្តស្រាតរបស់ពួក ប្រទេសទំនើបទៅវិញ។ កំផ្លែងមែនទែនណ ដូចប្រៀបធៀបគោ ស ជាងក្របី ហាសហា

  49. បញ្ជាក់ ខ្ញុំមិនមែនថាអ្នកណាគោ អ្នកណាក្របីទេណា តែចង់ថា លោកយករបស់ក្នុបរីបទពីដាច់ពីគ្នាមកប្រៀបធៀបចឹងមិនកើតទេលោក។ លោកដូចចង់ប្រៀបធៀបអង្គវត្តទៅក្លិបរាត្រីអីក៏មិនមែនណឹងលោក?

  50. អុញ​!!!! ហ្នឹង​មិន​ជា​វប្បធម៌​អី? អូ!​ខំ​និយាយ​ម៉ាគំនរ​អត់​ស្គាល់​វប្បធម៌​ផង ។ សិល្បៈ ចម្រៀង តន្ដ្រី ល្បែង​ប្រជាប្រិយ គំនូរ ការ​កំសាន្ត ទាំងអស់​នេះ ជា​វប្បធម៌ ។ បើ​មិន​ដឹង​អី​វប្បធម៌​ផង​ក៏​ខំ​មក​និយាយ​ជាមួយ​គេ​ដែរ អូខេ បាយ !

  51. ប្លែក​ណាស់​គេ​ថា​រូប​នេះ​ធ្វើ​អោយ​ខូច​វប្បធម៌​ ប៉ុន្តែ​គ្មាន​អ្នកណា​ម្នាក់​បញ្ជាក់​ថា​ តើ​ធ្វើ​អោយ​ខូច​ត្រង់​ណា។

    ក្រលេក​មើល​ទៅ​រូប​គំនូរ​នៅ​ខាង​ស្តាំ​របស់​ Banner ក្នុង​ blog តើ​គ្មាន​នណា​ថា​ម៉េច​ទេរឺ? រូប​ដែល​គ្មាន​គុណភាព​​បែបនេះ​ គ្មាន​នណា​ថា​ម៉េច​ទេ​មើល​ទៅ​ ព្រោះ​មើល​មិន​ដូច​ជា​បច្ចេក​ទេស​គូ​នៅ​អន់​ មើល​មិន​ដូច​របស់​ពិត។

  52. ប្លែក​ណាស់​គេ​ថា​រូប​នេះ​ធ្វើ​អោយ​ខូច​វប្បធម៌​ ប៉ុន្តែ​គ្មាន​អ្នកណា​ម្នាក់​បញ្ជាក់​ថា​ តើ​ធ្វើ​អោយ​ខូច​ត្រង់​ណា។

    ក្រលេក​មើល​ទៅ​រូប​គំនូរ​នៅ​ខាង​ឆ្វេង​របស់​ Banner ក្នុង​ blog តើ​គ្មាន​នណា​ថា​ម៉េច​ទេរឺ? រូប​ដែល​គ្មាន​គុណភាព​​បែបនេះ​ គ្មាន​នណា​ថា​ម៉េច​ទេ​មើល​ទៅ​ ព្រោះ​មើល​មិន​ដូច​ជា​បច្ចេក​ទេស​គូ​នៅ​អន់​ មើល​មិន​ដូច​របស់​ពិត។

  53. អូរ អរគុណដែលបានបញ្ជាក់ពាក្យថាវប្បធម៌ ខ្ញុំប្រហែលមិនដឹងមែនណឹង ហាសហា។ តែខ្ញុំដឹងថា អាវប្បធម៌ណាគេគោរព អាវប្បធម៌ណាគេស្អប់ខ្ពើម អាវប្បធម៌ណាខ្មែរគ្រប់រូបទទូលស្គាល់។ ចឹងលោកធ្លាប់រៀនហើយ គ្រូប្រាប់ថា ខ្មែរមានវប្បធម៌ karaok ដ៏រុងរឿង? ហើយនៅអាមេរិច បារាំងគេបង្រៀនកូនសិស្សគេថា ពូកយើងមានវប្បធម៌ដ៏អស្ចារ្យ នៅឯឆ្នេរស្រាត? ចឹងការប្រើគ្រឿងញៀនមិនជាវប្បធម៌ដែរ ចាំបាច់ចាប់គ្នាធ្វើអី? ចឹងស្អីអោយតែធ្វើចេញមកទាំងអស់ជាវប្បធម៌ហើយចឹង?

  54. កញ្ញា Super ខ្ញុំ​មិន​បាន​ប្រៀបធៀប​ប្រាសាទ​អង្គវត្ត ទៅ​និង​រង្គសាល​ទេ តែ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ គឺ​ការ​រីក​ចម្រើន​នៃ​វប្បធម៌ និង​សង្គម​ធម៌​ ។

    ខ្ញុំ​មិន​បានិយាយ​អ្វី​ឲ្យ​ខុស​ប្រធាន​បទ​ទេ ត្រង់​ចំណុច​ដែល​ខ្ញុំ​យក​ប្រទេស អាមេរិច និង​ជប៉ុន​មក​ធ្វើ​ជា​គោល ដោយ​សារ​តែ​យើង​ដឹង​ហើយ​ថា ប្រទេស​ទាំងពីរ​នេះ​សុទ្ធ​តែ​រីក​ចម្រើន ហើយ​អ្វី​ដែល​គេ​កំពុង​ធ្វើ​ឥឡូវ​នេះ គឺ​វា​ស្រដៀង​ទៅ​អ្វី​ដែល​ខ្មែរ​បាន​ធ្វើ​កាល​ពី​១០០០​ឆ្នាំ​មុន ។

    ប្រទេស​ជប៉ុន កាល​ពី​មុន​ក៏​មាន​វប្បធម៌​បែប​សុភាព​រាបសារ ស្រីៗ​ស្លៀក​ខោអាវ​ជុំ​ជិត តែ​ហេតុ​អ្វី​បាន​ជា​ស្រី​នៅ​តូក្យូ​ឥឡូវ​ស្លៀក​សំពត់​ខ្លី​ថែម​ទាំង​មិន​ស្លៀក​ខោ​ទ្រនាប់​ថែម​ទៀត? ពួក​គេ​ឆ្គួត​ទេ​ដឹង??? ហើយ​អ្វី​ទាំងនេះ​ដូច​ទៅ​និង​នារី​នៅ​បច្ចឹម​ប្រទេស​មួយ​ចំនួន​ផង​ដែរ ។

    អ្វី​ទាំងអស់​នេះ​គឺ​ខ្ញុំ​គ្រាន់​តែ​លើក​ជា​សំអាង​ពន្យល់​ថា ហេតុអ្វី​បាន​ជា​អប្សារា ឬ​ស្រី​ខ្មែរ​សម័យ​អង្គរ​ស្រាត​ពាក់​កណ្ដាល​ខ្លួន មិន​បាន​ប្រៀបធៀប​អង្គរវត្ត​ទៅ​និង​ក្លឹប​រាត្រី​ទេ សូម​កុំ​ច្រឡំ ។ សូម​អរគុណ។

  55. No more Idea តែគ្រាន់តែសោកស្តាយ ស្តាយថាមនុស្សយើងចង់ជឿនលឿនដោយមិនគិតពីកេរ៍ខ្មាស់។
    ឃើញប្រទេសជឿនលឿនគេធ្វើអីក៏ល្អ ចង់ដើរស្រាតក៏ល្អ

  56. ចុះ​ការ​គោរព​លិង្គ និង​យោនី​នេះ​វិញ គឺ​ជា​រឿង​ល្អ​ឬ???

  57. ត្រូវហើយ​កាម៉ាសេនត្រា​អាសអាភាសជាងអប្សរាមួយនេះ​ទៅទ្យេត​តែអប្សារានេះ​កមិនតយដែរ​។​បើមានតែរូបបែបចេញដើម​ទ្រូងនិងភ្លៅត្រគាក​មិនទាន់អី​ទេ​តែ​បើមានដល់កេរខា្នស​រឺការឈុត​សេ្នហាអាសអាភាស​នោះ​វាមិនមែនសិល្បះទេ

  58. នៅ​ពេល​ដែល​និយាយ​ថា​រូប​នេះ​ធ្វើ​អោយ​ខូច​​វប្បធម៌​ សូម​បញ្ជាក់​ថា តើ​ធ្វើ​អោយ​ខូច​ត្រង់​ណា។

    តើ​ធ្វើ​អោយ​ខូច​​វប្បធម៌​​របស់​សតវត្ស​ទី​២១ រឺ សតវត្ស​ទី​ ១២?
    តើ​សំលៀក​បំពាក់​របស់​ស្រ្តី​ក្នុង​រូប​ធ្វើ​អោយ​ខូច​​វប្បធម៌​​រឺ?
    តើ​ម៉ូត​សក់​ក្នុង​រូប​នេះ​ធ្វើ​អោយ​ខូច​វប្បធម៌​​រឺ?
    តើកាយ​វិការ​​ និង​របៀប​អង្គុយ​រឺ​ឈរ​របស់​រូប​នេះ​ធ្វើ​អោយ​ខូច​​វប្បធម៌​​រឺ?
    តើ​រូបរាង​និង​កាយ​វិការ​ដ៏​ល្វតល្វន់​របស់​នារី​ក្នុង​រូប​នេះ​ធ្វើ​អោយ​ខូច​​វប្បធម៌​រឺ?
    តើ​បច្ចេក​ទេស​ក្នុង​ការ​គូរ​ខ្ពស់​ពេក​ រូប​មើ​ល​ដូច​ជា​ការ​ពិត​ធ្វើ​អោយ​ខូច​​វប្បធម៌​រឺ?
    ម្តង​ទៀត​ តើ​ធ្វើ​អោយ​ខូច​​វប្បធម៌​​របស់​សតវត្ស​ទី​២១ រឺ សតវត្ស​ទី​ ១២?

    មាន​ការ​បញ្ចេញ​មតិ​ក្នុង​ http://detailsaresketchy.wordpress.com/2008/12/18/apsaras-are-too-sexy-for-cambodian-culture
    blog មួយ​នេះ ជា​ច្រើន​ដែល​ខ្ញុំ​ពេញ​ចិត្ត

  59. ចំជាយ៉ាប់មែន លោកណាក់ ហេតុអីក៏លោកមិនសួរថា តើហេតុអ្វីបានជាយើងត្រូវ​ទៅវត្តគោរព ព្រះសង្ឃ គោរពឪពុកម្តាយ ចាស់ព្រឺទ្ធាចារ្យ ? រឺក៏លោកឃើញ លោកគ្រូលោកទះស្មាដាក់គាត់​! ។ម៉េចដែលគេហៅថា ទំនៀមទំលាប់ ម៉េចដែលគេហៅថា​សាសនា ? រឺក៏លោកសាសនាយេស៊ូ រឺក៏មនុស្សគ្មានសាសនានៅក្នុងខ្លួន(ទមិឡ)។ បើលោកចូលចិត្តស្រីៗទាំងនោះ លោកអាចដាក់ជា Headerនៅក្នុងវេបសៃថ័របស់លោក (អោយបរទេសយល់ថាជាការរីកចំរើននៃវប្បធម៌ខ្មែរ)។ បើលោកមិនសុខចិត្ត លោកអាចអ៊ីម៉េលទៅកាន់ កាសែតខ្មែរ កោះសន្តិភាព ថាលោកឯងគាំទ្រ រូបស្រីៗទាំងនោះ មិនចង់អោយគេបិទទេ ចង់អោយគេមើលឃើញពីការរីកចំរើននៃវប្ប+ធម៌ (ដុំថ្មហោះ) ។ តបតាមសំនួរលោក អេចអេចអេច រូបស្រីៗទាំងនោះគ្មានខុសសូម្បីតែបន្តិច (ខុសច្រើន) ព្រោះរូបនោះជារូបស្រីធម្មតា ។

  60. ប្រទេសខ្មែរបច្ចុប្បន្ន ល្បែងស៊ីសងក៏មាន, ស្រីពេស្យា​ (ជាពិសេសយួន ១៤​- ១៥ឆ្នាំ) ក៏មាន, គ្រឿងញៀន ក៏មាន ទាំងអស់ហ្នឹងកុំថាត្រឹមនៅក្រុងភ្នំពេញ សូម្បីនៅទីជនបទដាច់ស្រយាល ដូចជារតនគីរី ក៏សំបូរ ។ ចុះរដ្ឋាភិបាល ហ៊ុន សែនមេចមិនខ្វាយខ្វល់បិទ ទៅ ឬ មួយជាចេតនា របស់ហ៊ុន សែន?? ទៅឈឺឆ្អាលរូបភាពអប្សរា ឯណោះវិញ ?
    រីឯស្រីរាំស្រាត ពេញក្លឹបកំសាន្ត នៅភ្នំពេញ, នៅសៀមរាប បើលោករាជ គ្រាន់បើណាស់ អញ្ជើញទៅជំទាលកន្លែងហ្នុងទៅ បើក្បាលលោករាជ មិនរយះរកព្រះជួយ ដោយសារពួកអង្គរក្ស ហ៊ានភ្នាល់!!

  61. @super
    វប្បធម៌ខ្មែរ ពិតជាល្អឥតខ្ចោះ ឬ? សូមជួយវិភាគ !

    មើល ៖
    http://khmeritforyou.blogspot.com/2007/09/blog-post_30.html

    http://mitleap.com/forum/topics/2262081:Topic:7001

  62. យ៉ាប់ដល់ក! ណេះយក​ម្នាក់ ១០០០រៀល ទៅទិញកាសែត​មើល​មើល៎ គេ​និយាយ​យ៉ាង​ម៉េច​វិញ? សូម្បី​តែ​អ្នកស្រាវជ្រាវវប្បធម៌​បរទេស​ក៏​គេ​រិះ​គន់​ដែរ! ប្លែក​អី​តែ​អាជាតិ​ឯ​មួយ​ចំនួន បែរជា​មាន​ខួរ​តែ​គ្មាន​វិចារណញ្ញាណ! ចឹង​បាន​ខ្មែរ​ដុនដាប​ដូច​សព្វថ្ងៃ!

  63. ចូល​មក​បញ្ចេញ​យោបល់​ចាំបាច់​ដូរ​ឈ្មោះ​ចុះ​ឡើងៗ កំសាក​មែន​ណ៎!

  64. មិន​បាច់​ឲ្យ​លុយ​ខ្ញុំ​ទេ ខ្ញុំ​មើល​ព័ត៌មាន​តាម​អ៊ីនធឺណិត​អត់​អស់​អី​ម៉ារៀល​ទេ ៕ ខ្មែរ​ដុន​ដាប​ដូច​សព្វ​ថ្ងៃ​គឺ​មិន​មែន​ដោយ​សារ​តែ​រូប​អប្សារា​ស៊ិចស៊ី​ទេ គឺ​ដោយ​សារ​តែ​អ្នក​ដែល​មាន​វប្បធម៌​ចាស់​កម្រិល មិន​ចេះ​សម្រប​ខ្លួន​តាម​សកលភាវោបនីយកម្ម ។

    មាន​វិចារណ​ញ្ញាណ? គ្រាន់​តែ​មនុស្ស​ពីរ​បី​នាក់​និយាយ​ថា ហ្អ​ធ្វើ​អញ្ចឹង​ខុស​ហើយ លោក​ក៏​មក​ហៃ​អើ ហៃ​អើ​ជាមួយ​គេ នៅ​អួត​ថា​មាន​វិចារណញ្ញាណ​ទៀត ។ យើង​ជជែក​នៅ​ទីនេះ​គឺ​មិន​ចង់​ថា​អ្នក​ណា​ខុស​ឬ​ត្រូវ​ទេ តែ​គឺ​យើង​រក​ហេតុ​ផល ។ បើ​ថា​គេ​ខុស​លើក​ហេតុ​មក…

  65. ពិបាកនិយាយណាស់​! វណ្ណៈ​ខ្ញុំ​សប្បាយចិត្ត​ណាស់​បើ​ប្រទេស​យើង​មាន​វប្បធម៌​រី​ក​ចំរើន ស៊ីវិល័យ ស៊ិចស៊ី ស្រើប​ស្រាល ស្រាត​តាម​ឆ្នេរ​ខ្សាច់​! អាហ្នឹង​ កាន់​តែ​ចូល​ចិត្ត​ទៅ​ទៀត! មិនដឹង​សប្បាយ​ភ្នែក​យ៉ាង​ម៉េច​ទេ!

  66. តែ! បើ​រូប​អប្សរា ដែលទាំង​ខ្មែរ ទាំង​បរទេស​ គេ​ឆ្លាប់​ឲ្យ​តំលៃនោះ ប្រែក្លាយជា​អនាចារ ឬពេស្យាចារ យ៉ាងនេះ ខ្ញុំ​មាន​ការ​អៀន​ខ្មាស់​មែន​ទែន! មិនខុស​ពី​អួត​ប្រាប់​ពិភពលោក​ថា ណែ៎​វ៉ើយ! ហែង​មក​លេង​ស្រុក​អញ​ទៅ មាន​ស្រី​ស្អាត​ស៊ិចស៊ី​ ស្រើបស្រាល​ច្រើន​ណាស់! ហែង​មើល​តែ​អប្សរាទៅ​ដឹង​ហើយ អស្ចារ្យ​ប៉ុណ្ណា?
    កម្ពុជា​មុខ​ជា​ក្លាយ ជា​តំបន់​ទេស​ចរ​សិច! លែង​ជា​តំបន់​ទេស​ចរណ៍​វប្បធម៌​ទៀតហើយ! ពួក​បរទេស​អាច​មក​សប្បាយ ចង់​រំលោភក្មេង​ស្រីមិនគ្រប់អាយុ​ ក៏​បាន ចង់​សាក​អប្សរា​ក៏បាន​ (អត់ចង់និយាយ​ទេ​កន្លែងនេះ តែ​ដាក់​ឲ្យដឹង)!

  67. ការ​បញ្ចេញ​ឬកពារ របស់​អប្សរា លោក​រាហ៊ូ វា​អាស ខ្លាំង​ណាស់ មុខ​មួយៗ ដូច​ពួក​តួ​សិច​ថៃ​ អញ្ចឹង! មាន​មួយ​នោះ​មុខ​ស្រដៀង​ នាង​ផ្កាយ​ចោរ! មាន​ខ្លះ​ចំតិច​ចំតូង អែន​អន បែប​ឲ្យដៃ ត្រង់ៗ រឿងអី​ពួក​អឺរ៉ុប និង​ខ្លះអាស៊ី​មិន​ចូល​ចិត្ត! ខ្លះ​សុខ​ចិត្ត​បញ្ចេញ​មតិ​ទាំង​ទទឹង​ទទែង មិន​ដឹង​ទិស ដើម្បី​គាំទ្រ វប្បធម៌​វប្បធម៌​ឆ្កួត​លីលា! បែប​ចង់​ឲ្យ​រដ្ឋាភិបាល​បើក​សិទ្ធ បញ្ចាំង​កុន​សិច​ នៅ​វិមានទិព្ធ ហើយមើល​ទៅ!

  68. នៅ​ពេល​ដែល​និយាយ​ពី​សំលៀកបំពាក់​បូរាណ​ គេ​នឹក​ឃើញ​តែ​សំលៀក​បំពាក់​សម័យ​សតវត្ស​ទី​១៧ ១៨ តែ​គេ​មិន​ដែល​នឹក​ឃើញ​សំលៀកបំពាក់សតវត្ស​ទី​១១ ១២ ទេ។ គេ​នាំ​គ្នា​ខ្មាស់​បរទេស​ដែល​ប្រជាជន​របស់​អាណាចក្រ​ខ្មែរ​សម័យ​នោះ​មិន​ចេះ​ធ្វើ​សំលៀក​បំពាក់​រុំ​ខ្លួន​អោយ​ជិត​។ គេ​យោង​តែ​ទៅ​តាម​ គំនិត​របស់​មនុស្ស​សម័យ​សតវត្ស​ទី​២០ ដែល​អោយ​តំលៃ​ទៅ​លើ​ការ​ស្លៀក​ពាក់​ជិត​ខ្លួន​ ហើយ​គិត​ថា​សំលៀក​បំពាក់​របស់​មនុស្ស​សតវត្ស​ទី​១១ ប្រាសចាក​ពី​សលធម៌​។

  69. ខ្ញុំ​គិត​ថា មុន​នឹង​បន្ត​ការ​ពិភាក្សា​តទៅ​ទៀត សូម​អ្នក​ទាំងអស់​គ្នា​ស្វែងយល់​ថា អប្សារាជា​អ្វី​នៅ​ទី​នេះ​សិន http://en.wikipedia.org/wiki/Apsaras កុំ​ឲ្យ​និយាយ​គ្នា​បែក​ពពុះ​មាត់​មិន​ដឹង​ថា អប្សារា​ហ្នឹង​អី​ផង ។ អប្សារា​មិន​មែន​មាន​តែ​ខ្មែរ​ទេ ចិន ឥណ្ឌូណេស៊ី ចាម ឥណ្ឌា អី​មាន​ទាំងអស់​ហ្នឹង ហើយ​អប្សារា​មាន​រូបរាង និង​ការ​ស្លៀក​ពាក់​នុះ​ខុស​គ្នា ។

    បើ​ថា​អប្សារា​ហ្នឹង​ធ្វើ​ឲ្យ​ខូច​វប្បធម៌​ខ្មែរ ប្រាប់​គេ​ទៅ​ថា អប្សារា​ហ្នឹង​ជា​អប្សារា ឥណ្ឌា ឬ​អប្សារា​ចាម​ទេ ។

  70. អស្ចារ្យណាស់លោកណាក់ ថ្ងៃនេះខ្ញុំស្គាល់និងយល់សិល្បៈបែបថ្មី (សកលភាវូបនីយកម្ម) គឺសិល្បៈនៃការប្រឆាំង ។

  71. មិនមែនតែផា្កយព្រឺកទេ​មានក្នុងនោះសូមបីតែតកុង​ហូលីវូដ​កូរ៉េចិនប៉ុនា្នននាក់ទៀត​កមានចំលងមុខក្នុងនេះ​ដែរ។បើ​កាសែត​រស្នីកម្ពុជាវិញ​មិនសរសេរ​រិះគន់​អានទៅ​បើ​ជាមានលក្ខណ​សរសើរទៅវិញ។ចំពោះ​អប្សារាវិញ​ក្នុងរូប​ជា​លក្ខណខែ្នរសុទ្ធ​គឺត្រង់មដ្កុ??????មិនច្បាស់

  72. គួអោយស្តាយឆ្លើយតបមិនទាន់គេ​ មិនដឹងត្រូវសរសេរត្រង់ណាមុន

    បើនិយាយពីវប្បធ៌មសតវត្សទី ១០ ១១ រីដ៏ ១៧ ២១ អីណឹង រឺក៏អាវប្បធ៌មអីរ៉ុប អាកាំង ខ្ញុំដឹងថាវាមានគុណសប្បត្តិនិងគុណវិប្បត្តិ ខុសគ្នា តែបើយើងចង់ប្រែក្លាយទៅដូចគេ រឺលួចពីគេត្រូវយកខួរ គិតផង។ កុំអាចង់ប្រែខ្លាយរហូតដល់ទៅយកអប្សរាមកធ្វើ អញ្ចឹងវាហូសហែតពេក។ ហើយអារឿងប្រទេសអាកាំងវាជឿនលឿន ក៏មិនមែនមកពីគេណឹង មានឆ្នេរស្រាតដែរ អីក៏លោកគិតថាអញ្ចឹង? ល្អដែរណរ ជឿនលឿនដោយសារគេអាចដើរស្រាតបាន? ហើយក៏ខ្ញុំមិនបានថាវប្បធម៌ខ្មែរណឹងល្អទាំងអស់ឯណា តែបើលោកយល់ថាវប្បធម៌សិចសីណឹងល្អ បើលោកណានៅប្រទេសអាកាំងសាកដើស្រាតម៉ាផ្លាតមើល បើមិនគេចាប់ទៅពេទ្យឆ្គួតទេភ្នាល់។ ចឹងសាកយករូបយាស៊ូមកគូសមើល ចាំមើលអស់លោកមានពេលមក អាប់ឌេត ប្លុកទៀតអត់ ហាស​ហា។

    លោកវណ្ណបើអារូបគូសចេញមកជាអប្សរាខ្មែរ ហើយទៅប្រាប់គេថា ចាម តណា អាខ្មោចណាគេជឿរ?​ ក្រែងលោកដឹងដែរថាអប្សរាណឹង វាមានលក្ខណខុសគ្នា?​ល្អសើចដែរដល់ទៅនិយាយខ្លួន ឯងហើយអត់គិតណឹង។

  73. រួបយេស៊ូស្រាតធា្លប់ស្រាត​មានដែរតើ​តែ​យេស៊ូ​អោក​ស្រី​នៅ​​មិនទាន់មានទេ។កាលពី​2006​មានកុង​អាមេរិច​មួយ​គ្រាន់តើ​រឿងនោះ​ទាក់ទងដល់​យេស៊ួ​មានប្រពន្ធ​គឺ​ផើ្អក​ដល់​ថា្នក់បាតុកម្មរបស់ពួកកាន់សាសនាកាតូលិកតែគា្ននហិង្សា​ទេ​ព្រោះនេះជាសិទ្ធរបស់រាស្រ្ត​តែបើដល់ថា្នក់​ស្រាត​អោក​ស្រី​អ្នកគូរនេះ​នឺងជួបបញ្ហាអី្វ។

  74. អរគុណណាស់លោកសំណាងដែលបាបបញ្ជាក់ ណឹងហើយសិទ្ធសេរីភាពរបស់អ្នកនៅអាកាំង។ បើលោកធអ្នកគាំទ្រអប្សរាសិចសីនោះមើលរកពត៌មានបន្ថែម ពីពត៌មានលោកសំណាងទៅ ព្រោះថាអស់លោកពូកែស្រាជ្រាវណាស់មិនថាអញ្ចឹង?

    អារឿងយកតំរាប់តាម វប្បធម៌បរទេសណឹង លោកវណ្ណ លោកជាតិ លោក hhh លោកសាកអនុវត្តជាមួយកូនលោកសិនទៅ បើលោកចង់ តែប្រយត្នប្រេះទ្រូងស្លាប់ដោយសារកូន។ ពេលវាដឹងក្តីនាំវាដើរបង្ហាញទៅ ឯណា spark, u2, Rock, karaok ស្រើបស្រាល ដើម្បីអោយវាស្គាល់។ អោយកូនលោកដើរអត់ចូលផ្ទះដូចពូកអាកាំងទៅ។ អោយវាដូរសង្សារដូចដូលីអូរទៅ ទៅ bar ទល់ភ្លើទៅ។ មិនបាច់ស្តាប់ឩពុកម្តាយ ឬ ចាស់ទុំណាទេ គឺគ្មាអ្នកណាមានសិទ្ធប្រដៅកូនទេ។ ប្រាប់កូនលោកអញ្ចឹងចុះ ហើយប្រាប់អោយវាស្លៀកពាក់ដូចរូបលោករាហ៊ូទៅ។ នាំវាទៅលេងកំពង់សោមអោយវាស្រាតដូចនៅឆ្នេរស្រាត ស្រុកអាកាំងទៅ ហើយប្រាប់វាថា ណឹងហើយ វប្បធម៌ជឿនលឿន ធ្វើចឹងទើបគេដឹងថាគ្រូសារអស់លោកជឿនលឿន។

    លោកប្រហែលជាមិនដឹងអំពី ការស្នើរសុំអោយដាក់បន្ទុកនៃការប្រដៅកួន អោយក្រសួងអប់រំនៅប្រទេសបារាំងទេមើលទៅ ដោយសារតែឩពុកម្តាយគ្មានពេល និងគ្មានសិទ្ធប្រដៅកូន ហើយធ្វើអោយគាត់បារម្មណ៏អំពី អនាគតកូនគាត់។

  75. កញ្ញា super ខ្ញុំ​មិន​បាន​និយាយ​ថា ប្រទេស​មួយ​មាន​វប្បធម៌​រីក​ចម្រើន​ដោយ​សារ​តែ​ស្រីៗ​គេ​ដើរ​ស្រាត​នោះ​ទេ ហើយ​ការ​ដែល​ខ្ញុំ​លើក​យក​នារី​អាគាំង ជប៉ុន​ស្លៀកពាក់​របៀប​ស៊ិចស៊ី ​មក​និយាយ គឺ​​ចង់​ទាញ​យក​ហេតុផល​មក​សំអាង​ថា ប្រទេស​ខ្មែរ​នៅ​សម័យ​អង្គរ​រីក​ចម្រើន​ដល់​កម្រិត​ណា ហើយ​នារី​នៅ​សម័យ​នោះ​តែង​ខ្លួន​យ៉ាង​ម៉េច​តែ​ប៉ុណ្ណោះ ។

    ខ្មែរ​សម័យ​នោះ​មិន​ល្ងង់​ដល់​ថ្នាក់​មិន​ចេះ​ស្លៀក​ពាក់​ទេ សូម​មើល​កំណត់​ហេតុ ជីវ តាក្វាន់​បន្ថែម http://choukhmer.blogsome.com/2008/09/20/p49/ http://choukhmer.blogsome.com/2008/09/25/p51/

    វិល​មក​និយាយ​ពី គំនូរ​របស់​លោក​រាហ៊ូ​វិញ​គាត់​ធ្វើ​អី​ធ្វើ​ទៅ ព្រោះ​វា​ជា​គម្រោង​របស់​គាត់ ឯ​វិបសាយ​របស់​គាត់​វិញ ចច ប៊ូស​ក៏​បិទ​មិន​បាន​ផង​មើល​ទៅ​នុះ ។

    សូម​ក្ដៀន​យោបល់​ហើយ ហត់​ពេក

  76. អូរ បែបមិនកើតទេដឹង ដូចអស់លោកណឹង គ្រាត់តែគេ ប៊ីស៊ូ ប្រពន្ធអស់លោក ស្ទីលបារាំងដើម្បីមិត្តភាពតិចណឹង ខឹងដាច់ក្បាលដាច់កន្ទុយហើយទេដឹង។ ហាស​ហា

  77. នៅ​សល់​ អ៊ី​វណ្ណៈ មួយ​ទៀត​ ដែល​មិន​ទាន់​សារភាព!
    ក្រៅ​ពី​ហ្នឹង​ខ្មាស់​ខ្លួន​ឯង លែង​ហ៊ាន​អើត​មក​ទៀត​ហើយ! ហា៎ ហា៎ៗ
    មក​ទទឹង​ទិសហ្នឹង ស្មាន​ថាគេ​នឹង​ល្ងង់​ជាង​ខ្លួនអី? ដល់​គេ​ដាក់​ចំៗ គ្រប់ៗគ្នា​ទៅ​បាត់​មាត់​ឈឹង! ប្រជាធិបតេយ្យ​មតិភាគច្រើនឈ្នះ​ហើយ!

  78. លោក អគ្គលីបុត្រកុំទាន់ ថា តិចគេទៅរកភស្តុតាងថែមទេដឹង ចាំមើលតទៀតមើល។ កុំឆាប់ចប់ពេក ខ្ញុំកំពង់តែសប្បាយផង។ :)

  79. មិន​មែន​គេ​រត់​ទេ តែ​គេ​ខ្ជិល​និយាយ​ព្រោះ​ហត់​ពេក និយាយ​ចុះ​និយាយ​ឡើង​ស្ដាប់​គ្នា​មិន​យល់ ត្រឡប់​ត្រឡិន បាយ​បិណ្ឌ​ទៅ​ជា​បាយ​បាត្រ និយាយ​ពី​អប្សារា​ស្រាត បែក​អូរ ហូរ​ទៅ​ដល់​ឲ្យ​បបួល​បង​ប្អូន​កូន​ចៅ​របស់​គេ​ដើរ​ស្រាត យើង​និយាយ​គួរ​តែ​លើក​ហេតុ​ផល​មក​សំអាង មិន​មែន​និយាយ​របៀប​ផ្ចាញ់ផ្ចាល់ទេ

  80. ទើប​តែ​ឃើញ រូបរបស់​រាហ៊ូ គូរ​ពី​នារី​ខ្មែរ​ក្រហម​ស៊ិច​ស៊ី អាហ្នឹង​ល្អ​អត់​មាន​ប៉ះ​ពាល់​អី​ទាំង​អស់​ ខ្ញុំ​គាំទ្រ មាន​គំនិត​ច្នៃ​ប្រឌិត ល្អ!
    តែ​អប្សារា​វិញ នៅ​តែ​មិន​គាំ​ទ្រ!

  81. You know what? I’m waiting to see the government close down all the art shops and galleries.

  82. បើ​គិត​ពី​ស្នា​ដៃ​គិត​​ថាល្អ លោក អគ្គលីបុត្រ​​សាក​មើល​រូប​មួយ​នេះ​ទៀត​មើល
    http://reahu.net/components/com_ice/imageshow.php?imgid=134&q=IceGallery
    តែ​មិន​ដឹង​លោករាហ៊ូ​គាត់​ចង់​បាន​អី ដូច​ជា​បង្អាប់​ស្រី​ខ្មែរ​បន្តិច​ហើយ។ ចំពោះ​អប្សរា​ខ្ញុំ​គិត​យ៉ាង​ណា​នៅ​តែ​មិន​ដាក់​ចិត្តគាំ​ទ្រ​លោក​រាហ៊ូ​សោះ។

  83. អូយ​ម៉ាយហ្គត, វិលមុខ​ណាស់ ។ បំភ្លេចវាចោលទៅលោកអ្នក​ស្នេហា​វប្បធម៍ ស្នេហាជាតិ ស្នេហាទឹកដី ទាំងអស់​អើ់យ ។
    ក្អូងក្អាត់ដូច​កង្កែបក្នុងក្អម អីចឹង មិន​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទេ !

    តែ​និយាយ​កម្លែងតិច​ចុះ និយាយត្រង់ទៅ ៖
    ខ្ញុំនេះក៏ជាអ្នកស្នេហាជាតិ ទឹកដីម្នាក់ដែរ ជា​ពិសេសគឺ ស្នេហា​ដីណាដែល ត្រូវប៉ាន់ ដីកាច់ជ្រុង ដីអភិវឌ្ឍន៍ ។ ចំណែកឯដី​តំបន់ដាច់​ស្រយ៉ាល ដីចំការមីន ដីជាយដែន ទុក​ឲ្យ​ពួកស្នេហាទឹកដីដែលខំទៅវាយដណ្ដើម​ យក​ទុក​ចុះ ខ្ញុំមិនត្រូវ​ការ​ទេ ។

  84. មើល​ហើយ មុននឹង​សើច សូមគិតឲ្យ​យល់​សិន

  85. ហ៊ឺ… អញ្ចឹង​តើ​បាន​ជា​សភា ចេះ​តែ​ទាស់​គ្នា។ បើ​គ្នា​យើង​តែ​ប៉ុន្មាន​នាក់​និយាយ​មិន​ទាំង​ចុះ​សម្រុង​គ្នា​ផង​ហ្នឹង។ តើ​មាន​អ្នក​ណា​ម្នាក់​អាច​សម្រប​សម្រួល​ឲ្យ​និយាយ​ត្រូវ​គ្នា​បាន​ទេ​ហ្ន!! ។ ដូច​គេ​ថា​មនុស្ស​១០​នាក់ គំនិត​៣០​មែន …
    Hehe ជ្រក​ក្រោម​ម្លប់​ដើមឈើ​ណា​ត្រូវ​តែ​ជួយ​ថែ​ទាំដើម​ឈើ​នោះ​ហើយ​ បើ​មិន​អញ្ចឹង​បាន​​ម្លប់​ណា​ជ្រក​ឲ្យ​ត្រជាក់​កាយ ហើយ​សម្បាយ​ទាំង​អារម្មណ៍​នោះ ។

  86. អ្នក​ខ្លះ​និយាយ​ខុស ក៏មិន​ហ៊ាន​កែ​ដែរ ខ្លាច​ខ្មាស់​គេ! តែ​គាត់​នឹង​យក​ទៅ​គិត​ម្នាក់​ឯង​នៅ​ផ្ទះ​ប្រាកដ​ជាយល់​ថា​​ អ្វីគួរ​ធ្វើ​ អ្វី​គួរ​និយាយ! នៅ​ទី​នេះ ក៏មិន​ខុស​ពី​សភា​ដែរ តែ​មតិ​ច្រើន​ថាល្អ​ គឺ​មិន​អាច​ប្រែ​ទៅ​ថា​អាក្រក់​បាន​ទេ! តែ​ខ្លាច​គេ​ថា​បក្ស​ពួកទៀត! ពិបាកដែររឿង​ហ្នឹង!

  87. ទាល់តែមានការជជែកគ្នាយ៉ាងដូច្នោះ ទើបមានការរីកចំរើន ក្នុងសង្គម ព្រោះវាជាបទពិសោធ សំរាប់រកមើល ចំណុចសមហេតុសមផល បំផុត របស់បញ្ហា និង ក៏ជាបទពិសោធ របស់មនុស្សម្នាក់ៗ សំរាប់ហាត់រៀនវិភាគ ឬ ហាត់ខួរក្បាលចឹងដែរ។

  88. រូបគំនូររបស់រាហ៊ូមិនធ្វើអោយវប្បធម៏ខ្មែរបាត់បង់ទេហើយក៏មិនធ្វើ
    អោយស្រ្តីខ្មែរយើងបាត់បង់កិត្តិយសដែរ។ ​​​ ប៉ុន្តែខ្មែរនឹងបាត់បង់
    អ្វីៗគ្រប់យ៉ាង​កុំថាឡើយប្រពៃណី វប្បធម៌ សាសនា ​ សូម្បីតែ
    ពូជសាសន៏ក៏នឹងត្រូវបាត់បង់ដែរបើខ្មែរបណ្តែតបណ្តោយ
    អោយជន​អន្តោប្រវេស្តខុសច្បាប់រាប់លាននាក់មករស់នៅក្នុង
    ស្រុកខ្មែរ។

  89. ដូច​ម្ដេច​ដែល​ហៅ​ថា​ការ​ពិភាក្សា ?
    តាម​គំនិត​ខ្ញុំ ជា​ការ​ស្វែង​រក​ដំណោះ​ស្រាយ ឬ​រក​លទ្ធផល​មួយ​ដែល​ល្អ​ប្រសើរ​បំផុត​។
    ចុះ​ការ​ជជែក​យក​ឈ្នះ​ចាញ់ មាន​ន័យ​ដូច​ម្ដេច​ដែរ?
    ជា​ការ​ឈ្លោះ​គ្នា ដែល​ប្រកាន់​យក​តែ​គំនិត​របស់​ខ្លួន​ត្រឹមត្រូវ​ទោះ​បី​ដឹង​ថា​ខ្លួន​ខុស​ក៏​ដោយ។

  90. នៅក្នុងរដ្ឋសភាក៏មានការជជែកគ្នាដែរ។ បន្ទាប់ពីគេជជែកគ្នារួច
    ហើយគេបោះឆ្នោត សម្លេងច្រើនឈ្នះ។​ ការជជែកគ្នាតាមInternet
    រកឈ្នះរកចាញ់មិនឃើញទេ។

  91. ដូររូបលឿនមេស?

  92. កុំថាគេមិនហ៊ានគូររូបយេស៊ូថើបគ្នាជាមួយស្រីស្រាត​នោះ​ ឈ្មោះWebsiteក៏គេមានដាក់ឈ្មោះព្រះយាស៊ូទៀតផង។
    សូមពិនិត្យមើលដូចតទៅ

    jesuslovesporn.net

  93. សូមអ្នកទាំងអស់គ្នាយល់ពីបំណងរបស់ម្ចាស់ប្លុក

    (Khmer help Khmer )
    សូមបញេ្ចញពីគំនិតគាំទ្ររឺមិនគាំទ្របានហើយ​​

    មិនត្រូវយកប្លុកនេះធ្វើជាកន្លែងឈ្លោះគា្នទេ។

  94. ខ្ញុំសូមធ្វើការកោតសរសើរ ចំពោះរូបរបស់លោក ប៉ុន្តែប្រសិនបើលោកយករូបផ្សេងមកជំនួសរូបអប្សារារឹត តែប្រសើរជាងនេះទៀត ព្រោះរូបអប្សារាជាតំណាងវប្បធម៌
    ខ្មែរ ហើយប្រសិនបើជាយកវប្បធម៌ខ្មែរមកច្នៃដូច្នេះ វាកាន់
    តែធ្វើឲ្យ បរទេសមួយចំនួនមានការយល់ច្រទ្បំយ៉ាងខ្លាំង
    មកលើវប្បធម៌របស់យើ់ង។

  95. Dear Sokim,

    You are an idiot. You have forgoten who you are and where you were. Apsara is the most important identity because it is a part of Khmer culture.

    You are in the US but you behave like a street dog. It is completely wrong!!!!

    If I were you I would do that!!!

    I

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

%d bloggers like this: