ជល់​មាន់ត​ខ្នាយ​ដែក​ និង​គ្រឿង​ឆ្ងាញ់

នៅ​ព្រឹក​ថ្ងៃ​ទី ១០ ខែ​ធ្នូ ឆ្នាំ ២០០៨ វេលា​ម៉ោង​ប្រហែល​ជា ៩ មាន​មនុស្ស​ម្នា​ជជែក​គ្នា​​នៅ​ដី​ទំនេរ​ទល់​មុខ​ផ្ទះ​ខ្ញុំ។ ខ្ញុំ​ឃើញ​មាន​មនុស្ស​ច្រើន​គិត​ថា​មាន​រឿង​អ្វី? ក៏​ដើរ​ទៅ​មើល ស្រាប់​តែ​ហួស​ចិត្ត ឃើញ​គេ​ថ្លឹង​មាន់​ជល់​ផ្គូផ្គង​គ្នា។ ដល់​ពេល​ពួក​គេ​ផ្គូផ្គង​គ្នា​ត្រូវ​ហើយ ពួក​គេ​ស្រែក​សួ​គ្នា​ថា​លើក​នេះ​ដាក់​ប៉ុន្មាន? អ្នក​ខ្លះ​ថា ១០ ម៉ឺន ខ្លះ​ថា ២០ ម៉ឺន។ បន្ទាប់​មក​គេ​ចាប់​ផ្ដើម​ដាក់​ខ្នាយ​ដែក​វែង​ៗ ប្រវែង​ចង្អុល​ដៃ​រាង​ង​បន្តិច​ជាប់​ជើង​​មាន់​ទាំង​ពីរ។ ហើយ​គេ​ចាប់​បញ្ជល់​ដោយ​រាប់​ដល់​បី​ហើយ​លែង​មាន់​ទាំង​សង​ខាង។ ខ្ញុំ​ឆ្លៀត​ឱកាស​ថត​ការ​ជល់​មាន់​នេះ ប្រោះ​ថា​ខ្ញុំ​មិន​ដែល​ឃើញ​​សោះ​។ មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​ខ្នាយ​មាន់​ម្ខាង​ជាប់​ទៅ​លើ​​មាន់​ម្ខាង​ទៀត ធ្វើ​ឲ្យ​រើ​បម្រាស់​លែង​រួច។

ខ្ញុំ​មាន​រឿង​ពីរ​ដែល​កួរ​ឲ្យ​ស្ដាយ ៖

. ថត​រូប​មិន​បាន​ល្អ មើល​រូបភាព​មិន​សូវ​ច្បាស់ និង​រញីរញ័រ​មើល​ស្ទើរ​វិល​មុខ។

. អ្នក​ដែល​លែង​ជល់​មាន់ ចំណាយ​ពេល​មក​ជល់​មាន់ ហើយ​យក​លុយ​មក​​ចំណាយ​ភ្នាល់ យក​ចាញ់​យក​ឈ្នះ។ មិន​តែ​ប៉ុណ្ណោះ​ពូក​គាត់​កំពុង​តែ បង្ហាត់​បង្រៀន​ក្មេងៗ នៅ​ក្នុង​ភូមិ​ឲ្យ​ចេះ​តាម​ពួក​គាត់​ដោយ​មិន​ដឹង​ខ្លួន។

រួម​ជា​មួយ​ម្ហូប​របស់​ខ្មែរ

Advertisements

19 ចំលើយ

  1. មិនធ្លាប់បានឈានជើងចូល​មក​ប្លុកនេះ​សោះ សូមជំរាបសួរ ហើយសូមទទួលការរាប់អានផងណាបង!

  2. ស្វាគមន៍​ដោយ​ក្ដី​រីករាយ ។

  3. ដូចបាត់លោក មិនឃើញនៅទំព័រមិត្តលាភទៀត ?
    ខ្ញុំខំតាមដាននិងបានឆ្លើយក្នុងសំនូររបស់លោកដែរណា !
    ដោយការរាប់អាន ពី ទីណា !

  4. សូស្តី ! សុខសប្បាយទេ ?

  5. សុខ​នោះ​វា​ច្បាស់​ជា​សុខហើយ តែ​ការ​សប្បាយ​ដូច​មិន​សូវ​មាន​សោះ។ ហាសហា និយាយ​លេង​ទេ។ អគុណ​ច្រើន តើ​អ្នក​សុខ​ធម្មតា​ទេ​អី?

  6. សុខសប្បាយធម្មតាទេ ! អរគុណចច្រើន ។
    រវល់ខ្លាំងណាស់មែនទេបានជាមិនសូវសប្បាយ ?
    តើលោកមានអញ្ចើញទៅមើលខាងទំព័រមិត្តលាភឬនៅ?
    ខ្ញុំជាមនុស្សស្រីម្នាក់បានមានចម្លើយក្នុងសំនួររបស់អ្នក !
    តែការសរសេរនោះមិនដឹងជាត្រឹមត្រូវឬអត់ ?
    សូមជួយបកស្រាយផង !

  7. រឿង​រវល់​មិន​ប៉ុន្មាន​ទេ​តែ​សេដ្ឋកិច្ច​ពិភព​លោក​ចុះ​ដុន​ដាប​ខ្លាំង​ណាស់ ។ វា​បណ្ដាល​ឲ្យ​ខ្ញុំ​មិន​សូវ​មាន​លុយ​ចាយ​ទេ ។ តែ​គ្មាន​លុយ​ហើយ​ធ្វើ​អ្វីៗ​ដែល​ទាក់ទង​ក្នុង​សង្គម​ចេះ​តែ​ខុស​ដូច​មិន​សូវ​ត្រូវ​សោះ ។
    អ្នក​គឺជា កូលាប​នរណា មែន​ទេ
    បើ​មែន​សូម​ស្វគមន៍​ម្ដង​ទៀត និងរីក​រាយ​នឹង​ស្វាគមន៍​ជា​និច្ច ។

  8. អរគុណដែលបានស្គាល់ ! ពិតមែនហើយឈ្មោះនោះគឺជាខ្ញុំ !
    ក៍សូមស្វាគមន៍ត្រឡប់វិញដែរ !

  9. ប្លុកគួរអោយចាប់អារម្មណ៏ច្រើនមែនទែន សូមលីងមួយផង ។

  10. មាន​អារម្មណ៍​ល្អ​អត់ ចង់​លីង​ហ្នឹង។ សូម​ស្វាគមន៍

  11. ហាហា​ លីងទាល់តែមានអារម្មណ័ទៀត ចង់ឆ្ងល់ មិនទាន់ចេអពីប្លក់ ផង តបបានរហ័ស មែន 😀

  12. ជំរាបសូរបង សម្បត្តិ ឃើញបងទៅលេងប្លុកខ្ញុំតឡូវសុំមកលេងប្លុកបង វិញដែរ។ យ៉ាគេសុំរាប់អានគ្នានៅទីនេះ សុំចូលរូមមួយដែរ 🙂

  13. បានឃើញSambathរៀបរាប់អំពីសេដ្ឋកិច្ច​ពិភព​លោក​ចុះ​ដុន​ដាប​ខ្លាំង បណ្តាលឲ្យធ្វើអ្វីចេះតែខុស ! តើធ្វើអ្វីទៅ ? តាមមើលដូចជា
    កំសត់ម្លេះ ! អាចជួយឲ្យយោបល់បានទេ ?
    ពី កុលាបនរណា !

  14. សួស្ដី កុលាប​របស់​ខ្ញុំ ភាគ​ច្រើន​វា​ទាក់ទង​ទៅ​នឹង​រឿង​រក​ស៊ី​តូច​តាច​មួយ ។ នៅ​ដើម​ខែ​មុន​ខ្ញុំ​បាន​ធ្វើ​តូប​មួយ​សម្រាប់​ដាក់​លក់​ឥវ៉ាន់ ពេល​ធ្វើ​ចប់​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង សម្ភារៈ​សំណង់​ចុះ​ថ្លៃ​សិង​តែ​ពាក់​កណ្ដាល។ មួយ​ទៀត​ប៉ុន្មាន​ខែ​កន្លង​មក​ឥវ៉ាន់​ឡើង​ចុះ​គ្មាន​ស្ថិតស្ថេរ​សោះ ។ លក់​ចេញ​ថោក​ពេល​ទៅ​ទិញ​មក​វិញ​ថ្លៃ ពេល​លក់​ថ្លៃ​គ្មាន​អ្នក​ទិញ ជីវភាព​ស្រុក​ខ្មែរ​មាន​ចំណូល​តិច ដូច្នេះ​ចំណាយ​មាន​ការ​កំណត់។ ឯ​រូប​ខ្ញុំ​ត្រូវ​បាន​​បង្ខំ​ចិត្ត​ចំណាយ​ច្រើន​ទៅៗ មិន​ថា​ចាយ​វាយ​ប្រចាំ​ថ្ងៃ ឬ​បង្គ្រប់​ទិញ​ឥវ៉ាន់​មក​លក់​វិញ​ទេ។ ឥឡូវ​កំពុង​ជួប​វិបត្តិ​ខ្វះ​ឥវ៉ាន់​លក់ ធ្វើ​ឲ្យ​ការ​រក​ស៊ី​រអាក់រអួល​យ៉ាង​រដិបរដុប​បន្តិច​ហើយ។

  15. ឃើញត្រីនិងកង្កែបអាំងគួរអោយស្រក់ទឹកមាត់មែនទែន ហើយ​កាន់តែនឹកស្រុកខ្មែរ។ នៅកង់បេរ៉ានេះមិនមានអាហារបែបនេះទេ។​សូមផ្ញើមួយត្របត់មក!

  16. មែន​ក៏​អី ចាន់រឿន បើ​ខ្ញុំ​វិញ​គ្រឿង​មាន់​ឆ្ងាញ់​ជាង ។

  17. សួស្តីសម្បតិ្ត !
    មានបានឃើញខ្ញុំផ្ញើមែលទៅឬទេ ?

  18. ដូច​ជា​អត់​ឃើញ​
    អ៊ី​មែល​របស់​ខ្ញុំ
    csb_sambath@yahoo.com
    chea.sambath@gmail.com
    sambath@khmeros.info
    ទូរស័ព្ឌ 017​​ 569 069

  19. បានផ្ញើតាមរយះមែលមិត្តលាភណា !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: