អំពើបាប ៧ របស់ Windows ៖ ករណី​ប្រឆាំង​និង Microsoft និង​កម្មវិធី​កម្មសិទ្ធិ

កំណែ​ថ្មី​របស់​ប្រព័ន្ធ​ប្រតិបត្តិការ Microsoft Windows ដែល​ហៅ​ថា Windows 7 មាន​បញ្ហា​ដូច​គ្នា​ទៅ​និង​បញ្ហា​ដែល​ធ្លាប់​មាន​នៅ​ក្នុង Vista, XP, និង​កំណែ​មុនៗ​ផង​ដែរ — វា​គឺ​ជា​កម្មវិធី​កម្មសិទ្ធិ ។ អ្នក​ប្រើ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កែប្រែ ឬ​ចែក​រំលែក​កម្មវិធី Windows ឬ​ពិនិត្យ​មើល​ដំណើរ​ការ​របស់​វា​នៅ​ខាង​ក្នុង ។

ការ​ពិត​ដែល Windows 7 ជា​កម្មវិធី​កម្មសិទ្ធិ មាន​ន័យ​ថា Microsoft ការពារ​ការ​គ្រប់គ្រង​ស្រប​ច្បាប់​ទៅ​លើ​អ្នក​ប្រើ​របស់​វា​តាម​រយៈ​ការ​ បន្សំ​នៃ ការ​រក្សា​សិទ្ធិ កុងត្រា និង​ប៉ាតង់ ។ Microsoft ប្រើ​អំណាច​នេះ​ដើម្បី​ឆបោក​អ្នក​ប្រើប្រាស់​កុំព្យូទ័រ ។ មូលនិធិ​កម្មវិធី​សេរី Free Software Foundation សូម​លើក​នៅ​ចំនុច​អាក្រក់ ៧ យ៉ាង​ដែល​ក្រុមហ៊ុន Microsoft បាន​ធ្វើ ។


. បំពុល​ការ​អប់រំ ៖ សព្វ​ថ្ងៃ​នេះ ក្មេង​ដែល​មាន​ការ​អប់រំ​ទាក់ទង​ជាមួយ​កុំព្យូទ័រ​ត្រូវ​បាន​បង្រៀន​ឲ្យ​ ប្រើ​ផលិតផល​ពី​ក្រុមហ៊ុន​តែ​មួយ ៖ គឺ​របស់​ក្រុមហ៊ុន Microsoft Microsoft ចំណាយ​ប្រាក់​ជា​ច្រើន​ដើម្បី​បញ្ចុះបញ្ចូល និង​លួងលោម​នាយកដ្ឋាន​អប់រំ​ដែល​ពុក​រលួយ ។ ការ​អប់រំ​ដោយ​ប្រើប្រាស់​កុំព្យូទ័រ គួរ​តែ​ជា​ផ្លូវ​ទៅ​កាន់​សេរីភាព និង​ការ​ពង្រឹង​អំណាច មិនមែន​ជា​ផ្លូវ​សម្រាប់​ក្រុមហ៊ុន​មួយ​ដើម្បី​ឈាន​ទៅ​រក​ភាព​ផ្ដាច់មុខ​នោះ ​ទេ ។

. ឈ្លានពាន​ភាព​ឯកជន ៖ Microsoft ប្រើ​កម្មវិធី​ខាង​ក្រោយ​ដែល​មាន​ឈ្មោះ​ថា Windows Genuine Advantage ដើម្បី​ពិនិត្យ​មើល​ថាស​រឹង​ទិន្នន័យ​របស់​អ្នក​ប្រើ ។ កិច្ច​ព្រមព្រៀង​អាជ្ញាប័ណ្ណ​អ្នក​ប្រើ​ត្រូវ​បាន​បង្ខំ​ឲ្យ​យល់ព្រម មុន​ពេល​ប្រើ Windows បាន​ព្រមាន​ថា Microsoft មាន​សិទ្ធិ​ធ្វើ​ដូចនេះ​ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ជាមុន ។

. ឥរិយាបថ​ផ្ដាច់ការ ៖ កុំព្យូទ័រ​ស្ទើរ​តែ​ទាំងអស់​ដែល​បាន​ទិញ មាន Windows ដំឡើង​រួច​ជា​ស្រេច — ប៉ុន្តែ​មិន​តាម​ជម្រើស​នោះ​ទេ ។ Microsoft ដាក់​បញ្ជា​លើ​តម្រូវការ​ចំពោះ​ក្រុមហ៊ុន​លក់ hardware ដែល​មិន​ផ្ដល់​កុំព្យូទ័រ​ដែល​មិន​ដំឡើង Windows លើ​ពួក​វា ថ្វី​បើ​មាន​មនុស្ស​ជា​ច្រើន​សួរ​រក​វា ។ ទោះបី​ជា​កុំព្យូទ័រ​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេង​ទៀត​ដូច​ជា GNU/Linux ក៏​តែងតែ​មាន Windows លើ​ពួក​វា ។

. Lock-in Microsoft តែងតែ​ព្យាយាម​បង្ខំ​ឲ្យ​អ្នក​ប្រើ​ធ្វើ​ឲ្យ​មាន​ភាព​ទាន​សម័យ ដោយ​មិន​ផ្ដល់​ការ​គាំទ្រ​សម្រាប់​កំណែ​ចាស់ៗ​របស់ Windows និង Office និង​ដោយ​បំប៉ោង​តម្រូវការ​របស់ hardware ។ សម្រាប់​មនុស្ស​ជា​ច្រើន នេះ​មាន​ន័យ​ថា ពួក​គេ​ត្រូវ​បោះចោល​កុំព្យូទ័រ​ដែល​កំពុង​ដំណើរ​ការ ដោយ​សារ​តែ​ពួក​វា​មិន​ត្រូវ​ទៅ​តាម​តម្រូវការ​មិន​ចាំបាច់​របស់​កំណែ​ថ្មី​ របស់ Windows

. បំពាន​លើ​ស្តង់ដារ ៖ Microsoft បាន​ព្យាយាម​ទប់ស្កាត់​ស្តង់ដារ​របស់​ទ្រង់ទ្រាយ​ឯកសារ​ដែល​ឥត​គិត​ថ្លៃ ពីព្រោះ​ស្តង់ដារ​ដូច​ជា OpenDocument Format អាច​គំរាម​កំហែង​លើ​ការ​ការ​គ្រប់គ្រង​ដែល​ពួក​គេ​មាន​លើ​អ្នក​ប្រើប្រាស់ តាម​រយៈ​ទ្រង់ទ្រាយ​កម្មវិធី​កម្មសិទ្ធិ Word ។ ពួក​គេ​បាន​ពាក់ព័ន្ធ​ជាមួយ​និង​កខ្វក់ រួម​បញ្ចូល​ទាំង​ការ​សូកប៉ាន់​មន្ត្រី​ដើម្បី​បញ្ឈប់​ការ​ខំ​ប្រឹងប្រែង​ ទាំងនោះ ។

. អនុវត្តិ​ការ​គ្រប់គ្រង​កម្រិត​ឌីជីថល Digital Restrictions Management (DRM) ជាមួយ​និង Windows Media Player Microsoft ធ្វើការ​ជាមួយ​ក្រុមហ៊ុន​មេឌៀ​ធំៗ​មួយ​ចំនួន​ដើម្បី​បង្កើត​ការ​ដាក់​កំហិត​ លើ​ការ​ចម្លង និង​ចាក់​មេឌៀ​ទៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ពួក​គេ ។ ឧទាហរណ៍ តាម​សំណើរ​របស់ NBC, Microsoft អាច​ទប់ស្កាត់​អ្នក​ប្រើប្រាស់ Windows មិន​ឲ្យ​ថត​ចម្លង​កម្មវិធី​ទូរទស្សន៍ ដែល​ពួក​គេ​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ថត ។

. គម្រាម​សុវត្ថិភាព​អ្នក​ប្រើ ៖ Windows មាន​ប្រវត្តិសាស្ត្រ​ថោក​ទាប​បំផុត​បើ​និយាយ​ពី​សុវត្ថិភាព ព្រោះ​វា​អនុញ្ញាត​ឲ្យ​មាន​ការ​រីករាល​ដាល​នៃ​វីរុស និង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ពី​ចម្ងាយ​អាច​ចូល​ទៅ​ប្រើប្រាស់​កុំព្យូទ័រ​ អ្នក​ដ៏ទៃ​ដោយ​ប្រើ spam-sending botnets ។ ពីព្រោះ​កម្មវិធី​របស់ Windows វា​សម្ងាត់ ដូច្នេះ​អ្នក​ប្រើ​ទាំងអស់​ត្រូវ​ពឹង​ផ្នែក​លើ​ក្រុមហ៊ុន Microsoft ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ — ប៉ុន្តែ​ក្រុមហ៊ុន Microsoft មាន​សុវត្ថិភាព​ផ្ទាល់ខ្លួន តែ​មិនមាន​សម្រាប់​អ្នក​ប្រើ​របស់​វា​ទេ ។

បាន​ដក​ស្រង់​ចេញ​ពី

ibambo.info

មួយចំលើយ

  1. សួស្តី លោកគ្រូធំ

    សុខអត់ ?
    អរគុណ​ ! បានយល់ ការសំរាយជាខ្មែរ ។

បញ្ចេញមតិ