Khmer Unicode that support with in Photo shop CS3

ពុម្ពអក្សរ​យូនីកូដ​ខ្មែរ​មួយ​ចំនួន​ដែល​ដំណើរការ​ជា​មួយ​កម្មវិធី​​ Photo shop CS3

ទាញ​យក

សូម​ជួយ​សាកល្បង​មើល​​គ្រប់​ពុម្ពអក្សរ​បើ​មាន​កំហុស​សូម​ជួយ​ផ្ដល់​ជា​គំនិត​ល្អៗ មក​វិញ​ផង។

Advertisements

13 ចំលើយ

  1. សួស្ដី​បង ! ខ្ញុំ​ចង់​ឲ្យ​បង​ជួយដោះស្រាយ​បញ្ហា​ខ្លះ ៗ ជាមួយ​យូនីកូដ ដោយ​ហេតុ​ថា​ខ្ញុំ​បាន​ដំឡើង​យូនីកូដ​នៅ​លើ​កុំព្យូទ័រ​របស់​ខ្ញុំ ហើយ​វាដំនើរការ​ល្អ​ណាស់ ប៉ុន្តែ​វា​បង្ហាញ​ទំហំ​អក្សរ​តូច ៗ​ពេក ដូចជា​នៅ​លើ របា​ចំនង​ជើង រូបតំណាង​នៅលើ desktop និង​​កន្លែង​មួយ​ចំនួន​ទៀត ដូច្នេះ​សូម​បង​ជួយ​ណែនាំ​ផង !

    ដោយ​ក្ដី​គោរព !

  2. សួស្ដី សុខហេង នៅ​លើ Windows អ្នក​អាច​ពង្រីក ឬ​បង្រួម​ទំហំ​របស់​វា​បាន​ដោយ​គ្រាន់​តែ ចុច​កណ្ដុរ​ស្ដាំ​លើ ផ្ទៃ​តុ (Desktop) – ជ្រើស​យក Properties – ចុច​លើ​ផ្ទាំង Appearance – ចុច​លើ​ប៊ូតុង Advanced – ក្នុង​ប្រអប់ Item សូម​ជ្រើស​យក Selected Item និង​ក្នុង​ប្រអប់ Font សូម​ជ្រើស​យក​ប្រភេទ​ពុម្ព​អក្សរ​របស់​ខ្មែរអូអេស​ណា​មួយ ឧ ៖ KhmerOS System – ហើយ​កំណត់​ទំហំ​ដែល​អ្នក​ចង់​បាន ឧ ៖ ៨,៩ ឬ ១០។ ចំពោះ រូប​តំណាង​ក៏​ដូច​គ្នា​ដែរ ក្នុង​ប្រអប់​ Item ជ្រើស​យក Icon ហើយ​ធ្វើ​ដូច​ខាង​លើ។ ចំពោះ​របារ​ចំណង​ជើង សូម​ជ្រើសយក Active Title Bar ហើយ​ធ្វើ​ដូច​ខាង​លើ។

  3. ខ្ញុំ​ធ្វើ​បាន​ហើយ អរគុណ​ច្រើន !!!

  4. ប៉ុន្តែ​ខ្ញុំ​សង្កេត​ឃើញ​ថា នៅ​ពេល​ប្ដូរ​បែប​នោះ ពុម្ពអក្សរ​អង់គ្លេស​ក៏ប្ដូរ​ខុស​ពី​មុន តើ​មាន​វិធី​ណា ដែល​អាច​កែរ​តែ​លក្ខណះ​របស់​យូនីកូដ តែ​រក្សា​ពុម្ព​អក្សរ​អង់គ្លេស​ឲ្យ​នៅ​ដដែលបាន​ទេ ?

  5. អូ​សុខហេង
    បើក​កម្មវិធី ស្លឹករឹត (Writer)
    ជ្រើស​យក​ម៉ឺនុយ ឧបករណ៍ – ជម្រើស -ត្រង់ Open Office.org – ជ្រើស​​យក ទិដ្ឋភាព – បន្ទាប់​មក​លៃ​តម្រូវ​ភាគ​រយ % ក្នុង​ប្រអប់​មាត្រដ្ឋាន ឧ ៖ ១១០ % ឬ ៩៩% សាកល​មើល ។

  6. សួស្ដីបង!
    ពុម្ព​អក្សរ​ទាំង​អស់ ខ្ញុំ​ចង់​ឲ្យ​បង​ហុង​គាត់​ធ្វើ​ហ្នឹង គឺ​គាត់​គិត​ពី​ស្រៈ ុ ូ​ ួ​ វែងខ្លី​ផង។

  7. ខ្ញុំសូមជ៓រាបសួលោកពូ………….ពីចម្ងាយខ្ញុ៓រីករាយណាស់ដោយបានឃើញលោកពូបង្កើតកម្មវិធីយូនីកូដ(Khmer Unicode)នេះឡើង ខ្ញុ៓យល់ឃើញថាកម្មវិធីយូនីកូដមួយនេះពិតជាងាយស្រួលជាងកម្មវិធីពីមុនៗខ្លាំងណាស់ ។បុន្តែក៏មានកន្លែងខ្លះៗវាក៏មានបញ្ហាផងដែរដូចជា
    ០១. ខ្ញុំសួរថាហេតុអ្វីបានជាកម្មវិធីខ្មែរយូនីកូដនេះមិន សរសេរអក្សរកាត់
    អង់គ្លេសឈ្មោះប្រទេសខ្លួនឯងដូចជា(English =>EN) ,(Thai=>TH) ,(China=>CH)ចំណែកភាសាខ្មែរយូនីកូដយើងវិញហេតុ អ្វីបានជាមិនសរសេរពាក្យថា (
    Cambodia =>CA ឬ Khmer =>KH )បែរទៅជាសរសេរពាក្យថា(Catalan =>CA)ដែលវាពុំមែនជាឈ្មោះរបស់ប្រទេសខ្លួនឯងទៅវិញ។ តើលោកពូប្តូរពាក្យនេះមិនបានឬយ៉ាងណា?
    ០២. អក្សរខ្មែរយូនីកូដហេតុអ្វីបានជាមិនធ្វើឲ្យធំច្បាស់និងមានពណ៌ខ្មៅដូចជាអក្សរជាតិសាសន៏គេដ៏ទៃទៀតលើពិភពលោក ខ្ញុំឧទាហរណ៏ដូចជាអក្សរប្រទេសថៃ អក្សរប្រទេសមួយនេះគឺវាមានលក្ខណៈស្រដៀងដូចជាអក្សរខ្មែរយើងដែរ តែអក្សរគេមានស្តង់ដាជាងយើង គឺវាធំច្បាស់ហើយមានពណ៌ខ្មៅនិងទំហំសមល្មមដូចជាអក្សរអង់គ្លេសហើយកម្មវិធីផ្សេងៗក៏ស្គាល់អក្សរថៃផងដែរ ចំណែកអក្សរខ្មែរយូនីកូដកម្មវិធីខ្លះមិនស្គាល់ទេ។ (ខ្ញុំនិយាយនេះសំដៅតែសរសេរទៅលើចំណងជើងបទចម្រៀងឬបង្កើត(New Folder)និងសរសេរលើ(Folder)ផ្សេងៗទៀតតែប៉ុណ្ណោះ)។
    ០៣. ត្រង់កន្លែងសម្រាប់ចុចដកឃ្លាឬហៅថា(Space) ហេតុអ្វីចាំបាច់ចុច(Space)ហើយចុច(ALTGR) ទើបអាចដកឃ្លាអក្សរខ្មែរយូនីកូដនេះបាន ធ្វើអញ្ចិងគឺវានាំតែលំបាកហើយយឺត តែបើសិនជាលោកពូ ឆ្នៃវាចុចតែ(Space) តែមូយគត់ដូចជាអក្សរប្រទេសគេដ៏ទៃ។ ខ្ញុំយល់ថាវាពិតជាលឿនហើយស្រួលនិងមានស្តង់ដាដូចជាអក្សរអង់គ្លេសនិងថៃ ព្រមទាំងប្រទេសផ្សេងៗទៀត។
    ០៤.ហេតុអ្វីបានជាមិនកម្មវិធីយូនីកូដនេះមិនធ្វើអក្សរឲ្យមានទំហំធំច្បាស់និងមានពណ៌ខ្មៅដូចជាអក្សរអង់គ្លេសនិងថៃដែរ ព្រោថាអក្សរថៃគេក៏មានលក្ខណៈនិងស្រដៀងប្រហាក់ប្រហែលតែនិងអក្សរយើងដែរ ហេតុអ្វីបានជាគេធ្វើអក្សរឲ្យធំច្បាស់និងមានពណ៌ខ្មៅដូចជាភាសាអង់គ្លេសបាន? ចំណែកខ្មែរយូនីកូដយើងវិញមិនត្រឹមតែមិនមានពណ៌ខ្មៅទេថែមទាំងមិនសូវច្បាស់ទៀតផង ហេតុអ្វីបានជាបង្កើតអក្សរខ្មែរយូនីកូដនេះឲ្យច្បាស់មានទំហំធំនិងមានពណ៌ខ្មៅដូចជាអក្សរអង់គ្លេសនិងថៃមិនបាន?(ខ្ញុំនិយាយនេះសំដៅតែសរសេរទៅលើចំណងជើងបទចម្រៀងនិងបង្កើត(New Folder)តែប៉ុណ្ណោះ ខ្ញុំមិននិយាយរួមក្នុងការសរសេរលើ(Microsoft Office Word)នោះទេ។ ខ្ញុំសង្ឃឹមថាលោកពូពិតជាធ្វើនិងកែរសម្រួលអក្សរយូនីកូដយើងឲ្យមានស្តង់ដានិងទាន់សម័យដូចជាអក្សរជាតិសាសន៍គេដ៍ទៃទៀតលើពិភពលោកអញ្ចឹងដែរ សូមឲ្យលោកពូជួបប្រទៈតែសេចក្តីសុខនិងសុភមង្គលជារៀងរហូតទៅ។

  8. ជំរាបសួរបង
    ខ្ញុំបានទទួលគំរូពុម្ពអក្សររបស់បងហើយ​ ក៏ប៉ុន្តែ

    ពុម្ពអក្សរនេះពុំដំណើរការល្អទេក្នុងកម្មវិធី Autocad 2007

    ដល់​ Autocad 2009 ​ខ្ងុំ​សរសេរពាក្យថា (បន្ទប់អគ្គីសនី )គឺអក្សរ

    វាឃ្លាតគ្នាបែបនេះ ​​​​ ​( បន្ទប់ អគ្គី សនី​​ )​

    ធ្នឹមស្នួលកណ្តុរ => ធ្នឹ​ មស្នួ លកណ្តុរ

    ផ្ទោងរយទំហំ50×100 => ផ្ទោង រយទំហំ50×100

    ដូច្នេះជាហេតុធ្វើឲខ្ញុំមិនអាចប្រើពុម្ពអក្សរនេះបាន ។

    ជាចុងក្រោយខ្ញុំសង្ឃឹមនិងជឿជាក់ថា ក្រុមនិងកែសំរួលពុម្ពនេះ

    ឲមានលក្ខណះសកល ដើម្បីឲវិស្វករ អ្នកបច្ចេកទេសពុម្ពនេះ បាន

    គ្រប់កម្មវិធីដូចជា Font Limon, ABC,…

    សូមអរគុណបង​និងក្រុមការងារបង ទុកជាមុន

    ពី ប្អូន គង់ សុជា

  9. សួស្ដី នឹម​ខ្ញុំ​សូម​ឆ្លើយ នឹង​សំណួរ​ខ្លះ ៗ ដែល​បាន​សួរ​មក​ខ្ញុំ
    ១. ហេតុ​បាន​ជា​ដាក់ CA ព្រោះ​ពេល​ធ្វើ​រដ្ឋាភិបាល​មិន​ទាន់​អនុញ្ញាត​ឲ្យ ពេល​នោះ​ក្រុម​ខ្មែរ​អូអេស​ជា​ក្រុម​មួយ​តែ​ប៉ុណ្ណោះ ឬ​អង្គការ​មួយ ។ យើង​ក៏​ចង់​បាន CA =Cambodia ដែរ ហេតុ​នេះ​ហើយ​បាន​ជា​សម្រេច យក CA = Catalan ព្រោះ​មាន​ពាក្យ​ខាង​ដើម CA និង​វា​ជាន់​ដូច​គ្នា​ទៀត តែ​ឥឡូវ​ក្នុង Windows Vista ឬ openSUSE បាន​ប្រើ KH ជំនួស​ឲ្យ Khmer វិញ។
    ២. អក្សរ​ខ្មែរ​យូនីកូដ​យើង​បាន​កំណត់​យក​ទំហំ​ដូច​ខ្នាត​អក្សរ​អង់គ្លេស និង​សម្រួល​ដល់​ការ​អាន បាន​កំណត់​គម្លាត​ធំ​រង្វើល​ជាង​ពុម្ព​អក្សរ​មុន​ៗ ដែល​មាន​គម្លាត​តូច​ញឹក។ ចំពោះ​ដាក់​ឈ្មោះ Folder អាច​ដាក់​បាន​នៅ​លើ Windows XP និង Vista ។
    ៣. ដក​ឃ្លា​ដាក់​លើ ប្ដូរ + ចន្លោះ​មិន​ឃើញ (Shift + Space) ចំណែក​ ចន្លោះ​មិន​ឃើញ (Space) ប្រើ​សម្រាប់​ខណ្ឌ​ចែក​ពាក្យ ដូច​អក្សរ English (I go to School) ដើម្បី​ធ្វើ​កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ (Spell checker)។
    ៤. ចំពោះ​កម្មវិធី​មួយ​ចំនួន​មិន​ដំណើរការ​ជា​មួយ​យូនីកូដ​ខ្មែរ ព្រោះ​កម្មវិធី​ទាំង​នោះ​ចេញ​មុន​យូនីកូដ​ខ្មែរ ហើយ​មួយ​ទៀត​ក្រុម​ហ៊ុន​របស់​កម្មវិធី​ទាំង​នោះ​មិន​ទាន់​អនុញ្ញាត​ឲ្យ។

  10. សុជាត បញ្ហា​របស់​ប្អូន​អាច សួរ​ទៅ​បង ហុង ដោយ​ផ្ទាល់​ គាត់​ជា​អ្នក​ធ្វើ​ពុម្ព​អក្សរ​ទាំង​នោះ។ តាម​រយៈ ការ​ដាក់​បញ្ហា​របស់អ្នក​លើ http://www.khmeros.info/drupal/?q=en/forum ដើម្បី​បញ្ជូន​ព័ត៌មាន​​ដល់​គាត់

  11. យូនីកូដខ្មែរ​ នៅមិនសំរេច ជាការ ១០០%​ ទេ​ជាពិសេស វានៅមាន កន្លែង ខ្វះចន្លោះភាគច្រើន ជាក់ស្តែង​ ដូចជាការ sorting រឺក៏ប្រើប្រាស់ ក្នុង MSSQL Server Database​​ យើង មិនទាន់មានលក្ខណៈ គ្រប់គ្រាន់។

  12. ចំពោះ SQL ខ្ញុំ​មិន​ដែល​សាក​ល្បង​ទេ។ តែ​ចំពោះ​កម្មវិធី Openoffice.org Calc ឃើញ​ថា​វា​តម្រៀប​បាន​ល្អណាស់។ ហេតុ​អ្វី​បាន​ជា​មិន​សាក​ល្បង ព្រោះ MSSQL ខ្ញុំ​ដូច​ជា​ភ្លេច​អស់​រលីង​ហើយ។

  13. សូស្តីបាទ! សូមលោកអ្នកមេត្តាជួយយើងខ្ញុំផង សព្វថ្ងៃនេះ មិនទាន់មាន ពុម្ពអក្សរខ្មែរណា អាចប្រើក្នុងកម្មវិធី AutoCad នៅឡើយកុន មែនទែនហើយ ឥឡូវនេះ។ កន្លងមក យើងខ្ញុំធ្លាប់បានសួរទៅអ្នកប្រើ AutoCad ជាច្រើននាក់ គឺ១០នាក់ ចំលើយខុសគ្នាទាំង១០ ប៉ុន្តែទទួលបាន លទ្ធផលរួមដូចគ្នា គឺ(យកជាការមិនកើត)។សូមលោក អ្នក មេត្តាជួយប្រាប់ ដល់យើងខ្ញុំផងបើសិនជាមានវិធីសាស្ត្រល្អ។សូមអរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: