នៅក្រុមខ្មែរអូអេសបានចេញកំណែដំឡើងពុម្ពអក្សរយូនីកូដខ្មែរថ្មី Khmer Unicode 2.0.1 នៅក្នុងកំណែមួយនេះធ្វើឡើងសម្រាប់ដំឡើងលើ Window 32 ឬ 64 ប៊ីត ។ វាមានសភាពងាយស្រួលដល់អ្នកប្រើ មិនចាំបាច់ស្វែងរកយូនីកូដខ្មែរ 32 ឬ 64 ប៊ីតនោះទេ ។ បើចង់បានសូមទាញយក ឯកសារមួយនេះដើម្បីដំឡើង ។
Filed under: ចំណេះដឹងខ្លះៗ |
ubuntu 9.10 ប្រើបានទេ 😀
សួស្ដី សមុទ្រ
ចំពោះកម្មវិធីដំឡើងយូនីកូដខ្មែរកំណែ ២.០.១ មិនអាចតំណើរការជាមួយ Ubuntu បានទេ។
បងធ្វើមិចបានដាក់ព្រឹល បានប្រាប់ថងបានទេ។
អូ សមុទ្រ ខ្ញុំក៏អត់ដឹងដែរព្រោះជាប្រភេទស្បែករបស់ WordPress ទេ ។
សួស្ដី សម្បត្តិ!
ខ្ញុំប្រើ Windows 7 32-bit now ហើយខ្ញុំបានដំឡើងកម្មវិធី skype 4.
ពេលដែលខ្ញុំវាយអក្សរខ្មែរ Unicode វាបង្ហាញទំហំអក្សរតូចៗពិបាក អានខ្លាំងណាស់។ តើសម្បត្តិមានវិធីណាដែលអាចពង្រីកទំហំអក្សរនេះបានទេ?
ខ្ញុំមានសំនួរមួយទៀតចង់សួរថាតើ មានពុម្ភអក្សរខ្មែរ Unicode ថ្មីៗក្រៅពី ប៊ុន្មានប្រភេទដែលបានចេញកន្លងមកទេ? ខ្ញុំគិតថា KhmerOs គួរតែបង្កើត គំរូម៉ូតអក្សរថ្មីៗដូចជាប្រភេទអក្សរឆ្លាក់ជាដើម ដើម្បីបំពេញតំរូវការប្រើប្រាស់របស់អក្សរ សិស្ស និស្សិត និងអ្នកបោះពុម្ភកាសែត ទស្សនាវដ្ដី ដើម្បីទាក់ទាញអារម្មណ៍អ្នកអាន អោយចូលចិត្ដអាន។ វាអាចជាការចូលរួមចំណែកក្នុងការបង្កើនការអានរបស់សិស្ស និស្សិត ផងដែរ។
សូមអរគុណ ពីខ្ញុំ ប៊ុនណា
សួស្ដីប៊ុនណា! ដើម្បីបង្ហាញឲ្យពុម្ពអក្សរធំឬតូចក្នុង Skype យើងត្រូវ ៖
Open Skype => Tools => Options =>IM & SMS =>IM Appearance => Change Font រើសយកពុម្ពអក្សរ Khmer OS ណាមួយ រួចយកទំហំតាមពេញចិត្ត។
សួស្ដី ប៊ុណ្ណា
បញ្ហាមើលឃើញអក្សរតូចៗ វាជាបញ្ហារបស់កុំព្យូទ័ររបស់អ្នកទេ ពុម្ពអក្សរយូនីកូដខ្មែរដែលមាននៅលើកុំព្យូទ័ររបស់អ្នកមិនមែនជាពុម្ពអក្សររបស់ខ្មែរអូអេសទេ វាជាពុម្ពអក្សរដូនពេញដែលវាយកទំហំតាមលីមូន ។ បើសិនចង់មើលឃើញធំធម្មតាវិញតម្រូវឲ្យប៊ុណ្ណាដំឡើងពុម្ពអក្សររបស់ខ្មែរអូអេស ហើយលុបពុម្ពអក្សរដូនពេញចេញវិញ និងទៅប្ដូរ Driver Keybaord ទៅជារបស់ណៃដា (NiDA)វិញ ។
បញ្ហាធ្វើពុម្ពអក្សរយូនីកូដខ្មែរបន្ថែម វាមានការលំបាកបន្តិចពីព្រោះក្រុមខ្មែរអូអេសផុតគម្រោងអភិវឌ្ឍន៍ពុម្ពអក្សរទៀតហើយ ។ សព្វថ្ងៃក្រុមខ្មែរអូអេសកំពុងធ្វើនៅលើគម្រោង OSP (Open School Program ) ដែលបានសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ។ សម្រាប់ចុះបង្រៀនកម្មវិធីកុំព្យូទ័រភាសាខ្មែរដល់គ្រូ និងសិស្សនៅគ្រប់វិទ្យាល័យទូទាំងប្រទេស ។
Microsoft has included Khmer Unicode font in their new OS, Windows Vista. However, DaunPenh, Khmer Unicode font, is too small to read. KhmerOS has created many of Khmer Unicode fonts designed by Mr. Danh Hong in an effort to provide a better Khmer Unicode UI font. Among those fonts, we strongly recommend you to use “Khmer OS System” font as default Khmer Unicode font for your Windows Operating System (OS).
How to replace DaunPenh font with “Khmer OS System” font?
Step 1: You need to have Khmer OS System font in your system. Click here to download Khmer Unicode installer from KhmerOS for your Windows Vista, so you will have Khmer OS fonts in your system. Click here to see how to install Khmer Unicode in your Vista.
Step 2: Download registry file from here and install it into your computer.
For advance users who know about Windows Registry. Below is the code.
[HKEY_LOCAL_MACHINESOFTWAREMicrosoftWindows NTCurrentVersionFonts]
“Daunpenh (TrueType)”=-
[HKEY_LOCAL_MACHINESOFTWAREMicrosoftWindows NTCurrentVersionFontSubstitutes]
“DaunPenh”=”Khmer OS System”
Step 3: Restart your computer.
អរគុណដែលបានចែករំលែក ខ្ញុំដើររកកម្មវិធីនេះពីរបីថ្ងៃហើយ គិតកំពុងតែរៀនប្រើកក្តារចុចបែប Pan Localize ហើយតើហ៍…អរគុណច្រើន អរគុណម្តងទៀតសម្រាប់ការចែករំលែក…
សួស្ដីបងសម្បត្តិម្ដងទៀត! កាលពីឆ្នាំទៅមិញខ្ញុំបានសួរសំណួរអំពី របៀបប្ដូរ Start Menu ក្នុង XP រួចមកហើយ, ប៉ុន្តែខ្ញុំមិនទាន់រកឃើញនូវវិធី ធ្វើនោះទេ តាមការដែលខ្ញុំដឹងនោះ គឺមាន Theme មួយធ្វើឡើងជាភាសាខ្មែរ តើបងសម្បត្តិមានស្គាល់ Link ណាសម្រាប់ឲ្យខ្ញុំ Download ដែរ ឬទេ? តាមការដែលខ្ញុំបាន ស្វែងរកក្នុង Google នោះខ្ញុំឃើញមាននៅក្នុង ទំព័រមួយ ប៉ុន្តែមិនអាច Download បានសោះព្រោះត្រូវ ចុះឈ្មោះហើយ បងលុយទៀតផង, ខ្ញុំអត់មាន Visa Card ដូចនេះមិនអាច ទាញយកបានទេ បើបងសម្បត្តិស្គាល់ Link ឬមាន Theme ហ្នឹងសូមជួយប្រាប់ខ្ញុំ,