ចំណេះ​ដឹង​ក្នុង​កម្មវិធីអូផឹន​ស៊ូស៊ី ១០.២

របៀប​ធ្វើ​ឲ្យ​ទាន់​សម័យ​កម្មវិធី​ការិយាល័យ​ខ្មែរ ២.១ ក្នុង​​ប្រព័ន្ធ​ប្រតិបត្តិការ អូផឹន​ស៊ូស៊ី ១០.

ជា​ដំបូង​អ្នក​ត្រូវ​មាន​ឯកសារ rpm នៅ​ក្នុង​ស៊ីឌី​ទី ៧ អូផឹន​ស៊ូស៊ី ១០.២ ។ ចូល​ទៅ​ក្នុង E:Extra_RPMOpenOffice 2.1 បន្ទាប់​មក​ចុច​គ្រាប់​ចុច​មុខងារ F4 មាន​បង្ហាញ​ប្រអប់ Konsole មួយ​លេច​ឡើង បន្ទាប់​មក វាយ su ចុច​គ្រាប់​ចុច​បញ្ចូល បន្ទាប់​មក​វាយ​ពាក្យ​សម្ងាត់​របស់ ROOT ។ បន្ទាប់​មក​វាយ rpm -Uhv *.rpm –nodeps –force បន្ទាប់​មក​ចុច​គ្រាប់​ចុច​បញ្ចូល ។ រង​ចាំ​មួយ​សន្ទុះ​ទើប​វា​ធ្វើ​ការ​ចប់ ។ បន្ទាប់​ ធ្វើ​ឲ្យ​ទាន់​សម័យ​កម្មវិធី​ផ្ទៃ​តុ (Desktop) គ្រាន់​តែ​វាយ cd Desktop ចុច​គ្រាប់​ចុច ថេប បន្ទាប់​មក​វាយ rpm -Uhv *.rpm –nodeps –force ម្ដង​ទៀត​ហើយ​ចុច​គ្រាប់​ចុច​បញ្ចូល ។

បន្ត​ការ​អាន

Queen Sofia

នៅ​ថ្ងៃ ២០ ខែ កុម្ភៈ ឆ្នាំ ២០០៨ ម្ចាស់​ក្សត្រិយានី Sofia របស់​ប្រទេស​អេស្ប៉ាញ ទ្រង់​បាន​យាង​អញ្ជើញ​ចូល​ទស្សនកិច្ច​នៅ​ក្នុង​បន្ទប់

ពិសោធន៍​កុំព្យូទ័រ​តម្លៃ​ទាប​ ដែល​មាន​កម្រិត​ខ្ពស់ និង​ស៊ី​ភ្លើង​តិច នៅ​ក្នុង​បរិវេណ NIE ។ មាន​អ្នក​ចូល​រួម និង​អម​ដំណើរ​​ជា​មួយដូច ៖ ឯក​ឧត្ដម កុល ផេង មន្ត្រី​រាជ​វាំង គង់ សំអុល និង​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​ទៀត ។

បន្ត​ការ​អាន

Valentine’s Day

velantine.gif

ហូល​ខ្មែរ

គួរមើល​កំណាព្យ​ហូល​ខ្មែរ ៖

បន្ត​ការ​អាន

សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់

សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់​ ខ្ញុំ​គ្មាន​អ្វី​សម្រាប់​ជូន​អ្នក​ទាំង​អស់​គ្នា​នោះ​ទេ​មាន​តែ​ផ្កា​កូលាប​ពីរ​ពណ៌ តំណាង​សេចក្ដី​ស្រលាញ់​ និង សន្តិភាព​ដល់​អ្នក​ទាំង​អស់​គ្នា​ ។ សូម​ឲ្យ​ទាំងអស់​គ្នា​មាន​សេចក្តី​ស្រលាញ់​ពេញ​បេះ​ដូង និង​មាន​ជា​រៀង​រហូត​ដល់​លុះ​អវសាន្ត​នៃ​ជីវិត​គ្រប់​គ្នា ។ ស្រលាញ់​អ្វី​ក៏​ដោយ​តែ​កំ​ភ្លេច​ស្រលាញ់​អ្នក​មាន​គុណ ។​សូមអរគុណ !

សូម​កំភ្លេច​ផ្កា​ជូន​ដល់​អ្នក​ណា​ដែល​អ្នក​ស្រលាញ់ ។ ជា​ពិសេស​នារីភេទ កំ​ខ្មាស់​អៀន​ធ្វើ​អ្វី ត្រូវ​តែ​ក្លាហាន​ និង​គ្មាន​អ្នក​ណា​ជួយ​ដល់​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ទេ មាន​តែ​អ្នក​ចេះ​ជួយ​ខ្លួន​ឯង​ហើយ ។

goldrose.gif

ការ​ចែក​សៀវភៅ

ចាប់​ពី​ថ្ងៃ ០១ ដល់ ថ្ងៃ ០៦ ខែ កុម្ភៈ ឆ្នាំ ២០០៨ ខ្ញុំ​បាន​ដឹក​សៀវភៅ​កុំព្យូទ័រ​​ភាសា​ខ្មែរ យក​ទៅ​ដាក់​ បន្ទប់​កុំព្យូទ័រ​​នៅ​តាម​វិទ្យាល័យ​ និង​គរុកោសល្យ នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ។ ពេល​ដែល​ខ្ញុំ​ដឹក​សៀវភៅ​កាត់​កណ្ដាល​ថ្ងៃ​ត្រង់​មាន​កម្ដៅ​ដូច​ជា​ក្ដៅ​ខ្លាំង​​ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ នឹង​មាន​អ្នក​ប្រើ​សៀវភៅ​នេះ​​ជា​ប្រយោជន៍​ដល់​ការ​រៀន និង​បង្រៀន​ កម្មវិធី​​កុំព្យូទ័រ​ភាសា​ខ្មែរ​​ដែល​​ក្រុម​ KhmerOS ចំណាយ​ពេល​ធ្វើ អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្មាំ​ ។