Queen Sofia

នៅ​ថ្ងៃ ២០ ខែ កុម្ភៈ ឆ្នាំ ២០០៨ ម្ចាស់​ក្សត្រិយានី Sofia របស់​ប្រទេស​អេស្ប៉ាញ ទ្រង់​បាន​យាង​អញ្ជើញ​ចូល​ទស្សនកិច្ច​នៅ​ក្នុង​បន្ទប់

ពិសោធន៍​កុំព្យូទ័រ​តម្លៃ​ទាប​ ដែល​មាន​កម្រិត​ខ្ពស់ និង​ស៊ី​ភ្លើង​តិច នៅ​ក្នុង​បរិវេណ NIE ។ មាន​អ្នក​ចូល​រួម និង​អម​ដំណើរ​​ជា​មួយដូច ៖ ឯក​ឧត្ដម កុល ផេង មន្ត្រី​រាជ​វាំង គង់ សំអុល និង​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​ទៀត ។

សូម​ថ្លែង​អំណរគុណ​ដល់ ឯកឧត្ដម កុល ផេង បាន​អាន​ស្លឹក​រឹត​ដែល​ក្រុម KhmerOS ត្រៀម​នឹង​ជូន​ជា​វត្ថុ​អនុស្សាវរីយ៍ និង​មន្ត្រី​រាជវាំង គង់ សំអុល បាន​ប្រាប់​ ឬ​ណែនាំ​ពី​របៀប​សរសេរ​ស្លឹករឹត​ដល់​ ម្ចាស់​ក្សត្រិយានី Sofia ។

Advertisements

2 ចំលើយ

  1. Hi Sambath, m journalist for Cambodge Soir Hebdo, i really like yr blog. Now m writing an article about the Cambodian bloggers. So i want to ask u some questions.
    – Why u created a blog?
    – Is it important?
    – All bloggers are good persons or not?
    – Please tell me about u (who are u? where r u?)

    Chamroeun
    please reply me : ung_chamroeun@yahoo.fr or ung.chamroeun@cambodgesoir.info

  2. សួស្ដី Chamroeun
    – បាន​ជា​ខ្ញុំ​បង្កើត​ប្លុក​​វា​បញ្ដាល​មក​ពី​វា​អាច​ដាក់​អ្វី​ៗ​គ្រប់​យ៉ាង​នៅ​​អ្វី​ដែល​ខ្ញុំ​ចង់​ដាក់​លើ​បណ្ដាញ​អ៊ីនធឺណិត​បាន ។
    – វា​មាន​សារៈ​សំខាន់​​ត្រង់
    ១. អាច​ទទួល​ចំណេះ​ដឹង និង​ផ្ទេ​ចំណេះ​ដឹង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​តាម​រយៈ​ប្លុក​នេះ ។
    ២. អាច​រំលឹក​ដាល់​តឿន​ដល់​វិធី​សរសេរ​កូដ​មួយ​ចំនួន​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​កូដ​ដែល​អាច​បង្កើត​តំបន់​បណ្ដាញ​បាន​មួយ​ចំនួន​ធំ ។ ចំ​ពោះ​អ្នក​ដែល​បាន​រៀន​ចប់​ពី​សាលា​មួយ​ចំនួន​ធំ​មិន​អាច​បង្កើត​តំបន់​បណ្ដាញ​បាន​ទេ​បើ​បាន​ បាន​តែ​អ្វី​បន្តិច​បន្ទួច​តែ​ប៉ុណ្ណោះ ។
    ៣. បើ​ប្រើ​ក្រោម Domain គេ​មិន​បាច់​អស់​ថវិការ ។
    ៤. ជួយ​ផ្សព្វផ្សាយ​អក្សរ ឬ​ភាសា​ជាតិ​របស់​ខ្លួន​បាន ។
    ៥. អាច​ចង​សម្ព័ន្ធ​មិត្តភាព​ជា​មួយ​អ្នក​លេង​ប្លុក​ដូច​គ្នា ។
    ៦.​ ជួយ​ផ្ដល់​ពត៌មាន​ ឬ ចំណេះ​ដឹង​ ឬ ដំណោះ​ស្រាយ​អ្វី​មួយ​ដល់​អ្នក​អាន តាម​រយៈ​ ប្លុក ។
    – អ្នក​លេង​ប្លុក​មួយ​ចំនួន​ធំ​សុទ្ធ​សិង​តែ​ជា​មនុស្ស​មាន​ចំណេះ​ដឹង​ផ្នែកព័ត៌មាន​វិទ្យា​ នឹង​យល់​ពី​ផល​ប្រយោជន៍​របស់​បណ្ដាញ​អ៊ីនធឺណិត ។ សបញ្ជាក់ឲ្យ​ឃើញ​​ថា​អ្នក​លេង​ប្លុក​ក្នុង​ស្រុក​ខ្មែរ​ គឺ​ភាគ​ច្រើន​ជា​មនុស្ស​ឆ្លាត និង​យល់​ដឹង​ទាន់​ហេតុការណ៍ ។
    – ខ្ញុំ​ឈ្មោះ ជា សម្បត្តិ ភេទ​ប្រុស កើត​នៅ​ឆ្នាំ ១៩៧៦ ក្នុង​ខេត្ត កំពង់​ចាម ។ បច្ចុប្បន្ន​រស់​នៅ​ភ្នំពេញ ធ្វើការ​នៅ​ជា​មួយ​ក្រុម​ខ្មែរ​អូអេស នាទី​ជា​គ្រូ​បង្គោល​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: