របៀប​រក​ស៊ី​ បោក​ប្រាស​របស់ក្រុមហ៊ុន​មួយ​ចំនួន

មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​យក​វិធី​ពីរាមីត​មក​បោកប្រាស​ខ្មែរ​ស្ទើរ​តែ​គ្រប់​គ្នា ។ ពួក​គេ​ប្រើ​ទៅ​លើការ​លក់​ជា​បណ្ដាញ​ អាច​ក្លាយ​ជា​សមាជិក​ជា​បណ្ដាញ​បាន​ទាល់​តែ​ទិញ​ផលិត​ផល​របស់​គេ​មួយ ឬ​ច្រើន សូម​បញ្ជាក់​ថា​ផលិត​ផល​នោះ​លក់​ក្នុង​តម្លៃ​ខ្ពស់​ណាស់ ហើយ​ភាគ​ច្រើន​ក្រុម​ហ៊ុនរក​ផលិតផល​ណា​ដែល​មិនទាន់​មាន​នៅ​ក្នុង​ស្រុក​ទៀត ។ ចំពោះ​អ្នក​ដែល​បាន​ទិញ​ផលិត​ផល​វិញ​តម្រូវ​ឲ្យ​រក​អ្នក​ទិញ​បាន​ពីរ​នាក់​ទៀត​សម្រាប់​ដាក់​ក្រោម​បណ្ដាញ​របស់​ខ្លួន​ ដោយ​ដាក់​ឆ្វេង​មួយ និង​ស្ដាំ​មួយ ហើយ​អ្នក​ដែល​បានទិញ​ទៀត​សោដ​ក៏ត្រូវ​ក៏​ធ្វើ​ដូច​អ្នក​មុន​ៗ​អញ្ចឹង​ដែរ​ជារៀង​រហូត​ទៅ ។ អ្នក​ដែល​ជា​សមាជិក​ពេល​ដែល​មាន​បណ្ដាញ​ខាង​ក្រោម​ច្រើន​ និង​ទទួល​បាន​កម្រៃ ទៅ​តាម​ការ​កំណត់​របស់​ក្រុម​ហ៊ុន ។ ត្រង់​នេះ​ជា​ចំណុច​ទាក់​ទាញ មនុស្ស​ចូល​រួម​ជា​ច្រើន ។ តែ​អ្នក​ទាំងនោះ​មិន​បាន​គិត​ទេ​ថាជា​ការ​បោក​ប្រាស​មួយ​យ៉ាង​ស៊ី​ជម្រៅ ដែល​ស្មាន​មិនដល់ ។
សួរ​ថា​បោក​នៅ​កន្លែងណា ៖
លក់ផលិតផល​ក្នុង​តម្លៃ​ខ្ពស់ (ពាក្យ​ខ្មែរ​ថា​លក់​កោរ) ហេតុ​អី​បាន​លក់​ដូច្នេះ? ព្រោះ​ត្រូវ​ដក​លុយ​នោះ​ទុកឲ្យ​តម្លៃ​ជើង​សារ​បក​មកសមាជិក​ខ្លះវិញ និង​ក្រុម​ហ៊ុន​ចំណេញ​ខ្លះ ។
គេប្រើ​សមាជិក​ឲ្យ​រក​អ្នក​ទិញ​ឲ្យគេ​បន្ត​ទៀត ។ សួរ​ថា​អ្នក​រក​បាន​មនុស្ស​ពី​ណា? មាន​តែ​មិត្តភ័ក្ដិ បងប្អូន អ្នក​ស្គាល់​គ្នា និង​ក្រុម​គ្រួសារ។
ចុះ​មនុស្ស​ដែល​អ្នក​ខំ​រក​បាន​នោះ​អាច​មាន​លទ្ធភាព​រក​មនុស្ស​បាន​ដែរទេ? កាល​ណា​មិន​បាន​គាត់​មិន​ត្រូវ​ចំណាយ​លុយ​ដែល​លើស​ពី​តម្លៃ​ធម្មតា​នោះ​ចោលទទេ​ៗទៅ​ហើយ ។ បើ​គិត​ពី​ចំនួន​លុយ​វិញ បើ​មនុស្ស​ម្នាក់​ដូច​ជា​មិន​ច្រើន​ទេ តែ​មនុស្ស​កាន់​តែ​ច្រើនវិញ​វា​មិន​រឹត​តែ​ច្រើន​ហើយទេ ។
អ្នក​ដែល​ជា​សមាជិក​ស្ថិត​នៅ​ក្រោម​ជើងសារ​ក្រោម​គេ បង្អស់​ ឬ​អ្នក​ដែល​រក​សមាជិក​មិន​បាន មិនសុទ្ធ​តែជា​អ្នក​ចំណាយ​លុយ​ចោល​ទទេ​ ៗ ទៅហើយ ។ ព្រោះ​មនុស្ស​នៅ​ក្នុង​ស្រុក​មានចំនួន​កំណត់​ច្បាស់​លាស់ ហើយ​អ្នក​ដែល​អាច​មានលទ្ធភាព​ទិញ​ក៏​មាន​ចំនួន​កំណត់​ដែរ ។ ក្រុម​គាត់​សុទ្ធ​តែ​ចាញ់​បោកគេ ។
អ្នក​ទទួល​ផល​មាន​ចំនួន​តិច​ជាង​អ្នកត្រូវ​ចាញ់​បោកគេ ហើយ​រឿង​អកុសល​នោះ​អ្នក​ក៏​បាន​ចូល​រួម​បោកប្រាស ឲ្យគេដែរ​ដោយ​មិន​ដឹង​ខ្លួន ដោយ​គ្រាន់តែ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​បន្តិច​បន្ទួច​តែ​ប៉ុណ្ណោះ ។

Advertisements

16 ចំលើយ

  1. អាហ្នឹងគេហៅថា”បោកស្របច្បាប់”

  2. ជា​ល្បិច​បោក​តាំង​ពី​ឆ្នាំ​ពីរពាន់ស្តើង! ឡូវ​គេ​ឈប់​ប្រើ (នៅ​ប្រើ​តិច​តួច) អា​ចឹងៗ​ហើយ! គេ​ប្រើ​បែប​អោយ​ដាក់​ពាក្យ​ធ្វើការងារ, មិន​មាន​បទ​ពិសោធន៍, មិន​មាន​កម្រិត​វប្បធម៌​ខ្ពស់​ក៏​អាច​ដាក់​ពាក្យ​បាន ។ បន្ទាប់​ពី​ដាក់​ហើយ គេ​តម្រូវ​អោយ​រៀន​វគ្គបំប៉ន​ដែល​បង​ប្រាក់​ចន្លោះ ពី ៣០ ទៅ ៨០ ដុល្លារ ។ ក្រោយ​រៀន​ចប់, មាន​មនុស្ស​តែ​មួយ​ចំនួន​តូច (ឬ គ្មាន​សោះ​សម្រាប់​ក្រុម​ហ៊ុន​ខ្លះ​) ដែល​ត្រូវ​បាន​រើស​អោយ​ធ្វើការ ហើយ​ធ្វើ​ការ​ទៀត​សោត​ ក៏​នៅ​តែ​ធ្វើការ​ជា​អ្នក​ដើរ​ចែក​ខិត្តប័ណ្ណ​ដដែល ។ និយាយ​រួម​គឺ​បោក!

  3. មិត្ត​ខ្ញុំ​ក៏​ធ្លាប់​បញ្ចុះ​បញ្ចូល​ខ្ញុំ​ឲ្យ​ទៅ​ធ្វើ​ការ​របៀប​នេះ​ដែរ​ តែ​មិត្ត​ភក្តិ​នោះ​អត់​ប្រាប់​ខ្ញុំ​ត្រង់​ថា​ជា​ការ​ងារ​ប្រភេទ​នេះ​ទេ​ វា​ប្រាប់​ថា​ចង់​ដឹង​ សាក​ទៅ​ទៅ​ដឹង​ហើយ​។ ដោយ​វា​ជា​មិត្ត​ខ្ញុំ​ ក៏​ទុក​ចិត្ត​វា​ហើយ​សាក​ទៅ​តាម​ការ​បញ្ចុះ​បញ្ចូល​ តែ​ពេល​ទៅ​ដល់​ មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ ព្រោះ​ដូច​អ្វី​ដែល​ខ្ញុំ​ប៉ាន់​ស្មាន​។ ខ្ញុំ​ខឹង​មិត្ត​ខ្ញុំ​ខ្លាំង​ណាស់​ ព្រោះ​គិត​ថា​វា​បាន​ប្រើ​ប្រាស់​ខ្ញុំ​។ ថ្វី​ត្បិត​តែ​ខ្ញុំ​មិន​បាន​ចូល​​ជា​សមាជិក​ តែ​ខ្ញុំ​ខឹង​ព្រោះ​ពេល​នោះ​ខាត​ទាំង​ពេល​វេលា​ ខាត​សាំង​ ខាត​លុយ​ទិញ​ដឺម៉ង់​៥០០០រៀល​ទៀត​ ហេតុ​ផល​ដែល​ខ្ញុំ​ខឹង​និង​យល់​ថា​ខាត​ ព្រោះ​ខ្ញុំ​បាន​សួរ​បញ្ជាក់​មុន​ពេល​ទៅ​ហើយ​ថា​ ជា​ការងារ​ប្រភេទ​នុង​ឬ​មិន​មែន​ វា​ថា​មិន​មែន​ទេ​ ហើយ​ប្រាប់​ឲ្យ​សាក​ទៅ​ម្តង​។ ចុង​ក្រោយ​ខ្ញុំ​ក៏​ឈប់​មិត្ត​នោះ​ទៀត​។ ឃើញ​ថា​មិត្ត​នោះ​បាត់​បង់​ទាំង​មិត្តភាព​ ហើយ​គ្មាន​បាន​លុយ​ចំនេញ​ទៀត​

  4. ហាហា អីឡូវកំពុងមើលគេនិយាយ។ ពិតជាចឹងមែន។ ស្តាប់យូរទៅងងុយដេក។

  5. ខ្ញុំ​បាន​ជួប​ប្រទះ​ហើយ​​​ជាពិសេស​គឺ​មិត្ត្​ភ័ក្តិ​របស់​យើង​ហ្នឹង​ឯង​ជា​អ្នក​បបួល​ចូល​ជា​សមាជិក។ កាល​នោះ​គាត់​ (មិត្តភ័ក្តិខ្ញុំ) គាត់​បបួល​ខ្ញុំ​អោយ​ចូល​ជា​សមាជិក ដោយ​តំលៃ​ចូល​សមាជិក ៦៥០ ដុល្លារ​អាមេរិក។ ខ្ញុំ​បាន​យក​ក្រដាស់​ដែល​គាត់​ពន្យល់​យក​មក​ពិនិត្យ ហើយ​ខ្ញុំ​និយាយ​ថា​ “ការ​បោកប្រាស់” ហើយ​ខ្ញុំ​ឈប់​អោយ​គាត់​ធ្វើ​អញ្ចឹង។ ខ្ញុំ​សួរ​រក​ច្បាប់​ក្រុមហ៊ុន​ចេញ​ដោយ​ស្រប​ច្បាប់​ទេ? គេ​មាន​ច្បាប់​ត្រឹមត្រូវ បោះត្រា​ពី​ក្រសួង លើ​ក្រដាស់​ផ្សាយ​ពាណិជកម្ម​របស់​គេ មាន​រូបថត​ការ​ប្រជុំ​ដ៏​ធំ​មួយ​មាន​សមាជិក​រាប់ពាន់​ចូល​រួម រួម​ទាំង​រដ្ឋមន្ត្រី​ទៀត​ផង។ ចំលែក​មែន​។

    ខ្ញុំ​អត់​អោយ​មិត្តភ័ក្តិ​របស់​ខ្ញុំ​ចូល​ទេ ត្បិត​អី​ប្រាក់​ចូល​សមាជិក​​វា​ច្រើន ហើយ​ដើម្បី​ទទួល​បាន​ប្រាក់​​ពី​ក្រុម​ហ៊ុន​អោយ លុះ​ណា​តែ​យើង​​រក​អតិថិជន​បាន​ ៤ នាក់​ដាក់​បន្ដ​កន្ទុយ​យើង (ដូច​ដ្យាក្រាម​ខាង​លើ)។ អញ្ចឹង​បើ​​ខ្ញុំ​បានប្រាក់​ខ្លះ​លុះ​ណា​ខ្ញុំ​បោក​មនុស្ស​បាន​ ៤ នាក់ ហើយ​បើ​បួន​នាក់​នោះ​ដើរ​បោកប្រាស់​គេ​បាន​ទៀត ខ្ញុំ​ជា​ម្ចាស់​ដើម​ក៏​ទទួល​បាន​ប្រាក់​ដែរ តែ​ជា​សំណួរ​តើ​ធ្វើ​ម្ដេច​យើង​ដឹង​ថា​អ្នកចូល​មក​ក្រោយ​ណា​ខ្លះ​ដែល​ស្ថិត​ក្នុង​កន្ទុយ​របស់​យើង?

    បើ​យើង​ដើរ​ប្រមូល​គ្នា​ចូល​បាន​ច្រើន​អញ្ចឹង ប្រមូល​ទាល់​តែ​អស់​មនុស្ស ១៤ លាន​នាក់​ក្នុង​ស្រុក​ខ្មែរ អញ្ចឹង​មនុស្ស​ដែល​ក្រោយ​គេ​​ នៅ​ក្រោយ​កន្ទុយ​នោះ តែ​អាច​រក​សមាជិក​ណា​បាន​ទៀត? អញ្ចឹង​មាន​ទៅ​បោក​នៅ​ស្រុក​យួន ស្រុក​សៀម។ សរុប​ទៅ​គរ​អោយ​យើង​បោកគ្នា​ យើង​ដើរ​ចំណាយ​ពេល​ដើរ​បញ្ជុះបញ្ចូល​គេ ហើយ​ក្រុម​ហ៊ុន​ដេក​ចាំ​តែ​យក​លុយ។

    ពួក​ក្រុមហ៊ុន​អញ្ចឹង​ទៅ​តែ​ប្រទេស​ណា​ដែល​ប្រជាជន​មិនមាន​ការ​ចេះដឹង​តែ​ប៉ុណ្ណោះ និយាយ​អោយ​​ចំ​ពួក​ក្រុមហ៊ុន​អស់​ហ្នឹង​គិត​ថា​ខ្លួន​ឯង​​វា​ឆ្លាត ពូកែ យក​គំនិត​នោះ​ថា​ទៅ​ដេក​ស៊ី​បាន​នៅ​ស្រុក​ខ្មែរ តែ​មិនមែន​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មិន​ពិចារណា​ឯណា។

    តែ​ឆ្ងល់​រឿង​គេ​មាន​ច្បាប់ មាន​ត្រា មាន​ការប្រជុំ​រូបថត​ជាមួយ​ពួក​រដ្ឋមន្ត្រី​ នៅ​លើ​ផ្ទាំង​ក្រណាត់​ដែល​​ដាក់​ពី​ក្រោយ​ខ្នង​រដ្ឋមន្ត្រី​ទាំង​នោះ និយាយ​អំពី​ការ​បើក​សម្ភោធ​ក្រុម​ហ៊ុន​នោះ​ វា​យ៉ាង​ម៉េច​វិញ?

    • មាន​ពេល​ខ្លះ​ច្បាប់​ដូច​ជា​ចន្លោះ​ច្រើន​ពេក​ទេ​ដឹង ។ ពួក​មន្ត្រី​ធំ​ៗ គាត់​មិន​បាន​គិត​ ឬមិន​បាន​ដឹង​ពី​បញ្ហាហ្នឹង បានគាត់​ខំបង្អួត​ខ្លួន​យ៉ាងខែងរ៉េងបែបនោះ ។

  6. កុំ​ថា​តែ​លក់​ផលិតផល នៅ​សាលា​មួយ​ចំនួន​ក៏​មាន។ គេ​ហៅ​យើង​ទៅ​ធ្វើ​វគ្គ​បណ្ដុះ​បណ្ដាល អស់៧ដុល្លារ (ថ្លៃ​សញ្ញាប័ត្រ​បណ្ដុះ​បណ្ដាល​មួយ​ថ្ងៃ​ពេញ)។ ដល់​ស្អែក​ខាន​ស្អែក គេ​ហៅ​យើង​ទៅ​និយាយ ថា​បើ​យើង​ទៅ​ចុះ​ឈ្មោះ​រៀន​នៅ​សាលា​គេ (១០០ដុល្លារ​ឡើង​ទៅ) យើង​នឹង​បាន​ឈ្មោះ​ជា​សមាជិក ហើយ​យើង​នឹង​មាន​បញ្ដាញ បន្ទាប់​មក​យើង​នឹង​ទទួល​បាន​ប្រាក់​មួយ​អាទិត្យ​ម្ដង។ សំណាង​ហើយ​កាល​នោះ​ខ្ញុំ​អត់​ទៅ​រៀន កុំ​អី…….. 😀

  7. អ្នកដែលជឿរក្រុមបោកនេះ ប្រៀបដូចសត្វពស់លេបកន្ទុយខ្លួនឯងអញ្ចឹង

  8. Yeah , You all are good , But we need to learn more , understand more about this kind of business system . I have learn a lot with this
    business , And I am sure that this system is not cheat …

  9. វាពិតជាត្រឹមត្រូវហើយដែលការពីភាក្សារនិយាយដល់ការ បោកប្រាស់នេះ ។​ហើយ ខ្ញុំធ្លាប់ត្រូវបានមិត្តភ័ក្តខ្ញុំ(មិត្តដែលមិនសូវជិតស្និទ្ធ) គេបបួលខ្ញុំ ឲ្យ ចូររួមក្នុងកាងារបណ្តាញរបស់ពួកគេ តាំងពីឆ្នាំ2005មក ខ្ញុំទទួលបានការបបួល នេះចំនួនពីរលើកដែរ អ្វីដែលខ្ញុំសោកស្តាយនោះគឺ ថា ហេតុអ្វីបានជាមិត្តភ័ត្តទាំងអស់អាច ជឿហើយចូរក្នុងបណ្តាញនោះ ហើយថែមទាំងមកបបួលមិត្តភ័ត្តផ្សេងៗទៀត ទៅចូរដែរនេះ។ ខ្ញុំពិតជា ស្តាយ ពេលវេលារបស់ខ្ញុំខ្លាំងណាស់ ប៉ុន្តែខ្ញុំក៏អរគុណមិត្តភ័ត្តទាំងពីរអ្នក នោះដែរ។ ដែរបាននាំខ្ញុំឲ្យទៅស្គាល់ក្រុមហ៊ុនបោកប្រាស់។ ខ្ញុំមិនចាំបាច់ និយាយ រៀបរាប់អ្វីច្រើនសំរាប់ ស្តីពីការបោកប្រាស់របស់គេទេ ព្រោះការពិភាក្សា​របស់យើង ហើយអ្នកចូររួមមុខបាន ពន្យល់ពីការបោកនេះ អស់ទៅហើយ ហើយវាថែមទាំង ច្បាស់លាស់ទៀត។ អ្វីដែរខ្ញុំចង់បាន នោះ ចង់ឲ្យុការពិភាក្សានេះ​បាន ផ្សព្វផ្សាយដល់អ្នកដែល ចាញ់បោកគេ​ និង ចង់ រាជរដ្ឋបាល បិទ និង កាពារមិនឲ្យុមា​ន​ក្រុមហ៊ុន ដែររកស៊ីប្រភេទ អញ្ចឹងមក បើកក្នុងស្រុកខ្មែរហើយ ព្រោះប្រជាជនខ្មែរមានចំនួនតិចណាស់។ ហើយខ្ញុំក៏ផ្ញើសារទៅកាន់ក្រុមដែលបានកំពុងដើរបោកគេថា អ្នកមិនអាចដើរបោកគេបាន ក្រៅពីដើរបោកមិត្តភ័ក្ត បងប្អូន ក្រុមគ្រួសារ ជា ពិសេសប្រជាជនជាតិខ្លួនឯងទេ ។ ធ្វើអ្វីកុំចង់បានដោយមិនបាច់ប្រឺងនោះ ។ គ្មានការលះបង់ ការគ្មានការទទួលបានដែរ នេះ ទើបគេហៅថា ថា ការរកស៊ី។ យុទ្ធសាស្រ្ត បណ្តាញពីរ៉ាមីតនេះ ខ្ញុំសុំហៅថា យុទ្ធសាស្រ្ត ប្រមូល លុយពី ថ្នាក់ក្រោមយកឲ្យស្តេ​ចបោកដែលនៅពីលើ។

  10. និយាយទៅខ្ញុំក៏ធ្លាប់លឺរឿងបែបនេះដែរ តាមពិតពួកនេះសុតតែពួកធ្វើនុំអត់ម្សៅ

  11. true true!! nhom kor trov met nhom b boul tov jos tun rok si jea mouy company(som min banh janh chhmous)1 ke sell medicine. first time ke oy buy ticket jol merl pi ro beab tver ka lai $5. 1day krov mok $10. hoy banh jos banh jol nhom oy dak tun jea 1 ke $700 teat. but nhom kit tha ort sov sroul ko dak me brej. leng tov jea 1 met nhom tea. but ors $15 leng. nhom sday nas( min men sday luy te sday kum nit jahn bok ah company chkout ning) hoy eloy nhom a net met nhom nas sok 70 sell moto dream 011 deum 3 yok luy rok si jea1. but min ban t toul a vey tong ors krov pi peak tha sday kroy :(!! som pdam dol neak tong ors knea tha kom oy jeu ke pek. pi ses pouk campany thok teab ors nus bok bras luy ke. muk kras ort jes kmas ke. som jun por oy campany akrok akrok tang os oy ro leay os pi cambodia. deum3 kom oy mean neak rong krous doj pouk nhom teat.

  12. គំនិតបែបនេះម្យ៉ាងដែរ…..ប៉ុន្តែខ្ញុំនៅតែចង់សាកវា។ ត្រូវតែហ៊ានសាកទើបដឹង
    ថាវាយ៉ាងម៉េច….!​

  13. វាអាស្រយ័ទៅលើថាតើក្រុមហ៊ុនមួយណាដែលយើងសំរាច់ចិត្តចូលរួមជាមួយ។ វាមិនមែនសុទ្ធតែបោកទាំងអស់នោះទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: