ទុក្ខ​ប្ដី​ស្រី​លេង​ល្បែង

ដាក់​បញ្ហា​មួយ​គ្រាន់​ខាង​ស្ត្រី​គិត​លេង ។ តើ​ប្ដី​គិត​យ៉ាង​ណា​បើ​ជួប​ប្រពន្ធ​ចេះ​តែ​ឆ្លៀត​​លេង​ល្បែង​ស៊ីសង (បៀរ អាប៉ោង)​ពេល​ប្ដី​មិន​នៅ​ផ្ទះ ? ។ ស្រី​ដែល​ចេះ​លេង​ល្បែង​ម្នាក់​ពេល​ប្ដី​មិន​នៅ​ផ្ទះ​តែង​តែ​ឆ្លៀត​ទៅ​លេង​ល្បែង តែ​បើ​ប្ដី​នៅ​ផ្ទះ​វិញ​ចេះ​ផ្គាប់ផ្គុន​គ្មាន​ទាស់​ត្រង់​ណា សូម្បី​ពេល​ញ៉ាំ​បាយ​ជា​មួយ​គ្នា​ស្ទើរ​តែ​បញ្ចុក​ដូច​កូន​តូច ។ តែ​ប្ដី​តែង​តែ​ឆ្ងល់​ចំណូល​ក្នុង​គ្រួសារ​ចេះ​តែ​បាត់​គ្មាន​មូល​ហេតុ​សោះ​សូម្បី​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ តែង​តែ​សួរ​ប្រពន្ធ​ជា​រឿយ​ៗ តែ​ប្រពន្ធ​ឆ្លើយ​ថា​ចំណាយ​ក្នុង​គ្រួសារ ។ ក្រោយ​មក​ប្ដី​តែង​តែ​លួច​ចាំ​ឃ្លាំ​មើល​ពេល​ដែល​នៅ​កន្លែង​ធ្វើ​ការ​មិន​សូវ​រវល់​ខ្លាំង ។ បន្ទាប់​មក​បាន​ដឹង​ថា​ពេល​ខ្លួន​មិន​នៅ​ផ្ទះ ប្រពន្ធ​តែង​តែ​ឆ្លៀត​ឱកាស​ទៅ​លែង​ល្បែង​ស្ទើរ​តែ​រាល់​ថ្ងៃ សូម្បី​តែ​បាយ​កូន​ក៏​មិន​មាន​ញ៉ាំ​ត្រឹមត្រូវ​ផង ។ ពេល​ប្ដី​ដឹង​ច្បាស់​បាន​និយាយ​គ្នា ដោយ​សម្រួល​ចង់​ឲ្យ​ប្រពន្ធ​ឈប់​លេង​ល្បែង​តទៅ​ទៀត តែ​ប្រពន្ធ​ឆ្លើយ​ថា​គាត់​លេង​តែ​ពេល​ណា​ដែល​មាន​រវល់​បុណ្យ​ទាន ឫ​ពិធី​ផ្សេង​ៗ តែ​ប៉ុណ្ណោះ ។ ដោយ​ប្ដី​រក​រឿង​ខ្លាំង​បាន​ប្រាប់​ប្ដី​ថា​ខ្លួន​ឈប់​លេង​ទៀត​ហើយ ។ តែ​ផ្ទុយ​ស្រឡះ បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​លួច​ទៅ​លេង​ល្បែង​ដដែល ។ ពាក្យ​ចាស់​ពោល​ថា​”មនុស្ស​ប្រុស​លេង​ល្បែង​ចាញ់​តែ​ទ្រព្យ​សម្បត្តិ លុយ​កាក់​អស់​ពី​ខ្លួន​តែ​ប៉ុណ្ណោះ តែ​បើ​មនុស្ស​ស្រី​លេង​ល្បែង​វិញ​ចាញ់​អស់​ដល់​កេរ្តិ៍​មែ” ។ បន្ទាប់​មក​ប្ដី​សម្រេច​ចិត្ត​ឈប់​ឲ្យ​លុយ​កាក់​តទៅ​ទៀត បន្ទប់​ពី​នោះ​មក​គ្រួសារ​មួយ​នេះ​លែង​មាន​ភាព​ល្អូកល្អើន​​ហើយ​មាន​តែ​ភាព​រកាំរកូស​គ្នា​ស្ទើរ​តែ​រាល់​ថ្ងៃ ។ សូម​សួរ​ថា​បុរស​ជា​ប្ដី​ត្រូវ​ធ្វើ​យ៉ាង​ណា ? ណា​ប្រពន្ធ ណា​កូន !

26 ចំលើយ

  1. ពិត​ជា​ស៊យ​មែន។ លែង​ចោល​បណ្ដោយ​ទៅ!

  2. ហេន​វិន! ដែល​ខ្ញុំ​មិន​មែន​ជា​ប្រុស​លេង​ល្បែង.. ចឹង​មាន​ន័យ​ថា​នារី​ណា​ដែល​បាន​ខ្ញុំ​ធ្វើ​ប្ដី​ពិត​ជា​សំណាង​ហើយ​មើល​ទៅ​នោះ.. ហិ​ហិ​ហិ

  3. កូន​ទុក​អោយ​ប៉ា​វា​មើល​ទៅ។
    បើ​មិន​អញ្ចឹង​ទេ ប្រយ័ត​កូន​ដុះ​ខាង​ល្បែងតាម ​ម៉ែ ​វា។

    • ចុះ​ប៉ា​របស់​ក្មេង​គ្មាន​ពេល​សម្រាប់​ថែ​កូន​ជាប់​លាប់​ទេ ព្រោះ​គាត់​រវល់​ធ្វើ​ការ​ងារ ស្ទើរ​តែ​គ្មាន​ថ្ងៃ​ឈប់​សម្រាក​ផង តើ​បាន​អ្នក​ណា​ជួយ​មើល​កូន​របស់​គាត់​ទៅ? បើ​កូន​របស់​គាត់​នៅ​តូច ៗ យ៉ាង​នេះ​នោះ ។

      • បើ​ទោះ​ជាមានម្ដាយ​ដែល​គិត​តែ​ពីលេង​ល្បែង​ម្នាក់​នេះ ក៏​នាង​មិន​អាច​ជួយ​មើល​កូនបាន​ល្អ​ដែរ។
        អាច​យក​ទៅដាក់​សាលា​អី​ទៅ។ សាលា​ខ្លះ​ទទួល​ក្មេង​តាំង​ពី​តូច។
        ប៉ាក្មេង​នេះ ក៏​គួរ​តែ​ចែករំលែក​ពេល​ពី​ការងារ​ខ្លះ​ដើម្បី​កូន​ដែរ។

      • សួស្ដី​វិចិត្រ
        នេះ​ជា​មធ្យោបាយ​មួយ​ដ៏​ប្រ​ពៃ​ណាស់ ។ តែ​វិធី​នេះ​ប្រហែល​ជា​គាត់​នឹក​ឃើញ​ហើយ ព្រោះ​គាត់​ក៏​ជា​មនុស្ស​យល់​ពី​សង្គម​ខ្មែរ​ម្នាក់​ដែរ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ហ៊ាន​និយាយ​បែប​នេះ ព្រោះ​គាត់​ជា​មនុស្ស​ម្នាក់​មាន​ចំណេះ​ដឹង​គ្រាន់បើ​ដែរ បាន​ជា​គាត់​មាន​ការងារ​ធ្វើ ស្ទើរ​តែ​រក​ពេល​ឈប់​គ្មាន​ដូច្នេះ គាត់​រវល់​រហូត​ដល់​ប្រពន្ធ​លេង​ល្បែង​រាប់​ឆ្នាំ​គាត់​មិន​ដឹង​ផង ។ បើ​មិន​ធ្វើ​ការ ឬ​កាត់​បន្ថយ​ការងារ ប្រាក់​ចំណូល​ក៨​កាត់​បន្ថយ​ដែរ តើ​រស់​នៅ​ក្នុង​ក្រុង​ភ្នំ​ពេញ​យ៉ាង​ម៉េច​ទៅ?

      • យើង​គ្រាន់​តែ​គិត​មើល​ទៅ​ថា តើ​យើង​រក​លុយ​ដើម្បី​អ្វី? ដើម្បី​ភាព​ហ៊ឺហា​របស់​ខ្លួន រឺ​ដើម្បី​កូន រឺ​ដើម្បី​គ្រួសារ?
        បើ​ដើម្បី​កូន ដើម្បី​គ្រួសារ យើង​គួរ​ចំនាយ​ពេល​ខ្លះសំរាប់​គ្រួសារ មិន​មែន​យក​លុយ​មក​បោះ​អោយ​ទាំង​ដុំ​ចាត់​ទុក​ថារួចភារកិច្ច​នោះ​ទេ។

        សង្គម​ខ្លះ​ដូច​ជា​ពួក​បារាំង បើ​ទោះ​ជាគ្មាន​បញ្ហាប្ដី​ប្រពន្ធ ក៏ពេល​វេលា​សំរាប់កូនមាន​កំនត់​ដែរ។ ពេល​ព្រឹក​ចេញ​ធ្វើ​ការ​ទាំង​ប្ដី​ទាំង​ប្រពន្ធ ទុក​កូន​អោយ​ទារកដ្ឋាន។ ពេល​យប់​បាន​ជួប​មុខ​កូន​មុន​ចូល​ដេក​តែ​បន្តិច។ តើ​គេ​ពេល​ឯណា​លេង​ជា​មួយ​កូន?។
        គឺ​គេ​ចំនាយ​ពេល​ខ្លះ​ព្រឹក​ឡើង​ជូន​កូន​ទៅ​រៀន ល្ងាច​ឡើង​ទៅទទួល​កូន។ ភារៈ​នេះ​ប្ដី​ក៏​ធ្វើ ប្រពន្ធ​ក៏​ធ្វើ។ ថ្ងៃ​សៅរ៍​អាទិត្យ​ នៅ​ផ្ទះ​ពេញ​មួយ​ថ្ងៃ លេង​ជា​មួយ​កូន​ប្រពន្ធ។
        ទាំង​នេះ​ជា​ពេល​វេលា​សំរាប់​គ្រួសារ ក្នុង​សង្គម​ដែល​រវល់​ខ្លាំង។

        តែ​បើ​បុរស​ម្នាក់​នោះ​រវល់​រហូត​ដល់​គ្មាន​ពេល​ទៅ​ទទួល​កូន ពីសាលា នោះ អាហ្នឹង ប្រពន្ធ​លេង​ល្បែង មិនមែន​កំហុស​នាង​ទេ នាង​​មាន​សាហាយ​ក៏​មិន​មែន​កំហុស​នាង​ដែរ។ មាន​ន័យ​ថា បុរស​នោះមិន​មែន​ជាប្ដី​នាង​រួច​ស្រេច​ទៅ​ហើយ បុរស​នោះ​គ្រាន់​តែ​ជា​ប៉ា​របស់​នាង រឺ​អ្នកឧបត្ថម្ភ​នាង​ប៉ុណ្ណោះ។

        តាម​ដែលខ្ញុំ​ស្កាល់​មក បុរស​ខ្លះ ដែល​រវល់​រហូត​គ្មាន​ពេល​សំរាប់​គ្រួសារ​នោះគឺ​មក​ពី​មិន​ឆ្លៀត​នេះ​តែ​ម្ដង។ រវល់​ទៅ​ធ្វើ​អ្វី? ចេញ​ពី​ធ្វើការ​ជួបជុំ​មិត្តភក្តិ​ផឹក​ស៊ី ញ៉ែប៉ប្រែ ក្រោម​លេស​ថា ទំនាក់ទំនង​ការងារ។ គ្មានការងារណា ដែល​រវល់​រហូត គ្មានពេល​ដុប​ប្រពន្ធ​កូន​ដើរ​លេង​ថ្ងៃ​សៅរ៍​អាទិត្យ​នោះ​ទេ។

      • សួស្ដី វិចិត្រ
        គំនិត​របស់​អ្នក​ពិត​ជា​ត្រឹម​ត្រូវ​ទាំងអស់ ប៉ុន្តែ​មួយ​ចំនួន​ធំ​ត្រូវ​​តែ​សម្រាប់​​ប្រទេស​បារាំង តែ​ស្រុក​ខ្មែរ​ដូច​ជា​មាន​ចំណុច​ខ្លះ​ខុស​ដែរ ។ នៅ​ស្រុក​ខ្មែរ​មាន​ការ​ងារ​ធ្វើ​តែ​មួយ​កន្លែង ​មិន​ប្រាកដ​ថា​មាន​ប្រាក់​សម្រាប់​ឧបត្ថម្ភ​ដល់​គ្រួសារ​បាន​គ្រប់​គ្រាន់​នោះ​ទេ ចំ​បាច់​​​ត្រូវ​បង្ខំ​ចិត្ត បំពេញ​សេវាកម្ម ផ្សេង​ទៀត​នៅ​ពេល​ណា​ដែល​មាន​ពេល​ទំនេរ​ក្រៅ​ម៉ោង​ធ្វើ​ការ បើ​មិន​ដូច្នេះ​ទេ​គ្រួសារ​មិន​អាច​មាន​ប្រាក់​ចាយ​វាយ​គ្រប់គ្រាន់​ឡើយ ។ វិចិត្រ​មាន​ដឹង​ទេ​ថា​ស្រុក​ខ្មែរ​ តម្លៃ​ទំនិញ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង ឯ​ការងារ​ទទួល​បាន​​ប្រាក់​កម្រៃ​តិច តើ​ធៀប​គ្នា​ទៅ​មើល​មាន​សម​ទាល់​​គ្នា​ដែរ​ឬទេ?
        តើ​ហេតុ​អ្វី​បាន​ជា​ថ្លៃ​ទំនិញ​ថ្លៃ​ជាង​ប្រទេ​ដ៏ទៃ វា​មាន​កត្តា​ច្រើន​យ៉ាង ៖
        ១. ទំនិញ​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​ក្រៅ
        ២. រដ្ឋាភិបាល​ពុក​រលួយ​គ្រប់​ច្រក​ល្ហក
        ៣. …

        រឿង​ដែល​ចំណាយ​ពេល​ជូន​កូន​ទៅ​រៀន គាត់​បាន​ធ្វើ​ជារៀង​រាល់​ព្រឹក តែ​ចំពោះ​ពេល​ទៅ​ទទួល​មិន​អាច​ទេ ព្រោះ​កន្លែង​ធ្វើ​ការ​នៅឆ្ងាយ មួយ​ទៀត​ពេល​ចេញ​ធ្វើ់ការ​ក្រោយ​ម៉ោង​កូន​ចេញ​ពី​សាលា​ប្រហែល​ជា​កន្លះ​ម៉ោង ហើយ​បើ​ប្រៀប​ធៀប​រឿង​ចរាចរ​វិញ​ស្ទះ​ជា​រៀង​រាល់​ថ្ងៃ ។ ជា​រៀង​រាល់​មាន​ថ្ងៃ​ឈប់​សម្រាក ដូច​ជា​ថ្ងៃ​ទិវា​ផ្សេង​ឃើញ​គាត់​តែង​តែ​ជូន​កូន​ដើរ​កម្សាន្ត​​ដូច​ដែល​វិចិត្រ​និយាយ​អញ្ចឹង​ដែរ ។ ជា​ចុង​ក្រោយ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​វិចិត្រ​យ៉ាង​ជ្រាល​ជ្រៅ​ដែល​មាន​គំនិត​ល្អ​ៗ​សម្រាប់​ជា​បទពិសោធន៍ សម្រាប់​មនុស្ស​មួយ​ចំនួន​ធំ​អាច​យក​វិធី​មួយ​នេះ​ ។

      • តំលៃ​ទំនិញ​នៅ​ស្រុក​ខ្មែរ​ខ្ពស់ ជិត​ដូច​អឺរ៉ុប ហើយ
        សាំង​មួយ​លីត្រ មួយ​ដុល្លារ​ជាង ជិត​ស្មើ​គេ​ដែរ។
        ប្រទេស​យើង​កំពុង​អភិវឌ្ឍ​ហើយ😀

      • បើ​ពិបាក​ពេក មួល​ក​កូន​សម្លាប់​ចោល​តែ​ម្ដង​ទៅ… កុំ​ឲ្យ​ពិបាក​ពេក… បើ​ដឹង​ថា​ខ្លួន​គ្មាន​សមត្ថភាព​ចិញ្ចឹម​គេ​ទេ… បង្កើត​គេ​មក​ធ្វើ​អី???

  4. អ្នកល្បែងពិតជាពិបាកកែណាស់ហើយតាមមើលទៅ!!!​ ខ្ញុំស្គាល់ស្រីម្នាក់គាត់ចូលចិត្តលេងល្បែងណាស់ លេងរហូតដល់រត់ចោលស្រុកខ្មែរ ទៅនៅស្រុកបារាំង ហើយនាំអ្នកស្រុកបារាំងលេងល្បែងទៀត!!!! អស្ចារ្យ!!!

  5. ចុះបើទុក្ខប្រពន្ធប្តីមានស្រី អាមេចវិញទៅ? ‌

  6. សួស្ដី ពៅ​ព្រលឹង
    ខ្ញុំ​ដូច​ជា​អត់​សូវ​ដឹង​ទេ​ព្រោះ​ខ្ញុំ​មិន​ដែល​មាន​ប្ដី (ខ្ញុំ​ជា​មនុស្ស​ប្រុស) ហើយ​មិន​ដឹង​ថា​កើត​ទុក្ខ​ប៉ុណ្ណា​ទេ ។ បើ​ភា បាន​ដឹង​សូម​ជួយ​រ៉ាយ​រ៉ាប់​ប្រាប់​ផង​បាន​ទេ ។

  7. ទុកស្រីប្តីមានថ្មី៖ មិនធ្ងន់ធ្ងរដល់ទុកប្តីស្រីមានប្រុសទេ
    ១.វាជាទូទៅទៅហើយប្រុសជាប្តីមានស្រី ក្រៅ ច្រើនលឺតាំងពីដើមរៀងមកម្លេះ
    (ប្តីហែងមានស្រី ដូចជាមិនប៉ុន្មានទេ កិត្តិយនោះ)
    ២. តែបើស្រីជាប្រពន្ឋមានប្រុសវិញ វាធំធេងណាស់
    (អានេះប្រពន្ឋហែងមាន ប្រុសថ្មី អូយយ៉ូយកិត្តិយស ធំណាស់)
    ថាលេងទេ សម័យឥលូវ គឺថាគេមិនបែងចែកប្រុសស្រីទេ គិតថាបើប្រុសជាប្តីអាចមានស្រីបាន ស្រីក៍អាចមានដូចគ្នា ព្រោះការងារដូចគ្នា មានលុយចាយដូចគ្នា អត់ប្តីក៍រស់ បានដែរ។

    សរុបទៅគ្មានទុក្ខអាអ្វី ធំជាងប្រពន្ឋប្រើអោយធ្វើសសៃទេ😀

  8. សួស្តី សម្បត្តិ !..

    ឥឡូវនិយាយគ្នាតាមសំរួលសិន !!. ដោយលើកយកហេតុផល មកបញ្ជាក់ !..

    ឯរឿងពូកែផ្គាប់ផ្គុន កុំសូវចាប់អារម្មណ៍ពេក នោះជាចរិកស្រីជាប្រពន្ធនោះ ពីកំណើតទេ ។

    @. ការយល់ព្រមទទួលគ្នាជាគូគ្រង ពិតណាស់ គឺដោយក្តីស្រឡាញ់!..
    លើសពីនេះតើ ដើម្បីអ្វីទៀត តទៅអនាគត ?

    @. ជីវិតជាចន្លោះពេលកើត និងពេលស្លាប់ ។ សួរខ្លួនឯងសាកមើល ថា៖
    កំពុងធ្វើអ្វីខ្លះ ?. ដើម្បីអ្វីដែរ ?.

    @. តំលៃនៃជីវិតរបស់ខ្លួន គួរតែបុគ្គលខ្លួនឯងផ្ទាល់ជាអ្នកកំណត់ និងតំរង់ទិស
    ឬក៍អង្គុយរង់ចាំ ដល់អ្នកផ្សេងមកដាស់តឿន ?.

    @. តើមានការចាប់អារម្មណ៍ អំពីមជ្ឃដ្ឋានជុំវិញខ្លួនខ្លះៗហើយឬនៅ ?. គេចូលចិត្ត ?
    គេសរសើរ ? ឬគេស្អប់ ?. អបាយមុខត្រូវសង្គមមនុស្ស អោយតំលៃ ដែរឬក៍ទេ ?.

    ‌@. តើការលេងល្បែង បានប្រយោជន៍អ្វីខ្លះដល់សង្គមគ្រួសារខ្លួន ?
    គួរជាគំរូល្អ ដល់ក្មេងក្នុងបន្ទុកណាស់ទៅឬ ?.

    @. សុភមង្គលពិតប្រាកដនៅឯណាដែរ ?. ចំណូលមិនគ្រប់គ្រាន់ សំរាប់ទប់ទល់ក្នុង
    ការចំណាយ តើអាចរកសេចក្តីសុខដល់ខ្លួន, ដល់ស្វាមីខ្លួន, ដល់កូនខ្លួន, ដល់កិត្តិយស
    គ្រួសារខ្លួន…បាន ឬក៍អត់សោះ ?!.

    @. គួរលួចរៀនសូត្រតាមគំរូល្អៗ របស់គ្រួសារដ៍ទៃតាមរយះខ្សែភាពយន្ត, សៀវភៅរឿង,
    សៀវភៅអប់រំផ្សេងៗ…ឬជីវិតពិតក្នុងសង្គមបច្ចុប្បន្ន នៃគ្រួសារណាមួយជាគំរូ..។
    ………….

    ពេលវេលាពិតជាមានតម្លៃ​ ដូច្នេះ គួរតែម្នាក់ៗ ចេះប្រើប្រាស់ពេលវេលានោះ អោយបានសមរម្យ
    និងបានជាប្រយោជន៍ ការបណ្តោយខ្លួនប្រព្រឹត្តិអបាយមុខ ដោយខ្វះសតិសម្បជញ្ញៈ នឹងធ្វើអោយ
    ខ្លួនគ្មានតំលៃ ។

    យ៉ាងណាៗ សូមសម្បត្តិជួយតំរង់ទិស ពួកគេអោយបានប្រសើរផង !.
    ជាមនុស្សដូចគ្នា គួរនិយាយគ្នាស្តាប់បាន​ ។

    « មនុស្ស គេយកសំដី, បើសំដី គ្មានសុភវិនិច្ឆ័យ សត្វវាមានប្រៀបជាង !. »

    លៃលកដោះស្រាយយ៉ាងណា ដើម្បីចៀសវាង ការលែងលះគ្នា ។

    ផ្តាំជូនពរទៅពួកគេផង សូមអោយរឿងសោកសៅ ល្អក់កករ ទាំងនោះរលត់បាត់ពីជីវិតគូស្នេហ៍
    របស់គេក្នុងពេលឆាប់ៗ ដោយជំនួសមកវិញនូវសភាពផ្អែមល្ហែម រីករាយស្រស់ផ្លា ព្រួតគ្នាធ្វើការ
    រកទទូលទានមានបាន សំបូរសប្បាយតទៅ ។

    ល្អម្យ៉ាងត្រង់គូស្នេហ៍ពួកគេ នៅមានស្វាមីជាអ្នកមិនលេងល្បែង
    ហើយក៍នៅយល់បានពីផលអាក្រក់ចំពោះបញ្ហាហ្នឹង !!..
    បើជក់ទាំងពីរនាក់ព្រមគ្នា ច្បាស់ជាពិបាកកែបន្តិចហើយណា៎ !…មែនទេសម្បត្តិ ?.

    បើខុសឆ្គង សូមសម្បត្តិកុំប្រកាន់ខឹងនឹងកុលាប ណា៎ !.. ជាមិត្តមានតែការផ្តល់
    គំនិតបន្តិចបន្តួច ទៅតាមការយល់ឃើញខ្លះៗតែប៉ុណ្ណោះ !..

    អរគុណ

    កុលាប

  9. ចម្លើយ គឺ​ថា បុរស​ជា​ប្ដី​គួរ​តែ​សម្លាប់​ខ្លួន​ចោល​កុំ​ឲ្យ​ធ្ងន់​ផែនដី… ចំណែក​ឯ​កូន​គឺ​យក​ទៅ​ដាក់​វត្ត​ដើម្បី​ឲ្យ​បាន​រៀន​សូត្រ​ជាមួយ​សង្ឃ…

  10. សួស្តី មហាមិត្ត ទាំងឡាយ,

    គេថា សត្វសុនខ ដែលមានកន្ទុយ ខ្វៀន ពីកំណើត សង្កេត
    ឃើញកន្ទុយអាច លា ម្ដងៗៗ ។ តែយូរៗ ថ្ងៃណាមួយ វានឹង
    ខ្វៀនជាដរដែល ។ មានតាម៉្យាងទេ ទុកឱយគាត់ លេង ល្បែង
    ឱយអស់ចំណង់ ថ្ងៃនោះមួយ គាត់ គិតឃើញ ថាគ្មានបានប្រ
    យោជន៍ដល់ខ្លួននិងគ្រួសារ គាត់មុខតែធុញទ្រាន់ ណាមួយ
    ខ្មាស់ញាតិព្រៀងលាន ខ្ញុំ ថា​គាត់ឈប់ឯងតាម៉ង ៕

    អរគុណ
    បងរីករាយ

  11. ទើបតែអានអត្ថបទកុលាបចប់គិតថាៈ

    គំនិតយល់ដឹងខ្ពស់…..
    ឲដំបូន្មានបានល្អ​ ជាប្រយោជន៍សំរាប់មិត្តអ្នកអាន…
    វោហាបានណាស់ សង្ស័យស្រស់ស្អាតទៀតមើលទៅ…
    ចង់ឲស្រុកខ្មែរយើងមានស្រ្តីល្អៗដូចកុលាប ដប់លាននាក់…។

  12. ឃើញ​ កូលាប នឹកដល់កំប្លែងនាយក្រឹមក្នុងតន្ត្រីស្រុកស្រែ ។ តើកូលាបនេះដូចកូលាបក្នុងរឿងហ្នុងអត់ ។

    រឿងទុក្ខស្រីប្តីលែង៖ បើស្រ្តីហ្នុនៅតែប្រព្រឺត្តបែបហ្នឹងទៀត ប្តីត្រូវរកថ្មីមួយទៀតឲ្យមកអប់រំគ្នា ។ បានទេ ? ព្រោះបើលែងស្តាយអាបស់ចាស់ ធ្លាប់អង្អែល ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: