សង្គមសព្វថ្ងៃ

កាល​ពី​ថ្ងៃ​សុក្រ​ទី ១៥ ខែ​មករា ឆ្នាំ​២០១០ ប្រ​មាន​ជា​ម៉ោង​ ៨ និង​ ២៥ នាទី​យប់ មាន​យុវជន​បី​នាក់​ជិះ​ម៉ូតូ​មួយ​មក​ទិញ​ស្រាបៀ​កន្លះ​កេះ​នៅ​ផ្ទះ​របស់​ខ្ញុំ​ ពេល​ហៀប​នឹង​ឲ្យ​លុយ ស្រាប់​តែ​មាន​យុវជន​ម្នាក់​ពាក់​មួក​ស អាវ​យឺត​ដៃ​ខ្លី មក​កៀក​ក​ពី​ក្រោយ​ហើយ​វាយ​យុវជន​ម្នាក់​ដែល​ឈរ​ជិត​ម៉ូតូ​របស់​គេ ។ ខ្ញុំ​គិត​ថា​ជា​គ្នា​របស់​យុវជន​បី​នាក់​មុន មក​ប្រឡែង​គ្នា​លេង ស្រាប់​តែ​បន្ទាប់​ពី​ម្នាក់​កៀក​ក​លេង​វិញ​ស្រាប់​តែ​មាន​ដុំ​ថ្ម​ហោះ​មក​ត្រូវ​យុវជន​ដែល​ត្រូវ​គេ​វាយ​បន្ថែម​ទៀត​បែក​ក្ដោង​ច្រមុះ​ហូរ​ឈាម​រ៉ាវ និង​ស្រប​ពេល​នោះ​មាន​មនុស្ស​ប្រាំ​នាក់​ចូល​មក​ឡោម​ព័ទ្ធ​វាយ​យុវជន​បី​នាក់​រត់​រប៉ាត់​រប៉ាយ​ ម្នាក់​រត់​គេច​ទៅ​តាម​ផ្លូវ​មុខ​ផ្ទះ ម្នាក់​ទៀត​រត់​ចូល​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ស្រប​ពេល​យុ​វជន​ពាក់​មួក​ស បាន​ស្ទុះ​មក​ចូល​​ក្នុង​ផ្ទះ​តាម​វាយ​​ម្នាក់​ដែល​រត់​ចូល​ក្នុង​ផ្ទះ តែ​ម្នាក់​នេះ​បាន​រត់​ស្រែក​ឲ្យ​ខ្ញុំ​ជួយ​ ហើយ​មក​ឈរ​ក្រោយ​ខ្នង​របស់​ខ្ញុំ ពេល​នេះ​ខ្ញុំ​កំពុង​ស្ថិត​ចំ​កណ្ដាល​ពួក​គេ​ទាំង​ពីរ​ ខ្ញុំ​សម្រេចចិត្ត​រុញ​អ្នក​តាម​វាយ​គេ​ចេញ​ម្ដង​ជា​ពី​ដង ទើប​​បាន​វា​រត់​ចេញ ។ តែ​អកុសល​យុវជន​ដែល​ត្រូវ​មួយ​ដុំ​ថ្ម​​ហូ​ឈាម​នោះ ត្រូវ​យុវជន​ម្នាក់​ទៀត​យក​កំណាត់​ឈើ​ជ្រុង​ដាក់​​បី បួន​​ថែម​ទៀត​ ។ មើល​ទៅ​ដូច​ជា​ឡឺ​ ៗៗ ចង់​ដួល​ ខ្ញុំ​បាន​នាំ​គ្នា​គ្រៀក​យក​ទៅ​ពេទ្យ ។ ក្រុម​អ្នក​វាយ​ទាំង​ប្រាំ​មួយ​នាក់​រត់​បាត់​អស់​ទៅ ។ មិន​ចប់​ប៉ុណ្ណឹង​ស្រាប់​តែ ១៥ នាទី​ក្រោយ​​មក​​បក្ស​ពួក​​របស់​អ្នក​ត្រូវ​គេ​វាយ​មក​ដល់់​ប្រាំ​នាក់​ដោយ​ជិះ​ពីរ​ម៉ូតូ ស្រែក​ឡូឡា​រញ៉េរញ៉ៃ​នៅ​ជិត​ផ្ទះ​ខ្ញុំ​ និង​បាន​សួរ​ខ្ញុំ​ថា​មាន​ស្គាល់​អត់ ខ្ញុំ​ប្រាប់​វិញ​ថា​អត់​ស្គាល់​ទេ ហើយ​ខ្ញុំ​បាន​ប្រាប់​ទៀត​ថា​ពួក​វា​រត់​បាត់​អស់​ហើយ ។ ក្រុម​គេ​មិន​អស់​ចិត្ត​នាំ​គ្នា​ជិះ​ម៉ូតូ​ចុះ​ទៅ​ក្រោម​ខាង​ក្រោយ​ផ្ទះ​ខ្ញុំ​ដែល​ជា​ច្រក​ក្រុម​អ្នក​វាយ​រត់​ទៅ និង​ជា​ច្រក​ចូល​ខាំកូស៊ីធី បន្ទាប់​មក​មាន​ការ​វាយ​គ្នា​ពេញ​ទាំង​ភូមិ ឈូឆរ​ចុះ​ឡើង​ៗ​ធ្វើ​ឲ្យ​រឹត​តែ​ ​ច្របូក​ច្របល់​ថែម​ទៀត ។ ពេល​ខ្ញុំ​ទៅ​មើល​ស្រាប់​តែ​អ្នក​វាយ​នោះ វាយ​ច្រឡំ​មិន​មែន​ជា​ក្រុម​ដែល​វាយ​មុន​ទេ តែ​ជា​មនុស្ស​កំពុង​អង្គុយ​និយាយ​ជា​មួយ​អ៊ំ​ស្រី​ចំណាស់​ម្នាក់​ ដែល​ជា​បុរស​ស្លូត​ជាង​គេ​ក្នុង​ភូមិ​ទៅ​វិញ មិន​តែ​ប៉ុណ្ណោះ​គាត់​បាន​បាត់​ខ្សែ​ក​មួយ​ខ្សែ​ទៅ​ទៀត ។ ដោយ​សារ​ចាស់​ៗ​នៅ​ភូមិ​ខ្ញុំ​ខំ​នាំ​គ្នា​ឃាត់​យុវជន​ក្នុង​ភូមិ​មិន​ឲ្យ​ច្រឡោត​ និង​ដេញ​ក្មេង​​ឲ្យ​ចូល​ផ្ទះ​ ក្នុង​បំណង​មិន​ឲ្យ​ចេញ​ទៅ​វាយ​គ្នា​ដែល​កំពុង​ដេរ​របួស​នៅ​គ្លីនិក ។ រឿង​ក៏​ស្ងប់​ទៅ​វិញ​ដោយ​មាន​ចាស់​ៗជួយ​ធ្វើ​អន្តរាគមន៍ ។ ប្រមាណ​ជា​ម៉ោង ៩ និង​៣០​នាទី​មាន​ប៉ូលីស​ពីរ​នាក់​មក​ដល់​ ។ ខ្ញុំ​គិត​ថា​​​ប៉ូលីស​មិន​ដឹង​មក​ធ្វើ​អី​គេ​បើ​រឿង​​វា​ស្ងប់​អស់​ទៅ​ហើយ ។ នេះ​ជា​ឆាក​ជីវិត​​មួយ​របស់​ក្មេងៗ​​ក្នុង​ស្រុក​ខ្មែរ​យើង​ឥឡូវ ។ អ្នក​ទាំង​អស់​មាន​ឆ្ងល់​ទេ​ថា​វា​មក​ពី​រឿង​អ្វី? បាន​ជា​ក្មេង​ឥឡូវ​ទៅ​ជា​បែប​នេះ ។ ខ្ញុំ​សង្ស័យ​គ្រឿង​ញៀន ពុក​រលួយ និង​ភាព​មិន​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​​ដែន​ដី ជា​ពិសេស​បង​ៗ​ប៉ូលីស តែ​បើ​រឿង​ផាក​យក​លុយ​វិញ​គាត់​ឈរ​មិន​ឈប់ឈរ​ទេ​គ្មាន​ម៉ូតូ​ណា​គេច​រួច​ទេ … ហាស​ហាស​ហាហា

Advertisements

16 ចំលើយ

  1. ពួក​ក្មេង​ទំនើង​គឺ​តែ​ប៉ុណ្ណឹង គិត​តែ រឿង​វ៉ៃ​គ្នា..

  2. អរគុណ​សាម៉ាឌី​ដែល​បាន​ចូល​លេង​នៅទីនេះ ។
    ខ្ញុំ​យល់​ថា​មាន​មូល​ហេតុ​ច្បាស់​លាស់​របស់​ពួក​វា ។ មនុស្ស​ម្នាក់​កើត​ក្នុង អ្នក​ដែល​ចេះ​ដឹង ប្រាកដ​ណាស់​ច្បាស់​ជា​ទទួល​បាន​ចំណេះ តែ​បើ​កើត​ក្នុង​​សង្គម​កាច​សាហាវ​វា​ច្បាស់​ជា​សា​ហាវ ។ មក​ពី​រដ្ឋាភិបាល​បណ្ដោយ ឲ្យ​សង្គម​វួកវី​​ខ្លាំង​ណាស់ គ្រឿង​ញៀន ពុក​រលួយ​គ្រប់​បែប​គ្រប់​យ៉ាង មិន​គិត​ពី​សង្គម​ទេ…

  3. ក្មេងទំនើង វ៉ៃគ្នាតើ អត់មានអ្នកឃាត់ទេ តែបើឃាត់ម៉ូតូកំពុងជិះលើថ្នល់មាន សឹងថាមិនដឹងរឿងផង។

  4. បងអើយធ្វើម៉េចស្រុកយើង ក្រ ហើយទើបចេញពីសង្រ្គាម ណាមួយចាស់ៗគាត់ថា ពូខ្មែរយើងជាពូជអ្នកខ្លាំង

  5. តាម​មើល​ក្មេង​ទំនើង កើត​ឡើង​ក្នុង​សង្គម​ទំនើង​ដែរ​បាន​វា​ត្រឹមត្រូវ ។ ខ្មែរ​ជា​ពូជ​អ្នក​ចំបាំង នេះ​ជា​ពាក្យ​ចាស់​ពោល​ តែ​មិន​មែន​ចំបាំង​គ្នាឯង​នោះ​ទេ គឺ​សំដៅ​ទៅ​លើ​ការ​ប្រឆាំង​ជាតិ​សាសន៍​ដទៃ​ឈ្លាន​ពាន ។ ចេញ​ពីសង្គ្រាម ជាង​ ៣០ ​ឆ្នាំ​ហើយ បើ​នៅ​តែ​ស្ដាប់​ពាក្យ​នេះ ចុះ ១០០ ឆ្នាំ​ក្រោយ​ មាន​អ្នក​និយាយា​ទៀតត​អត់  ឬ​ចង់​និយាយ​ដល់​១០០ ឆ្នាំ​ក្រោយ​ទៀត ។

  6. បើ​ក្មេង​ទំនើង​ទាំង​នោះ​ទទួល​បាន​ការ​អប់រំ​ថ្នាក់​មូលដ្ឋាន​បាន​ល្អ​ ប្រហែល​ជា​មិន​សូវ​មាន​រឿង​ដូច្នេះ​ច្រើន​ទេ!

    • ទទួលការអប់រំបានល្អអី នៅក្មេងជាកុមារក៏គេឲ្យជក់ម៉ាដែរនោះ ទទួលការអប់រំអី បងអើយ!!! ថ្នាក់អប់រំមូលដ្ឋាន ពុករលួយតាំងពីក្មេងមកហើយ មកអាចធ្វើឲ្យប្រសើរវិញបានទេ!!!

      • ត្រឹមត្រូវ​ណាស់​ក្មេង​ឥឡូវ​ចូល​រៀន​បាន លុះ​ត្រា​តែ​បង់​លុយ ចុះ​កូន​អ្នក​ក្រីក្រ មាន​លុយ​ឯណា​សម្រាប់​កូន​បី​បួន​​នាក់​បង់​លុយ​ប្រចាំ​ថ្ងៃ​នោះ ។ ពេល​ក្មេង​ធំឡើង​ទទួល​បាន​តែ​សកម្មភាព​​ពុក​រលួយ ។ ទាំងអស់​នេះ​មក​ពី​ក្រសួង​ទទួល​បន្ទុក និង​រដ្ឋាភិបាល​តែ​ម្ដង!!!

  7. មិនមែនអញ្ជឹងទេពូ!!! គេខំណាស់ គេខំលុបបំបាត់ភាពក្រីក្រ តាមរយៈ ការសំលាប់ដោយប្រយោល ដូចជា លុបបំបាត់ពូកក្រីក្រ ឲ្យស្លាប់ឯណាស្លាប់ទៅ កុំឲ្យគេឃើញ គេចុះផ្សាយទៀត។
    ឯពួកក្មេងៗតាមជាយក្រុង ភាគច្រើន គ្នាជាអ្នកក្រ ម៉្លោះហើយបានជាគ្នាអត់សូវបានចូលរៀន រឺបានចូលរៀនដែរ តែខ្លាចសាលា ព្រោះ មួយថ្ងៃយ៉ាងហោចណាស់ ក៏បងគ្រូ៥០០៛ ដែរ។ ដល់ពេលគ្នាធំឡើង គ្នាមើលលុយជាធំ ព្រោះមិនដែលបានកាន់លុយច្រើនឡើយ ដល់ពេលគេប្រើ ក្នុងផ្លូវខុស គេបានលុយច្រើន ក៏ប្រព្រឹត្តមកដល់ឥឡូវនេះ។
    សូមទោសដែលខ្ញុំនិយាយនេះ ព្រោះខ្ញុំក៏អត់ដឹងអីដែរ ពូ!! ព្រោះខ្ញុំនិយាយតែការពិតទេ ហើយក៏ជាគំនិតខ្ញុំចេញពីបេះដូងដែរពូ!!!

    • ខ្ញុំ​សង្កេត​ឃើញ​អ្នក​ទាំងអស់​គ្នា​មាន​មតិ​យោបល់​​ច្រើន​ណាស់​សុទ្ធ​តែ​ល្អ​ៗ សម្រាប់​ជួយ​កែសម្រួល​សង្គម និង​កែ​តម្រូវ​​រដ្ឋាភិបាល តែ​ដូច​ជា​គ្មាន​អ្នក​ណា​ស្ដាប់​សម្រាប់​កែសម្រួល​សង្គម​ខ្មែរ​សោះ ។ ទាំងអស់​នេះ​មក​ពី​ហេតុ​អ្វី? មាន​ដឹង​អត់ ខ្ញុំ​ថា​មក​ពី​អ្នក​កាន់​អំណាច​មិន​គិត​ពី​រឿង​ទាំងអស់​នេះ​ទេ ជាពិសេស​សកម្មភាព​ពុក​រលួយ ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​ខ្លួន​ឯង ។ ព្រោះ​អ្នក​កាន់អំណាច​មួយ​ចំនួន​ភាគ​ច្រើន​ជា​សាច់​ញៀត​​របស់​ពួក​គេ តែ​បើ​ព្រៀង​ច្បាប់​បំបាត់​អំពើ​ពុក​រលួយ​វិញ​សូម​ឲ្យ​សមាជិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រកាស​ទ្រព្យ​សម្បត្តិ​ទៅ​វិញ  ត្រង់​នេះ​គេ​ថា​ធ្វើ​ម៉េច​ឲ្យ​ជាស​ថុត​ពី​អ្នក​មាន​សកម្មភាព​ពុក​រលួយ​ពិត​ប្រាកដ​តែ​ប៉ុណ្ណោះ ។

  8. ចុះបើដឹងហើយ ឲ្យធ្វើយ៉ាងម៉េចទៅ? មានតែឈរមើលចឹងហើយ
    ប្រកាស​ទ្រព្យ​សម្បត្តិ​ ដូចជាគ្មានឃើញអីទេ ​បានត្រឹមតែថាហ្នឹង!!!!
    ខ្ញុំដូចជាមិនចង់បញ្ចេញមតិអីទេ តែទ្រំយូហើយ ទ្រំគ្រូយកលុយ ទ្រំនោះទ្រំទាំងនៅក្មេងខ្ចីយ៉ាងនេះណា៎ពូ!!!!

  9. រឿងក្មេងទំនើង រឿងអំពើពុករលួយ រឿងអ្នកក្រ និងរឿង អ្នកមាន មកពីរដ្ឋាភិបាលដឹងនាំ មិនគិតមិនគូរ មិនខ្វល់ ដោយសារប្រហែលជាយល់ថា ប្រទេសខ្មែរ និងប្រជា ពលរដ្ឋខ្មែរ មិនមែនជារបស់ខ្លួន ជាធម្មតាមនុស្ស បើគិត ឃើញថា មិនមែនជារបស់ខ្លួនហើយ តែងតែមិនគិត មិនគូរអញ្ចឹងហើយ។

    បើនិយាយអោយចំទៅ ខ្ញុំមើលឃើញថា មកពីខ្វះរចនា សម្ព័ន្ធនយោបាយដឹកនាំ បើមានរចនាសម្ព័ន្ធនយោបាយ ដឹកនាំត្រឹមត្រូវនោះ ប្រទេសខ្មែរយើងមិនមែនអញ្ចឹងទេ មិនមានរចនាសម្ព័ន្ធ នេះហើយ ដែលអាចហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត និងធ្វើដោយ ប្រថុយប្រថានជាទីបំផុត។

    នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ ត្រូវតែមានុល្យភាពជានិច្ច ទើបសម្រេចបានប្រសើរ…។

  10. សូមកែរ៖ ត្រូវតែមានតុល្យភាពជានិច្ច ទើបប្រសើរ…។

  11. តើក្មេងពាល ឬក្មេងទំនើង កើតចេញមកពីណា? ខ្មែរយើងមិនមានប្រវត្តិបង្កើតក្មេងទំនើងនេះទេ។ តើគេបង្កើតក្មេងទំនើង ដើម្បីផលប្រយោជន៍អ្វី? មិនមែនក្មេងទំនើងកើតមកដោយឯកឯងនោះទេ មិនមែនកើតមកពីសង្គមនោះទេ មិនមែនសង្គមជាអ្នក បង្កើតក្មេងទំនើងទេ នេះបើតាមខ្ញុំយល់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: