ក្រមា

ក្រមា​ជា​ឧបករណ៍​មួយ​របស់​ខ្មែរ​យើង​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ ។ ស្ទើរ​តែ​គ្មាន​មនុស្ស​ដែល​មិន​ស្គាល់​ឧបករណ៍​មួយ​នេះ​ទេ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង ។ មាន​សំណួរ​ខ្លះៗ​បាន​ចោទ​សួរ​ថា “ក្រមា​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​យុគសម័យ​ណា​មក ? ហើយ​ក្រមា​មាន​ដើម​កំណើត​ឡើង​ក្នុង​ប្រទេស​ណា​ដែរ ?” ។ ចំពោះ​ខ្ញុំ​មិន​ដឹង​ទេ​នូវ​សំណួរ​ខាងលើ​តែ​ខ្ញុំ​សូម​ដោះ​ស្រាយ​ខ្លះ​ៗ​នូវ​សំណួរ​មួយ​ទៀត​ដែល​ចោទ​សួរ​ថា “គេ​យក​ក្រមា​សម្រាប់​ធ្វើ​អ្វី​ខ្លះ ?”
អ្វី​ដែល​តាម​ខ្ញុំ​ដឹង​ពី​ក្រមា គេ​យក​ទៅ ៖
លើ​ក្បាល
ទទូរ​នៅ​ពេល​ដើរ​កាត់​ហាល​ថ្ងៃ​ក្ដៅ
ជូត​ក្បាល​
ចង​ក្បាល
ដង​ខ្លួន
ចង​ពុង (ពេល​ស្រី​ងូត​ទឹក)
ពានា (យាយ​ៗ​ទៅ​បុណ្យ)
ក្រវាត់​ចង្កេះ
ស្លៀក (ស្លៀក​ក្រមា​ងូត​ទឹក)
ជូត​ខ្លួន មុខ ដៃ​ជើង
បក់​មូស រុយ
ការងារ
ធ្វើ​ជា​ចំណង​ចង អុះ ស្មៅ កណ្ដាប់ …
ថ្នក់​ដាក់ (ដាក់ ស្លឹក​អំពិល ផ្លែ​ឈើ)
ធ្វើ​ជា​ស្បៃ​ច្រោះ​ម្សៅ​នំបញ្ចុក
ធ្វើ​ជា​ខ្សែ​សណ្ដោង​ម្ដង​ម្កាល
ល្បែង
ធ្វើ​ឈូង កន្សែង
ចង​ភ្នែក (វាយ​ក្អម អា​ខ្វាក់​អា​ខ្វិន)
លាក់​កូន​មាន់
អ្វី​ដែល​ដឹង​មាន​តែ​ប៉ុណ្ណឹង តែ​បើ​មាន​អ្វី​ដែល​ច្រើន​ជាង​នេះ​សូម​ជួយ​ប្រាប់​ផង។ សូម​អរគុណ!!

Advertisements

2 ចំលើយ

  1. សួស្តីបងសម្បតិ្ត!…
    ខ្ញុំមានកំណាព្យមួយដែលទាក់ទងនឹងអត្ថប្រយោជន៍នៃក្រមារបស់កសិករខ្មែរយើង…
    ខ្ញុំចង់អោយបងជួយពិនិត្យមើល!…

  2. ខ្ញុំ​ ចង់ ដឹង អំពី វត្ថុធាតុដើម របស់​ ក្រមា បើបង បាន ដឹង​មេតា្ត ប្រាប់ ខ្ញុំបាទ ផង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: