មាន​ពាក្យ​បណ្ដៅ​បន្តិច​បន្តួច​គ្រាន់​សើច​លេង​ទាំងអស់​គ្នា!!!

សួស្ដី​អ្នក​ទាំងអស់​គ្នា ថ្ងៃមុន​ខ្ញុំ​បាន​ឃើញ​អ្នក​ទាំងអស់​គ្នា​ចូល​ចិត្ត​សប្បាយ​ជា​មួយ​ពាក្យ​បណ្ដៅ​ណាស់ ថ្ងៃ​នេះ​ខ្ញុំ​មាន​ពាក្យ​បណ្ដៅ​មួយ​ចំនួន​សម្រាប់​ឲ្យ​អ្នក​ទាំងអស់​គ្នា​រក​ចម្លើយ​ពិត​ប្រាកដ សូម​បញ្ជាក់​ថា​ចំពោះ​ពាក្យ​បណ្ដៅ​ដូច​ជា​ពិបាក​ស្ដាប់​បន្តិច​តែ​ចំពោះ​ចម្លើយ​មិន​មាន​អ្វី​ដែល​អាក្រក់​ទេ។ ​ចំពោះ​ពាក្យ​បណ្ដៅ​មាន ៖
១ លើក​ជើង​រំលង​ក្បាល​ចូល​ដល់​កណ្ដាល​សំងំ​ឈិង? នេះ​ជា​អ្វី?
២ ញន​ញ៉ាក់​​ញន​ញ៉ាំង ញន​កៀន​ជញ្ជាំង​ញន​ស្ទាប​ៗ? នោះ​ជា​អ្វី?
៣ កំ​ប៉ាក​ប៉ុន​ស្លឹក​ម្លូ ប្រហោង​គ្រហូ​មមឹះ​ញ៉ុក? នោះ​ជា​អ្វី?
៤ នាង​ស​ទ្រលុក​មិន​បាន​គេ​រុក​មិន​អស់​ចិត្ត? នោះ​ជា​អ្វី?
៥ សត្វ​បួន​ជួន​ឈ្មោះ​ដូច​គ្នា មួយ​នៅ​គង្គា មួយ​នៅ​លើ​អាកាស មួយ​នៅ​ព្រៃ​ផ្ដេសផ្ដាស និង​មួយ​ទៀត​នៅ​បម្រើ​គេ? នោះ​ជា​អ្វី?
សូមទោស​ទុក​ជា​មុន​បើ​មាន​ការ​មិន​សំ​ស្រប​តាម​បំណង​អ្នក​ទាំងអស់​គ្នា ។ សូម​សាក​ល្បង​ឆ្លើយ​លេង ពេល​ក្រោយ​បាន​ប្រាប់​ពី​ចម្លើយ​ត្រឹមត្រូវ ។ សូម​អរគុណ

Advertisements

15 ចំលើយ

  1. អា​ទី ១ គឺ បើ​មុង​ចូល​គេង
    អាទី ៣ គឺ​ត្រចៀក​សត្វ ដូច​ជា​គោ ជ្រូក ក្របី

    ឆ្លើយ​បាន​​តែ​ 2 ចឹង​តើ​មាន​រង្វាន់​អោយ​អត់​?

  2. ពិបាកៗ​ណាស់ !

  3. អត់​មាន​រង្វាន់​ខ្ញុំ​ខ្ចិល​ឆ្លើយ​ណាស់ ហិ​ហិ​ហិ​

  4. អាទីប្រាំខ្ញុំដឹង សត្វបួនជួនឈ្មោះដូចគ្នា គឺពាក្យ សេះ
    នៅគង្គា គឺសត្វសេះសមុទ្រ មួយនៅអាកាស គឺផ្គាយសេះ មួយនៅព្រៃផ្តេសផ្តាស គឺ ផ្កាយសេះ ឯនៅបំរើគេ គឺ សត្វសេះ

  5. មួយនៅព្រៃផ្តេសផ្តាស គឺ សត្វត្រសេះ

  6. – ៤ ពេលគេធ្វើស្នូលនំ

  7. ខ្ញុំសង្ស័យ​ក្រពើ​ទេដឹង
    មួយ​នៅ​គង្គា ក្រពើ
    មួយ​នៅ​លើ​អាកាស ផ្កាយក្រពើ
    មួយ​នៅ​ព្រៃ​ផ្ដេសផ្ដាស់ វល្លិ៍​ក្រពើ
    មួយ​នៅ​បម្រើ​គេ គឺ​ក្បាល​ក្រពើ​រទេះ

  8. ទី5 ៖ សត្វក្រពើ ផ្កាយក្រពើ ដើមក្រពើ ក្បាលក្រពើរទេះ

  9. ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានអានកំណាព្យរបស់លោកតាក្រមង៉ុយនេះហើយបានធ្វើឱ្យខ្ញុំមានអារម្មណ៍ថាបបានភ្លឺស្វាងក្នុងងចិតត្តរបស់ខ្ញុំ៕

  10. អា​ទី ១ គឺ បើ​មុង​ចូល​គេង
    អាទី ៣ គឺ​ត្រចៀក​សត្វ ដូច​ជា​គោ ជ្រូក ក្របី
    អាទី​៤ គេត្បាលត្រចៀក

  11. ខ្ញុំសូមឆ្លើយទី5
    គង្គាត្រី អាកាសបក្សី ព្រៃផ្ដេសផ្ដាសដំរី ក្របីបំរើគេ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: