មាន​ចម្ងល់​តូច​មួយ

កាល​ពី​សម័យ​មុន​ៗ​មាន​ការ​បែង​ចែក​ខ្មែរ​ជា​បី (គិត​តាម​ចរន្ត​ទឹក​ហូរ)

  • ខ្មែរ​លើ ឬ​ខ្មែរ​សូរិន នៅ​ក្នុង​ប្រទេស​ថៃ​សព្វ​ថ្ងៃ

  • ខ្មែរ​កណ្ដាល ប្រទេស​ខ្មែរ​សព្វ​ថ្ងៃ

  • ខ្មែរ​ក្រោម ឬ​កម្ពុជា​ក្រោម នៅ​ក្នុង​ប្រទេស​យួន​ភាគ​ខាង​ត្បូង​សព្វ​ថ្ងៃ

ចុះ​បើ​សព្វ​ថ្ងៃ​មាន​ភាព​ចម្រូង​ចំរាស់​គ្នា​ជាមួយ​ប្រទេស​ថៃ​បែប​នេះ វា​ស្ទើរ​តែ​កើត​សង្គ្រាម​រវាង​គ្នា​និង​គ្នា​ទៅ​ហើយ។ តែ​បើ​សង្គ្រាម​កើត​មាន​មែន សូម​សួរ​ថា​សៀម​វា​បញ្ជូន​ខ្មែរ​សូរិន​មក​ប្រឈម​មុខ​ជា​មួយ​ខ្មែរ​យើង តើ​ខ្មែរ​ធ្វើ​ម៉េច​ទៅ។ វា​មិន​ខ្មែរ​ធ្វើ​សង្គ្រាម​ជួយ​អតីត​ពូជ​សាស្ត្រ​ខ្មែរ​ទៀត​ហើយ​ទេ​អី?

មាន​បញ្ហា​មួយ​ដូច​ជា​មិន​យល់​សោះ​ហេតុ​អ្វី​បាន​ជា​ប្រទេស​ខ្មែរ​មិន​ដែល​រួច​ផុត​ពី​សង្គ្រាម​បែប​នេះ​ទៅ​វិញ? វា​បណ្ដាល​​មក​ពី​អ្វី?

ប្រទេស​កម្ពុជា​មាន​សង្គ្រាម​គ្រប់​សម័យ​កាល​បើ​តាម​ខ្ញុំ​ដឹង​ខ្លះៗ បើ​គិត​ចាប់​តាំង​ពី​សម័យ​ក្នុង​កំឡុង​ឆ្នាំ ១៩៧០ មក​ដល់​បច្ចុប្បន្ន។

  • កាល​ពី​ឆ្នាំ ១៩៧០ សង្គ្រាម​រវាង​យៀកុង​ជា​មួយ​អាមេរិក នៅ​លើ​ទឹក​ដី​ខ្មែរ

  • បន្ទាប់​ទៀត​សង្គ្រាម​រវាង លន់ ណុល និង​ខ្មែរ​ក្រហម (ខ្មែរ និង​ខ្មែរ)

  • បន្ទាប់​មក​ទៀត​សង្គ្រាម​រវាង ខ្មែរ​ក្រហម​ជា​មួយ​យួន និង​ខ្មែរ​រណសិរ្ស​រំ​ដោះ​ជាតិ (ខ្មែរ និង​ខ្មែរ)

  • បន្ទាប់​មក​ទៀត​មាន​សង្គ្រាម​រវាង​រដ្ឋ​កម្ពុជា​ជា​មួយ​អ្នក​តស៊ូ (ខ្មែរ និង​ខ្មែរ) បាន​បញ្ចប់​ទាំង​ស្រុង​​បន្ទាប់​ពី​មាន​សង្គ្រាម​នៅ​ក្នុង​ឆ្នាំ ១៩៩៧ នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

  • តែ​ពេល​នេះ​សង្គ្រាម​រវាង​ខ្មែរ​ជា​មួយ​សៀម​ទៀត

សូម​សួរ​ថា​វា​បណ្ដាល​មក​ពី​ហេតុ​អ្វី? វា​ប្រៀប​ដូច​ជា​មាន​អ្នក​ណា​ម្នាក់​រៀប​ចំ​សកម្មភាព​បែប​នេះ​ទុក​ជា​មុន។ ព្រោះ​ថា​សង្គ្រាម​ទាំងអស់​នោះ​វា​ប៉ះពាល់​ខ្មែរ​ជា​រៀង​រហូត។

12 ចំលើយ

  1. នេះ​គឹ​ដោយ​សារ​តែ លក់លន់​អំណាច​ពេក​…​បើ​ខ្មែរ​បែក​បាក់​គ្នា​គឺ​ចេង​ហើយ បើ​ខ្មែរ​ចេះ​រួប​រួម​គឺ​មិន​ដល់​ថ្នាក់​ហ្នឹង​ទេ

    • បើ​ជា​ខ្មែរ​មិន​ងាយ​បែកបាក់​ បណ្ដាល​មក​ពី​ទំនាស់​ផ្ទៃ​ក្នុង​ទេ តែ​រឿង​រ៉ាវ​ភាគ​ច្រើន​វា​បណ្ដាល​មក​ពី​បរទេស​លូក​ដៃ​ចូល​ស្ទើរ​គ្រប់​រឿង​ទាំង​អស់។

      • ដូចបងនិយាយចឹងគ្រប់យ៉ាង​ គឺមានគេរៀបចំជាស្រេច វាប្រៀបដូចជាក្រឡាអុកមួយចឹង អ្នកលេងបានគេដឹង ចំនែកឯ ពួកយើង(ប្រជារាស្ត្រ) គ្រាន់តែជាកូនអុកតែប៉ុណ្ណោះ ។ ហ៊ើយ គិតសព្វៗទៅនំាតែឈឺក្បាល វិលមុខតែប៉ុននឹង ទៅញុំាអីអោយត្រជាក់ចិត្តវិញ​ ។

  2. សួស្ដី ធារ៉ា
    អ្នក​ដែល​រៀប​ចំ​ក្ដារ​អុក​មួយ​នេះ​ជា​អ្នក​ណា​ហេតុ​អ្វី​បាន​ជា​ស្រលាញ់​ខ្មែរ​ម្ល៉េះ រក​តែ​ដក​ដង្ហើម​មិន​រួច​សោះ។ អ្នក​រៀប​នេះ​មាន​បំណង​មិន​ចង់​ឲ្យ​ខ្មែរ​រីក​ចម្រើន​ទេ ដូច​ជា​ខ្លាច​ខ្មែរ​យក​អ្វី​មួយ​​មក​វិញ​អញ្ចឹង ។ ឬ​មក​ពី​ខ្មែរ​ងាយ​ស្រួល​ស្រួល​ក្នុង​ការ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ខ្លាំង​ណាស់​មើល​ទៅ ច្បាស់​ណាស់​ប្រាកដ​ជា​ខ្មែរ​យើង​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​ហើយ​បាន​ជា​បែប​នេះ។ មាន​តែ​យើង​ជា​កូន​ខ្មែរ​ខិត​ខំ​ស្វែង​រក​ចំណុច​ចន្លោះ​ប្រហោង​ទាំងនោះ​ឲ្យ​ឃើញ ដើម្បី​រក​ដំណោះ​ស្រាយ​ងាយ​ស្រួល​ក្នុង​ការ​គេច​ផុត​ពី​កូន​អុក​របស់​អ្នក​ដទៃ។

    • មិនដឹងជាពួកគេស្រលាញ់ខ្មែរ រឺក៏ចង់ជាន់កខ្មែរថែម? ហ៊ើម បងសម្បត្តិមិនបាច់ទៅឆ្ងល់អីទេ មើលតែប្រវត្តិសាស្ត្រខ្មែរពីការបែកបាក់អង្គរ អីនឹងទៅដឹងហើយ មានចំនុចខ្សោយច្រើនណាស់ គឺនិយាយរួមទៅសូម្បីតែបរទេសក៏ដឹងពីចំនុចខ្សោយយើងដែរ ៕​ ហើយខ្ញុំក៏មិនមែនជាអ្នកដឹងរឿងនយោបាយ នយោ……. អីគេនឹងច្រើនដែរ ហេហេហេ

  3. រឿង​ប្រទេស​ជាតិ​ប៉ុណ្ណា​ណី ប៊ូ​បាត់​មាន​ចម្ងល់​តូច​តា​មួយ… ចម្ងល់​តូច​បស់​ប៊ូ​ធ្វើ​ឲ្យ​ក្មួយ​វិល​មុខ​ណាស់… ហាហាហា ទៅ​លេង ដូតា​វិញ ស្រួល​ខ្លួន​ជាង…

    • អេ! មាន​ពេល​មក​លង​ទៀត បើ​មក​ហើយ​ម៉េច​មិន​បញ្ចេញ​គំនិត​បន្តិច​មក ម៉េច​ខ្លាច​គេ​ភ្លេច​មុខ​ឬ​អី​បាន​ជា​មក​លង​បែប​នេះ។ តោះ​ទៅ​លេង​ដូតា​ដែរ​ តែ​សូម​បង្រៀន​ផង​ព្រោះ​មិន​សូវ​ចេះ​លេង​ទេ!…

  4. តើខ្មែរយើងអាចមិនឈ្លោះខ្មែរគ្នាឯងបានទេ ?

    តើពួកបរទេសមកធ្វើបាបយើង ឬយើងធ្វើបាបខ្លួនឯង ?

    តើទុក្ខរបស់រាស្ត្រ គឺពិតជាទុក្ខរបស់ស្ដេចមែនឬ ?

    ខ្ញុំអត់មានចម្លើយទេ គឺមានតែសំណួរដូចគ្នា និងការទាស់
    ចិត្ត តែហាមិនរួច ។

  5. អៃយ៉ា! ខ្មែរមានភូមិច្រើនដែរតើ ខ្ញុំស្មានតែមានតែពីរ-បីប៉ុណ្ណោះ
    ពីព្រោះមិនដាក់ប្លាកអោយបានច្បាស់សោះ ដាក់តែតូចៗមិនសូវ
    ចាប់អារម្មណ៍សោះ!

    រឿងខ្មែរយើង ជារឿងបោះបង់ចោលក្បួនខ្នាតរបស់ខ្មែរអស់
    ហើយយកក្បួនខ្នាតគេមកប្រើ ទើបបានវាមានហេតុដូច្នោះកើត ឡើង។ ធ្វើប្រាសាទថ្មបានរាប់រយរាប់ពាន់ ស្រាប់តែរត់ចោល!

    មិនអីទេ ខ្ញុំបានដឹងហើយក្បួនខ្នាតរបស់ខ្មែរទាំងអស់នោះនៅឯណា
    គឺនិងជិតចេញប្រើវិញហើយ…

  6. ធ្វើប្រាសាទថ្មបានរាប់រយរាប់ពាន់ ស្រាប់តែរត់ចោល! ហេតុអ្វី
    ខ្មែររត់ចោល តើរត់ទៅណា? ចុះល្បីថាខ្មែរខ្លាំងសម័យនោះ !!!

  7. ចម្ងល់របស់ ​Sambath មិនមែនតូចតាចទេ ។ ខ្ញុំថាចំឡើយពិត
    ដែលលោកវាគ្មិនណាម្នាក់ត្រូវឆ្លើយយ៉ាងទិចបំផុតក៏មួយសបា្តហ៍
    ដែរ ឬក៏ស្ទើរតែមិនគ្រប់គ្រាន់ផង។

    អរគុណចំពោះលោកបញ្ញវ័ន្ត និងវាគ្មិនពិសេសៗភាគច្រើនដែល
    បានឈានចូលរួមចំណែកទាក់ទងទៅនឹងប្រធានបទដ៏មានសារៈសំខាន់នេះ ជាពិសេសគឺម្ចាស់ប្រធានបទ ពិតជាមានឧត្តមគតិ
    ជាតិពិត ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: