មិត្តល្អ​កម្រ​មាន

សួស្ដី​មិត្ត​ទាំងអស់​គ្នា
ថ្ងៃ​នេះ​ខ្ញុំ​ទើប​ដឹង​ថា​យើង​ទាំងអស់​គ្នា​មាន​មិត្ត​ល្អ​សែន​ល្អ​ជាង​គេ​ក្នុង​លោក​ម្នាក់​ដែល​ក្នុង​មួយ​ជីវិត​មិន​ងាយ​រក​បាន ។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​និយាយ​បែប​នេះ កាល​ប៉ុន្មាន​ថ្ងៃ​មុន​មិត្ត​របស់​ខ្ញុំ​មាន​គ្រោះ​ធំ ដោយ​អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ទាំង​មូល​អស់​ក្នុង​កំឡុង​ពេល​តែ​ប៉ុន្មាន​នាទី ។ ខ្ញុំ​ក៏​បាន​សរសេរ​ប្រកាស​ព័ត៌មាន​ក្នុង ប្លុក​របស់​ខ្ញុំ។ មាន​មិត្ត​មួយ​ចំនួន​បាន​ចូល​រួម​សោក​ស្ដាយ និង​ជួយ​រំលែក​ទុក្ខ​ព្រួយ​ពី​មិត្ត​ខ្ញុំ​ម្នាក់​នេះ​ដែរ តែ​មាន​រឿង​ភ្ញាក់​ផ្អើល​បំផុត​នោះ​មាន​មិត្ត​យើង​ម្នាក់​បាន​ទូរសព្ទ​មក​ខ្ញុំ​ឲ្យ​ទៅ​យក​លុយ ចំនួន ១០០ ដុល្លារ ទៅ​ជួយ​ក្រុម​គ្រួសារ​មិត្ត​ខ្ញុំ​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​នោះ។ ឥឡូវ​ខ្ញុំ​បាន​ប្រគល់​លុយ​ចំនួន ១០០ ដុល្លារ​នោះ​ទៅ​ដល់​អ្នក​រងគ្រោះ​ហើយ ហើយ​អ្នក​រងគ្រោះ​នោះ​បាន​ថ្លែង​អំណរគុណ​ដ៏​ជ្រាល​ជ្រៅ​ដល់​ទឹក​ចិត្ត​សប្បុរសធម៌​របស់​មិត្ត​យើង​ទាំងអស់​គ្នា​នេះ។ តើ​អ្នក​ទាំងអស់​គ្នា​ដឹង​ទេ​ថា​គាត់​ជា​អ្នកណា? គាត់​គឺ​ជា កុលាប។ ដូច្នេះ​កុលាប​ជា​មិត្ត​របស់​យើង​ម្នាក់ តែ​ទឹក​ចិត្ត​គាត់​ល្អ​ណាស់

2 ចំលើយ

  1. បង​កុលាប​ចិត្ត​ល្អ​មែន!🙂

  2. . អរគុណ សម្បត្តិដែលបានដាក់បញ្ចូលខ្ញុំជាមិត្តល្អ និងប្រកាសជាចំហរទៀត បែបនេះគួរតែ…
    ( គិតមើលសិន )
    . អរគុណបឿន បានសរសេរមួយឃ្លានេះ​!.​.
    ចាំបានជួបគ្នាខែ ៧ បងនឹងប៉ាវបាយ !..
    @@@@@@@@@@@@@@@@@@@@

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: