ភ្លើង​ឆេះ​ផ្ទះ​មិត្ត​ភ័ក្កិ

ថ្ងៃ​នេះ​មក​ដល់​កន្លែង​ធ្វើការ មាន​អ្នក​ធ្វើការ​ជា​មួយ​ម្នាក់​មក​មិន​ទាន់​ដល់​កន្លែង​ទូរសព្ទ​ប្រាប់​ថា​មាន​ភ្លើង​ឆេះ​ផ្ទះ​ជិត​ផ្ទះ​បង​កូឡា (ជា​បុគ្គលិក​ម្នាក់​ដែរ) បាន​ដំណឹង​ភ្លាម​នាំ​គ្នា​ទៅ​ប្រាំ​នាក់ ។ ទៅ​បាន​ទាន់​ហេតុការណ៍​តែ​ពីរ​នាក់ បី​នាក់​ទៀត​ត្រូវ​ស្ទាក់​ដោយ​ក្បួន​អ្នក​ធំ​ប្រហែល ១០​នាទី​នៅ​ម្ដុំ​ស្តុប​ស្ថានទូត​ចិន ។ ពេល​ទៅ​ដល់​ភ្លើង​ឆេះ​ដល់​ផ្ទះ​កូឡា​មែន (នៅ​លើ​ផ្លូវ​ ៤៣០ ទួល​ទំពូង​២)។ សរុប​ជា​លទ្ធផល​ផ្ទះ​កូឡា​ឆេះ​អស់​រលីង។ សូម​រង​ចាំ​មើល​ទិដ្ឋភាព​នៅ​ពេល​ក្រោយ ៖ (ព្រោះ​គ្មាន​ខ្សែ​ចម្លង​រូប​ចេញ​ពី​ទូរសព្ទ)

Advertisements

14 ចំលើយ

  1. ខ្ញុំ​សួរ​គេ ឮ​គេ​ថា​ឆេះ​តាំង​ពី​យប់

    នៅ​ស្រុក​អំពេញ​យើង បើ​ភ្លើង​ឆេះ វា​ឆេះ​ទាល់តែ​អស់​អី​ឆេះ បាន​ឈប់ បើ​មាន​លុយ​ច្រើន យក​លុយ​គប់​ពន្លត់ បាន​វា​រលត់។

    សោកស្ដាយ​ជាមួយ​មិត្រ​របស់​បង​ផង

  2. សុំចូល​រូម​សោក​ស្តាយ​ផង។ ខ្ញុំ​ចាំ​ស្តាប់​ពត៌មាន​លំ​អិត

  3. ចូលរួមសោកស្តាយជាមួយមិត្តភក្តិបងផង

  4. សូស្ដី
    បឿន ប្រហែល​ជា​អ្នក​ប្រាប់​នោះ​ខុស​ហើយ បើ​សិន​ជា​ឆេះ​តាំង​ពី​យប់ ម្ល៉េះ​កូឡា​មិន​មក​ធ្វើ​ការ​ទេ។ ពេល​ខ្ញុំ​ទៅ​​ជួយ​នោះ កូឡា​ក៏​ទៅ​ជា​មួយ​​ក្រុម​ខ្ញុំ​ដែរ។ ប្រហែល​ជា​ឆេះ​ក្នុង​កំឡុង​ពេល ពី ម៉ោង ៧ ទៅ ៧ និង ២០​ នាទី ។
    ………………………………………..
    សូស្ដី សុភា
    ចំពោះ​អ្នក​នៅទីនេះ សោក​ស្ដាយ​និយាយ​លែង​ចេញ​ទៅហើយ ។ តែ​បាន​ប្រ​មូល​ថវិកា​មួយ​ចំនួន​ជួយ​ខ្លះ​ដែរ តែ​វា​តិចតួច​ណាស់​មិន​អាច​…
    សុខសប្បាយ​ទេ បាត់​ដំណឹងទៅណាមិនដែល​ឃើញមុខ ស្គាល់ ដូហ្វីន អត់ ខ្ញុំគិតថាដូហ្វីន ជា​សុភា

  5. ចា៎​សុខ​សប្បាយ​ទេ។ ខ្ញុំ​អត់​ស្គាល់​ទេ អ្នក​ណា​គេ​ដូហ្វី បាឡែន​អី​នោះ បង​សូរ​បង​កុលាប​ទៅ​ដឹង​ហើយ 😛

  6. សួស្តី​ !…
    សូមសោកស្តាយជាមួយផងណា៎ ! ​តើម្ចាស់ផ្ទះមានសមាជិក
    ប៉ុន្មាននាក់ដែរ ?
    @@@@@@@@@@@@@@@@@@@@@@@@

  7. សួស្ដី កុលាប
    ផ្ទះ​មួយ​នេះ​រស់​នៅ​ពីរ​គ្រួសារ​ឯ​ណោះ។ គ្រួសារ​ កូឡា មាន​បីនាក់ (កូឡា គ្រួសារ​កូឡា និង​កូន​ស្រី) ។ គ្រូ សារ​​​ប៉ា​កូឡា មាន(អ៊ំ ប្រុស, ស្រី ប្អូន​ស្រី​កូឡា​ពីរ​នាក់ និង​ប្អូន​ប្រុស​ម្នាក់)។ បើ​សរុប​៨ នាក់

  8. និយាយ​ទៅ​លោក​ធំៗ ហ្នឹង​អត់​ប្រយោជន៍​មែន បើ​កុំ​តែ​ខក ១០ នាទី​កុំ​អី​អាច​យក​ឥវ៉ាន់​បាន​ច្រើន​បន្តិច… និយាយ​ពី​ឡាន​ទឹក​វិញ ទាល់​តែ​ភ្លើង​ឆេះ​ជិត​អស់​បាន​មក​ពន្លត់… រវល់​តថ្លៃ​ជាមួយ​ម្ចាស់​ផ្ទះ ផ្ទះ​ណា​កំពុង​ឆេះ​គេ​មិន​ពន្លត់​ទេ គេ​ទៅ​ពន្លត់​ផ្ទះ​ដែល​មិន​ទាន់​ឆេះ…ហ៊ីម…

  9. សួស្តី evnnak កុំ​និយាយ​ពី​រឿង ឡាន​ទឹក​ស្អី​ហ្នឹង, កាល​ពី​មុន​ខ្ញុំ​ធ្លាប់​បាន​ឃើញ​ផ្ទាល់​ភ្នែក​របស់​ខ្ញុំ​ គឺ​ប្រ​ហែល​ជា 1 ឆ្នាំ​មុន មាន​ភ្លើង​ឆេះ​ផ្ទះ​នៅ​ម្តុំ ជិត​ ពេទ្យ​លោក​​សង្ឃ គឺ​ឆេះ​អស់​ប្រ​ហែល ជា 300 ឬ 500 ទេមិន​ដឹង​ព្រោះ​ខ្ញុំ​ដូច​ជា​ភ្លេចបាត់​ទៅ, កាល​ហ្នឹង​ពេល​ដែល​ឡាន​ទឹក​ទៅ​ដល់​ភ្លាម​គេ​មិន​បាន​ព្យា​យាម​ពន្លត់ ភ្លាមៗ​នោះ ព្រោះ​គេ​នៅ ចរចា ​ត​ថ្លៃ​គ្នា​​ជា​មួយ​ នឹង​ម្ចាស់​ផ្ទះ។ ម្ចាស់​ផ្ទះ​បាន​ប្រាប់​គាត់​ថា សូម​ជួយ​​បាញ់​ទឹក​ការ​ពារ​ផ្ទះ​ខ្ញុំ​ផង ចាំ​ខ្ញុំ​ជួយ​ជា​សគុណ លោក 50 ដុល្លា តែ​គេ​មិន​ព្រម​ទេ បែ​ជា​ទារ តម្លៃ 100 ដុល្លា​ទៅ​វិញ…..

  10. ហេតុអ្វីចាំបាច់គិតរឿងលុយជាធំណ? ម្តេចមិនគិតពីចិត្តអ្នកដែលត្រូវផ្ទះឆេះនោះ? ម្តេចមិនគិតពីចិត្តគេផង? ចុះបើពួកមន្រ្តីអគ្គីភ័យនឹងឆេះផ្ទះវិញ វាយ៉ាងម៉េចទៅវិញ? យាប់ដល់កហើយអារឿងនឹង អោយតែមានឆេះផ្ទះម្តងៗ ម្នាក់រអ៊ូតែពួកនឹងវាមុខលុយ

  11. គួរសោកស្តាយ ដែលក្បួនដង្ហែរធ្វើឲ្យរំ់ខាន !…​ហេតុអ្វីពួកគេមិនចេះ
    រស់នៅជារបៀបសមញ្ញ ?.. ឯពពួកឡានទឹកមួយចំនួន ដែលនិយម
    ស៊ីសំណូក មានបេះដូងជាមនុស្ស ឬជាអ្វីផ្សេង បានជាគ្មានក្តីមេត្តា
    បែបនេះ !!!… អរគុណគ្រប់ៗគ្នា បានរៀបរាប់ឲ្យដឹង !…
    @@@@@@@@@@@@@@@@@@@@@@@@@@@

  12. បងសម្បត្តិ

    ខ្ញុំចង់ផ្ញើជាថវិការបន្តិចបន្តួចជូនពួកគាត់ ដើម្បីជួយរំលែក
    ទុក្ខ តើផ្ញើតាមរយៈណាទៅ?​ តើម៉េចខ្ញុំដឹងប្រាកដថាថវិការ
    នេះនឹងបានទៅដល់ដៃពួកគាត់?

  13. សម្បត្តិជួយពន្យល់ កូឡា ពីបញ្ហានេះ ឲ្យបានច្រើនៗផង !..​អ្វីៗដែលបានរលាយទៅហើយ វានឹងរលុបបាត់
    ទៅតាមពេលវេលា សំខាន់ឲ្យតែជីវិតយើងនៅមាន ពិសេសគឺចំណេះក្នុងខ្លួន​ ដែលមិនអាចរលត់រលាយ
    បាននោះអី !.. ហ្នឹងហើយគឺជាសម្បត្តិ ដែលអាចត្រឡប់មករក កូឡាវិញជាបន្តបន្ទាប់ ។
    សូមជូនពរឲ្យ កូឡា មានស្មារតីរឹងប៉ឹងឡើងវិញ ៕
    @@@@@@@@@@@@@@@@@@@@@@@@@

  14. សួ​ស្ដី Koy
    បើ​មាន​បំណង​ល្អ អ្នក​អាច​ផ្ញើ​តាម​អាសយដ្ឋាន​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ដែល​ជា​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ និង​កូឡា លើ​អាសយដ្ឋាន ផ្ទះ​លេខ ១៩ ផ្លូវ ៣៧៤ ទល់​មុខ​សាលា​សង្កាត់​ទទួល​ស្វាយ​ព្រៃ​មួយ សង្កាត់​ទួល​ស្វាយ​ព្រៃ​មួយ ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ ។ លេខទូរសព្ទ​ខ្ញុំ (០១៧ ៥៦៩ ០៦៩) ចំពោះ​ធ្វើ​ដូច​ម្ដេច​បាន​ឲ្យ​អ្នក​ដឹង​ពី​បញ្ហា​ថវិកា​ដល់​អ្នក​រង​គ្រោះ​ អ្នក​ចង់​បាន​ដូច​ម្ដេច ជា​រូប​ថត ឬ​លេខទូរសព្ទ ឬ​yahoo Idរបស់​ជន​រង​គ្រោះ​ក៏​បាន​ដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: