បាន​ប៉ុន្មានថ្ងៃដែរ

ថ្ងៃ​នេះ​ខ្ញុំ​សប្បាយ​ក្នុង​ចិត្ត​បន្តិច​បាន​លឺ​កន្លែង​ភ្នាល់ (ចាក់)​បាល់​ត្រូវ​បាន​ប្រកាស​ឲ្យ​បិត​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ ហេតុ​អី​បាន​សប្បាយ​ចិត្ត ព្រោះ​កាត់​បន្ថយ​ចោរ​លួច ចោរ​ប្លន់ និង​ការ​ឆបោក​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ធ្វើ​ឲ្យ​មាន​សភាព​ស្ងប់​ស្ងាត់​បន្តិច​ហើយ។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​អ្វី​ដែល​នៅ​មាន​ដដែល​នោះ គឺ​គ្រឿង​ញៀន​នៅ​តែ​ជា​បញ្ហា​ដល់​សង្គម និង​ប្រជាពលរដ្ឋ​ខ្មែរ វា​បង្កើត​ឲ្យ​មាន​ក្មេង​បង​តូច​បង​ធំ​គ្រប់​កន្លែង​ទាំងអស់។
តែ​អ្វី​ដែល​គួរ​គិត​នោះ​ថា​តើ​មាន​ប្រសិទ្ធិភាព​បាន​ប៉ុន្មាន​ថ្ងៃ​ដែរ ព្រោះ​មុន​ៗ​លឺ​តែ​ស្រែក​តែ​របៀប​នេះ តែ​មិន​បាន​យូរ​ប៉ុន្មាន​ក៏​នៅ​តែ​ឃើញ​ដដែល​ជា​ដដែល ។

មើល​កោះ

4 ចំលើយ

  1. មាន​អ្នកខ្លះគក់ទ្រូងស្តាយ ខ្លះថា​ភ្នំពេញអស់ហើយកន្លែង​សប្បាយ ឯយាយ​លក់មីឆារអ៊ូថាលែងដាច់😦 បុគ្គលិកចាក់បាល់ទាត់ខ្យល់

    ប៉ុន្តែ ឲ្យតែធ្វើចឹង​បាន​រហូត បា្រកដ​ជាកាត់​បន្ថយចោរកម្ម​បានច្រើន !

  2. ហាសហា៎! ស្មានតែអ្វីប្លែក! សប្បាយរឿងបិទcambosixសោះ សង្ស័យបិទតែcambosix តែកន្លែងចាក់រាយរងនានារីកអូចផ្សិតទេ ហើយមានមួយកន្លែងទៀតគឺ sporting (មិនច្បាស់ទេ) ក៏ជាកន្លែងចាក់បាល់ដែរ🙂

  3. ប្រហែលខ្ញុំទេដឹង ដែលត្រូវសប្បាយចិត្តជាងគេនោះ!
    ឱកាសនេះ ខ្ញុំរងចាំជាយូរមកហើយ​ សង្ឃឹមថា​ នឹង
    បញ្ចប់បានជារៀងរហូតទៅចុះ ។
    អរគុណ !.

  4. ការ​បិទ​កន្លែង​ចាក់​បាល់​គឺ​ជា​លេស​តែ​ប៉ុណ្ណោះ ដែល​ថា អំពើ​ឆក់​ប្លន់​កើត​ឡើង​ដោយ​សាល​ល្បែង​ស៊ីសង ចុះ​នៅ ឡាសវេហ្កា សហរដ្ឋ​អាមេរិច ចោរ​ប្លន់​បែប​សាហាវ​ជាង​ខ្មែរ ១០០០០ ដង​ហើយ​មើល​ទៅ​ព្រោះ​ស្រុក​ខ្មែរ​មាន​កាំបូស៊ីក​តែ ២០​កន្លែង ចំណែក​ឡាសវេហ្កា​វិញ​មាន​កាស៊ីណូ រាប់​ពាន់​កន្លែង ចុះ​នៅ​ម៉ាកាវ កាស៊ីណូ​សុទ្ធសាធ ម៉េច​វិញ​ទៅ​ហ្ន???

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: