ជួយ​បក​ប្រែ​ពាក្យ Slot និង Socket

សួ​ស្ដី​អ្នក​ទាំងអស់​គ្នា សូម​ជួយ​បក​ប្រែ​ពាក្យ​ពីរ
Slot = ? តែ​ខាង​ខ្មែរ​អូអេស គេ​បក​ថា រន្ធ
Socket=? តែ​ខាង​ខ្មែរ​អូអេស គេ​បក​ថា រន្ធ
តែ​តាម​ខ្ញុំ​ដាក់​ថា ៖
Slot= រន្ធ, Socket = ស្រោប ឬ​ស្រោម ឬ​ស្រោម​ជើង

Advertisements

17 ចំលើយ

  1. សំរាប់ខ្ញុំគិតថា
    slot ណឹង រន្ធ យើងនិយាយលើ Physic
    socket ណឹង រន្ធ រឺច្រក ទំនាក់ទំនង ជាលក្ខណនិមិត្ត រឺអរូបិយ៏ វាគ្មារូបទេ តែជាការសន្មតសំរាប់ logiciel។ ចឹងមិនដឹងប្រើពាក្រណាមួយអោយចំទេ។ រន្ធអរូបិយ៏ ច្រកអរូបិយ៏ អីចឹងទៅ មិនដឹងដែរ។

  2. សម្រាប់​កុំព្យូទ័រ Slot និង Socket គួរ​ប្រែ​ថា​ជើង ។

    RAM Slot = ជើង​ដោត​រេម ឬ ជើង​រេម
    CPU Socket 775 = ស៊ីភីយូ​ជើង ៧៧៥…

  3. ឬ​បើ​ពិបាក​ពេក យក​ពាក្យ​គេ​មក​ប្រើ​តែ​ម្ដង​ក៏​បាន ។

  4. slot = ប្រឡោះ
    socket = រន្ធ ឬ​ ប្រហោង

  5. ចំពោះ​រឿង​យក​ពាក្យ​ដែល​គេ​មាន​មក​ប្រើ នោះ​មិន​បាច់​ប្រាប់​ទេ បាន​យក​មក​តាំង​ពី​យូរ​មក​ណាស់​ហើយ ។ តែ​ទុក​នៅ​ដូច្នោះ​ដដែល ឬ​យ៉ាង​ណា តែ​ដូច​ជា​មិន​សូវ​សម​សោះ ពីព្រោះ​កុំ​ឲ្យ​ថា​ខ្មែរ​យើង​គ្មាន​ពាក្យ​នោះ ។ តែ​តាម​គំនិត​របស់ Koy បាន​ជួយ​បក​ដូច​ជា​ត្រឹមត្រូវ​ម្យ៉ាង​ដែរ តែ​សុភា​ក៏​ដូច​ជា​មិន​ខុស​ធ្វើ​ម៉េច​ទៅ​សម្រេច​យក​មួយ​ណា ។ មូល​ហេតុ​ដែល​ខ្ញុំ​សួរ​មក​ពី​ត្រូវ​យក​ពាក្យ​នេះ​មក​ធ្វើ​មេរៀន​ការ​ការថែទាំ​កុំព្យូទ័រ ដល់​ដាក់​ពាក្យ​មិន​សម​បាន​ជា​ឈាន​ដល់​ចូល​សួរ​បែប​នេះ​ទៅ។

  6. slot = Schlitz​​​​ =ក្រហែង​ រង្វះ (ប្រហោងតូចហើយវែង)
    ​​​​​
    socket = Steckdose = រន្ធ​សំរាប់ស៊ក

  7. បើយើងបកចំៗតាមវចនានុក្រមប្រកដជា មិនយល់ទេពាក្យណឹង។ ចឹងបើយើងចង់ប្រើពាក្យអីមួយ គួរតែយល់ដឹងអំពីនិយមន័យតាមបែប ពត៌មានវិទ្យាទើបល្អ។ បើហើយបកថា រន្ធ ប្រហោង អីចឹង ពាក្យណឹងស្តាប់ៗទៅដូចតែគ្នា ចឹងអ្នកប្រើមិនអាចបែងចែកបានទេ។ ណឹងតាមខ្ញុំយល់ទេណា

  8. គួរយកតាម សុភា ទៅ ឃើញថាពិតជាត្រឹមត្រូវមែន ឬ ក៍តាម
    ខ្លួនឯង ក៍ល្អម៉្យាងដែរ !

  9. មិនបាច់ប្រាប់គេទេលោក គេដឹងហើយថារន្ធគឺសម្រាប់ស៊កឬដោត
    នោះ។ គួរអោយចង់សើចមែន

  10. គេចង់និយាយពី រន្ធ​សំរាប់ដោតខ្សែរភ្លើង ណា ! ឬ រណ្តៅក្រឡុក
    ហើយចង់សើចស្អី ?!

  11. ខ្ញុំ​ក្មេង​ណាស់​មិន​សូវ​យល់​រឿង រន្ធ​ដោត ដោត​រន្ធ​អី​ទេ ហើយ​ក៏​មិន​ដឹង​ត្រូវ​សើច​យ៉ាង​ម៉េច​ដែរ…

    និយាយ​ពី​រឿង​បក​ប្រែ​ពាក្យ​វិញ ខ្ញុំ​គិត​ថា យើង​គួរ​តែ​ស្វែងរក​ចំណុច​ឯកភាព​គ្នា​មួយ​បាន​ល្អ ព្រោះ​ការ​បក​អញ្ចេះ អញ្ចោះ នាំ​តែ​ធ្វើ​ឲ្យ​អ្នក​អាន​វិល​មុខ​វិញ​ទេ ។ ឧទាហរណ៍​ថា តុ ហេតុ​អ្វី​ក៏​យើង​អាន​ថា តុក? មក​ពី​យើង​ឯកភាព​គ្នា​អាន​ថា​តុក តែ​សរសេរ តុ ។ អូឡេៗ អូឡាៗ

  12. -Loto អឺយតាមពិត no ចូលមកក្រឡុកលេង ឲ្យបានវឹកវរនោះអី !
    ព្រោះប្លុកនេះមានសព្វសារពើ ធ្វើឲ្យមានការចាប់អារម្មណ៍ច្រើន!
    ដឹងណា ថា ៖Loto ជានរណា ? មិនបាច់បន្លំទេ !
    -សម្បត្តិ​ ការបកប្រែភាសារគេមកជាខ្មែរ តម្រូវឲ្យវាស៊ីគ្នា ឬ សមស្របតាមអត្ថបទ វាពិតជាពិបាកមែន ដូច្នេះ​ ពេលខ្លះ
    ក៍គួរយកពាក្យគេដដែលនោះមកប្រើដើម្បីកាត់បន្ថយការ
    មន្ទិលសង្ស័យ ។ កុំខំប្រឹងនឹងការងារពេក​ ទៅដើរលេង ស្តាប់ចំរៀង ឬ ធ្វើកីឡា ទៅ អាចកាត់បន្ថយការតានតឹង
    ក្នុងខួរក្បាលបានខ្លះៗ ដែរណា ! ប្រាប់យកបុណ្យទេ
    ក្រែង ថ្ងៃណាមួយ​​​ដាច់សរសៃខួរ​ក្បាល​យ៉ាប់ហ្មង​!!!!

  13. អូយ!!! មិនដឹងថាម៉េចទេ បើសុទ្ធតែត្រូវទាំងអស់គ្នាអ៊ីចឹងនោះ ខ្ញុំថាម្ចាស់ប្លកធ្លាប់ប្រើយ៉ាងម៉េចស្រួល គួរយកដូចនោះទៅ អក្សរសាស្ត្រមានតែរាជបណ្ឌិតសភាទេ ទើរដ្ឋទទួលស្គាល់ ។

    រឿងនេះទាល់តែលោកតុលាការហើយបានសម្រេចបាន មិនអ៊ីចឹងលោកLoto! ។ ឡេងសើចនឹងលោកLotoទេមួយល្បះក្រោយនេះ 😀

  14. តាមមត្តិ បឿន មានមតិក៏ត្រូវម្យ៉ាងដែរ គួរតែប្រើពាក្យចាស់ដដែលទៅ ព្រោះ​ពាក្យដែលអ្នកបច្ចេកវិទ្យាដាក់ជាភាសាអង់គ្លេស ហើយពេលបកជាភាសា ដទៃគឺមានការពិបាកយល់។ ដូចជាពាក្យ Computer យើងនៅតែហៅថាកុំព្យូទ័រ ព្រោះវាមានន័យធ្ងន់ជាងការហៅថាម៉ស៊ីនគណនា។ ការសិក្សាទើបធ្វើឲ្យយើង យល់ថាពាក្យនោះមានន័យថាម៉េច? ដូចជាពាក្យ HTML ជាដើម។ ពេលចាប់​ផ្តើមរៀនគឺមិនយល់ថាពាក្យនេះមានន័យថាម៉េចទេ តែពេលរៀនជិតចប់ ទើប​យល់ពាក្យនេះមានន័យថាម៉េច។
    ភាសាខ្មែរទោរទន់ទៅរកភាពវប្បធម៌បើពាក្យផ្សេងៗគឺអាចសម្បួរបែប តែបើ​បច្ចេកវិទ្យាគឺពិបាកបន្តិចដែលយកពាក្យស្រាប់ៗមកប្រើជំនួសពាក្យបច្ចេកទេស។ ពាក្យខ្លះបើយើងបកវានាំឲ្យមានការភាន់ច្រឡំ។ ឧទាហរណ៍ នៅក្នងកំព្យូទ័រ ពាក្យ ៖ Image, Picture, Shape មានន័យខុសគ្នា តែបកមកខ្មែរគឺយើងបកមក​ថាតែមួយគឺរូបភាព។
    Slotគួរប្រើពាក្យថា ស្លត អញ្ចឹងទៅ ហើយចាំពន្យល់លម្អិតតាមក្រោយ។
    Socketគួរប្រើពាក្យថា សូឃេត អញ្វឹងទៅ ។ បើមិនអញ្ជឹងទេអាចប្រើពាក្យ ថា ច្រកភ្ជាប់ រឺ រន្ធភ្ជាប់ តែអាចជាន់នឹងពាក្យ Port ។ ភាសាបច្ចេកទេសគឺសម្បូរបែប គួរតែប្រើពាក្យចាស់សិនទៅ ចាំមានការរូបរួមចាំគិតទៀត…

  15. នៅ​ពេល​ខ្លះ ពាក្យ​បច្ចេកទេស​គឺ​ពិបាក​ក្នុង​ការ​បក​ជា​ភាសា​ខ្មែរ​មែន​ទែន ។​ ហើយ​ខ្ញុំ​ក៏​ឆ្ងល់​ដែរ​ថា​ចុះ​បើ​បក​ជា​ភាសាផ្សេង​វិញ​តើ​ពិបាក​អញ្ចឹង​ដែរ​អត់​ ដូច​ជា​បកជា​ភាសា​ជប៉ុន ចិន កូរ៉េ វៀតណាម …. សូម​អ្នក​ចេះ​ច្រើន​ភាសា​ជួយ​ប្រាប់​តិច​មើល …..:)

  16. no កុំអន់ចិត្តអី

    រឿងដែលគួរអោយចង់សើចនោះគឺរឿងរបស់ខ្ញុំទេ​។​​ កាលណា
    ខ្ញុំលឺពាក្យរន្ធ​ធ្វើអោយខ្ញុំនឹកដល់កាលពីអតីតកាល។ កាលខ្ញុំនៅក្មេងអោយតែឃើញរន្ធមិនបាន មិនខ្វល់ថាក្នុងរន្ធ
    នោះមានអ្វីនោះទេ អោយតែឃើញគឺត្រូវតែលូកៗ
    ព្រោះអីស្រុកយើងវាក្រមិនសូវសម្បូរណ៍ស៊ីអីចឹងទេកាល
    ណាឃើញរន្ធចេះតែលូកទៅក្រែងបានកង្កែបគ្រាន់អាំងស៊ី។
    មានថ្ងៃមួយខ្ញុំនិងបងប្រុសបានដើរតាមភ្លឺស្រែបន្ទាប់ពីយកគោ
    ទៅចងអោយវាស៊ីស្មៅ​ ជួនអីឃើញរន្ធក៏ស្ទុះភ្លែត លូកផ្លាប់ក៏
    ស្រាប់តែជាប់ដៃ ស្រែកយ៉ូយ​ ហើយកាលនោះបងប្រុស
    ខ្ញុំគាត់នៅមិនឆ្ងាយទេ​ ដល់លឺប្អូនស្រែកហើយជាប់ដៃក្នុងរន្ធ
    កប់ក្លៀកទៀត គាត់ក៏ស្ទុះវឹងមកជួយដកដៃខ្ញុំ គាត់ទាញខ្លាំង
    ពេកដួលអុកគូថទាំងពីរនាក់។ ពេលដកដៃចេញពីរន្ធវាដោយ
    ដង្កៀបក្តាមគ្រោងដែលកៀបជាប់នឹងម្រាមដៃខ្ញុំមកជាមួយ។
    ខ្ញុំឈប់ហ៊ានលូករន្ធចាប់តាំងពីពេលនោះរហូតមក។

    រន្ធ = មិនហ៊ានបកប្រែទេខ្លាចខុស​ បងប្អូនយល់យ៉ាងម៉េចដាក់
    ចឹងទៅ។ ចំពោះខ្ញុំ ឃើញរន្ធថារន្ធ​មិនថាសូឃេតទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: