សុវត្ថិភាព​ជា​ចម្បង

កាល​ពី​ព្រឹក​មិញ​ពេល​មក​ធ្វើ​ការ​ឃើញ​ក្មេង​សិស្ស​សាលា​ជំទង់​ពីរ​នាក់ ទំនង​ឌុប​គ្នា​ទៅ​សាលា ។ រឿង​ដែល​ខ្ញុំ​ពេញ​ចិត្ត​នោះ គឺ​ពួក​គេ​ពាក់​មួក​សុវត្ថិភាព​ទាំង​ពីរ​នាក់ ជិះ​កង់ បាន​ន័យ​ថា​ពួក​គាត់​គិត​ពី​សុវត្ថិភាព​ជាចម្បង​ក្នុង​ឆាក​ជីវិត​របស់​ពួក​គេ ។

រូបមួយទៀត

អ្វី​ដែល​ហួស​ចិត្ត​នោះ​មាន​នារី​ម្នាក់​រូបរាង​ស្អាត​បាត​ជិះ​ម៉ូតូ​ម៉ាក​ហ្វីណូ​ពណ៌​ផ្កា​ឈូក នាង​មាន​មួក​សុវត្ថិភាព​ដែរ​តែ​គាត់​បែរ​ជា​កាន់​នឹង​ដៃ​ទៅ​វិញ ។ ពេល​ឃើញ​ប៉ូលិស​នៅ​ប្រចាំ​ការ​តាម​ស្តុប​ទើប​គាត់​លើក​ពាក់ កុំ​ឲ្យ​ប៉ូលិស​ផាក​វិន័យ ។ តើ​គាត់​គិត​ឃើញ​យ៉ាង​ម៉េច​បាន​ជា​ដូច្នេះ?
តែ​សយ​ដែល​ថត​នាង​មិន​បាន!!

Advertisements

38 ចំលើយ

  1. បន្តិច​ទៀត ហាង​អ៊ុត​សក់​ត្រង់​ប្រាកដ​ជា​ដាច់​ខុស​ធម្មតា!
    ព្រោះ ពាក់​មួក​យូរ​ទៅ បាក់ភ្លី ឬ​ឡើង​ក្រញាញ់មិនខាន!
    បើជ្រុលពាក់​ ពាក់​ឲ្យជិត កុំ​ពាក់​មើល​តែ​ពួក​សំណង់ បើ​ដួល​ទៅ​ ចំចំហៀង​ បែកក្បាល​អាដែល!
    តេ​ជោ​លេង​មួយ​ក្បាច់ ដាច់​មួក​យួន ផលិត​សឹង​មិន​ទាន់!

  2. លោកអគ្គលិបុត្រ អារឿងសុវត្តភាពណឹង មិនបាច់អ្នកណាគេប្រាប់ទេ យើងត្រូវចេះគិតសុវត្តភាពផ្ទាល់ខ្លួន ដោយខ្លួនឯង ហើយត្រូវជ្រើសរើសមូកបែបណា។
    រឿងនារីស្អាតមានមូកមិនពាក់ ប្រហែលជាគាត់ចង៉អូតសំរស់ទេដឹង ហាហា ខ្ញុំចូលចិត្តដែរណឹង កាលមុន ជិះម៉ូតូមើលមុខគេដែរ ជាពិសេសអ្នកជិះ មីះអូ ស្តេប … 😀

  3. ពេល​ពាក់​មួក​ទាំង​អស់​គ្នាទៅអាច​កាត់​បន្តយ​គ្រោះ​ថ្នាក់​បាន​ច្រើន ត្រង់​ថា នារីស្អាតៗលែង​បាន​បញ្ចេញ​សំរស់ ឯបុរសៗមិន​បាច់​ងាក​មើល​ ភ្លេច​មើល​មុខ​ បុក​គូទឡាន​គេ!

  4. បងសម្បតិថតរូបណឹងនៅណា?

  5. បើ​ទាយ​មិន​ខុស​ទេ នៅ​ជិត​សាលា​ទិចណូ ស្តុប​នាយកដ្ឋាន​ពន្ធដា! ត្រូវ​អត់​បង​សម្បត្តិ?

  6. យ៉ា​ ខ្ញុំគិតចឹងដែរ ឃើញមានរូបសិស្សប្អូនខ្ញុំទៀត ចឹងហើយបានសង្ស័យ។

  7. អុញ​ជួប​សុទ្ធតែ​អ្នក​ពូកែរ​ទស្សន៍ទាយ នោះ​ពិ​តជា​ត្រឹម​ត្រូវ​ណាស់ ចំជា​អ្នក​ស្គាល់​សាលា​ពិតៗ

  8. ហេហេ រឿងអីមិនស្គាល់ រៀននៅណឹង រស់នៅណឹង ៦ ឆ្នាំង។ ដុះស្លែនៅណឹងដុសមិនទាន់ជ្រះផង។ ប៉ូលិសឈជើងនៅណឹងស្គាល់មុខជិតអស់ហើយ 😀

  9. ចំពោះខ្ញុំវិញណា!ដឹងអត់នៅពេលដែលបានឃើញសិស្សសាលាក៍ដូចជា ប្រជាពលរដ្ឋខ្មែរ

    អរគុណ

  10. មើល​ត្រង់​ណា​ដែល​ថា​ចំណាំ បើ​ចញ្ចើម​ថ្នល់​គេទើប​តែ​ធ្វើ​ថ្មីៗ នឹង។ អ្នក​នៅ ប៉ារ៉ាំង យូរហើ​យ​ ម៉េច​ក៏​នៅ​ចំណាំ​ទៀត។

  11. យូអីទើបបានម៉ានខែណឹងណា។ ខ្ញុំឃើញមានសភាពដើមឈើរ របងសាលារៀន។ ថ្វីបើគេហ៊ុំព័ទដោយសង្កសី តែខ្ញុំគិតថាដោយសាគេកំពុងសង់អគាមួយទៀត។

  12. កុំ​តែ​ខ្ញុំ​ប្រាប់ ​ស្មាន​តែដឹង super! អួត​ថា​រៀន​នៅនឹង ៦​ ឆ្នាំ​ទៀត!
    ដំបូង​សួរ​ថា បងសម្បតិថតរូបណឹងនៅណា? ដល់​គេ​ឆ្លើយ​ត្រូវ ថា​ខ្ញុំ​គិត​ចឹង​ដែរ! កិកិ

  13. តុក ! តុក !​ ម្ចាស់ផ្ទះ ជំរាបសួរ ! សូមសួរ បន្តិចណា !
    បានឃើញ សម្បត្តិ បញ្ចូល​​ វីដេអូមួយនៅ​ប្លុក​ផ្សេង តែវីដេអូនោះ
    មិនទាន់​មើលឃើញ តើជា អ្វី ? អាចបញ្ចូលម្តងទៀតបានទេ ?
    ខ្ញុំរីករាយ និង សូមអរគុណជាមុន ប្រសិនបើ វីដេអូនោះនឹងចេញ
    ជារូបភាព ។ ឬមួយចង់ផ្ញើមក​ មែលខ្ញុំ​សិនក៍បានគឺ​មួយនេះ ៖
    ….@bluewin.ch ខ្ញុំថា ៖ ​មែលនេះដូចជាសម្បត្តិមានហើយ
    មែនទេ ? ឯមែល​​ yahoo​ក៍មានដែរ​ តែខ្ញុំចង់ឲ្យផ្ញើ​វីដេអូ នោះ
    តាម មែល….@bluewin.ch វិញ ។ វាធំទទូលាយជាង ។
    សូមមាន សំណាងល្អជានិច្ច ! លាសិនណា​ ​ ៚
    ៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚

  14. លោកអគ្គលិបុត្រគេសង្ស័យណឹងបានសូរ ណាលោក ហេហេ មិនមែនចេះតែថាតាមគេទេណា។

  15. ចឹង​ទេអី ខំ​តែ​យល់​ច្រឡំ​អស់​ពីរ​បី​ថ្ងៃ! រីករាយ​ដែលបាន​មក​លេង​ប្លក់​បង​សម្បត្តិ​ទាំង​អស់​គ្នា!

  16. សួស្តី​អគ្គលីបុត្រ ! ចង់និយាយអំពីអ្វីដែរ ? ជួយពន្យល់ផង ?

  17. ខ្ញុំ​ចង់​និយាយ​ឲ្យSuperទេ! សូស្តី​ទីណា!

  18. អូ សូមទោស ! ​អរគុណបានតប ណា ។
    ជំរាបលា​

  19. បាទ​ជម្រាប​សួរ ហើយ​ក៏​សូម​ជម្រាប​លា… ហេហេហេហេ

  20. ខ្ញុំបានចាប់អារម្មណ៍ជាងគេ ត្រង់ អ្នកជិះកង់ ពីរនាក់ ពាក់មួក
    យ៉ាងសង្ហារ ពួកគេពិតជាគិតអំពីសុវត្ភិភាពផ្ទាល់ខ្លួនរបស់គេ
    មែន ! ​អរគុណ សម្បត្តិ ដែលបានថតរូបភាព ពិតៗ នេះមកបង្ហាញ
    សូមមានសំណាងល្អជានិច្ច !
    ពី ទីណា ដោយការរាប់អាន ៚
    ៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚

  21. សួស្តី evannak ! ​

    សួរបន្តិចណា មាន ន័យ យ៉ាងម៉េចដែរ បានជា​ឃើញចូលមក
    ជម្រាប​សួរ ហើយ​ក៏​សូម​ជម្រាប​លា ???!!! រួចក៍សើចតែម្តង !!!
    -សួរនរណា ?
    -លានរណា ?

    ពី ទីណា ដែលមានចម្ងល់ ?៚
    ៚៚៚៚៚៚៚៚៚៚៚៚៚

  22. លោកវណ្ណះ បែបមានអ្នកណាគេកំពុងរងចាំទេដឹង បានជាប្រញាប់យ៉ាងនេះ 😀

  23. លោកវណ្ណះ ប្រហែលដូច super បាននិយាយ មែនហើយ ?

    សួស្តី super ! សុខសប្បាយទេ ?

    ពីទីណា ៚

    ៚៚៚៚៚៚៚៚៚៚៚៚

  24. សូស្តី ទីណា ខ្ញុំសុខសប្បាយជាទេ។ រីករាយណាស់ដែលបានស្គាល់។ បើទំនេរទៅលេងផ្ទះខ្ញុំផង។ អស័យដ្ឋាន នៅលើឈ្មោះខ្ញុំស្រាប់ 😀

  25. មិន​មែន​ទេ គឺ​ដោយ​សារ​អត់​មាន​អី​វាចារ ទើប​ជម្រាប​សួរ ហើយ​ក៏​ជម្រាប​លា​អ្នក​ទាំងអស់​គ្នា​ហ្នឹង​ណា…

  26. ហ្អូ​និយាយ​ចឹង ខ្ញុំ​អត់​ទាន់​មាន​មួក​ពាក់​ផង ពូ​សម្បត្តិ​ខ្ចី​លុយ​ទិញ​មួក​សិន​មើល…​ចាំ​ខ្ញុំ​ឲ្យ​ការ មួយ​ថ្ងៃ ១០០​រៀល…

  27. អូ វណ្ណៈ ខ្ចី​លុយប៉ុន្មាន​ បាន​ឲ្យការ​ត្រឹម ១០០ រៀល មិន​មែន​ខ្ចី ត្រឹម ១០០០ ឬ ២០០០ រៀល​ទេដឹង ។ ហាសហា!!

  28. វណ្ណៈ អីក៏ក្រដល់ថ្នាក់ណឹងណ៎ ណឹងបែបចូលចិត្តនាំណាគេដើរលេងពេក បានអត់លុយទិញមួកចឹង ហាហា។ ជំរាបលា ប្រុយ

  29. មិននឹកស្មានថា ៖ ម្នាក់ៗមានដល់ថ្នាក់ចាយលុយ​សុទ្ធតែ រយ
    និង​ពាន់ កុំប្រាប់ណា ថា៖ សុទ្ធតែជាអ្នកក្រ​ ?! ពួកខ្ញុំឯណេះទេ
    ដែលក្រ ព្រោះចាយលុយ​ត្រឹម កាក់ សេន ខ្ទង់ដប់ និង អស់ធំ
    ខ្ទង់រយ តែប៉ុណ្ណោះ !-
    វណ្ណះអត់មានលុយ ដើរខ្ចីគេដូច្នេះ
    ខ្ញុំសុខចិត្តទិញមូកឲ្យដោយសុទ្ធចិត្ត ! បើពិតជាក្រមែនតែសុំម៉្យាងកុំហស​! ប្រយត្ន័បាប​ គេថាចុះ
    នរកនោះអី​​ បើកុហសភូតភរ ។
    -សម្បត្តិជួយប្រាប់ super ផង អំពីទីតាំងផ្ទះខ្ញុំ ។
    – ឥឡូវខ្ញុំបានដាក់រូបថតពិតហើយ គឺទើបបញ្ចូលមុននេះ
    ថតក្នុងថ្ងៃនេះទៀតផង! ​ពីគេហទំព័រឆាយខ្ញុំបានប្រាប់យប់មិញ
    ទៅជួយកែលំអរគ្នាផង!
    ឆាយបានដាក់សំនួរឲ្យជួយកែលំអរហើយ ។
    លាអ្នកទាំងអស់គ្នាសិនណា ​ សូមឲ្យបានសប្បាយ !
    ពី ទីណា ៚
    ៚៚៚៚៚៚៚៚

  30. សូមទោស បានសរសេរខុសគឺ៖ ( កុំកុហស ! )
    ព្រោះឆ្លៀតពេល ក្នុងម៉ោងធ្វើការ ។
    ​««««««««««««««««««««

  31. ខ្ញុំ​អត់​កុហក​ទេ សួរ​ពូ​សម្បត្តិ​ទៅ​ដឹង​ហើយ ថា​ខ្ញុំ​ក្រ​ប៉ុណ្ណា ព្រឹក​ម៉ិញ​ម៉ូតូ​ធ្លាយ​កង់ យក​ទៅ​ប៉ះ​ជំពាក់​គេ​ទៀត ហ៊ិហ៊ិហ៊ិហ៊ិ កំសត់​ណាស់​ខ្ញុំ… អរគុណ ទីណា ដែល​មាន​សន្ដាន​ចិត្ត​ល្អ

  32. មាន​ដឹង​ម៉ូតូ​របស់ វណ្ណៈ ជិះ​ម៉ូតូ​រាល់​ថ្ងៃ​ម៉ាក​អី​ទេ SL ជា​ប្រភេទ​ម៉ូតូ​ធំ វណ្ណៈ​ក្រ​ណាស់​ម៉ូតូ តម្លៃ ជាង ២០០០ ដុល្លារ មាន​លុយ​ទិញ​ម៉ូតូ គ្មាន​លុយ​ទិញ​មួក​សុវត្ថិភាព​ដូច​ជា​មិន​សម​សោះ។

  33. -evannak, ខ្ញុំបានគិតថា៖ ការចូលចិត្តជំពាក់លុយគេ មិនល្អទេណា!
    យូរៗទៅនឹងក្លាយជាទំនាប់ ហើយក៍វន្ត័ក៍ ដកខ្លួនមិនរួច ។
    ដើម្បីកុំឲ្យហូសពេលទាន់ យល់ល្អលក់ម៉ូតូនោះទៅ ! ហើយរក
    មធ្យោបាយធ្វើតំណើរ ដោយវិធីផ្សេង ដូចជា ជិះឡានក្រុង គឺអាច
    កាត់បន្ថយការស្ទះផ្លូវ និងផ្សែងពុលពាសពេញទីក្រុងបានផងដែរណា ! សូមទោសនេះ
    គឺជាយោបល់ខ្ញុំទេណា ! ឯការសំរេច ស្ថិតលើខ្លួនឯងទៅចុះ !

    -សម្បត្តិ ម៉ួតូម៉ាក​​ SL នោះគឺអ្វីទៅ ខ្ញុំមិនស្គាល់ទេ​ ?​តាមមើល
    evannak​ប្រហែលជាកូនក្មេងហើយ ព្រោះហៅ សម្បត្តិថា៖ពូ
    ជាក្មេងតែងគិតមិនបានល្អិតល្អន់ ​សម្បត្តិជួយណែនាំគ្នាផង !
    ទុកថាជាការធ្វើបុណ្យដាក់ទានដល់មនុស្សលោក មានប្រយោជន៍ណាស់ណា !
    សូមលាអ្នកទាំងអស់គ្នាសិនណា សូមឲ្យមានសេចក្តីសុខ ជានិច្ច

  34. ចង់សរសេរ​ថា៖​​ ក្លាយជា ” ទំលាប់ ” សូមទោស !

    ពីទីណា ដោយការរាប់អាន​។
    ៚៚៚៚៚៚៚៚៚៚

  35. សួស្ដី មីង​ទីណា ខ្ញុំ​ជំពាក់​លុយ​គេ​តែ ២០០០ រៀល​ទេ មិន​អាច​វណ្ឌ​កឡើយ ម្យ៉ាង​វិញ​ទៀត នៅ​ទៅ​ក្នុង​ភ្នំពេញ​គ្មាន​ឡាន​ក្រុង​ផង បើ​លក់​ម៉ូតូ​មាន​តែ​ជិះ​ម៉ូតូ​ឌុប ។ ស្លាប់​ហើយ ជិះ​ម៉ូតូ​ឌុប​ធ្លាក់​កាលីប​អស់​ហើយ ។

    បាទ ខ្ញុំ​នៅ​ក្មេង​ទេ… សូម​ហៅ​ថា ពូ​សម្បត្តិ និង​មីង​ទីណា… ហេហេហេហេហេ

  36. ងាប់ ឃើញមុខអោយឡើងកញ្ចាស់ហើយណឹងណា។ និយាយលេងទេ ក្មេងៗកុំខឹង 🙂

  37. I am sorry I can’t type Khmer well. Thanks for this. It is very funny story.

  38. អ្នកទាំងអស់គ្នា្នមានយោបល់យាងណាចំពោះការដាក់កញ្ចក់
    ម៉ូតូ​ និង​ ពាក់មួកសុវត្ថិភាព​ ខ្ញុំ​​គាំទ្រចំពោះការពាក់មួកព្រោះ
    វាមានឬ្រយោជន៏ច្រើន​ តែខ្ញុំ​មិនគាំទ្រចំពោះការដាក់កញ្ជក់ម៉ូតូទេ។
    ខ្ញុំក៏ចង់រិះគន់ចំពោះអកប្បកិរិយារបស់ប៉ូលិសចរាចរណ៍ធ្វើការផាកពិន័យតាម
    stop ជាទង្វើរគួរអោយស្អប់​​ មើលទៅមិនដូចជាការផាកពិន័យទេ ដួចជា ជំរិតយកលុយច្រើនជាង។

    ជូនពរ លោកពូ Sambath​ អោយមានសុខភាពល្អក្នុងឆ្នាំថ្មីនេះ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: