តើ​ត្រូវ​ទិញ​មួក​សុវត្ថិភាព​បែប​ណា ?

រដ្ឋាភិបាល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់​មួក​សុវត្ថិភាព​គ្រប់ៗ​គ្នា​ដែល​បើក​បរ​ទោចក្រយាន ទោចក្រយានយន្ត និង​ត្រី​ចក្រយានយន្ត ។ ​ចំណោត​ចោទ​សួរ​ថា ត្រូវ​ទិញ​មួក​សុវត្ថិភាព​របៀប​ណា ដើម្បី​មាន​សុវត្ថិភាព​ដល់​ខ្លួន និង​គ្រួសារ ?
ហេតុ​អ្វី​បាន​ជា​ត្រូវ​និយាយ​បែប​នេះ ព្រោះ​ថា​ពេល​រដ្ឋាភិបាល​ចេញ​ច្បាប់​នេះ ធ្វើ​ឲ្យ​គ្រប់​ក្រុម​គ្រួសារ​ត្រូវ​តែ​មាន​មួក​សុវត្ថិភាព​យ៉ាង​តិច​បំផុត​ចំនួន ៣។ ចុះ​អ្នក​ត្រូវ​ទិញ​មួក​សុវត្ថិភាព​បែប​ណា​ដែរ? ត្រូវ​គិត​ទៅ​លើ ៖
1.ទម្ងន់​មួក ថា​ស្រាល ឬ​ធ្ងន់ ទៅ​តាម​អ្នក​ប្រើ​ពិត​ប្រាកដ
2.ពណ៌ រក​ពណ៌​ណា​ដែល​ងាយ​ក្នុង​ការ​មើល​ឆាប់​ឃើញ
3.ផ្នែក​ខាង​ក្នុង​មាន​ស្នោ​ការពារ
4.កញ្ចក់ ត្រូវ​ប្រើ​កញ្ចក់​ស្វិត អាច​ប្រើ​ពេល​ថ្ងៃ និង​ពេល​យប់ និង​មិន​ចាំង​ភ្នែក​នៅ​ពេល​ភ្លើង​ហ្វា​ឡាន​មក​ចំ​ពី​មុខ
5.មាន​រន្ធ​សម្រាប់​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​បាន​ស្រួល ជៀសវាង​ពាក់​យូរ​មាន​ភាព​ស្អុះ​ស្អាប់
6.មាន​រន្ធ​សម្រាប់​ស្ដាប់​សំឡេង ជៀសវាង​ការ​ហ៊ឹង​ត្រចៀក និង​ស្ដាប់​សំឡេង​នៅ​ជុំវិញ​បាន
7.តម្លៃ មើល​លើ​តម្លៃ​ណា​ដែល​ទាប ជៀសវាង​ចំណាយ​ច្រើន​ពេក
ប៉ូលិស​ចាប់​ផ្ដើម​ផាក​ពិន័យ​ពី​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០០៩ នេះ​តទៅ​ហើយ។ និយាយ​បែប​នេះ​ច្បាប់​ប៉ូលិស​រក​លុយ​បាន​អញ្ចឹង​ចេញ​លឿន​ដល់​ហើយ។ តែ​បើ​ច្បាប់​បំបាត់​អំពើ​ពុករលួយ​វិញ​ចេញ​អត់​រួច​តាម៉័ង​ហ្នឹង​ហា៎ស។

11 ចំលើយ

  1. ឡូវ​មាន​ឡាយ​ឡុង​ នៅ​ផ្លូវ​ទៅ​ទួលគោក តំលៃ តែ ១៣០០០ រៀល​ទេ តែ​អត់​មាន​កញ្ចក់ទេ!

  2. រដ្ឋាភិបាលគូរតែបន្ថូរបន្ថយរឿងនេះដល់ប្រជាជនខ្មែរក្រីក្រខ្លះ
    ដែលមានរបររកស៊ីរត់ម៉ូតូឌុប ឬ អ្នកជនបទខ្សត់ខ្សោយ បានធ្វើ
    ចរាចរណ៍ម្តងម្កាលលើវិថី ដោយជួយជាថវិការខ្លះដល់ពួកគាត់
    ក្នុងការចំណាយទិញមួកសុវត្ថិភាពនេះ តាមការមើលឃើញថា
    ពួកគាត់ពិតជាក្រីក្រមែន ! តាមពិតទៅគួរតែបានគិតគូររឿងនេះ
    តាំងពីយូរមកហើយ ព្រោះថាសុវត្ថិភាពនៃជីវិតមនុស្សត្រូវ
    តែមានតម្លៃ មិនស្លាប់ងាយដួចសត្វធាតុឡើយ ។

  3. ចេញ​ច្បាប់​ហ្នឹង​មក គឺ​សំរាប់​រក​ចំណូល​ឲ្យ​ប៉ូលីស​ចរាចរណ៍ ឥលូវ​​វា​កាក់​កប​ទាំង​អ្នក​លក់​មួក វិញ!

  4. យោបល់របស់ប្រិយមិត្តទីណា ពិតជាត្រឹមត្រូវ។​ ការចេញ​បទបញ្ជានេះគឺវាពិតជាប៉ះពាល់ដល់ប្រជាជនក្រីក្រដូចជា អ្នករត់មូតូឌុបជាដើម។ បច្ចុប្បន្ននេះមួកសុវត្ថិភាពមួយក៏​មានតម្លៃ១៣០០០រៀលដែរ ហើយសព្វថ្ងៃហ្នឹងខ្ញុំរត់មូតូឌុប​មួយថ្ងៃបានតែ៥០០០រៀល ៦០០០រៀលប៉ុណ្ណោះ។ ដូចនេះរដ្ឋាភិបាលគួរតែមើលឃើញផលលំបាករបស់ប្រជា​ជនក្រីក្រផង។ អស់លែងល្បែងមួយក្តាអស់ដុល្លាស្មើនឹងចំនូលប្រជាជនក្រីក្រមួយឆ្នាំ សូមគិតផងទេវតាអឺយ!

  5. អគ្គលីបុត្រ ! តាមពិតការពាក់មួកនេះ គឺដើម្បីសុវត្ថិភាពខ្លួនយើង
    ម្នាក់ៗដែលបានធ្វើចរាចរណ៍ ជាមួយម៉ូតូ លើផ្លូវថ្នល់ ព្រោះថា៖
    វាពិតជាផ្តល់សុវត្ថិភាពមែន! រយះកាលកន្លងមនុស្សស្លាប់ដោយ
    គ្រោះថ្នាក់ចរាចរណ៍មានច្រើន​ ហាក់បីដូចជាសត្វធាតុ យកជីវិត
    ទៅលេងសើចលើផ្លួវថ្នល់ពិសេស ក្មេងស្ទៀវៗ ។ ក៍ប៉ុន្តែសំរាប់
    អ្នកក្រនោះពិតជាបញ្ហាធំមែន ពួកគេគួរតែបំផុសបំផុលយ៉ាងណា
    ឲ្យរដ្ឋាភិបាលបានលឺ និង ជួយដោះស្រាយ​ បន្ថូរបន្ថយ ក្នុងការ
    ចំណាយសោហ៊ុយផ្ទាល់ខ្លួនទាំងស្រុង ! រីឯប្រទេសដែលខ្ញុំ
    កំពុងរស់នៅ (ស្វិស) អ្នកជិះកង់ក៍តម្រូវឲ្យពាក់មួកដែរណា៎! ។

  6. រដ្ឋា ! បើអ្នកពិតជាមានរបររត់ម៉ូតូឌុបមែន ខ្ញុំនឹងជួយទិញមួកឲ្យ !
    តែសូមកុំកុហសណា? និងប្រាប់ឈ្មោះ អស័យដ្ឋាន​ ពិតប្រាកដមក
    ខ្ញុំនឹងមានមិត្តភក្តិអាចទៅជួប ជួយ ផ្ទាល់បានណា !

  7. មួក​ដែល​មិន​មាន​សុវត្ថិភាព​មិន​គួរ​ឲ្យ​ដាក់​លក់ ឬ​នាំ​ចូល​សោះ តែ​ឥឡូវ​លក់​គ្រប់​កន្លែង ហើយ​​ដាច់​ជាង​គេ​ទៀត ។

  8. ពិតមែនដូចលោកបឿន បាននិយាយ គួរតែមានច្បាប់ត្រួតពិនិត្យ
    អំពីគុណភាពនៃមួកសុវត្ថិភាពនោះផងដែរ ! ប៉ុន្តែ បញ្ហាធំបំផុតគឺ៖
    ប្រទេសយើងសំបូរអ្នកក្រច្រើនពេក។ ប្រាក់បៀវត្សរបស់
    បុគ្គលិកគ្រប់ក្រសួង និង ចំណូលរបស់អ្នករកស៊ីតូចតាច
    មិនសមស្របទៅ នឹងការចំណាយប្រចាំថ្ងៃសោះ ! ម្លោះហើយធ្វើឲ្យពួកគេរិះរកទិញនូវអ្វីដែលថោកៗ
    ដោយពុំបានគិតអំពីគុណភាពឡើយ ។ ទោះជាយ៉ាងខ្ញុំគិតថា៖
    ជាការប្រសើរ ជាងមិនពាក់មូកសោះ នោះដែរ ! ព្រោះជីវិត
    មនុស្សមានតម្លៃខ្ពស់ណាស់ មិនគួរប្រថុយប្រថាននឹងគ្រោះ
    ថ្នាក់ឡើយ ។ បើនៅទីនេះវិញ អ្នកបើកម៉ូតូ ប្រសិនបើបាន
    ដួលម្តង ហើយមានការប៉ះទង្គិចនៅត្រង់មួកបន្តិចបន្តួចក៍
    ដោយ ក៍គេត្រូវបោះចោល នឺងត្រូវទិញថ្មីដែរ ថ្វីត្បិតតែយើង
    មើលមិនឃើញស្នាកស្នាម តែវាមានការប្រេះស្រាំនៅខាងក្នុង ។

  9. សង្ស័យ​បន្តិច​ទៀត ខ្ញុំ​ជិះកង់​ ក៏​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ដែរ​ហើយ!

  10. មិនដឹងទេរឿងនឹង! ឃើញគេដាក់លក់ចេះតែទិញទៅ ! តែអាមួយណាថ្លៃជាងគេនឹងហើយល្អ អ្នកលក់បញ្ជើតបន្តិចថែមទៀត យកភ្លាមនឹងឯង ។

  11. ខ្ញុំ​គិត​ថា​ការ​បើកបរដោយ​សុវត្ថិភាព មិន​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​មួក​សុវត្ថិភាព​ទេ គឺ​ដោយ​សារការ​បើកបរ​គោរព​ច្បាប់​ចរាចរ ផ្លាក​សញ្ញា ភ្លើង​ស្តុប និង​ក្នុង​ល្បឿន​តាម​ការកំណត់ ។ រដ្ឋា​ភិបាល​គួរ​តែ​ធ្វើយ៉ាង​ណា​ឲ្យ​ប្រជាជន​ខ្មែរ​យល់​ដឹង​ពីច្បាប់​ចរាចរ ជាជាង​គ្រាន់​តែ​ពាក់​មួក​សុវត្ថិភាព ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: