មហាក្សត្រ​ចេញ​រាជ​ក្រឹត្យ​ប្ដូរ​ឈ្មោះ​ក្រុង

ក្នុង​សន្និសីទ​កាសែត​មួយ​ផ្សព្វផ្សាយ​ពី​ប្រតិទិន​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា ក្រុង​ខេត្ត​ស្រុក​ខណ្ឌ​កាល​ពី​ថ្ងៃ​ទី​២៦ ធ្នូ​លោក​អ៊ឹម សួស្តី​ ប្រធាន​គណៈកម្មាធិការ​ជាតិ រៀប​ចំការ​បោះឆ្នោត(គ.ជ.ប)បាន​ឱ្យ​ដឹង​ថា​នៅ​ពេល​ថ្មីៗ​នេះ​ព្រះមហាក្សត្រ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី​បាន​ចេញ​រាជ​ក្រឹត្យ​កែសម្រួល​ខេត្ត​ចំនួន​៣​ដែល​ពី​មុន​ជា​ក្រុង​គឺ​ក្រុង​ព្រះសីហនុ​ក្រុងកែប និង​ក្រុង​ប៉ៃលិន​ត្រូវ​ប្តូរ​មក​ជា​ខេត្ត​វិញ​គឺ​ខេត្ត​ព្រះ​សីហនុ​ខេត្ត​កែប និង​ខេត្ត​ប៉ៃលិន។ជា​មួយ​គ្នា​នោះ​នឹង​មាន​ការ​កែសម្រួល​ខេត្ត​មួយ​ចំនួន​គឺ​បាត់ដំបង និង​ពោធិ៍សាត់​ផង​ដែរ​ហើយ​អនុក្រឹត្យ​ស្តី​ពី​ការ​កែសម្រួល​ក្រុង​ស្រុក​ខណ្ឌ
នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ អ្នក​អាច​មើល​រូប

23 ចំលើយ

  1. តាមតែនឹកឃើញ​ហ្មង!
    តែមិនអីទេ ម្យ៉ាង​ដែរ ហៅ​ក្រុង​ៗ ច្រើន​ពេក​ក៏​សុំា​ណាស់​ដែរ! ហៅ​ខេត្ត​ចឹង​ទៅ​!

  2. ពួក​គេ​ផ្ដល់​តម្លៃ​ដល់​ចៅហ្វាយ​ខេត្ត ព្រោះ​ថា​ក្រុង​តូច​ជាង​ខេត្ត ឬ​ខេត្ត​ធំ​ជាង​ក្រុង។

  3. ខ្ញុំអត់យល់សោះម៉េចក៏គេចង់ប្តូចឹង? ក្រុងប៉ៃលិន បើប្តូទៅជា ខេត្ត ប៉ៃលិន ប្រហែលជាមិនអីទេ ប៉ុន្តែ ក្រុងព្រះសីហនុ ប្រសិនបើប្តូទៅជាខេត្ត ព្រះសីហនុ មែន នោះស្តា់ប់ទៅដូចជាមិនសូវពិរោះសោះ មិនមែនពិរោះទេ តែ ដូចយ៉ាងម៉េចមិនដឹងទេ៕ ព្រោះធ្លាប់តែហៅ ថាក្រុងព្រះសីហនុ ពេញៗ មាត់, ដល់ពេលប្តូចឹងទៅ ដូចជាពិបាកហៅណាស់។

  4. គិតធ្វើយ៉ាងណាឲ្យប្រទេសជាតិមានការរីកចំរើន ?​ណែនាំប្រជាជន
    ឲ្យចេះរកវិធីសាស្ត្រដើម្បីរៀនរស់​ ! ដាំដុះរបៀបណា ? ធ្វើយ៉ាងម៉េច
    ឲ្យដីមានជីជាតិ ? ។ល។ និង។ល។ មិននាំគ្នាគិតសោះ ! រវល់ខ្វល់ខ្វាយតែរឿងកែប្រែឈ្នោះ ក្រុង ខេត្ត ឥតប្រយោជន៍
    ទៅវិញ ម្យ៉ាងដែរ ប្រហែលអប្សុកអត់អ្វីធ្វើទេដឹង ?!

  5. អុញ​ទីណា ទើប​មក​ពី​ណា​ដែរ ហ៊ាន​ស្ដី​ឲ្យ​អ៊ំ​ៗ របស់​ខ្ញុំ​អញ្ចឹង ។ ប្រយ័ត្ន​ពួក​គាត់​ខឹង រឿង​មិន​ចំណេញ​ដល់​​ពួក​គាត់ ​គាត់​មិន​ធ្វើ​ទេ ។ មាន​ដឹង​បាន​តំណែង​ចៅហ្វាយ​ខេត្ត​​បី​តំណែង​ទៀត​ហើយ បើ​គិត​តាម​ក្បួន​ពុក​រលួយ បាន​លុយ​ប៉ុន្មាន​ក្នុង​មួយ​តំណែង។

  6. ឈោ្មះប៉ៃលិនបើជាក្រុងពរពេញដោយអត្តន័យណាស់សំរាប់ខែ្មរ។វាប្រៀបដូចជាអាណាចក្រមួយដ័ឡេកព្រោះមាន​វប្បធម៍ដោយខ្លួនផ្ទាល់ដូចជាជនជាតិកូឡាជាដើម។ដល់​កែ​អញ្ជឹងទៅដូចមិនសូវសម។អត់សុខកែលេង។ទុក​អត្តន៧យដើមអោយកូនចៅវិញល្អជាង។

  7. ខ្ញុំ​ក៏​គិត​ដូច​អ្នក​ដែរ តែ​ឲ្យ​ធ្វើ​ដូចម្ដេច​ទៅ​បើ​គេ​ដូរ​បាត់​ហើយ​ហ្នឹង!!

  8. Sambath ! ខ្ញុំរវល់ណាស់ក្នុង ប៉ុន្មានថ្ងៃមុន ! ពេលនេះទំនេរ
    ទើបដើរលេងបន្តិច ក៍បានជួបប្រទះទីនេះតែម្តង ! មិនបានស្តីឲ្យ
    អុំៗ ទេ គេថា “ពញ្ញាក់អារម្មណ៍អុំៗ” ណា លោក Sambath !
    ជូនពរឆ្នាំថ្មី( ឆ្នាំសកល )ឲ្យ អ្នក បានសេចក្តីសុខ​រៀងរហូតទៅ ។៚

  9. អរគុណ ទីណា
    ជូន​ពរឆ្នាំ​ថ្មី ឆ្មាំ​សកល ចូរ​សិរី​សួ​ស្ដី កើតមាន​​ដល់ ទីណា (កុលាប​ខ្ញុំ) និង​មាន​សេចក្ដី​សុខ​គ្រប់​យ៉ាង ។
    បើ​និយាយ​ពី​បញ្ញាក់​អារម្មណ៍​ខ្ញុំ​ថា​សិង​រាល់​ថ្ងៃ  តែ​គ្មាន​អ្នក​ស្ដាប់​សោះ

  10. មិនដឹងគិតថាមេចទេ ធ្វើតាមនឹកឃើញទៅនឹងអះ!

  11. លោកតបបានលឿនមែនហ្ន !!! ខ្ញុំបានដាក់រូបថតហើយ
    មានបានឃើញនៅ ? សូមហៅខ្ញុំត្រឹមឈ្មោះបានទេ?
    មិនចាំបាច់បន្ថែម”ខ្ញុំ”នាំពិបាកសរសេរបន្ថែមណាលោក!

  12. ដូរបាត់ហើយ​លឿនអីកលឿនណាស់តែអញ្ចឹង​ដល់កសាង​ប្រទេសដូច​បិតកាវ។

  13. តើក្រុងថ្មីទាំងនោះ ជារបស់គណបក្ស ឬ ជារបស់រដ្ឋ បានជាយកយីហោ ស្រីលើកជើង និង ៧ មករា មកភ្ជាប់?
    វាជាការបង្កើតក្រុងថ្មី សំរាប់បុណ្យខួប ៥៥ ឆ្នាំ (១៩៥៣-២០០៨) ដែលប្រទេសខ្មែរបានឯករាជ្យ ឬ បុណ្យខួប ៣០​ឆ្នាំ (មករា​ ១៩៧៩-មករា​​២០០៩)​ រំលឹកថ្ងៃ ៧ មករា ១៩៧៩ ដែលកូនខ្មែរ ចេញពីរបបកុំមុយនិស្តផ្តាច់ការប៉ុល ពត (កូនខ្មែរ ស្លាប់ប្រមាណ ១,៧ លាននាក់) ដើម្បីចូលទៅបន្ត រស់វេទនាបំផុតគ្មានសេរីភាព ក្នុងរបបកុំមុយនិស្តផ្តាច់ការ យួនត្រួតត្រា (កូនខ្មែរ ស្លាប់ប្រមាណ ៨០០​០០០ នាក់)។ កូនខ្មែរ បានស្គាល់សេរីភាពខ្លះ បន្ទាប់ពី ការបោះឆ្នោតលើកដំបូង រើសតំណាងរាស្រ្តខ្មែរ ថ្ងៃ ២៣-២៨ ឧសភា ១៩៩៣ ក្រោមចំណាត់ចែង របស់អង្គការអ៊ុនតាក់ (តំណាង អង្គការសហប្រជាជាតិ) ប៉ុន្តែបច្ចុប្បន្ន កូនខ្មែរមិនទាន់មានសិទ្ធិសេរីភាពពេញលេញទេ ព្រោះប្រទេស កំពុងបានត្រូវដឹកនាំ តាមបែបកុំមុយនិស្ត ដោយពួកអតីតខ្មែរ ក្រហម តាមយួន (ក្នុងនោះមានហ៊ុន សែន, ជា ស៊ីម, ហេង សំរិន,…) ថ្វីបើសំបកក្រៅប្រទេសខ្មែរ ប្រកាន់លទ្ធិប្រជាធិបតេយ្យ ក៏ដោយ។
    ការយក របស់របររដ្ឋ របស់កូនខ្មែរ ដាក់ជារបស់សញ្ញាគណបក្សស្រីលើកជើង ត្រឹមត្រូវ ដែរ
    ឬ ?

  14. ត្រឹមត្រូវណាស់ ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃដែលកូនខ្មែរ ត្រូវតែចេញពី របបកុំមុយនិស្តផ្តាច់ការមួយ (ប៉ុល ពត) ដើម្បីចូលទៅរបបកុំមុយនិស្តផ្តាច់ការ​​ (យួនត្រួតត្រា) មួយទៀត។

  15. ប្រហែល​ជា​ដោយ​សារ​កំណើន​ប្រជាជន។ ស្ដាប់​ដំបូង​វា​ប្លែក​ត្រចៀក​មែន​នឹង​ឯង។ យូរ​ៗ​ប្រហែល​ជា​អស់​អី​ហើយ!

  16. បើ​ដោយ​កំណើន​ប្រជាជន​មែន កួរ​តែ​ផ្លាស់​ប្ដូរ​ម្ដង​មួយៗ មិន​មែន​ប្ដូរ​ម្ដង​ទាំងអស់​បែប​នេះ​ទេ!

  17. អ្នកខ្លាំងពូកកែអឺយមានឃើញមែល ម ល ឬអត់ ???
    ចំជាលោកគ្រូមែនហ្ន៎ ! គឺលោកគ្រូទាយ ឬ លោកគ្រូ
    សួត្រ??? ពូកែសង្កេតមែន ! អស្ចារ្យណាស់ !!!!

  18. ទើប​តែ​បាន​មើល​អំបាញ់​ម៉ិញ​ហ្នឹងឯង ។ អ្នក​មាន​សម្រស់ស្អាត​គ្រាន់​បើ​ គឺ​ស្អាត​ជាង​គេ​ក្នុង​រូប​ថត​នោះ ។ ទ្រាំ​មិន​សរសើ​មិន​បាន​ទេ? ពេល​ណា​បាន​ព្រម​ទំលាយ​អាថ៍​កំបាំង​ឲ្យ​គេ​ដឹង​ទៅ​ហ្នឹង ។

  19. អរគុណបានសរសើ តែជាមនុស្សអភព្វ័វិញទេ !
    លាក់ទុកឲ្យយូរសិន ! ជឿហើយឬនៅថាខ្ញុំមិនកុហសពីឈ្មោះទេណា !
    កុំភ្លេចបណ្តាំខ្ញុំណា !

  20. ខ្ញុំ​មិន​យល់​ថា​អ្នក​ជា​មនុស្ស​អភ័ព្វ​នោះ​ទេ បែ​ជា​គិត​ថា​អ្នក​ជាមនុស្ស​មាន​សំណាង​ជាង​ខ្ញុំ​ទៅ​វិញ ព្រោះ​អ្នក​កើត​មក​មាន​សម្រស់ស្រស់​​ស្អាត​ជាង​មនុស្ស​មួយ​ចំនួន ក្នុង​នោះ​ក៏មាន​រូប​ខ្ញុំ​ផង​ដែរ ។
    រឿង​កុហក់ ឈ្មោះ​នោះ​និយាយ​លេង​ទេ​កុំ​យក​ចិត្ត​ទៅចាប់​អារម្មណ៍​ធ្វើ​អ្វី! នាំតែ​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត ។

  21. និយាយចឹង ថ្ងៃណាទើមគេចាប់ផ្តើមកែប្រែ ឈ្មោះក្រុង ទាំង​នោះទៅ? កែ មែនក៏អី?
    ខ្ញុំមានស្រុកកំនើតនៅ ក្រុងកំពង់សោម ចឹងទៅថ្ងៃក្រោយ ខ្ញុំលែងមានឈ្មោះជាអ្នកក្រុង និង គេហើយមើលទៅ?

  22. សង្ស័យ​អត់ការ​ងារ​ធ្វើ​មែន​ហើយ!

  23. ភាព- អីចឹងតើបានថ្ងៃមុន និយាយជាមួយពួកម៉ាកថា ក្រុងកែប គេថា ខេត្តកែប ប្រកែកគ្នាចង់បែកពពុះមាត់។ ការពិត​ មកពីគេដូរឈ្មោះតើ។ ចាញ់គេបាត់ហើយ។

ទំលាក់ មួយចំលើយតប ទៅ សុភ័ក្ត្រ បោះ​បង់​ការ​ឆ្លើយ​តប