នាយប៉ុស្តិ៍​ជា​អ្នកបង្ក្រាប​គ្រឿងញៀណ

ដក​ស្រង់​ពី​ការស្សែត​កោះសន្តិភាព​ទាំង​ស្រុង

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញមានសកម្មភាពចោរឆក់ ប្លន់ និងលួចកើតឡើងផ្ទួនៗគ្នានៅកណ្តាលក្រុងភ្នំពេញ ។ អំពើទាំងនេះមានការចោទប្រកាន់ថា បានផ្តើមចេញ ពីការប្រើប្រាស់ថ្នាំញៀន ល្បែងស៊ីសង វីដេអូអាសអាភាសជាដើម។ ផ្តើមចេញពីបញ្ហាទាំងនេះអាជ្ញាធរក្រុង ភ្នំពេញបានកោះប្រជុំបន្ទាន់មួយនាព្រឹក ថ្ងៃទី៨ ធ្នូ ២០០៨ នៅសាលាក្រុងដើម្បីដាក់ផែនការរឹតបន្តឹង សកម្មភាពចែកចាយ ប្រើប្រាស់ថ្នាំញៀន នៅតាមរង្គសាល សណ្ឋាគារ ក្លឹបកំសាន្ត ហាងខារ៉ាអូខេ បន ល្បែងស៊ីសង និងការបញ្ចាំងវីដេអូអាសអាភាស ។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាពលោកកែប ជុតិមា ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួម ពីតំណាងនគរបាលកងរាជអាវុធហត្ថ អាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ក្រុងយ៉ាងច្រើនកុះករ ។

កិច្ចប្រជុំនេះធ្វើឡើង ជាពិសេសបន្ទាប់ពីមានចំណាររបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ មីនា ២០០៨ ពាក់ព័ន្ធទៅនឹងវិធានការបង្ក្រាប និងទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែល ការងារនេះបានប្រគល់ឱ្យអាជ្ញាធរក្រុងភ្នំពេញជាអ្នកអនុវត្ត ។

ក្នុងកិច្ចប្រជុំដាក់វិធានការទប់ស្កាត់គ្រឿងញៀននេះ បានផ្តោតសំខាន់ទៅលើខណ្ឌចំនួនពីរ គឺខណ្ឌដូនពេញ និងខណ្ឌចំការមន ដែលត្រូវធ្វើជាគំរូមុនគេ ព្រោះមានការចោទប្រកាន់ថា មានការប្រើប្រាស់ និងចែក ចាយគ្រឿងញៀនច្រើនជាងគេ ។ ផែនការនេះអាជ្ញាធរសន្យានឹងធ្វើឱ្យមានប្រសិទ្ធភាពបំផុត ទោះជា គេដឹងថា ជាផែនការវែងឆ្ងាយ និងស៊ីជំរៅដែលមិនអាចទប់ស្កាត់បានភ្លាមៗក្តី ប៉ុន្តែការព្យាយាមនៅតែ ធ្វើជាប្រចាំ។

លោកទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងថា តំបន់ចែកចាយ និងប្រើប្រាស់គ្រឿង ញៀន គឺកំលាំងនគរបាល និងអាជ្ញាធរមូលដ្ឋានដឹងយ៉ាងច្បាស់លាស់ណាស់ តែការអនុវត្តត្រូវទាមទារ ឱ្យមានទឹកចិត្តចង់ធ្វើ និងមានកិច្ចសហប្រតិបត្តិការ។ ចាប់ពីពេលនេះតទៅស្នងការនគរបាលរាជធានីភ្នំពេញ នឹងធ្វើកិច្ចសន្យាដាក់លក្ខខណ្ឌឱ្យច្បាស់លាស់ ដល់តំណាងនគរបាលតាមប៉ុស្តិ៍នីមួយៗឱ្យទទួលខុសត្រូវ ក្នុង វិធានការបោសសំអាតសកម្មភាពការចែកចាយប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង និងវីដេអូអាស អាភាស។ ផ្ទុយទៅវិញ បើប៉ុស្តិ៍នោះបោសសំអាតមិនបាននៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងត្រូវធ្វើការដាក់ពិន័យ ហើយបើមានកើតឡើង ពិន័យពីរឬបីលើក នាយនគរបាលប៉ុស្តិ៍នោះប្រឈមមុខនឹងការដកតំណែង ។

លោកទូច ណារ៉ុថ បានរំលឹកថា នៅក្នុងកិច្ចប្រជុំនៅអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតផ្តល់កំលាំងនគរបាលបន្ថែម មួយខណ្ឌ៥០នាក់ ដើម្បីបន្ថែមកំលាំងរក្សាការពារសន្តិសុខ ព្រោះកន្លងមកកំលាំងមួយផ្នែកត្រូវបានដកឱ្យ នៅតាមដងផ្លូវសំរាប់ការពារប្រតិភូ ។

នៅក្នុងកិច្ចប្រជុំនោះលោកកែប ជុតិមា បានបង្ហាញឈ្មោះទីតាំងក្លឹបកំសាន្តរង្គសាល ខារ៉ាអូខេ ផ្ទះសំណាក់ និងកន្លែងបញ្ចាំងវីដេអូអាសអាភាសនៅតាមសង្កាត់ ខណ្ឌនានាក្នុងក្រុងភ្នំពេញជូនដល់កំលាំងអាជ្ញាធរខណ្ឌ នគរបាលកងរាជអាវុធហត្ថ និងសមត្ថកិច្ចគ្រប់ប្រភេទឱ្យបានដឹង ព្រោះខ្លាចមូលដ្ឋានទាំងនោះមិនដឹង ជា ពិសេសនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងចំការមន។ នៅខណ្ឌដូនពេញមានក្លឹបកំសាន្តច្រើនជាងគេរហូត ដល់២២កន្លែងដែលពាក់ព័ន្ធនឹងការប្រើប្រាស់ការជួញដូរ និងចែកចាយគ្រឿងញៀន មានទាំងខ្មែរ និងបរទេស ពេស្យាចារ និងល្បែងស៊ីសង ហើយកន្លែងខ្លះមានរហូតដល់រាំស្រាតថែមទៀត ដែលជះឥទ្ធិពលអាក្រក់ យ៉ាងខ្លាំងដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ។

លោកបានបន្ថែមទៀតថា អាជ្ញាធរមូលដ្ឋានពិតជាដឹងច្បាស់ជាងគេពីទីតាំងទាំងនោះ ប៉ុន្តែគ្រាន់តែមានទឹក ចិត្តចង់ធ្វើ ឬមិនធ្វើប៉ុណ្ណោះ ។ គ្មានអ្វីដែលធ្វើមិនកើតទេ ហើយការងារនេះក៏មិនលំបាកដែរ គ្រាន់តែត្រូវ ប្រើរយៈពេលមួយ និងមានការចូលរួមសហការគ្នា។ លោកអភិបាលក្រុងបានដាក់បញ្ចូលគណៈបញ្ជាការ ឯកភាពខណ្ឌ ជាពិសេសកំលាំងនគរបាលប៉ុស្តិ៍ត្រូវធ្វើរដ្ឋបាល ចុះត្រួតពិនិត្យក្នុងមូលដ្ឋានឱ្យបានមួយសប្តាហ៍បី ដងជាប្រចាំ ជាពិសេសនៅតំបន់ដែលស្មុគស្មាញដូចជាបឹងកក់ ប្លុកប៊ុលឌិញ ស្រះចក វត្តភ្នំ បឹងត្របែក ព្រមទាំងធ្វើសកម្មភាពត្រួតពិនិត្យនៅតាមដងផ្លូវ តាមក្លឹបកំសាន្ត ផ្ទះសំណាក់ ឬសណ្ឋាគារជាដើម ហើយ គណៈបញ្ជាការដឹកនាំនីមួយៗត្រូវទទួលខុសត្រូវ ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: