ព័ត៌មាន​មិន​គួរ​ជឿ

ដើម្បី​សុខភាព​មនុស្ស​មួយ​ចំនួន​ធំ​បាន​ភ្ញាក់​ពី​ដំណេក​នៅ​ម៉ោង ៣:៣០ និង ៤:00 ទៀប​ភ្លឺ​ដើម្បី​ហាត់​ប្រាណ​តាម​ដង​មហាវិថី ឬ​ទី​កន្លែង​សាធារណៈ។ អ្វី​ដែល​ខ្ញុំ​សឹង​តែ​មិន​ជឿ​នោះ មាន​បុរស​មួយ​ចំនួន​ធ្វើ​អំពើ​មិន​គួរ​គប្បី​ដែល​សង្គម​ស្អប់​ខ្ពើម សកម្មភាព​ដែល​ពួក​គេ​ធ្វើ​នោះពេល​ឃើញ​ស្រី​ៗ​ក្មេងៗ​រត់​ហាត់​ប្រាណ បី ឬ​បួន​នាក់ ពួក​បុរស​មួយ​ចំនួន​នោះ​បាន​ស្រាត​ខោ ត្របាស់​ឲ្យ​ខឹង និង​ប្រលូច​ចុះ​ឡើង ដេញ​សំដៅ​ក្មេង​ៗ​ស្រីៗ ដែល​កំពុង​តែ​ហាត់​ប្រាណឥឡូវ​ក្មេង​ៗ ស្រី​ៗ​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​ការ​ហាត់​ប្រាណ​របស់​ខ្លួន។ សកម្មភាព​ទាំងអស់​នេះ​គេ​សង្កេត​ឃើញ​នៅ​ទីតាំង​មួយ​ចំនួន​ដូច​ជា ៖ សួន​ច្បា​តោ​ពីរ ម្ដុំ​ផ្សា​ហេងលី មុខ​ភោជនីយដ្ឋាន​ឈូក​លាប និង​ផ្លូវ​ចូល​វត្ត​វង្កុដបូរី​ជិត​ផ្សា​ទឹក​ថ្លា(បញ្ជាក់ ៖ នៅ​ត្រង់​នេះ​មិន​ថា​ពេល​ជិត​ភ្លឺ​ទេ សូម្បី​ពេល​ម៉ោង ៤ ឬ ៥ ល្ងាច​ក៏​មាន​ធ្វើ​សកម្មភាព​បែប​នេះ​ដែរ)។ សួ​ស្ដី​ប្រិយ​មិត្ត សកម្មភាព​របស់​បុរស​មួយ​ក្ដាប់​តូច​នោះ​ដូច​ជា​សត្វ​តិរច្ឆាន​គ្មាន​សតិសម្បជញ្ញៈ បែប​នេះ​ក៏​ចេះ​តែ​មាន​ជា​រឿយៗ មិន​ថា​កន្លែង​ខ្ញុំ​ដែល​បាន​​ដឹង​នោះ​ទេ កន្លែង​ផ្សេងៗ ក៏​មាន​សកម្មភាព​បែប​នេះ​ដែរ។ អ្វី​ដែល​ខ្ញុំ​បារម្ភ​នោះ​គឺ​សង្គម​យុវជន​ធ្លាក់​ចុះ​ដល់​ចំណុច​សូន្យ។ សង្គម​មួយ​វា​អា​រីក​ចម្រើន​ទៅ​បាន​វា​អាស្រ័យ​ទៅ​លើ​យុវជន​ ដូច​គេ​ប្រ​ដូច​យុវជន​ទៅ និង​ទំពាំង និង​មាន​ពាក្យ​ស្លោក​មួយ​ឃ្លា​បាន​ពោល​ថាទំពាំង​ស្នង​ឫស្សី”។ យុវជន​ក្នុង​ស្រុក​យើង​ឥឡូវ​​កំពុង​តែ​ធ្លាក់​ចុះ​ក្នុង​អំពើ​ឧបាយ​មុខ លេង​ល្បែង​ស៊ីសង ចាក់​បាល់ លេង​បៀ​អាប៉ោង បង្ហោះ​ម៉ូតូ សែប​គ្រឿង​ញាណ មិន​រក​ការងារ​ធ្វើ មិន​ខិតខំ​រៀន​សូត្រ។

សូម​បញ្ជាក់​ថា មាន​បុរស​មួយ​ចំនួន​ជា​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ពេល​យប់​ និង​ទៀប​ភ្លឺ បាន​ចូល​រួម​ធ្វើ​សកម្មភាព​បាន​រៀបរាប់​ខាង​លើ​ផង​ដែរ។

មុន​នឹង​បញ្ចប់​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​ក្រសួង​មាន​សមត្ថកិច្ច និង​ក្រសួង​ពាក់​ពាន់​ចាត់​វិធានការណ៍​យ៉ាងណា​បំបាត់​សកម្មភាព​ខាង​លើ។ ព្រោះ​ថា​ការ​ហាត់​ប្រាណ​គឺ​ជា​សកម្ម​ភាព​ដែល​ចូល​រួម​អភិវឌ្ឍ​ធនធាន​មនុស្ស កាត់​បន្ថយ​ជំងឺ​ឈឺ​ស្កាត់ និង​កាត់​បន្ថយ​អ្នក​សែប​គ្រឿងញៀន។ ចំណុច​មួយ​ទៀត​បើ​សកម្មភាព​បែប​នេះ​វា​កើត​ឡើង​ចំពោះ​ជនជាតិ​បរទេស​ តើ​ពួក​គេ​គិត​យ៉ាងណា​ចំពោះ​សុវត្ថិភាព​ក្នុង​ស្រុក​​យើង​វា​ជា​បញ្ហា​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​គ្មាន​ភាព​កក់​ក្ដៅ។

Advertisements

15 ចំលើយ

  1. ពួក​នេះ​សង្ស័យ​ថា​ស្រវឹង​ថ្នាំ​ញៀនហើយ បើមិន​អីចឹង​ទេ​ក៏​ឆ្កួត​ដែរ! ចាប់​ដាក់​គុក​ ហើយ​ដំពង​ ឲ្យរាង​ចាល​ម្តង!

  2. ខ្ញុំ​គិត​​ដូច​ប្អូន​ដែរ។ តែ​អ្នក​ណា​ជា​អ្នក​ចាប់​ទៅហ្ន៎ បើ​ពេល​ដែល​ពួក​គេ​ប្រព្រឹត្ត ប៉ូលីស​ដេក​មិន​ទាន់​ងើប​ផងហ្នឹង។

  3. hah ចាប់ដំ​ពង ម្យ៉ាង​ដែរ!! មិន​អញ្ចឹង​ទេ ចាប់​ចាក់​ថ្នាំ​អោយ​ស្វិត​ចោល​បណ្តោយ​ទៅ​!

  4. គ្មាន​អី ក្រៅ​ពី​ពួក​ ដែល​ញៀន​ថ្នាំ​ញៀន ហើយ​គ្មាន​ការ​អប់​រំ​ទេ ដែល​ធ្វើ​អំពើ​ដូច្នេះ​!

  5. ដូច​នេះ​ រដ្ឋាភិបាល​ ត្រូវ​ចាត់​វិធាន​ការ លុប​បំបាត់​តណ្ហា​របស់​ពួក​នេះ​ជា​បន្ទាន់! តើ​បង​ប្អូន​មាន​គំនិត​យ៉ាងណា​ដែរ​ចំពោះ​ចំនុច​នេះ?

  6. អូ៎! ប្លក់បង​មាន​ព្រិលដែរ​តើ!

  7. ស្រុក​ខ្មែរ​ឥឡូវ​ត្រជាក់​ខ្លាំង​ពេក បាន​ជា​មាន​ព្រិល​ធ្លាក់។

    កុំ​ភ្លេច​រដ្ឋាភិបាល​គាត់​រវល់​ណាស់ គ្មាន​ពេល​មក​មើល​សកម្មភាព​បែប​នេះ​ទេ ព្រោះ​កំពុង​ត្រៀម​មនុស្ស​ទៅ​ផាក​មួក​សុវត្ថភាព វា​បាន​លុយ​ច្រើន​ជាង។ ហាសហា!!

  8. អូរបើនៅទីនេះ គុកធ្ងន់ណាស់ មិនបាច់ដល់ថ្នាក់នឹងទេ គ្រាន់តែ ស៊ីញូដាក់ស្រីមិនស្រួល នឹង ប៉ូលីសមកដល់ផ្ទះ វ៉ៃខ្មោះភ្លាម ។ ស្រី កូនក្មេង នឹង​សត្វ មានសិទ្ឋធំណាស់ ។

  9. បាន​ន័យ​ដូច​ម្ដេច ស្រី​កូន​ក្មេង​និង​សត្វ ឬ​ក្មេងស្រី​ដូច​សត្វ

  10. សត្វនឹងចង់និយាយពីសត្វចឹញ្ជឹមដូចជាឆ្កែរឆ្មាជាដើម ខ្ញុំមិនដឹងថាម៉េចទេ ឧបមាថាមានសត្វឆ្កែរ រត់ឆ្លងថ្នល់យើងត្រូវ ឈប់ឡានដើម្បីអោយលោកឆ្កែរតែហ៊ានប៉ះពាបន្តិច ចូឡពេទ្យ ហាហ រាប់ពាន់ដុល្លា។ ជាពិសេសចំពោះសត្វព្រៃ ដូចជា ចាបកំប្រុក.. តែហ៊ានចាប់ យកមកលេង រឺមែនក័ដោយ ស្រួលមិនស្រួល នឹងប៉ូលីសមកដល់ផ្ទះពីន័យហើយ៕ បើសិនមានស្គាល់អ្នកនៅ អាមេរិចភាគច្រើនពួកគាត់ដឹងពីច្បាប់ ស្រុកនេះ។

  11. មិននឹកស្មានសោះ​! ស្រុកខ្មែរយើងដល់ថ្នាក់នឹងផង !
    អំពើពាលានេះវាកើតចេញពីណាមក ?​ក៍ចំណងបាន
    លឿនម្លេះ ហ្ន ? ឬក៍ពួកគេខ្វះការអប់រំពីក្រុមគ្រួសារ
    ឪពុកម្តាយ​។ គួឲ្យស្តាយមនុស្សដែលបានជាកើត
    មកហើយ​ ហេតុអ្វីមិនគិតខំប្រព្រឹត្តខ្លួនឲ្យបានប្រសើ
    ជាងសត្វតិរិច្ឆាន ។

  12. ខ្ញុំ​សង្ស័យ​មាន​គ្រឿង​ញៀន​ពាសពេញ​ទាំង​ស្រុក​ខ្មែរ​យើង និង​អ្នក​ដែល​ខ្វះ​ការ​អប់រំ​ច្រើន​ពេក។ ឥឡូវ​មិន​ថា​ក្មេង​ប្រុស​ឬ​ក្មេង​ស្រី​ទេ​ដូច​ជា​មិន​សូវ​គិត​ដល់​ពី​រឿង​ខ្មាស​អៀន កិត្តិយស និង​វប្បធម៌​ដ៏​ផូរផង់​របស់​ជាតិ​ខ្មែរ​ទាល់​តែ​សោះ។

  13. ចុះពពួករដ្ឋសភាដែរជាតំណាងរាស្ត្រទាំងនោះគេធ្វើការបំរើជាតិ
    ឬអត់ ?! ​ពួកគេបានប្រាក់បៀវត្សរ៍យ៉ាងច្រើនសន្ធឹកសន្ធាប់គួតែ
    បំពេញតួនាទីរៀបចំឲ្យមានសណ្តាប់ធ្នាប់ក្នុងប្រទេស សមនឹងការ
    ថ្នូរនៃប្រាក់បៀវត្សរ៍នោះ​!!! ​

  14. ប្រហែល​ជា​គាត់ ងងឹត​ភ្នែក​ទេ​ដឹង បាន​ជា​មើល​មិន​ឃើញ ​បើ​មិន​ងងឹត​ទេ​មក​ពី​គាត់​រវស់ ចេញ​ច្បាប់​ណា​ដែល​រក​លុយ​បាន​ ដូច​ជា​ផាក​ កញ្ចក់ និង​មួក​សុវត្ថិភាំព ។

  15. ស្ួស្តី! រឿងបែបនេះវាគួរឲ្យអាម៉ាសណាស់ ក្នុងនាមប្រ
    ទេសយើងមានវប្បធម៌និងសីលធម៌ល្អផូរផង់ ដែលជាកេរ្តិ៍
    តំណែលរបស់បុព្វបុរសខំរក្សាទុកមកយ៉ាងលំបាកលំបិន
    តែត្រឡប់ជាមករលត់រលាយក្នុងយុគសម័យពួកយើងទៅ
    វិញ។

    រឿងអសីលធម៌បែបនេះមូលហេតុមកពីខ្វះការសិក្សា រឺបើ
    មិនដូច្នោះទេ មកពីប្រព័ន្ឋការសិក្សាគ្មានគុណភាពពោល
    គឺការបង្ហាត់បង្រៀនរឿងចរិយានិងសីលធម៌មិនគ្រប់គ្រាន់។
    ពិតមែនតែយើងត្រូវការចំណេះដឹងសម័យថ្មីយ៉ាងចាំបាច់
    ដើម្បីអភិវឌ្ឍន៍ប្រទេសយើងឲ្យឈានទៅទាន់ពិភពលោក
    ដោយត្រូវនាំយកមនោគមន៍បរទេសចូលមកបង្ហាត់បង្រៀន​តែគួរដឹងថាចំណេះដឹងត្រូវគូជាមួយគុណធម៌​បើមាន
    ចំណេះតែខ្វះគុណធម៌​ចំណេះដឹងនឹងផ្តល់លទ្ឋផលអា
    ក្រក់ដែលយើងស្មានមិនដល់។

    ការចាប់ពួកប្រព្រឹត្តអសីលធម៌បែបនេះដាក់ទោសតែម្យ៉ាង
    មិនមែនជាការកែបញ្ហាត្រង់ចំនុចទេ គឺផ្អាកបានមួយរយះ
    ប៉ុណ្ណោះលុះដោះលែងមកវិញអាចឃោឃៅលើសដើម
    ព្រោះក្តៅក្រហាយគុំគួន។

    ដូច្នេះរដ្ឋាភិបាលគួរតែឲ្យតម្លៃទៅលើប្រព័ន្ឋការសិក្សាឲ្យ
    ខ្លាំង​ជម្រុញឲ្យមានការអប់រំសីលធម៌ចរិយាធម៌​និងព្យា
    យាមលប់បំបាត់អំពើអបាយមុខទាំងពួងដូចជា​ល្បែងស៊ី
    សងបៀអាប៉ោង​ជាពិសេសបំផុត​ត្រូវរឹតបន្តឹងនឹងយក
    ចិត្តទុកដាក់ឲ្យខ្លាំងចំពោះការបង្រ្កាបគ្រឿងញាណ​មិនមែនបណ្តោយឲ្យលក់សេរីតាមចិញ្ចើមថ្នល់នោះទេ។

    ដូចយើងជ្រាបស្រាប់​យុវជនជាអនាគតសសរទ្រូងជាតិ
    បើសសរទាំងនេះកំពុងពុកផុយបាក់បែកអស់ទៅហើយ
    តើបានអ្វីមកទល់ទ្រលើកស្ទួយជាតិយើងឲ្យរុងរឿងស្មើ
    មុខគេបានទៀតទៅ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: