តំណ​អក្ខរក្រម​ខ្មែរ

ឋ​ឋានៈ​ល្អ

ឋ​ឋាន​ស្មោះ​សរ

ឋាន​សួគ៌​ទេព្ដា
ឋានៈ​ខ្ពស់​ទាប

គឺ​ឋាន​មនុស្សា

ឋាន​កើត​ទុក្ខា

នរក​អវិចី ។

ឌមជន​ថោក​ទាប

ក៏​អាច​ប្រែ​ភាព

ទៅ​រក​ជោគ​ជ័យ
ដោយ​សារ​សេព​គប់

មិត្ត​ល្អ​ប្រ​ពៃ

ឲ្យ​រួច​ផុត​ពី

ឌមជន​ឫស្សា ។

ឍ​ឍា​ល្អ​ឯក

ឍ​ល្អ​ចម្លែក

គឺ​ឍាមរា
រូប​រាង​ល្អ​ស្រេច

ជា​ស្ដេច​បក្សា

រូប​ស្រស់​សង្ហា

ពិត​ជា​ហង្ស​សត្វ ។

ណ​ជា​ព្យញ្ជនៈ

ណ​ចែក​វណ្ណៈ

មន្ត្រី​រាស្ត្រ​ក្សត្រ
ណ​ហាន​ណែនាំ

វណ្ណ​ឲ្យ​បាត់

ទាសៈ​ឲ្យ​ខ្ចាត់

ម្នឹស​រស់​ស្មើ​ភាព ។

ត​ជា​តំណ

ត​តាំង​ត​តប

តែ​ដោយ​សុភាព
ត​តួ​ត​ទល់

ត​យុទ្ធ​រៀង​រាប

រស់​នៅ​ប្រែ​ភាព

មាន​ស្រី​សួស្ដី ។

ត​ពូជ​ត​ពង្ស

តំណ​ជា​វង្ស

កូន​ចៅ​ប្រុស​ស្រី
ត​តាំង​កម្លាំង

ត​ទល់​សម្ដី

ត​យុទ្ធ​យក​ជ័យ

ត​កេរ​ដូន​តា ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: