Windows មាន​អាជ្ញាប័ណ្ណហើយ

សួស្ដី​ប្រិយមិត្ត​ដែល​ប្រើ Windows គ្មាន​អាជ្ញាប័ណ្ណ ទាំង​ឡាយ​អើយ ដល់​ពេល​អ្នក​បង់​អាជ្ញាប័ណ្ណ​ហើយ អ្នក​អាច​ចូល​ទៅ​ទី​នេះ ដើម្បី​មើល​ព័ត៌មាន​បន្ថែម ។
បើ​មាន​ព្រឹត្តិការណ៍​បែប​នេះ​មែន​នោះ ខ្ញុំ​សូម​ផ្ដល់​យោបល់​មួយ​អ្នក​ទាំង​អស់​គ្នាបែរ​មក​ប្រើ​ប្រព័ន្ធ​ប្រតិការណ៍ Open SUSE វិញ ។ ព្រោះ​ថា​ openSUSE មាន​ចំណុច​ប្រទាក់​អ្នក​ប្រើ​ជា​អក្សរ​ខ្មែរ និង​គ្មាន​អាជ្ញាប័ណ្ណ​ទេ ព្រម​ទាំង​មាន​ក្រហ្វិក​មិន​ចាញ់ Windows XP ឬ Vistar នោះទេ។ហើយ​មិន​តែប៉ុណ្ណោះ​បាន​ដាក់​បញ្ចូល​កម្មវិធី​ជា​ច្រើន​ដែល​ជា​តម្រូវ​ការណ៍​ការងារ​ចាំបាច់​របស់​លោក​អ្នក​ទៀតផង និង​កម្មវិធី​ទាំង​អស់​នោះ​ក៏​មាន​ចំណុចប្រទាក់​អ្នក​ប្រើ​ជាអក្សរ​ខ្មែរ​ដែរ។

ចុះ​ទៅ​យក​​នៅ​ទីណា?

កុំ​ព្រួយ​សូម​ធ្វើ​ការទំនាក់ទំនង​មកអង្គការ​វិទ្យាស្ថាន​បើកទូលាយ ឬ​ក្រុម​ខ្មែរអូអេស (KhmerOS) តាមរយៈ​អាសយដ្ឋាន #១៩ ផ្លូវ ៣៧៤ ទល់​មុខ​សាលា​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី ១ ឬ​រក​ទិញ​បាន​នៅ​កន្លែង​លក់​ស៊ីឌី​កម្មវិធី​នៅ​ក្រុង​ភ្នំពេញ ឬ លេខទូរសព្ទ​ការិយាល័យ 023​ 222 819 និង​អ៊ីមែល support@khmeros.info

ឬ​លេខ​របស់​ខ្ញុំ ០១៧ ៥៦៩ ០៦៩

សូម​អរគុណ

Advertisements

14 ចំលើយ

  1. where can i buy WIndow XP Lincense ?

  2. ដើម្បីដោះស្រាយ/ការពារ បញ្ហាកើតឡើងខាងលើ លើវិនដោស្ស អ្នកត្រូវតែ ៖
    – Start → Settings → Control Panel → ចុចលើរូបតំណាង System

    * ក្នុងរូបតំណាង system អ្នកត្រូវតែ ចូលទៅផ្ទាំង (Tab) ៖
    – Remote ៖ ចុចដកខ្វែង ត្រង់ Allow Remote Assistance Allocation
    – Automatic Updates ៖ ចុចជ្រើសយក Turn Off Automatic Updates
    – Advanced ៖ ចុច Settings ក្នុងផ្ទាំង performance → ចុចជ្រើសយក adjust for Best performance → Apply → OK

    *ក្នុងរូបតំណាង Windows Firewall ៖ ចុចជ្រើសយក On

    ចំណាំ ៖ បន្ទាប់ពីតំលើងរួចរាល់ វិនដោស្ស ត្រូវតែអនុវត្តភ្លាម វិធីខាងលើ។

  3. អូ​វា​ជា​រឿង​មួយ​ប្រ​ពៃ​ណាស់​ដែល​មាន​ដំណោះ​ស្រាយ​បែប​នេះ។ បើ​អាច​ការពារ​ពី ក្រុម​ហ៊ុន​ Microsoft បាន​មែន​គួ​តែ​ដាក់​ផ្សព្វផ្សាយ​ជា​សាធារណៈ​​បានទេ!
    តែ​តាម​មើល​ទៅ​ខ្លាច​តែ​បាន​មួយ​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ​ ព្រោះ​ម៉ាស៊ីន​កុំព្យូទ័រ​ភាគ​ច្រើន​ត្រូវ​បាន​ភ្ជាប់​ជា​មួយ​បណ្ដាញ​អ៊ីន​ធឺណិត ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ត្រួត​ពិនិត្យ​របស់​ក្រុមហ៊ុន Microsoft។

  4. If that is truth, Linux will be the best choice then. Oooh, by the way, how is OpenSuse? Is it user-friendly such as application installation?

  5. ចំពោះ openSUSE11.0 ឥឡូវ​វា​ស្រួល​ប្រើ និង​ងាយ​ក្នុង​ការ​ដំឡើង​ជាង​មុន​បន្តិច។ បើ​ចង់​បាន​ព័ត៌មាន​ច្បាស់​ទាក់ទង​ទៅ​ក្រុម​ខ្មែរ​អូអេស តាម​រយៈ 023 222 819

  6. ខ្ញុំគិតថា ធ្វើដូច ដើមត្នោត មួយ​ ប្រាប់​គឺប្រហែលជាមាន​ប្រសិទ្ធ​ភាព​។

  7. តែខ្ញុំសូមសំណូមពរដល់​បងប្អូនខ្មែរទាំងអស់​គួរតែងាកមកប្រើ​ និងគាំទ្រ​អ្វីដែលជារបស់​ខ្មែរ​ វិញល្អជាង​​ ។​ បើយើងមិនធ្លាប់​ប្រើ​ប្រាកដជាគិតថាវាពិបាក តែបើ​ប្រើយូរទៅ វាគង់​តែសាំដូចតែ គ្នា​ទេ ។​

  8. ​ជា​គំនិតដ៏មហា​សែន​ត្រឹម​ត្រូវ​ណាស់ វា​កួរ​តែ​បែប​នេះ​យូ​មក​ហើយ។

  9. Rath: You can buy Windows License at PTC, Anana, Pacific, PSC…..

    Windows XP Pro =~ 120$ .
    Windows Vita Ultimate ~ 199$

  10. វាជាការលំបាក សំរាប់អ្នកប្រើប្រាស់ នៅក្នុងប្រទេស កម្ពុជាយើង។ តែមិនជាអ្វីទេ បន្តិច គ្រប់ក្រុមហ៊ុន លក់កុំព្យូទ័រ នៅស្រុកខ្មែរ ជាអ្នកទិញ cooperate license មុនគេ វាអាចធូរថ្លៃសំរាប់ប្រជាពលរដ្ឋ។

  11. រឿង​ធូ​ថ្លៃ ក៏​ប៉ុន្តែ​នៅ​តែ​ចំណាយ ចំពោះ​ជីវភាព​ប្រជាជន​ខ្មែរ ឥឡូវ​មិន​អាច​ប្រើ Windows មាន​អាជ្ញាប័ណ្ណ​បាន​ទេ។ ដូច​ជានិស្សិត អ្នក​ស្រាវជ្រាវ សាលារៀន វិទ្យាល័យ ​មហាវិទ្យាល័យ ក្រុមហ៊ុន​តូច​មួយ​ចំនួនធំ។ តែ​បើ​ងាក​មក​ប្រើ OpenSUSE វិញ​មាន​ទាំង​អក្សរ​ខ្មែរស្រាប់ និង​មិន​គិត​ពីអាជ្ញាប័ណ្ណទៀត​ នោះ​វាមិនប្រសើ​ទេអី!!

  12. សុំទោស…..តើមានភាពខុសគ្នាយ៉ាងម៉េចខ្លះរវៀង OpenSuse និង Windows?
    ខ្ញុំអត់ដែលស្គាល់ opensuse សោះ។

  13. ចង់ចែកវីធី Setup Windows ចេញពី Flash តែមិនដឹង សរសេរត្រង់ណា ខ្ញុំមិនចេះលេង wordpress
    ដូចនេះបើមិត្តណាចង់ដឹងសូមចូលទៅកាន់

    http://www.morokat.com/bord/index.php

    នឹងបានឃើញវិធី

    សូមអរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: