មាន​ការ​គាំ​ទ្រ​ពី​សំណាក់​ព្រះសង្ឃ

នៅ​ខេត្ត​ស្វាយរៀង​មាន​ព្រះសង្ឃ​ជា​ច្រើន​មិន​ដឹង​ជា​មាន​រៀប​ចំ​ពិធី​អ្វី​មួយ​ពេល​ខ្ញុំ​ដើរ​កាត់​មាន​មនុស្ស​ម្នា​ជា​ច្រើន មាន​ក្មេង ចាស់ ប្រុស​ស្រី និង​ព្រះសង្ឃ​ជា​ច្រើន​រៀប​ក្បួន​ដង្ហែ ដែល​ក្បួន​នេះ​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ១៩ ខែ ឧសភា ឆ្នាំ ២០០៨ ដែល​ជា​ថ្ងៃ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​បង្រៀន​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​នៅ​គរុកោសល្យ​ខេត្ត​ស្វាយរៀង

ការ​បង្រៀន​មាន​ការ​លំបាក​បន្តិចបន្តួច​ដោយ​មាន​សិក្ខាកាម​មួយ​ចំនួន​គាត់​មិន​ដែល​បាន​ប្រើ​និង​សិក្សា​កុំព្យូទ័រ​ទាល់​តែ​សោះ ។ ចំពោះ​លោក​គ្រូ​ដែល​នៅ​ទី​​នោះ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ជួយ​ក្រុម​ខ្ញុំ​បាន​បង្រៀន​ចប់​សព្វ​គ្រប់​ក្នុង​គម្រោង​ដែល​បាន​ព្រាង​ទុក ។ នៅ​ខេត្ត​នេះ​ពិបាក​ក្នុង​ការ​រក​បាយ​ហូប​ណាស់ មាន​តែ​ហាង​បី​បួន​ធំ ៗ ដែល​មាន​តម្លៃ​ខ្ពស់​បន្តិច​ហើយ ។ នៅ​ពេល​យប់​ដូច​ជា​ស្ងាត់​បន្តិច​ហើយ​ គ្រាន់​តែ​ម៉ោង ៦ និង ៣០ នាទី​រក​តែ​ម៉ូតូ​ឌុប​ជិះ​គ្មាន អូយ​ដូច​ជា​កម្សត់​បន្តិច​ហើយ ធ្វើ​ឲ្យ​ខ្ញុំ

Advertisements

មួយចំលើយ

  1. ខ្ញុំសូមជ៓រាបសួលោកពូ………….ពីចម្ងាយខ្ញុ៓រីករាយណាស់ដោយបានឃើញលោកពូបង្កើតកម្មវិធីយូនីកូដ(Khmer Unicode)នេះឡើង ខ្ញុ៓យល់ឃើញថាកម្មវិធីយូនីកូដមួយនេះពិតជាងាយស្រួលជាងកម្មវិធីពីមុនៗខ្លាំងណាស់ ។បុន្តែក៏មានកន្លែងខ្លះៗវាក៏មានបញ្ហាផងដែរដូចជា
    ០១. ខ្ញុំសួរថាហេតុអ្វីបានជាកម្មវិធីខ្មែរយូនីកូដនេះមិន សរសេរអក្សរកាត់
    អង់គ្លេសឈ្មោះប្រទេសខ្លួនឯងដូចជា(English =>EN) ,(Thai=>TH) ,(China=>CH)ចំណែកភាសាខ្មែរយូនីកូដយើងវិញហេតុ អ្វីបានជាមិនសរសេរពាក្យថា (
    Cambodia =>CA ឬ Khmer =>KH )បែរទៅជាសរសេរពាក្យថា(Catalan =>CA)ដែលវាពុំមែនជាឈ្មោះរបស់ប្រទេសខ្លួនឯងទៅវិញ។ តើលោកពូប្តូរពាក្យនេះមិនបានឬយ៉ាងណា?
    ០២. អក្សរខ្មែរយូនីកូដហេតុអ្វីបានជាមិនធ្វើឲ្យធំច្បាស់និងមានពណ៌ខ្មៅដូចជាអក្សរជាតិសាសន៏គេដ៏ទៃទៀតលើពិភពលោក ខ្ញុំឧទាហរណ៏ដូចជាអក្សរប្រទេសថៃ អក្សរប្រទេសមួយនេះគឺវាមានលក្ខណៈស្រដៀងដូចជាអក្សរខ្មែរយើងដែរ តែអក្សរគេមានស្តង់ដាជាងយើង គឺវាធំច្បាស់ហើយមានពណ៌ខ្មៅនិងទំហំសមល្មមដូចជាអក្សរអង់គ្លេសហើយកម្មវិធីផ្សេងៗក៏ស្គាល់អក្សរថៃផងដែរ ចំណែកអក្សរខ្មែរយូនីកូដកម្មវិធីខ្លះមិនស្គាល់ទេ។ (ខ្ញុំនិយាយនេះសំដៅតែសរសេរទៅលើចំណងជើងបទចម្រៀងឬបង្កើត(New Folder)និងសរសេរលើ(Folder)ផ្សេងៗទៀតតែប៉ុណ្ណោះ)។
    ០៣. ត្រង់កន្លែងសម្រាប់ចុចដកឃ្លាឬហៅថា(Space) ហេតុអ្វីចាំបាច់ចុច(Space)ហើយចុច(ALTGR) ទើបអាចដកឃ្លាអក្សរខ្មែរយូនីកូដនេះបាន ធ្វើអញ្ចិងគឺវានាំតែលំបាកហើយយឺត តែបើសិនជាលោកពូ ឆ្នៃវាចុចតែ(Space) តែមូយគត់ដូចជាអក្សរប្រទេសគេដ៏ទៃ។ ខ្ញុំយល់ថាវាពិតជាលឿនហើយស្រួលនិងមានស្តង់ដាដូចជាអក្សរអង់គ្លេសនិងថៃ ព្រមទាំងប្រទេសផ្សេងៗទៀត។
    ០៤.ហេតុអ្វីបានជាមិនកម្មវិធីយូនីកូដនេះមិនធ្វើអក្សរឲ្យមានទំហំធំច្បាស់និងមានពណ៌ខ្មៅដូចជាអក្សរអង់គ្លេសនិងថៃដែរ ព្រោថាអក្សរថៃគេក៏មានលក្ខណៈនិងស្រដៀងប្រហាក់ប្រហែលតែនិងអក្សរយើងដែរ ហេតុអ្វីបានជាគេធ្វើអក្សរឲ្យធំច្បាស់និងមានពណ៌ខ្មៅដូចជាភាសាអង់គ្លេសបាន? ចំណែកខ្មែរយូនីកូដយើងវិញមិនត្រឹមតែមិនមានពណ៌ខ្មៅទេថែមទាំងមិនសូវច្បាស់ទៀតផង ហេតុអ្វីបានជាបង្កើតអក្សរខ្មែរយូនីកូដនេះឲ្យច្បាស់មានទំហំធំនិងមានពណ៌ខ្មៅដូចជាអក្សរអង់គ្លេសនិងថៃមិនបាន?(ខ្ញុំនិយាយនេះសំដៅតែសរសេរទៅលើចំណងជើងបទចម្រៀងនិងបង្កើត(New Folder)តែប៉ុណ្ណោះ ខ្ញុំមិននិយាយរួមក្នុងការសរសេរលើ(Microsoft Office Word)នោះទេ។ ខ្ញុំសង្ឃឹមថាលោកពូពិតជាធ្វើនិងកែរសម្រួលអក្សរយូនីកូដយើងឲ្យមានស្តង់ដានិងទាន់សម័យដូចជាអក្សរជាតិសាសន៍គេដ៍ទៃទៀតលើពិភពលោកអញ្ចឹងដែរ សូមឲ្យលោកពូជួបប្រទៈតែសេចក្តីសុខនិងសុភមង្គលជារៀងរហូតទៅ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: