មហា​សង្ក្រាន

ព្រះ​ពុទ្ធ​សករាជ​ព្រះ​សាសនា​អតិ​កន្តា​ កន្លងទៅហើយបាន២៥៥១ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ ថ្ងៃ១រោច ខែពិសាខ ឆ្នាំជូត សិរីទ្ធិស័កតទៅ ចូលពុទ្ធសករាជ ២៥៥២ ។

នឹងគណនាឆ្នាំជូត ឥឡូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃអាទិត្យ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស ២០០៨ វេលាម៉ោង១៨ និង២៤នាទី ។ ពេលនោះ ព្រះអាទិត្យ ចេញពីមីនរាសីទៅស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថី គឺផ្លូវ កណ្តាលទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម ធុង្សៈទេវីជាបុត្រីទី១ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ក្រហម លំអនៅព្រះកាណ៌ដោយផ្កាទទឹមអភរណៈទ្រង់ពាក់កែវ បទុមរាគភក្សាហារ ទ្រង់សោយផ្លែ ឧទុម្ពរ ព្រះហស្តស្តាំទ្រង់ចក្រ ព្រះហស្តឆ្វេង ទ្រង់ស័ង្ខ ទ្រង់គង់ ពាក់ឆៀង បើកព្រះនេត្រលើខ្នងសត្វគ្រុឌបក្សីជាពាហនៈ ទើបនាំអស់ទេវបុត្រ ទេវធីតា ទាំងមួយសែន កោដិហោះទៅកាន់គុហាកែវ ធម្មមាលីនាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតំកល់ទុកនូវព្រះសិរសា កបិលមហាព្រហ្ម ដែលតំកល់លើពានមាសនាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរ ចំនួន៦០នាទី (២៤ម៉ោង) ទើបនាំយកទៅតំកល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំង មួយសែនកោដិចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោ ឧសភរាជទាំង៧ត្រជាក់ក្សេមក្សាន្ត ព្រះរាជហប្ញទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីលដោយ សោមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់ អពមង្គល ឱ្យជ្រះស្រឡះ ហើយចំរើននូវសិរីសួស្តី ជ័យមង្គល ជន្មាយុយឺនយូរដល់ទេវតា និងមនុស្ស សត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានធូរទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ ។
ថ្ងៃអាទិត្យ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រឹស្តសករាជ២០០៨ វេលាម៉ោង១៨ និង២៤នាទី ជាថ្ងៃចូលឆ្នាំជូតសិរឹទ្ធិស័ក ។
ថ្ងៃចន្ទ ៩កើត ខែចេត្រត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រឹស្តសករាជ ២០០៨ ជាវារៈវ័នបត។
ថ្ងៃអង្គារ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រឹស្តសករាជ២០០៨ នៅវេលាម៉ោង២២ និង ២៣នាទី៥៤វិនាទី ជាវារៈឡើងស័ក គំរប់ជាសង្ក្រាន្តបីថ្ងៃស្រេចបរិបូរណ៍ចូលជាសាកលឆ្នាំជូតសំរិទ្ធិស័ក ចុល្លសករាជ១៣៧០តទៅ ។
ក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិការគ្រឿង សក្ការបូជា អុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំលះ បង់ចិត្តអាក្រក់អន្យតិរ្ថីយជាចិត្តអប្រិយជាប់ដោយគំនុំគុំគួន ព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ ឱ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកប ដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញាធ្វើបុណ្យ សុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ចនោះ ទើបទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នក នឹងមានសិរីសួស្តីសុភមង្គល វិបុលសុខ គ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ ។
រណ្តាប់ទទួលទេវតា
រណ្តាប់ទទួលទេវតាតាមទំនៀមទំលាប់រៀងរហូតមក មានរានទទួលទេវតាមួយ សំរាប់តាំងគ្រឿងពលីការ ផ្សេងៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌.ស ហើយរៀបបាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាជ៥ ផ្កាដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ាមួយគូ ផ្លែឈើ១១មុខរៀបដាក់ជើងពានជាគូៗ ដូងឡៅមួយគូ ។ នៅក្នុងឆ្នាំថ្មីនេះគួរដាក់ផ្លែល្វា សំរាប់ទេវតាផង ។
ចំពោះបាសី៩ថ្នាក់ ៧ថ្នាក់ សំរាប់នៅព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះមកក៏ល្អ ដែរ។ ចំណែកផ្លែឈើវិញ សំរាប់ប្រជារាស្ត្រគួររៀបឱ្យបានត្រឹម៣ ឬ៥មុខជាការប្រសើរ តែបើសំបូរ បានដល់១១មុខ ក៏រឹតតែប្រសើរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: