ប្រពន្ធ​ល្អ​ច្រើន​ចាញ់​ប្ដី

ម្ដេច​ប្រពន្ធ​ល្អ​ច្រើន​ចាញ់​ប្ដី តើ​ព្រោះ​ហេតុអ្វី​សូម​នាង​គិត
ប្រពន្ធ​ប្រពៃ​មាន​គំនិត តែងតែ​គន់គិត​អ្វី​ប្រសើរ ។
មិន​ឈ្លោះ​ពេល​ប្ដី​ខឹង​ទោសៈ នៅ​មុខ​ញាតិ​ជាក់​មិន​វាយ​ស្មើ
រើស​វេលា​ល្អ​វិល​មក​ស្នើ ពិគ្រោះ​ផ្លូវ​ដើរ​ដែល​ប្រពៃ ។
រក្សា​កិត្តិយស​មេ​គ្រួសារ មិន​ប្រើ​ហិង្សា​តប​សំដី
ចាញ់​ព្រោះ​អត់​ធ្មត់​អធ្យាស្រ័យ ខុសត្រូវ​អ្វី​ៗ​ពិភាក្សា ។
រស​សម្ល​ឆ្ងាញ់​ត្បិត​ព្រោះ​គ្រឿង គ្រួសារ​រុងរឿង​ត្បិត​ភរិយា
ចេះ​គោរព​ប្ដី​ថ្នម​ចិន្ដា ថ្លៃថ្នូរ​តម្រា​ធម៌​រមណីយ ។
ចាញ់​នោះ​ដើម្បី​សេចក្ដី​សុខ គ្រួសារ​ខ្ពស់​មុខ​ពឹង​នារី
ចេះ​រើស​វេលា​តួនាទី ពិគ្រោះ​បញ្ជី​ពន្លត់​ភ្លើង​ក្នុង ។
យកចេញពី
ដែល​និពន្ធ​ដោយ អ្នក​ស្រី កែវ ច័ន្ទបូរណ៍

 

6 ចំលើយ

  1. កំណាព្យ​ល្អ​ណាស់​ហ្ន៎! ជា​កំណាព្យ​របស់​បង​មែន​ទេ?

  2. សួស្ដី បឿន កំណាព្យ​នេះ​ខ្ញុំបាន​ដក​ស្រង់​ចេញ​ពី កោះ​សន្តិភាព ។ ដោយ​សា​ពេល​ខ្លីពេក​មិន​ទាន់បាន​ដាក់​ឈ្មោះ​អ្នក​និពន្ធ ។ សូម​អរគុណ​ដែល​បាន​រំលឹក

  3. សរសេរខុសអក្ខរាវិរុទ្ធហើយលោកបង គឺ ប្រពន្ធ មិនមែន ប្រព័ន្ធ ទេ។

  4. អូ! អគុណ​ច្រើន​លោក​ប្អូន​Khmer ដែលបាន​ជួយ​កែ​សម្រួល​អក្ខរាវិរុទ្ធ

  5. បើប្តីល្អនោះវាត្រឹមត្រូវហើយ តែបើប្តីអាក្រក់វិញ ខ្ញុំថាមិនបាច់ទុកមុខអោយទេនាំតែបានចិត។

  6. It is a nice poem. If the man have a wife, so he should more understand about her heart. The more couple is respect to each other, the more you creation the happiness for the children life.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: