តំបន់​គ្មាន​អ្នក​ធំ ដាច់​ភ្លើង​ស្ទើ​រាល់​ថ្ងៃ

កាលពី ថ្ងៃ​អង្គារ៍ ទី ១៧ ប្រហែល​ជា​ម៉ោង ៦ ល្ងាច នៅ​ផ្ទះ​ម្ដុំ​ផ្លូវ​ប្រសព្វ ផ្សា​ទំនប់ ។ កំពុង​ដាំទឹក​ស្រាប់​តែ​អស់ ហ្គាស ព្រម​គ្នា​នោះ​វា​ដាច់​ភ្លើង​ទៀត ។ គ្មាន​អ្វី​ដាំបាយ​ហូប ដោយ​គ្មាន​អី​ហូប ទូរសព្ទ ហៅ ភីហ្សា មួយ​មក​ហូប​ជំនួស​បាយ​តែ​ម្ដង​ទៅ ។ បញ្ជាក់​ថា​នៅ​ភ្នំពេញ​មាន​តំបន់​ដែល​ត្រូវ​គេ​ផ្ដាច់​ភ្លើង និង​តំបន់​អ្នក​​មាន​ពេល​វេលា​ជា​មាស​ប្រាក់​​ដែល​ត្រូវ​បាន​ផ្គត់​ផ្គង់​ភ្លើង​ឲ្យ​ប្រើ​ម៉ាស៊ីន​ត្រ​ជាក់​គ្រប់​គ្រាន់ ។


Advertisements

9 ចំលើយ

  1. តំបន់ គ្មានពួកជនពុករលួយ និងពួកជន​ផ្តាច់ការ ដាច់ភ្លើងរាល់ថ្ងៃ !

  2. សង្ស័យ​តែ​គេ​គិត​ថា​រាស្រ្ត​ធម្មតា​អត់សំខាន់​ទេ ម៉ា​អត់​មាន​ម៉ាស៊ីន​ត្រជាក់​ និង​ទឹក​ផ្កាឈូក​ងូតផង​នឹង​ដាច់​ទឹក​ដាច់​ភ្លើង​ក៏​វា​មិន​ស្អី​ដែរ ព្រោះ​អី​រាស្រ្ត​ធម្មតា​ប្រើ​ទឹក​ពាង​ និង​ផ្លិត​ស្លឹក​ត្នោត​នឹងចឹង​ដាច់​ពីរ​បី​ង៉ៃ​ក៏​វា​មិន​អី​ដែរ 😀

  3. យ៉ាប់មែន​ស្រុក​យើង​ អស់​ពី​ទុក្ខ​ទៅ​ទុក្ខ​មួយ 😦

  4. បងវណ្ណារ៉ា​ចុះ​គេ​ដែល​គិតថា​សំខាន់​ពី​កាល បើ​គេ​គិត​ថា​សំខាន់​គេ​មែន​ធ្វើ​ចឹង​ទេ ។ តែ​ចំពោះ​អត្ថបទ​មួយ​នេះ​ខ្ញុំ​គិត​ថា​ម្ចាស់​ប្លក់​គេ​គ្រាន់​តែ​ចង់​អួត​ថា​គេ​បាន​ញ៉ាំ​ភីហ្សា​តែប៉ុណ្ណឹង​ទេ ។ 😀

  5. អុញ​ ឡំប៉ាតា មាន​ពេល​ទំនេ​ថ្ងៃនេះ នឹង​ខឹង​ខ្ញុំពី​ពេល​ណា​មក​ បើ​យប់​ម៉ិញ​ញ៉ាំ​កា​រ​ប្អូន កូឡា​ជា​មួយ​គ្នា​សោះ​នឹង ។ ឬ​ខឹង​ខ្ញុំ​ថត​ប្រគៀក​គ្នា​ពីរ​បី​ប៉ុស្ត ដាក់​ក្នុង​ទូ​រសព្ឌ​ទេ​ដឹង ។ អត្ថន័យ​ដែល​ខ្ញុំ​បាន​ដាក់​នោះ​មិន​មែន​ចង់​អួត​ពីការ​ហូប ភីហ្សា​នោះ​ទេ តាម​ពិត​ទៅ​ខ្ញុំ​ចង់​និយាយ​អំពី​សង្គម​បរិយាស​​វា​បណ្ដាល​ឲ្យ​មនុស្ស​ពេល​ខ្លះ​មាន​ចំណាយ​​ខ្ពស់​ទៅ​វិញ​ទេ ។ ព្រោះ​ខ្ញុំ​ធ្លាប់​បាន​សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ជួយ​សន្សំសំចៃ​រួច​ម្ដង​ហើយ ។

  6. ឥឡូវ​មិន​ថា​ផ្ទះ​ទេ​ដែល​ដាច់​ភ្លើង សូម្បី​កន្លែង​ធ្វើ​ការ​ក៏​ដាច់​ភ្លើងរាល់​ថ្ងៃ​ បើ​មិន​ដាច់​ព្រឹក គឺ​ដាច់​ល្ងាច ដែរ ។ ថ្ងៃ​នេះមាន​គម្រោង​​បង្រៀន​មនុស្ស​ដែល​មក​​ពី បណ្ដា​ក្រសួង​មួយ​ចំនួន បាន​​បង្រៀន​តែ​បន្តិច​ដាច់​ភ្លើង​ ដេញ​ក្រុម​គាត់​ទៅ​ផ្ទះ​វិញ​អស់ ។ ស្រុក​ខ្មែរ​អនាគត​មិន​ដឹង​ជា​ទៅ​ជាយ៉ាង​ណាទេ ។ សូមកុំ​ភ្លេច​ថា​អង្ករ មួយបេ ទំងន់​ ៥០ គីឡូក្រាម មាន​តម្លៃ ២០០.០០០ រៀល​ហើយ ។ វា​ស្រប​នឹង​ប្រជាជន​លក់​ស្រែ​យក​លុយ​ទិញ​ មាស ម៉ូតូ​ ឡាន និង​លេង​ល្បែង​អស់​ហើយ ។

  7. លោកពូ​ខ្ញុំ​គិត​ថា​លោក​ពូ​គិត​ច្រើន​ពេក​ហើយ ។ ខ្ញុំ​គ្រាន់​តែ​ចង់​លេង​សើច​ជាមួយ​មិន​បាន​ទេ​ហ្អី សរសេរ​នៅ​ប្លក់​នេះ​មិន​អស់​ចិត្ត​តាម​ទៅ​រក​រឿង​ដល់​ប្លក់​ទៀត​ អស្ចារ្យ​ហើយ ។

  8. អូយ ឡំប៉ាតា លេង​សើច​ដូច​គ្នាទេ កុំខឹង​​អី ចាប់​ចាប ។

  9. យ៉ូ…យ៉ូ…សួស្តីតាំងអស់គ្នាពី ទីក្រុងតូក្យូ, ប៉ាទេស ចាប៉ុន…ខ្ញុំម៉ោដល់ហើយតាំងពីព្រឹកម៉ិញម៉ោង ៨ព្រឹក។

    ដូចរ៉ាមា និយាយមែនហ្នឹងថាអួតភីហ្សា អួតទៅ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: