ជួយ​គិត​អំពី​ស្រុក​ខ្មែរ

ដុល្លា​ស្គម ឥវ៉ាន់​ឡើង​ថ្លៃ ។ ប្រជា​ពលរដ្ឋ​ក្នុង​ក្រុង​ភាគ​ច្រើន​មាន​ប្រាក់​ខែ​ជា ដុល្លា​បណ្ដាល​ឲ្យ​មាន​ការ​ចំណាយ​មាន​ការ​ខ្វះ​ខាត​ជា​ខ្លាំង ។ ទន្ទឹម​និង​មាន​បញ្ហា​បែប​នេះ​អ្នក​ទាំង​អស់​គ្នា​គួតែ​អ្នក​ចេះ​សន្សំ​សំចៃ ក្នុង​ការ​ប្រើ​ប្រាស់ ដូច​ជា ៖ ប្រេង សាំង ទឹក ភ្លើង នឹង​អ្វី​ផ្សេងៗ​ទៀត​ជា​ច្រើន​ដែល​អ្នក​បាន​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ នឹង​ជា​អចិន្ត្រៃ ។


លោក​អ្នក​ដឹង​ទេ​សូម្បី​តែ​អ្នក​លក់​ឥវ៉ាន់​ក៏​គ្មាន​អ្វី​លក់​ដែរ ដោយ​ឃ្លាំង​ស្តុក​មួយ​ចំនួន​មិន​ហាន​លក់​ចេញ​ព្រោះ​តែ​ឥវ៉ាន់​ឡើង​ថ្លៃ​ហួស​កំរិត​ដែល​អ្នក​រក​ស៊ី​លក់​ដូ​ស្មាន​មិន​ត្រូវ ។ ជួនកាល​លក់ ១០ $ ពេល​ទិញ​ចូល​វិញ ១១ $ ឫ​ទិញ ១៥ $ ពេល​ទិញ​ចូល​វិញ ១៧ $

ចុះ​អ្នក​មាន​គិត​ទេ​កម្មការនី​ធ្វើការ​រោងចក្រ​មាន​ប្រាក់​ខែ​តែ​៤៥ ទៅ ៦០ $ ដូច្នេះ​អ្នក​ទាំង​នោះ​មាន​ការ​ចំណាយ​ខ្វះ​ខាត​ខ្លាំង​ណាស់​ហេតុ​អ្វី​បាន​ជា​រដ្ឋា​ភិបាល​មិន​គិត​បែប​នេះ​សោះ ។ សូម​ជួយ ស្រុក​ខ្មែរ​ផង ‌‌‌!!!

6 ចំលើយ

  1. គិត​​ពី​រឿង​នឹង​ម្តងៗ ពេល​ខ្លះ​អាណិត​ ពេល​ខ្លះ​ខឹង។ អាណិត​គឺ​អាណិត​អ្នក​ក្រី​ក្ររ​ មន្រ្តី​រាជការ​តូចតាច ខឹង​គឺ​ខឹង​នឹង​មន្រ្តី អ្នក​មាន​អំណាច​ដែល​មិន​ខ្វាយ​ខ្វល់​ពីទុក្ខ​ដ៏​ទៃ បឺត​ជញ្ជក់​តាម​តែ​ចិត្ត​ចង់😦
    មិន​ដឹង​ពេល​ខ្ញុំ​ត្រលប់​ទៅវិញ​អាច​រក​លុយ​ចិញ្ចឹម​ខ្លួន​ឯង​រួច​បាន​ឬអត់​ទេ??😦

  2. សង្ឃឹមថាថ្ងៃនោះនឹងមកដល់

  3. ថ្ងៃនោះហ្នឹងមកដល់ហ្នឹងថ្ងៃអីទៅ បង KB?? បើជាថ្ងៃពួកយើងត្រូវ​ចេតរ៉ូយទាំងអស់គ្នាទើបត្រូវ

  4. សួស្ដី អ្នក​ទាំង​អស់​គ្នា​យើង​មិន​គួ ដាំចេក​ទេ ត្រូវ​នាំគ្នា​រក​វិធី​ដោះ​ស្រាយ។ ដូច​ជា​នាំ​គ្នា​សន្សំសំចៃ ក្នុង​ការ​ ប្រើប្រាស់ ចំណាយ ដើម្បី​ឲ្យហៀរ​ទៅ​ដល់​អ្នក​ដែល​មាន​ ចំណូល​ទាបជាង​យើង​រស់​បាន​ផង។ សូម​កំគិត​ដល់​ពួក​ជញ្ជួក​ឈាម​អ្នក​ទន់​ខ្យោយ​ជាង​ខ្លួននោះ​ធ្វីអ្វី

  5. មិន​មែន​ត្រឹម​តែ​គិត​នុះ​ទេ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ចូលរួម​ធ្វើ​អ្វី​មួយ​ (អ្វី​ក៏​ដោយ​ដែល​យើង​គិត​ថា​អាច​ជួយដល់​ជាតិ​យើង) ផង​ដែរ​ទើប​អាច​ដោះ​ស្រាយ​បញ្ហា​បាន។ កាល​​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ពេល​នៅ​ជួយ​ដឹក​អង្ករ​អោយ​ម្តាយ​ខ្ញុំ​អង្ករ​ម៉ា​បាវ (នាង​មិញ) តំលៃ​ប្រ​ហែល​ជា ១០ ដុល្លារ​ជាង​តិច​ អាឡូវ​លឺ​ម្តាយ​ខ្ញុំ​ថា​ឡើង​ដល់​​ ២០ ដុល្លារ​ជាង​ហើយ។ បើ​នៅ​តែ​ចឹង​ទៀត​នោះ​រាស្រ្ត​ច្បាស់​ជា​រក​លុយ​ទិញ​អង្ករ​​ហូប​លែង​បាន​ហើយ។

  6. ត្រឹម​ត្រូវ ជំហាន​បន្ទាប់​គឺ​នាំ​គ្នា​ធ្វើ​អ្វី​​ដើម្បី​ខ្មែរ​ទាំង​អស់​គ្នា ។ សូម​ធ្វើ​អ្វី​ក៏ដោយ​ឲ្យ​តែ​ជួយ​ជាតិ ជួយ​ដល់​ប្រទេស​យើង ។ ចូរចាំថា​មាន​តែ​ខ្មែរ​ទេដែល​ជួយ​ខ្មែរបាន !!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: