ក្រសួង​អប់រំ​ប្រកាស​ឲ្យ​​ចាប់​ផ្ដើម​បង្រៀន​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ

នៅ​ ថ្ងៃ​ទី ២២​ ខែ មករា ឆ្នាំ ២០០៨ ឯក​ឧត្ដម អ៊ឹម សិទ្ធី ដែល​ជា​​រដ្ឋលេខាធិការ​​នៃ​ក្រសួង​អប់​រំ បាន​ប្រកាស​ឲ្យ​ចាប់​ផ្ដើម​រៀន និង​បង្រៀន​​កម្មវិធី​កុំព្យូ​ទ័រ​ភាសារខ្មែរ ទូ​ទាំង​ប្រទេស ។
ព្រោះ​ថា​គម្រោង​របស់​កម្មវិធី​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ខិតខំ​ស្រាវជ្រាវ​​បាន​ពីរ​ចំណុច​ដែល​សំខាន់ មួយ​កម្មវិធី​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ និង​​មួយ​ទៀត​កុំព្យូទ័រ​ក្រោម​តុ​​ដែល​មាន​តម្លៃ​ទាប​​ មាន​កំរិត​ខ្ពស់​ និង​ស៊ី​ភ្លើង​តិច ។ វា​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​ស្រុក​ខ្មែរ​យើង​បច្ចុប្បន្ន​ ដែល​តាម​ជន​បទ​មាន​ការ​កង្វះ​ខាត​អគ្គីសនី ។
រូបភាព​នេះ​ជា​ឧបករណ៍​ទប់​ភ្លើង
ពេល​ចុង​ក្រោយ​អញ្ជើញ​ភ្ញៀវ​កិតិយស​ចូល​ទស្សនា​បន្ទប់​ពិសោធន៍ដែល​បាន​​រៀបចំ​កុំ​ព្យូទ័រ​ដែល​មាន​តម្លៃ​ទាប​​សាក​ល្បង​នោះ ព្រម​ទាំង​មាន​ចំណី​អាហារ​បរបូ ។
ពេល​ហូប​មិន​អស់​មាន​អ្នក​ខ្លះ​វេច​យក​មក​ញ៉ាំ​នៅ​កន្លែង​ធ្វើ​ការ​ទៀត​ផង​ មាន​រូប​ជា​សាក្សី​ជាក់​ស្ដែង ។
បញ្ជាក់​ ៖ ការ ខិត​ខំ​របស់​ក្រុម​ខ្មែរ អូអេស បាន​ទទួល​ដ៏​ជា​ទី​ពេញ​ចិត្ត​បែប​នេះ​ឯង !!
Advertisements

15 ចំលើយ

  1. សូមសរសើរ​ស្នាដៃរបស់ក្រុម khmerOS , Sambat and Seth វែង​ ដែលបាន​ខិតខំអស់ពីសមត្ថភាពក្នុងការយកចេកដែលនៅសល់យកមកន្លែងធ្វើការ ។ សូមអរគុណ​!

  2. ខុស​ហើយ​ខ្ញុំ​អ្នក​ត្រួត​ពិនិត្យ​ឃើញ​ទេតើ Seth ទេ​ដែល​ជា​អ្នក​​យក​ចេក ។

  3. ពិត​ជា​ល្អ​ណាស់។ សង្ឃឹម​ថា​កម្មវិធី​នេះ​អាច​ដំណើរការ​ទៅ​ដោយ​មិន​មាន​ឧបសគ្គ​។

  4. ខ្ញុំថា ពុម្ពឃីបតគួរតែបង្កើតជាស្តង់ដារ៍មួយ មិនអាចបណ្តោយអោយនរណាចង់បង្កើតបានតាមចិត្តនោះទេ ព្រោះប្រទេសណាគេក៏មានស្តង់ដារ៍មួយដែរ បើសិនជាមានច្រើនពេក អ្នកដែលយកបញ្ចូលឡប់អាចម៍ខ្សៀអស់ហើយ ។ កម្មវិធីនេះ ក នៅឯណេះ កម្មវិធីនៅ ក នៅឯណោះ មិនដឹងថាយ៉ាងម៉េច ។

  5. អញ្ចឹងហើយលោក ចាំដល់ណាទៀត

  6. ជួយ​អប​អរ​ផង​ដែរ​កម្មវិធី​នេះ​បាន​ទទួល​ការ​គាំទ្រ​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់​រំ។ ជា​មួយ​ពី​ណា​មិន​ដឹង​ទេ តែ​ជា​មួយ​ឯកឧត្តម អ៊ឹម​ សិទ្ធី​តែ​ថា​ធ្វើ​គឺ​ធ្វើ​ហើយ និយាយ​ចឹង​មិន​មែន​អួត​គាត់​អី​ទេ តែ​ធ្លាប់​ទៅ​ធ្វើការ​នៅ​ក្រសួង​អប់រំ​បាន​ ២​ ឆ្នាំ​ដែរ​ឃើញ​ថា​គាត់​គឺចឹង 😀

  7. មិនល្អទេ Khmersport ចំពោះ​ពាក្យថា​ស្ដង់ដា​នោះគឺ​វា​ស្ដង់​ដា​ប្រាកដ​សម្រាប់​តារាង​យូនីកូដ​ខ្មែរមែន នៅ​ក្នុង​ទំព័រ​បណ្ដាញ Unicode.org ប៉ុន្ដែ​អី​ដែល​គេ​អាច​ធ្វើ​បាន​នោះ​គឺ​ក្ដា​ចុច​ ទោះ​បី​​ជា​គេ​ចង់​រចនាបទ្ម​យ៉ាង​ណា​ក៏​ត្រូវ​ដាក់​តួ​អក្សរ​ ឬ​លេខ​អោយ​ត្រូវ​នឹង​តារាង​នោះ​ដែរ។ ឧទាហរណ៏៖ អក្សរ​ “ក” មាន​លេខ​កូដ​ ១៧៨០ នៅ​ក្នុង​តារាង​ អ្នក​ផ្សេង​យក​មក​រចនាបទ្ម​ក្ដា​ចុច​ថ្មី ក៏​ត្រូវ​គោរព​តាម​តារាង​នេះ​ទាំង​អស់​គ្នា​ដែរ៕ នេះ​ដែល​បញ្ជាក់​ថា​ស្ដង់​ដា​យូនីកូដ​នោះ…:-)

  8. លោក rathaseth ខ្ញុំមិនយល់អី្វដែលលោកនិយាយទេ . អី្វដែលខ្ញុំសំដៅយកគឺចង់ថា បើសិនជា អក្សរ ក នៅត្រង់ណា ក្រុមហ៊ុនផ្េសងធ្វើថ្មីទៀត គួរតែអោយវានៅត្រង់ហ្នឹងទៅ ឧបមាថា ក នៅត្រង់ អក្សរ k បើអ្នកផ្សេងទៀតធ្វើក្បាច់ថ្មី ក៏គួរតែអោយវានៅត្រង់ហ្នឹងដដែលទៅ មិនមែន ABC នៅផេ្សង Limon នៅផ្សឹង ទេ ព្រោះវាដល់ពេលមានស្តង់ដារតែមួយហើយ ដូចជា Unicode ធ្វើនេះ ខ្ញុំយល់ថា ដើរមកត្រូវផ្លូវហើយ។

  9. ហាហា ខ្ញុំ​យល់​ចិត្ដ​លោក khmersport ហើយ​ប៉ុន្ដែ​ខ្ញុំ​មិន​អាច​ទប់​ស្កាត់​ទៅ​នឹង​ចំនង់​ចំណូល​ចិត្ដ​របស់​អ្នក​បង្កើត​បាន​ទេ! ឧទា. ក្រុម​ខ្មែរ​អូអែស រចនា​ក្ដា​ចុច​អក្សរ​ ក នៅ​ត្រង់​គ្រាប់​ចុច​ K នៃ​ក្ដា​ចុច ប៉ុន្ដែ​ក្រុម​​ប៉ាន់ឡូកាឡាយ វិញ គាត់​រចនាបទ្ម​ប្លង់​ក្ដា​ចុច​ផ្សេង​ពី​ក្រុម​ខ្មែរ​អូអែស។ ចំពោះ​អ្នក​ប្រើ​វិញ​កុំ​គិត ឬ​ក៏​ឈឺ​ក្បាល់​អី​អាច​ប្រើ​មួយ​ណា​ក៏​បាន អោយ​តែ​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​វា​បាន​ហើយ! តែ​បើ​ចង់​អោយ​ស្រុក​ខ្មែរ​យើង​ជ្រើស​ប្រើ​ក្ដា​ចុច​ដូច​គ្នា​ទាំង​អស់​នោះ ទាល់​តែ​រាជរដ្ឋាភិបាល ប្រកាស់​ជា​ផ្លូវ​ការ ហើយ​ក្ដី​សង្ឃឹម​របស់​លោក khmersport ដែល​ចង់​បាន​នោះ ឥឡូវ​ថ្មីៗ​ក្រុម​ខ្មែរ​អូអែស បាន​ទាក់​ទង់​ កិច្ច​សហការ​រវាង​ក្រសួង​អប់​រំ​យុវជន​ និង​កីឡា ហើយ​​។ ថ្ងៃ​ខាង​មុខ​យើង​ប្រាកដ​ជា​មាន​អីៗ​តែ​មួយ ហើយ​ដូចៗ​គ្នាទៀត៕ អរគុណ!

  10. ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ទទួល​យក​ក្ដារចុច​ស្ដង់ដារ​ពីរ​នៅ​ស្រុក​ខ្មែរ ? ខ្ញុំ​ឃើញ​មាន​របស់​ប៉ាន​មួយ ដែល​ខុស​ពី​ខ្មែរ​អូអេស? ប៉ាន​ថា​របស់​គេ​ស្ដង់ដារ​ទទួល​ស្គាល់​ពី​រដ្ឋាភិបាល? ខ្មែរ​អូអេស​ថា​របស់​គេ​ស្ដង់ដារ​ក៏​ទទួល​ស្គាល់​ពី​រដ្ឋាភិបាល​ដែរ? ស្ដាប់​ទៅ​គួរ​ឲ្យ​ឈឺ​ក្បាល​ណាស់​ជំលោះ​នៅ​ស្រុក​ខ្មែរ។ :-((

  11. សួ​ស្ដី​លោក Virakhmer សូម​កុំ​មាន​បញ្ហា​រឿង​ប្លង់​ក្ដា​រចុច​នោះ​ធ្វើ​អ្វី ចូរ​​លោក​គិត​ថា​ តើ​អ្នក​ប្រើ​គេ​ចូល​ចិត្ត​ប្រើ​ប្លង់​ក្ដារ​ចុច​ណា​ច្រើន​ជាង​គេ​វិញ ។ មួយ​ទៀត​តើ​ក្រុម​មួយ​ណា​ដែល​មាន​សកម្មភាព​​ដែល​ធ្វើ​ឲ្យ​លោក​ស្គាល់​ច្រើន​ជាងគេ តាម​គំនិត​របស់​ខ្ញុំ​វា​គ្រាន់​តែ​ជា​ប្លង់​ក្ដារ​ចុច​តែ​ប៉ុណ្ណោះ គ្មាន​អ្វី​សំខាន់​ទេ ទោះ​ជា​អ្នក​ណា​ក៏​អាច​ធ្វើ​បាន​ដែរ​ឲ្យ​តែ​ចេះ​ពី​របៀប​ធ្វើ ។ តែ​អ្វី​ដែល​ប្លង់​ក្ដារ​ចុច​របស់​ខ្មែរ​អូអេស​មិន​មែន​ចេះ​តែ​គិត​ឃើញ​ធ្វើ​ទៅ​នោះ​ទេ​គឺ​មាន​គោល​ការ​ច្បាស់​លាស់​ណាស់ គឺ​គោរព​ទៅ​តាម​ការ​យក​ឯកសារ​មួយ​មាន​ច្រើន​ទំព័រ យក​មក​រាប់​ព្យញ្ជនៈ ​ឬ​ស្រះ​ហើយ​ដំ​រៀប​ទៅ​តាម​តួរ​អក្សរ​ណា​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ ដាក់​ចំ​ចង្អុល​ដៃ និង​ដេញ​ជា​លំដាប់​តរៀង​មក​កូន​ដៃ ។ មិន​តែ​ប៉ុណ្ណោះ​មាន​ការ​ចូល​រួម​សហការ​ជាមួយ អាជ្ញាធរ​ជាតិ NiDA ​យល់​ព្រម​ទាំង​ស្រុង​ទៀត​ផង ។
    សូម​ថ្លែង​អំណរ​គុណ​ដល់​ Virakhmer ដ៏​ជ្រាល​ជ្រៅ​ដែល​បាន​ចូល​មើល​ក្នុង​បណ្ដាញ​របស់​ខ្ញុំ ។

  12. ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយរដ្ឋាភិបាលយើងនឹងធ្វើអោយមានស្តង់ដារតែមួយ។ ប៉ុន្តែ ខ្ញុំថា ម៉េចបាន ពុម្ពអក្សរយើងវាយ ក្នុង​internet explorer មិនបាន ប្រើបានតែជាមួយ Firefox

  13. តាម​ខ្ញុំ​ដឹង​ក្នុង​ Internet explorer ​អា​ច​វាយ​នឹង​ប្រើ​ពុម្ព​អក្សរ​យូនី​កូដ​បាន​ទេ​តើ គឺ​ចាប់​តាំង​​កំណែរ 6.0 មក​ម្ល៉េះ​ បើ​កំណែរ 7.0 វិញ​រឹត​តែ​ដំណើរ​ការ​ល្អ​ទៅ​ទៀត ។

  14. អូសម្បតិ្ត!​សូម​ជួយត្រេក​អរ!​ដែល​ការ​ខិតខំ​របស់​ខ្មែរអូអេស ទទួលបាន​ជោកជ័យ។​ខ្ញុំពិត​ជាមាន​ការឈឺ​ចិត្ត​ណាស់​ពេល​ដែល​ខ្ញុំ​ទៅ Internect Café ភាគច្រើន​គ្មាន ខ្មែរ យួនីកូដ។​ពេល​ដែល​ខ្ញុំ​សូរ​ម្ចាស់ហាង​រកខ្មែរ​យូនីកូដ គេថា​គ្មាន​ទេ ម្ចាស់ហាងខ្លះ ថែម​ទាំង​និយាយថា​គ្មាន់​ទេសូម​ទៅ​រក​កនែ្លង​ផ្សេង​ទៅ។ Khmersport ខ្ញុំគាំទ្រ​អោយ​មាន​ស្តងដា Keyboard ខ្មែរមួយ​តែ​ដូច​សម្បតិ្ត​និយាយ​អញ្ចឹង​វាអាស្រ័យ​ទៅ​អ្នក​រៀបចំ​បើគេ​ចង់​ដាក់​អក្សរ​ណាមួយ​កន្លែងណា​ក៏ដាក់​ទៅ​តែ​ទោះជាយ៉ាងណា​ក៏​ពូកគេ​នូវ​តែ​គោរពតាម​បទដ្ឋាន​ខ្មែរ​យួនីកូដដែរ​ហើយ​ចំពោះការអ្នក​ប្រើបា្រស់វិញ​ពួកគេចង់ប្រើ​Keyboard ណាមួយស្រេចតែពួកគេ។ Khmersport មិន​វាយ​អក្សរជា ក្នុង IE បានតែខ្ញុំសូមជំរាប Khmersport ថា​ខ្ញុំកំពុងវាយ​អក្សរ​ខ្មែរយួនីកូដ​ក្នុង IE ដើម្បី​ឆ្លើយតប​ក្នុង​កិច្ចពិភាក្សានេះ។​

  15. ហាហា.. ខ្ញុំមិននឹកស្មានថាឃើញរូបប៉ារបស់ខ្ញុំ នៅក្នុងនេះ​ដែរសោះ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: