សូម​ជូយ​ត្រេក​អរ​ផង​ចុះ

ក្រុមខ្មែរ​អូអេសទទួលរង្វាន់ Stockholm Challenge របស់ស៊ុយអែដ

នៅក្នុងពេលថ្មីៗនេះ ក្រុមការងារ​ Khmer OS ដែលជាអ្នក​រៀប​ចំ​បង្កើត​ពុម្ពអក្សរ​​យូនី​កូដ​ខ្មែរ​ខ្នាត​អន្ដរជាតិ ​ព្រម​ទាំង​​កម្មវិធី​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​ជា​ច្រើន​ទៀត​នោះ ​ត្រូវ​បាន​​គេ​ជ្រើស​តាំង​ជា​ក្រុម​ការងារ​ដែល​បាន​ធ្វើ​កិច្ចការ​យ៉ាង​ ឆ្នើម​ខាង​វិស័យ​ព័ត៌​មាន​វិទ្យា​សម្រាប់​​ទ្រទ្រង់​ និង​​ជួយ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា។​ តើ​ការ​ដែល​ KhmerOS បានទទួល​​រង្វាន់​​កិត្ដិយស​​អន្ដរជាតិ​នេះ​​មាន​ន័យ​​យ៉ាង​​ណា​​សម្រាប់​ ក្រុមគេ ​និង​ប្រទេស​កម្ពុជា​ទាំង​​មូល​នោះ? សូម​តាម​ដាន​ស្ដាប់​ដោយ​រីករាយ! 20/12/2007


កល្យាណ​មិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី។ នៅថ្ងៃនេះ​នាទីវិទ្យា​សាស្ត្រ ​និង​បច្ចេក​វិទ្យា​នៃ​វិទ្យុ​អូស្ត្រាលី​ខេមរ​ភាសា ​បាន​វិល​មក​ជួប​មិត្ដ​អ្នក​ស្ដាប់​ទាំង​អស់​ជា​ថ្មី​ម្ដង​ទៀត​​​ហើយ ​ដោយ​បាន​នាំ​មក​ជូន​ប្រធាន​បទ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ថ្មី​មួយ​ដែល​ នឹង​ជំរាប​ជូន​អំពី​ក្រុម​ការ​ងារ​ Khmer OS ដែល​​ទទួល​បាន​​រង្វាន់​ Stockholm Challenge Award ពី​ប្រទេស​​ស៊ុយ​អែដឆ្នាំ​២០០៧ ដោយ​បាន​ជាប់​ចំណាត់​​ថ្នាក់​លេខ​២ នៅ​ក្នុង​ចំណោម​​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍជា​ច្រើន​ដែល​មិន​បាន​ទទួល​ រង្វាន់​នេះ​។

នៅក្នុងពេលថ្មីៗនេះ ក្រុមការងារ​ Khmer OS ដែលជាអ្នក​រៀប​ចំ​បង្កើត​ពុម្ពអក្សរ​​យូនី​កូដ​ខ្មែរ​ខ្នាត​អន្ដរជាតិ ​ព្រម​ទាំង​​កម្មវិធី​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​ជា​ច្រើន​ទៀត​នោះ ​ត្រូវ​បាន​​គេ​ជ្រើស​តាំង​ជា​ក្រុម​ការងារ​ដែល​បាន​ធ្វើ​កិច្ចការ​យ៉ាង​ ឆ្នើម​ខាង​វិស័យ​ព័ត៌​មាន​វិទ្យា​សម្រាប់​ទ្រទ្រង់​ និង​​ជួយ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា។​ ក្រុម​ខ្មែរ​អូអេស ​គឺ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​​ក្រុម​តែ​២​ប៉ុណ្ណោះ ​ដែល​គេ​បាន​ជ្រើស​រើស​ជា​ក្រុម​មាន​គម្រោង​ការងារ​​ល្អ​បំផុត​នៅ​ក្នុង​ ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ព័ត៌មាន​វិទ្យា​ដើម្បី ​លើក​ស្ទួយ​វិស័យ​សេដ្ឋ​កិច្ច​ជាតិ។ បាទ! ​សូម​ជំរាប​ថា ​នៅ​ក្នុង​បណ្ដា​ប្រទេស​ជឿន​លឿន​ក្នុ​ងពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​នេះ ​វិស័យ​ព័ត៌មាន​វិទ្យា​បាន​ក្លាយ​ទៅ​ជា​ស្នូល​ម៉ាស៊ីន​មួយ​យ៉ាង​សំខាន់​ដែល​ មិន​អាច​អត់​បាន​សម្រាប់​ដំណើរ​ការ​រីក​ចម្រើន​ខាង​វិស័យ​សំខាន់ៗ​ផ្សេង​ទៀត ​ដូច​ជា​វិស័យ​វិទ្យា​សាស្រ្ដ​ ពាណិជ្ជកម្ម ​ធនាគារ ​និង​វិស័យ​ឯកជន​ផ្សេងៗ​ទៀត​ជា​ដើម។ ​ហើយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​ប្រទេស​កម្ពុជា​កំពុង​តែ​ដើរ​លើ​វិថី​នេះ​ឆ្ពោះ​ទៅ​រក​ការ​រីក​ចម្រើន​ខាង​ វិស័យ​ដ៏​សំខាន់​នេះ។ ​ហើយ​ការ​ដែល​ក្រុម​ខ្មែរ​អូអេស​របស់​កម្ពុជា​បាន​ទទួល​រង្វាន់​ដ៏​មាន​ កិត្ដិ​យស​ពី​ប្រទេស​ស៊ុយអែដ​នេះ ​ឆ្លុះ​បញ្ចាំង​យ៉ាង​ជាក់​ច្បាស់​អំពី​ការ​វិវឌ្ឍន៍​ជា​បណ្ដើរៗ​របស់​ កម្ពុជា។ ​បើ​តាម​ប្រសាសន៍​របស់​លោក ​បេ ​ចន្រ្ដា ​មន្រ្ដី​ពី​ក្រុម​ការ​ងារ​ខ្មែរ​អូអេស​បាន​ពន្យល់​ឲ្យ​ដឹង​អំពី​មូល​ហេតុ​ ដែល​ក្រុម​នេះ​បាន​ទទួល​រង្វាន់ Stockholm Challenge ចំណាត់​ថ្នាក់​លេខ​២៖

សម្លេង បេ ចន្ត្រា

គម្រោងការងារ ​របស់ក្រុមខ្មែរអូអេសនេះ បាន​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៤។ ​ហើយ​កិច្ច​​ផ្ដួច​ផ្ដើម​ការងារ​នេះ​ពឹង​ផ្អែក​ទៅ​លើ​គោល​ការណ៍​សាមញ្ញ​ សំខាន់ៗ​ពីរ។ ​ទី​មួយ​គឺ​កាល​ពី​ពេល​មុន​ ប្រទេស​កម្ពុជា​មិន​មាន​សកម្មភាព​អភិវឌ្ឍ​ន៍​សេដ្ឋ​កិច្ច​ដែល​ប្រើ​ប្រាស់​ បច្ចេក​វិទ្យា​ព័ត៌មាន​វិទ្យា​ឡើយ។ ​ហើយ​ចំណុច​ទី២​គឺ​ដោយ​សារ​នៅ​ប្រទេស​កម្ពុជា​ពី​មុន​នោះ មិន​​មាន​កម្ម​វិធី​កុំព្យូទ័រ​ដែល​ប្រើ​ជា​ភាសា​ខ្មែរ​ឡើយ ​ហើយ​នេះ ​ជា​កត្ដា​លំបាក​សម្រាប់​ពល​រដ្ឋខ្មែរ​ ព្រោះ​ថា ​ពួក​គេ​ចាំ​បាច់​ត្រូវ​ទៅ​រៀន​ភាសា​បរទេស​ដើម្បី​អាច​រៀន​ ឬ​ប្រើ​ប្រាស់​កុំព្យូ​ទ័​របាន​។ តែ​មក​ទល់​ពេល​នេះ​ ក្រុម​ការងារ​ខ្មែរ​អូអេស​បាន​សម្រេច​បាន​នូវ​គោល​ដៅ​របស់​ខ្លួន​គួរ​ជា​ទី​ ពេញ​ចិត្ដ។ ​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​មាន​កិច្ច​ការ​ច្រើន​សម្បើម​ទៀត​ដែល​ត្រូវ ​បំពេញ ​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ព័ត៌មាន​វិទ្យា​នៅ​កម្ពុជា​កាន់​តែ​រីក​លូត​លាស់​ ទាន់​ប្រទេស​ជិត​ខាង។ ​នៅ​ពេល​បច្ចុប្បន្ន​នេះ ​កម្ម​វិធី​កុំ​ព្យូទ័រ​​ភាសា​ខ្មែរ​ជា​ច្រើន​ មាន​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ ​ហើយ​បើ​តាម​ប្រសាសន៍​របស់​លោក​ បេ ​ចន្ត្រា ​បុគ្គលិក​ពី​ក្រុម​ខ្មែរ​អូអេស​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​អំពី​កម្ម​ វិធី​កុំព្យូទ័រ​ដែល​មាន​ជា​ភាសា​ខ្មែរ​៖

សម្លេង បេ ចន្ត្រា

តាមការសហការជាមួយនឹង ​អាជ្ញាធរជាតិ​ទទួលបន្ទុក​កិច្ច​ការ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា គម​នា​គមន៍ ព័ត៌មាន​វិទ្យា​ ក្រុម​ការ​ងារ​ខ្មែរ​អូអេស​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​វិទ្យា​ ស្ថាន​បើក​ទូលាយ​នៃ​ប្រទេស​កម្ពុជា ​នៅ​ក្នុង​អំឡុង​ឆ្នាំ ២០០៥ ​ដល់​ឆ្នាំ​២០០៦ ​បាន​ធ្វើ​យុទ្ធ​នា​ការ​ហ្វឹក​ហ្វឺន​ដល់​មន្ត្រី​​ជា​ច្រើន​ពាន់​នាក់​ពី​ខាង ​រដ្ឋា​ភិបាល ​ក៏​ដូច​ជា​វិស័យ​ឯកជន ​ដើម្បី​បង្រៀន​អំពី​ការ​ប្រើ​ប្រាស់​កម្ម​វិធី​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​ ដែល​ប្រើ​ស្ដង់​ដារ​យូនីកូដ​ ក្នុង​នោះ​មាន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល ​និង​ក្រសួង​ជា​ច្រើន​បាន​បញ្ចូល​កម្ម​វិធី​បច្ចេក​វិទ្យា​ព័ត៌មាន​ទៅ​ក្នុង ​កម្ម​វិធី​គ្រប់​គ្រង​របស់​គេ ​ដើម្បី​ធ្វើ​ឲ្យ​ការ​ងារ​កាន់​តែ​មាន​ប្រសិទ្ធភាព ​រហ័ស​ទាន់​ចិត្ដ និង​មាន​ភាព​​រលូន​។ លោក ​បេ ចន្ត្រា ​បន្ដ​ពន្យល់​អំពី​កិច្ច​ការ​ចែក​រំលែក​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​ដល់​ពល​រដ្ឋ​ខ្មែរ​អំពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ព័ត៌មាន​ វិទ្យា៖

សម្លេង បេ ចន្ត្រា

សូមជំរាបថា នៅក្នុង​ឆ្នាំ​២០០៧នេះ វិទ្យាស្ថាន​បើក​ទូលាយ​ ដែល​ជា​អ្នក​ធ្វើ​គម្រោង​ការ​ងារ​អភិវឌ្ឍន៍​កម្ម​វិធី​កុំព្យូទ័រ​ភាសា​ ខ្មែរ​នេះ ​ក៏​បាន​សហការ​ជា​មួយ​នឹង​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ផង​ដែរ​ ដើម្បី​បើក​កម្ម​វិធី​សាលា​ទូលាយ​ ឬ​ហៅ​ថា Open Schools Program។ គម្រោង​ការងារ​នេះ​នឹង​នឹង​រួម​បញ្ចូល​វិស័យ​ព័ត៌​មាន​វិទ្យា ​ទៅ​ក្នុង​កម្ម​វិធី​អប់រំ។ ​សព្វ​ថ្ងៃ​នេះ គេ​បាន​បោះ​ពុម្ព ​និង​ចែក​ចាយ​សៀវ​ភៅ​សិក្សា​​ដល់​សាលា​រៀន​ទាំង​អស់​ហើយ។ ​បើ​តាម​ព័ត៌មាន​ពី​វ៉ិបសាយ​របស់​ក្រុមខ្មែរ​អូអេស​បាន​ឲ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដំបូង​គេ​បង្អស់​ដែល​បញ្ចូល​កម្មវិធី​ កុំព្យូទ័រ​ដោយ​ឥត​គិត​ថ្លៃ​​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ទូទាំង​ប្រទេស។ តាម​រយៈ​កិច្ច​ការ​ទាំងនេះ​ ហើយ​ដែល​ធ្វើ​ឲ្យ​ក្រុម​ការ​ងារ​ខ្មែរ​អូអេស​នេះ ​បាន​ទទួល​ពាន​រង្វាន់​ Stockholm Challenge Award ​ចំណាត់​ថ្នាក់​លេខ​២ ​ពី​ប្រទេស​ស៊ុយអែដ​កាល​ពី​ថ្ងៃទី​១៣ ​ខែធ្នូ​ឆ្នាំ ២០០៧​នេះ ដែល​គេ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ក្រោយ​ពី​បាន​ទទួល​រង្វាន់​កិត្ដិយស​អន្ដរ​ជាតិ​នេះ ក្រុម​ខ្មែរ​អូអេស​ថា ​ពួក​គេ​មាន​មោទន​ភាព​យ៉ាង​ខ្លាំង ​ពី​ព្រោះ​វា​ជា​​ការ​លើក​ទឹក​ចិត្ដ ​និង​ស្មារតី​បុគ្គលិក​ការងារ​ឲ្យ​កាន់​តែ​ខិត​ខំ​ប្រឹង​ប្រែង​ថែម​ទៀត។​ ហើយ​ក្រុម​គេ​នឹង​រៀប​ចំ​ពិធី​ជប់​លៀង​មួយ​ដើម្បី​អបអរ​ដល់​ជោគ​ជ័យ​​របស់​ គេ ​ដែល​បាន​សម្រេច​គោល​ដៅ ​ដោយ​ធ្វើ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់​មាន​កម្ម​វិធី​កុំព្យូទ័រ​​ប្រើ​ ប្រាស់​ជា​ភាសា​​កំណើត​របស់​ខ្ល

អត្ថបទ​ដក​ស្រង់​ចេញ​​វិទ្យុអូស្ត្រាលី កម្មវិធី វិទ្យាសាស្ត្រ

 

មួយចំលើយ

  1. សូមអបអរសាទរ ចំពោះ ខ្មែរអូអែស ដែលបានទទួលរង្វាន់ ដ៏ប្រពៃនេះ។ វាជាមោទនភាព របស់ជាតិខ្មែរ លើឆាកអន្តរជាតិ ជាពិសេស ជាមោទនភាពរបស់ ក្រុមខ្មែរអូអេស ដែលបានចំណាយ កំលាំងកាយចិត្ត​ និងពេលវេលា ដើម្បីអភិវឌ្ឍ ក្រមអក្សរខ្មែរយូនីកូដ បានជោគជ័យបានមួយកំរិតធំ រហូតដល់ត្រូវបាន ទទួលស្គាល់ស្នាដៃ ដោយអន្តរជាតិ។ វាជាមោទនភាព ចំពោះកូនខ្មែរគ្រប់រូប ដែលអក្សរជាតិ របស់ខ្លួន បានហោះហើរងាយស្រួល លើបណ្តាញអិនរើណែត ជាទីត្រូវបានទទួលស្គាល់ នៃអន្តរជាតិ។
    អាចនិយាយថា បើមិនមានខ្មែរអូអេស ម៉្លេះសមមិនមាន ការវាយអក្សរខ្មែរ ងាយស្រួល រហ័សទាន់ចិត្ត ដូចបច្ចុប្បន្ន លើប្លក ឬ លើវ៉ែបសៃថ៍ នោះទេ។

    សរសើរផងដែរ បេ ចន្ត្រា ដែលបាននិងកំពុង រួមចំណែកផ្សព្វផ្សាយ បំរើប្រាស់ក្រមអក្សរខ្មែរ យូនីកូដ-នីដា នៅគ្រប់ខេត្តក្រុង នៃប្រទេសកម្ពុជា។

    សូមបញ្ជាក់ថា តាមរយះការតំលើង ក្រមអក្សរខ្មែរ យូនីកូដ-នីដា, ប្រជាពលរដ្ឋខ្មែរ គ្រប់ទិសទី ទាំងក្នុងប្រទេស ទាំងនៅឯនាយសមុទ្រ បានប្រើប្រាស់អក្សរខ្មែរ ជាប្រចាំ​ក្នុងខំព្យូរើរបស់ខ្លួន ជាពិសេស លើប្លក និង លើវ៉ែបសៃថ៍។

    អក្សរខ្មែរ លើអិនរើណែត លែងជាការស្មុគ្រស្មាញទៀតហើយ បើកូនខ្មែរទាំងអស់ រួមគ្នាប្រើប្រាស់ និង អភិវឌ្ឍវា!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: