គួរ​ពិចារណា​អំពី”សង្គ្រាម”

 

កាល ​ពី​វេន​បី ឬ​បិណ្ឌ ៣ ក្រុម​គ្រួសារ​ខាង​លោក​ឪ​ពុក​ខ្ញុំ និង​បង​ប្អូន​បង្កើត​របស់​ខ្ញុំ បាន​រួម​គំនិត​គ្នា​ទៅ​ដាក់​បិណ្ឌ​នៅ​ឯ​ស្រុក​កំណើត​របស់​លោក​ប៉ា ដែល​នៅ​ក្នុង​ស្រុក​រំដួល ខេត្ត​ស្វាយរៀង ។ ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ភូមិ​មួយ​ឈ្មោះ​ថា​ព្រៃតាយ័ន” ដែល​ជា​ផ្ទះ​របស់​ក្មួយ​ប៉ា មាន​មនុស្ស​ម្នា​ក្នុង​ភូមិ​មក​លេង​ជា​ច្រើន តែ​គ្មាន​គេ​ណែ​នាំ​ឲ្យ​ខ្ញុំ​ស្គាល់​សោះ តែ​ខ្ញុំ​មាន​ស្គាល់​ខ្លះ ដូច​ជា​បង​ប្រុស​ ប្ដី​ក្មួយ​របស់​ប៉ា ដែល​ត្រូវ​ជា​ក្មួយ​ប្រសា​របស់​គាត់ ។ ពេល​ធ្វើ​ដំណើរ​ទៅ​ហាក់​ដូច​ជា​មាន​សភាព​ពិបាក​ណាស់​ជិះ​តែ​មូតូ​ក៏សឹង​តែ​ មិន​រួច​ដែរ ពេល​ឡាន​បង​ខ្ញុំ​ទៅ​ជាប់​ផុង​ពី កន្លែង និង​រអិល​ធ្លាក់​ស្រែ​ជា​រឿយៗ​ ។ ល្ងាច​ឡើង​នាំ​គ្នា​ទៅ​វត្ត ព្រៃតាយ័ន” មាន​សភាព​ស្ងាត់​សឹង​មាន​តែ​តា​តា ប៉ុន្មាន​នាក់​នៅ​ទី​នោះ គាត់​ប្រកូក​ប្រកាស​ហៅ​អាចារ្យ​ឲ្យ​មក​សូត្រ​មន្ត​ពេល​ល្ងាច និង​ធ្វើ​ភេសជ្ជៈ​ប្រគេន​ព្រះសង្ឃ ។

 

 

 

ពេល​យប់​មាន​អ្នក​ផឹក​ស្រា ស ទល់​អធ្រាត្រ​ទើប​នាំ​គ្នា​ចូល​ដេក​អស់​ទៅ​ លុះ​ជិត​ភ្លឺ​បង​ថ្លៃ​ខ្ញុំ​គាត់​ងើប​ដាំ​បបរ​ធ្វើ​ចង្ហាន់​ពេល​ព្រឹក ។ ពេល​ព្រឹក​ឡើង​នាំ​គ្នា​យក​ចង្ហាន់​ទៅ​វត្ត ដើម្បី​ប្រគេន​ព្រះ​សង្ឃ និង​នាំ​គ្នា​ត្រឡប់​មក​វិញ ដើម្បី​ធ្វើ​ចង្ហាន់​ថ្ងៃត្រង់ ។ នាំគ្នា​ម្នីម្នា​ធ្វើ​ហើយ​នាំ​គ្នា​ទៅ​វត្ត​ប្រមាណ​ជា​ម៉ោង​ 9:30 នាទី ។ ទៅ​ដល់​វត្ត​មីង​ខ្ញុំ​ក៏​ទៅ​ដែរ ពេល​អង្គុយ​លេង​ជា​មួយ​គាត់​គាត់​និយាយ​រឿង​រ៉ាវ​គ្រួសារ​ខាង​លោក​ប៉ា​ ប្រាប់​ខ្ញុំ​ថា ប៉ា​របស់​ខ្ញុំ​គាត់​បាន​ចេញ​ពី​ស្រុក​តាំង​ពី​គាត់​នៅ​តូច​ម្ល៉េះ គាត់​មាន​គ្រួសារ​មួយ​ធំ​គ្រាន់​បើ មាន​បង ប្អូន​បង្កើត​ដល់​ទៅ​ ២០​នាក់ ព្រោះ​តា​ខ្ញុំ​មាន​ប្រពន្ធ​ពីរ​នាក់ កូន​ប្រពន្ធ​មុន ១០ នាក់ និង​ប្រពន្ធ​ក្រោយ ១០ នាក់ ។ គាត់​បាន​រ៉ាយ​រាប់​ជា​ច្រើន​ដល់​សម័យ​ខ្មែរ​ក្រហម គាត់​បាន​ប្រាប់​ថា​ពិបាក​ណាស់ ព្រោះ​ទី​នោះ​នៅ​ជិត​ព្រហ្ម​ដែន​ខ្មែរ យួន ។ ពួក​ខ្មែរ​ក្រហម​ដាក់​ឈ្មោះ​អ្នក​នៅ​ទី​នោះ​ថា ក្បាល ​យួន​ខ្លួន​ខ្មែរ” ។ ពួក​ខ្មែរ​ក្រហម បាន​ធ្វើ​ការ​កៀរ​ប្រជាជន ជា​ពីរ​លើក​ចេញ​ពី​ទី​នោះ​ លើក​ទី​មួយ​កៀរ​យក​ទៅ​ដាក់​នៅ​ខេត្ត​ព្រៃ​វែង ពេល​នោះ​មីង​ខ្ញុំ​គាត់​ក៏​ត្រូវ​ទៅ​ដែរ ។ ចំណែក​លើក​ទី​ពីរ​វិញ​ជា​រឿង​មិន​គួរ​នឹង​ជឿ​ យក​ទៅ​សម្លាប់​ទាំងអស់ ​ព្រម​ទាំង​បង​ប្អូន​ប៉ា​របស់​ខ្ញុំ ១១ គ្រួសារ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​សម្លាប់​ទាំងអស់ ក្នុង​ថ្ងៃ​តែ​មួយ​មិន​ថា​កូន​ក្មេង ឬ​កូន​ង៉ា​នៅ​ក្នុង​អង្រឹង ។ រី​ឯបង​ប្អូន​គាត់​​ដ៏​ទៃ​ទៀត​ត្រូវ​គ្រាប់ B52 ទម្លាក់​ចំ​លេណដ្ឋាន​ស្លាប់​អស់​ជិត ១០ គ្រួសារ កាល​ពី​សង្គ្រាម​​អាធៀវ​គី ។

 

ពិចារណា ៖

 

សម័យ ​ខ្មែរ​ក្រហម​ធ្វើ​សង្គ្រាម​ជា​មួយ​យួន ចុះ​ហេតុ​អ្វី​បាន​ជា​សម្លាប់​ប្រជាជន​នៅ​ជាយ​ដែន ។ គិត​មើល​បើ​សម្លាប់​មនុស្ស​អស់ មាន​មនុស្ស​ឯណា​ទៅ​តតាំង​ និង​យួន ឬ​សម្លាប់​ខ្មែរ​ដើម្បី​ឲ្យ​យួន​មក​នៅ ថា​មិន​ត្រូវ​ទេ​ព្រោះ​នយោបាយ​បរទេស​ត្រូវ​ការ​តែ​ទឹក​ដី​តាំង​ពី​យូរ​យា​ ណាស់​មក​ហើយ​ ។ អ្នក​ណា​ជា​ម្ចាស់​សង្គ្រាម​ពិត​ប្រកដ ។ ដូច​ជា​គ្មាន​​ការ​ទទួល​ខុស​ត្រូវ​ដូច​យួន​សោះ មើល​ ហូ ជី​មីញ គាត់​ស្លាប់​ដោយ​សា​អ្វី មិន​ដោយ​សារ​តែ​គេ​ស្រលាញ់​ទឹក​ដី​កម្ពុជាក្រោម​ទេ​ឬ ។

 

ហេតុ​អ្វី​បាន​ជា​មាន​​ ថ្ងៃ ០៧ ខែ មករា ឆ្នាំ ១៩៧៩

ថ្នាក់​ដឹកនាំ​សហរដ្ឋ​អាមេរិក​ នៅ​ឆ្នាំ ១៨៧៦ ​បាន​មក​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន ឲ្យ​ចិន​វាទី​យក​ទឹក​ដី​ខ្មែរ និង​បន្ត​ទៀត​ដល់​ប្រទេស​យួន ។ ប្រទេស​សូ​វៀត​មាន​ប្រតិកម្ម​ពី​រឿង​នេះ​ជា​ខ្លាំង បាន​បញ្ជូន​ទា​ហាន​មក​បង្កើត​ជា​បន្ទាយ​មួយ​ក្នុង​ប្រ​ទេស​វៀតណាម ។ ដើម្បី​​ការ​វាតទី​របស់​ប្រទេស​ដែល​មាន​អំណាច​ ត្រៀម​ការ​វាយ​លុក​គ្នា​ក្នុង​ទឹក​ដី​ខ្មែរ ។ ដោយ​ខ្មែរ​ក្រហម​ស្ថិត​នៅ​ក្រោម​របស់​ប្រទេស​ចិន​ផង​នោះ គាប់​ជួន មាន​ប្រជាជន​ខ្មែរ​មួយ​​មួយ​ចំនួន​បាន​ទៅ​ពឹង​ពាក់​វៀតណាម​ទៀត​នោះ និង​ខ្មែរ​ក្រហម​កំពុង​វាយ​លុក​វៀតណាម​​​ទៀត​នោះ ។ វៀតណាម​​ក៏​ចាប់​ផ្ដើម​វាយ​លុក​ខ្មែរ​វិញ ដោយ​កង​ទ័ព​របស់​ខ្មែរ​ក្រហម​មាន​ចំនួន​តិច​ផង​នោះ និង​អាវុធ​យុទ្ធភណ្ឌ​មិន​​សូវ​ទំនើប​ដូច​ប្រទេស​សូវៀត​ទៀត​នោះ របប​ខ្មែរ​ក្រហម​ត្រូវ​ដួល​រលំ​ពី​ប្រទេស​ខ្មែរ ។ ចិន​ក៏​វាយ​លុក​វៀត​ណាម​ខាង​ជើង​នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ ។

កម្លាំង​តស៊ូ​របស់​ប្រជាជន​​ចាប់​ផ្ដើម​នៅ​ថ្ងៃ ០២ ធ្នូ ឆ្នាំ ១៩៧៨ បន្ទាប់​មក​វាយ​បែក​ភ្នំពេញ​នៅ ០៧ ខែ​មករា ឆ្នាំ ១៩៧៩ បើ​គិត​ទៅ​មាន​រយៈ​ពេល​តែ មួយ​ខែ និង​ ០៥​ ថ្ងៃ​តែ​ប៉ុណ្ណោះ ។ បើ​គ្មាន​ប្រទេស​ដែល​មាន​អំណាច​គាំទ្រ​ពី​ខាង​ក្រោយ​ទេ​នោះ​មិន​អាច​ចំណាយ​ពេល​តិច​ដូច​នេះ​ទេ។

 

 

 

Advertisements

5 ចំលើយ

  1. ខ្មុំជូយទ្រាំទ្រក្នុងការបំបាត់សង្គ្រាមនៅប្រទេសនិងពិភពលោកយើងនេះ។
    មានសង្គ្រាម ធ្វើអោយប្រទេសជាតិបាត់បង់និងខូចខាត ហើយបានធ្វើ
    អោយប្រជាជនស្លាប់និងកងទ័ពផង។
    ពីខ្មុំ រតនះ លេខទំនាក់ទំនង ០១២ ៧២ ១៨ ៩០ ។

  2. ខ្មុំជូយទ្រាំទ្រក្នុងការបំបាត់សង្គ្រាមនៅប្រទេសនិងពិភពលោកយើងនេះ។
    មានសង្គ្រាម ធ្វើអោយប្រទេសជាតិបាត់បង់និងខូចខាត ហើយបានធ្វើអោយប្រជាជនស្លាប់និងកងទ័ពផង។
    យើងត្រូវជួយសហការណ៏គ្នាដើម្បីប្រទេសជាតិយើង ដើម្បីទុកអោ
    កូនចៅចំនាន់ក្រោយទៀត។ គ្មានដែលល្អជាងការជួយបំរើជាតិឡើ
    យ។ យើងរស់នៅបានសុខក៏ដោយសារប្រទេសជាតិ។

    ពីខ្មុំ រតនះ លេខទំនាក់ទំនង ០១២ ៧២ ១៨ ៩០ ។

  3. ខ្មុំជូយទ្រាំទ្រក្នុងការបំបាត់សង្គ្រាមនៅប្រទេសនិងពិភពលោកយើង
    នេះ។ មានសង្គ្រាម ធ្វើអោយប្រទេសជាតិបាត់បង់និងខូចខាតហើយ
    បានធ្វើអោយប្រជាជនស្លាប់និងកងទ័ពផង។ យើងត្រូវជួយសហការ
    ណ៏គ្នាដើម្បីប្រទេសជាតិយើងដើម្បីទុកអោកូនចៅចំនាន់ក្រោយទៀ
    ត។ គ្មានដែលល្អជាងការជួយបំរើជាតិឡើយ។ យើងរស់នៅបាន
    សុខក៏ដោយសារប្រទេសជាតិ។ បើប្រទេសជាតិជួបនិងវិបត្តិ ឬមាន
    សង្គ្រាមនោះ ប្រជាជនទូទាំងប្រទេសក៏ជួបនិងការពិបាក់ ពីព្រោះគ្មា
    នសេចក្តីសុខ។ ពីព្រោះខ្លូនខ្ញុំផ្ទាល់ ក៏ជាអ្នកដែលយកចិត្ដទុកដាក់
    ស្រឡាញ់ប្រទេសជាតិមួយរូបដែរ ហើយខ្ញុំក៏បានកើតទាន់នូវសម័យ
    សង្គ្រាមផងដែរ នៅពេលដែលខ្ញុំមានអាយុ១៥ ឆ្នាំ ខ្ញុំបានចូលបំរើ
    កងទ័ព ជួយប្រឆាំងនិងអ្នកដែលឈ្លានពានចង់យកប្រទេសជាតិខ្មែរ
    ធ្វើជារបស់ខ្លួន ហើយនៅពេលបច្ចុប្បន្ននេះខ្ញុំបានក្លាយទៅជាជនពិ
    ការម្នាក់ដែលដាច់ដៃឆ្វេង សព្វថៃនេះខ្ញុំឈប់ធ្វើជាកងទ័ពទៀតហើ
    យ ខ្ញុំបានឈប់តាំងពីឆ្នាំ១៩៩០មកម្លេះក្រោយពេលដែលខ្លួនខ្ញុំពិការ
    ឈ្មោះ ខ្ញុំជាកងទ័ពត្រូវបានគេលប់ចោលពីបញ្ជី ខ្ញុំមិនដែលមានខូច
    ចិត្តឡើយ ទោះបីខ្ញុំមិនមានប្រាក់ខែបើកក៏ដោយ ។
    ប៉ុន្តែខ្ញុំមិនដែលភ្លេចការស្រលាញ់ប្រទេសជាតិឡើយ ។ ខ្ញុំពិការតែ
    ដៃមែន មិនដែលពិការទឹកចិត្តស្រឡាញ់ប្រទេសជាតិឡើយ ព្រោះខ្ញុំ
    ជាកូនខ្មែរ ខ្ញុំត្រូវតែស្រាលាញ់ជាតិខ្លួនឯង ។
    សព្វថៃនេះខ្ញុំបានចូលបំរើការងារជាមួយអង្គការ វិទ្យាសាស្ដ្រប្រឆាំង
    គ្រាប់មីន និង គ្រាប់មិនទាន់ផ្ទុះ ដែលសល់ពីសម័យសង្គ្រាម។
    ហើយខ្ញុំក៏បានទទួលនៅប្រាក់ឧបត្ថមផងដែរ សំរាប់ចិញ្ជឹមជីវិតបន្ត
    ទៅទៀត ព្រមទាំងគ្រួសាររបស់ខ្ញុំផងដែរ។
    ពីខ្មុំ រតនះ លេខទំនាក់ទំនង ០១២ ៧២ ១៨ ៩០ ។

  4. ខ្ញុំបាទ សូមកោតសរសើរទៅលើថ្នាក់អ្នកដឹកនាំព្រមទាំងរដ្ឋាភិបាល
    នាពេលបច្ចុប្បន្ននេះ ដែលបានយកចិត្តទុកដាក់ទៅលើប្រទេសជាតិ
    និងប្រជារាស្ដ្រ ដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួនសព្វថ្ងៃ ។
    ខ្មុំជូយទ្រាំទ្រក្នុងការបំបាត់សង្គ្រាមនៅប្រទេសនិងពិភពលោកយើង
    នេះ។ មានសង្គ្រាម ធ្វើអោយប្រទេសជាតិបាត់បង់និងខូចខាតហើយ
    បានធ្វើអោយប្រជាជនស្លាប់និងកងទ័ពផង។ យើងត្រូវជួយសហការ
    ណ៏គ្នាដើម្បីប្រទេសជាតិយើងដើម្បីទុកអោកូនចៅចំនាន់ក្រោយទៀ
    ត។ គ្មានដែលល្អជាងការជួយបំរើជាតិឡើយ។ យើងរស់នៅបាន
    សុខក៏ដោយសារប្រទេសជាតិ។ បើប្រទេសជាតិជួបនិងវិបត្តិ ឬមាន
    សង្គ្រាមនោះ ប្រជាជនទូទាំងប្រទេសក៏ជួបនិងការពិបាក់ ពីព្រោះគ្មា
    នសេចក្តីសុខ។ ពីព្រោះខ្លូនខ្ញុំផ្ទាល់ ក៏ជាអ្នកដែលយកចិត្ដទុកដាក់
    ស្រឡាញ់ប្រទេសជាតិមួយរូបដែរ ហើយខ្ញុំក៏បានកើតទាន់នូវសម័យ
    សង្គ្រាមផងដែរ នៅពេលដែលខ្ញុំមានអាយុ១៥ ឆ្នាំ ខ្ញុំបានចូលបំរើ
    កងទ័ព ជួយប្រឆាំងនិងអ្នកដែលឈ្លានពានចង់យកប្រទេសជាតិខ្មែរ
    ធ្វើជារបស់ខ្លួន ហើយនៅពេលបច្ចុប្បន្ននេះខ្ញុំបានក្លាយទៅជាជនពិ
    ការម្នាក់ដែលដាច់ដៃឆ្វេង សព្វថៃនេះខ្ញុំឈប់ធ្វើជាកងទ័ពទៀតហើ
    យ ខ្ញុំបានឈប់តាំងពីឆ្នាំ១៩៩០មកម្លេះក្រោយពេលដែលខ្លួនខ្ញុំពិការ
    ឈ្មោះ ខ្ញុំជាកងទ័ពត្រូវបានគេលប់ចោលពីបញ្ជី ខ្ញុំមិនដែលមានខូច
    ចិត្តឡើយ ទោះបីខ្ញុំមិនមានប្រាក់ខែបើកក៏ដោយ ។
    ប៉ុន្តែខ្ញុំមិនដែលភ្លេចការស្រលាញ់ប្រទេសជាតិឡើយ ។ ខ្ញុំពិការតែ
    ដៃមែន មិនដែលពិការទឹកចិត្តស្រឡាញ់ប្រទេសជាតិឡើយ ព្រោះខ្ញុំ
    ជាកូនខ្មែរ ខ្ញុំត្រូវតែស្រាលាញ់ជាតិខ្លួនឯង ។
    សព្វថៃនេះខ្ញុំបានចូលបំរើការងារជាមួយអង្គការ វិទ្យាសាស្ដ្រប្រឆាំង
    គ្រាប់មីន និង គ្រាប់មិនទាន់ផ្ទុះ ដែលសល់ពីសម័យសង្គ្រាម។
    ហើយខ្ញុំក៏បានទទួលនៅប្រាក់ឧបត្ថមផងដែរ សំរាប់ចិញ្ជឹមជីវិតបន្ត
    ទៅទៀត ព្រមទាំងគ្រួសាររបស់ខ្ញុំផងដែរ។
    ខ្ញុំសូមអភ័យទោសទុក្ខជាមុន ប្រសិនបើពាក្យសំម្តីខ្ញុំបាទនិយាយទៅ
    មានការខុសឆ្គងត្រង់ចំណុចណាមូយដែលមិនគាប់បីនៅលើអក្ខរាវិត្ថុ
    សូមកុំប្រកាន់ខ្ញុំខ្លួនបាទ។
    ពីខ្មុំ រតនះ លេខទំនាក់ទំនង ០១២ ៧២ ១៨ ៩០ ។

  5. website at Cambodia

    http://techno-cambodia.com/ksam
    http://www.wiki-against-mines.org/index.php/Main_Page
    http://techno-cambodia.com/wiki

    For hlep me!
    If you are getting angry about the topic of antipersonal mines,
    please, support us!

    Ratanak Phut

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: