បទ​បញ្ជារ​មាន​សំណើច

 

បទបញ្ជាផ្ទៃក្នុងថ្មីរបស់ក្រុមហ៊ុន

ក្រុមហ៊ុន​បាន​ចេញ​សេចក្តី​ប្រកាស​បញ្ជា​ផ្ទៃ​ក្នុង​បំណង​ដើម្បី​អោយ​បុគ្គលិក​កម្មករ​ទាំងអស់​ជ្រាប​ជាព័ត៌មាន​ដោយ​មាន​ចែង​ជា​ចំណុច​ៗ​យ៉ាង​ច្បាស់​ដូច​ខាង​ក្រោម​នេះ ៖

ការ​ស្លៀក​ពាក់ ៖ ក្រុមហ៊ុន​សូម​ប្រកាស​ប្រាប់​ដល់​បុគ្គលិក​ប្រចាំ​ក្រុមហ៊ុន​ទាំងអស់​ថា លោក​ អ្នក​គួរ​ស្លៀក​ពាក់ ឬ​តុបតែង​ខ្លួន​អោយ​សម​នឹង​ឋានៈ​ប្រាក់​ខែរ​បស់​លោក​អ្នក ​ព្រោះ​ប្រសិន​បើ​ខាង​ក្រុម​ហ៊ុន​ឃើញ​ថា​ លោក​អ្នក​ពាក់​ស្បែក​ជើង DODDO មាន​តំលៃ ៨០ ២០០ ដុល្លារ និង ប្រើ​ក្សែរ​ក្រវ៉ាត់​ Nz តំលៃ ៥០ ១២០ ដុល្លារ ដើម្បី​ធ្វើការ​នោះ ភាគី ក្រុមហ៊ុន​សូម​សន្និដ្ឋាន​ថា​ ស្តង់​ដារ​ប្រាក់ខែ​របស់​លោក​អ្នក ស្ថិត​ក្នុង​កំរិតខ្ពស់ ដូច្នេះ​មិន​ចាំបាច់​ដំ​ឡើង​ប្រាក់​ខែ​អ្វី​ទាំងអស់​សំរាប់​ឆ្នាំនេះ ។

ការ​សុំ​ច្បាប់​ឈឺ ៖ ក្រុម​ហ៊ុន​មិន​ព្រម​ទទួល​លិខិត​បញ្ជាក់​ពី​ពេទ្យ ឬ​លិខិត​ធ្វើ​តេស្ត​រោគ ផ្សេង​ៗ ថា​លោក​អ្នក​ឈឺ ព្រោះ​ថា​ បើលោក​ អ្នក​អាច​ទៅ​រក​ពេទ្យ​កើត លោក​អ្នក​ក៏​គួរ​មក​ធ្វើ​ការ​បាន​ដូច​គ្នា​ដែរ​។

ការវះ​កាត់ ៖ បុគ្គលិក​គ្រប់​រូប​ហាម​ធ្វើការ​វះ​កាត់​អ្វី​ៗ​ទាំងអស់​ដរាប​ណា​លោក​អ្នក​នៅ​ជា​បុគ្គលិក របស់​ក្រុមហ៊ុន លោក​អ្នក​ត្រូវ​មាន​អវៈយវៈ​ល្អ​គ្រប់​ផ្នែក លោកអ្នក មិន​អាច​សំរេច​ចិត្ត​ផ្លាស់​ប្តូរ​ ឬ​វៈ​កាត់​អវៈយវៈ ណា​ឡើយ ព្រោះ ខាង​ក្រុមហ៊ុន​បាន​ជួល​រូប​លោក​អ្នក​គ្រប់​ផ្នែក​ទាំងអស់​នៃ​រាង​កាយ ។​ ការ​វៈ​កាត់​ផ្លាស់​ប្តូរ អវៈយវៈ​ផ្សេង​ៗ​ចាត់​ទុក ថា​ជា​ការ​ល្មើស​ក្នុង​កិច្ច​សន្យា​ការងារ ។

ការ​សុំ​ច្បាប់​មាន​ធុរបុគ្គលិក​មាន​សិទ្ធិ​សុំ​ច្បាប់​ឈប់​ក្នុង​ពេល​មាន​ធុរៈ​បាន​ចំនួន ​៥២​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ គឺ​ថ្ងៃ​អាទិត្យ ។

ការ​សុំ​ច្បាប់​មូល​ហេតុ​បាត់​បង់​ជីវិត ៖ ចាត់​ទុក​ថា​ជា​ការ​សុំច្បាប់​យ៉ាង​សម​ហេតុ​ផល ប៉ុន្តែ​ទោះ​ជា យ៉ាង​ណា​ក៏​ដោយ​បុគ្គ​លិក​ ត្រូវ​ផ្តល់​ដំណឹង យ៉ាង​តិច​អោយ​បាន ២​សប្តាហ៍​ជា​មុន​សិន ដើម្បី​ក្រុមហ៊ុន ប្រកាស ជ្រើស​រើស បុគ្គលិក ថ្មី​មក​ជំនួស ។

ការ​ឈប់​សំរាក​ថ្ងៃត្រង់ ៖ បុគ្គលិក​មាន​ទម្ងន់​តិច​ជាង​កំរិត​ស្តង់​ដារ​អាច​សំរាក​ពេល​ថ្ងៃ​ត្រង់​បាន​១​ម៉ោង សំរាប់ ទទួល​ទាន​អាហារ​អោយ​បាន​ច្រើន ដើម្បី​អោយ​មាន​សុខ​ភាព​ល្អ​ប្រសើរ​ឡើង ។​ សំរាប់​បុគ្គលិក​មាន​ទម្ងន់ ស្ថិត​ក្នុង កំរិត​ស្តង់​ដារ​អាច​សំរាក​បាន​កន្លះ​ម៉ោង ឬ៣០​នាទី​ ដើម្បី​រក្សា​រាង​រៅ​អោយ​មើល​ឃើញ ស្រស់​សង្ហា ដូច​ដើម ។ ចំណែក​ឯ​បុគ្គលិក​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​កំរិត​ស្តង់​ដារ​ ត្រូវ​តែ​បង្អត់​អាហារ លេប​ថ្នាំ​បញ្ចុះ​ទម្ងន់ និង​មិន​ចាំបាច់ ឈប់​សំរាក​ថ្ងៃ​ត្រង់​ទេ ។

ការ​ញ៉ែ​គ្នា​ក្នុង​ឬ​ក្រៅ​ក្រុមហ៊ុន ៖ មិន​ត្រូវ​ញ៉ែ​តែ​អ្នក​ណា​ស្អាតៗ រាង​ស្វែល សាច់​សរ នោះ​ទេ ព្រោះ​វា​ធ្វើ​អោយ​អ្នក​ដែល​មិន​សូវ​ស្អាត​មាន​អារម្មណ៍​មិន​ល្អ​ ដែល​អាច​បណ្តាល​អោយ​ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍​ការងារ នាំ​អោយ​ខូច​បង់​សុពលភាព​របស់​ក្រុមហ៊ុន(សូម​ប្រកាន់​គំនិត​ថា ផ្ទះ​ថ្ម ផ្ទះ​ស្បូវ​ តែ​រលត់​ភ្លើង​ ទៅ​វា​ងងិត​ដូច​តែ​គ្នា​ទេ ) តែ​ហាម​ផ្តាច់​ខាត​ញ៉ែ​ប្រពន្ធ​គេ ។
សេចក្តី​ប្រកាស​នេះ​មាន​ប្រសិទ្ធភាព​ចាប់​តាំង​ពី​លោក​អ្នក​ បាន​អាន​បទ​បញ្ជា​ផ្ទៃ​ក្នុង​នេះ​ចប់​ភ្លាម ។

ភ្នំពេញ​ថ្ងៃ​ទី ២៤ ខែ មករា ឆ្នាំ ២០០៧

គណៈកម្មការណ៍​កាលប្បត្តី​ការងារ

 

ចម្លង​ជូន ៖

 

  • គ្រប់​ប្រធាន​ផ្នែក

  • គ្រប់​ប្រធាន​ក្រុម (ទាំងផ្នែកកាត់, ដេរ, បង្លើយការ, QC )

  • កម្មករ​និយោជិក​ទាំងអស់

  • “​សូម​ជ្រាប​

 

Advertisements

2 ចំលើយ

  1. បើ​មាន​ឪកាស​បើក​ក្រុម​ហ៊ុន ខ្ញុំ​ប្រហែល​ជា​ប្រើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នេះ​ហើយ 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: