ចំណុចគន្លឹះ​ទាំង ៥ ដើម្បី​សុវត្តិ​​ភាពចំណីអាហារ

ចំណុចគន្លឹះ​ទាំង ៥ ដើម្បី​សុវត្តិ​​ភាពចំណីអាហារ

  1. ស្អាតជានិច្ច

  2. ដាក់​ដោយឡែកពីគ្នានូវ​របស់ឆៅ និងរបស់ឆ្អិន

  3. ចំអិន​ឲ្យបានឆ្អិនល្អ

  4. ទុកម្ហូបនៅសីតុណ្ណហភាពមួយមានសុវត្តិភាពត្រឹមត្រូវ

  5. ប្រើប្រាស់ទឹក និងវត្ថុធាតុដើមមាន​សុវត្តិភាព

 

  1. ស្អាតជានិច្ច

  • លាងដៃរបស់​អ្នក​មុននិងចាប់កាន់ចំណីអាហារ និងពេលរៀបចំអាហារ

  • លាងដៃរបស់ក្រោយពីចេញពីបន្ទប់ទឹក

  • លាង និងអនាម័យសំភារៈ និងឧបករណ៍ប្រើប្រាស់ សម្រាប់រៀបចំម្ហូបអាហារ​(តុ ជ្រុញ)

  • ការពារ ផ្ទះបាយ និងអាហារ​ពីសត្វ​ល្អិត សត្វចង្រៃ និង​សត្វ ផ្សេងៗទៀត ។

 

  1. ដាក់ដោយឡែកពីគ្នានូវ​របស់ឆៅ និងរបស់ឆ្អិន

  • ដាក់សាច់​ឆៅ សាច់មាន់​ ទា និងគ្រឿងសមុទ្រ ឲ្យដាច់ ពីអាហារ ផ្សេងៗ ទៀត ។

  • ប្រើឧបករណ៏ និងប្រដាប់​ប្រដាផ្ទះបាយដោយឡែក ដូចជា កាំបិត និងជ្រុញ សម្រាប់តែរៀបចំអាហារមិនទាន់ សម្អិន ។

  • ស្តុកអាហារ នៅក្នុងរបស់ សម្រាប់ដាក់ ដើម្បីជៀសវាងប៉ះពាល់ រវាងអាហារ មិនទាន់ ចម្អិន និងចម្អិនរួចហើយ ។

 

  1. ចម្អិនឲ្យបានឆ្អិនល្អ

  • ចម្អិនអាហារឲ្យបាន ឆ្អិនល្អ ជាពិសេសសាច់បសុបក្សី (មាន់ ទា ជាដើម ) ស៊ុត និងអាហារ សមុទ្រ ។

  • យកអាហារ ដូចជា ស៊ុប និងសម្ល មកស្ងោរដើម្បីឲ្យប្រាកដថា​វាមានកំដៅដល់ ៧០ អង្សារសេ ។ សំរាប់សាច់​ និងបសុបក្សី ត្រូប្រកដថា ទេកវា​ថ្លា មិនមែនពណ៌ ផ្កាឈូកទេ ។ ជាគោលការណ៏ប្រើសីតុណ្ហមាត្រ ។

  • កំដៅឡើងវិញ អាហារចម្អិនហើយយ៉ាងហ្មត់ចត់ ។

 

  1. ទុកម្ហូបនៅសីតុណ្ណហភាពមួយមានសុវត្តិភាពត្រឹមត្រូវ

  • កុំទុកចោលអាហារចម្អិនរួច នៅសីតុណ្ហភាពក្នុង​បន្ទប់ លើសពី ២ម៉ោង

  • ទុកក្នុងទូទឹកកក ភ្លាមៗ នូវអាហារចម្អិនរួច និងដែលខូច (ឲ្យពេញចិត្ត គឺក្រោម ៥អង្សារសេ)

  • កំដៅអាហារចម្អិនរួច​ឲ្យក្ដៅ គគុក (លើសពី ៦០ អង្សារសេ) មុននឹងបរិភោគ

  • កុំទុក​ដាក់ អាហារយូរពេក ទោះជាក្នុងទូរទឹកកកក៏ដោយ ។

  • កុំទុកដាក់ឲ្យរលាយ​នូវអាហារ​បង្កក នៅសីតុណ្ហភាព បន្ទប់

 

  1. ប្រើប្រាស់ទឹក និងវត្ថុធាតុដើមមាន​សុវត្តិភាព

  • ប្រើប្រាស់ទឹកមាន សុវត្តិភាព ឬធ្វើវាឲ្យមាន​សុវត្តិភាព ។

  • ជ្រើសរើសអាហារៃ្រស់ និងដែលធ្វើឲ្យមានសុខភាពល្អ ។

  • ជ្រើសរើសអាហារ កែច្នៃដែលមានសុវត្តិភាព ដូចជា ទេកដោះគោ​កំដៅរំងាប់ មេរោគ ។

  • លាង​ផ្លែឈើ និងបន្លែ​ជាពិសេស បើបរិភោគឆៅ ។

  • កុំប្រអាហារ ហួសកំណត់កាលបរិច្ឆេទ ។

Advertisements

2 ចំលើយ

  1. ស្អាតជានិច្ច ! ស្អាតជនិច្ច !
    យើងកុំភ្លេចនូវសម្អាតកាយ ភ្ញាក់ពីគេង ពេលញាំបាយ សម្អាយកាយមុនទៅសាលា កុំលេងដី កុំលេងដី នាំទុក្ទភ័យ ដល់យើងគ្រប់គ្នា ត្រូវតែស្អាយគ្រប់វេលា យើងគ្របើគ្នា ជាប្រុសគំរូ។
    សុំទោស បង! ខ្ញុំសរសេនេះ មិនមែនចង់មានន័យអ្វីផ្សេងទេ ! តែដោយសារ តែខ្ញុំងានអក្សរ ស្អាត ជានិច្ច នោះធ្វើខ្ញុំនឹកឃើញកាល ពីខ្ញុំនៅ វ័យកុមាររៀនថ្នាក់ទី 1​។

  2. នេះ​ជា​ចំណុច​ល្អ​ស្មាន​មិន​ដល់ គ្រូ​បង្រៀន​តាំង​ពី​នៅ​តូច​ឲ្យ​ស្អាត​កាយ ដើម្បី​ជាស​វៀង​ពី​ជំងឺ​ឈឺ​ស្កាត់។ នៅ​មាន​​មួយ​ទៀត​តាម​ខ្ញុំ​ចាំ​បាន “ដើរ ឬ​ដេក​ដង​ខ្លួន​ឲ្យ​ត្រង់”។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: