សម្រាប់កូនខ្មែរ

ក្រប​សៀវ​ភៅ​មហា​សង្ក្រាន​សំរាប់​ឆ្នាំ​ថ្មី​រំលេច​ដោយ​ការ​ហែ​ក្បួន​បុត្រី​កបិលមហាព្រហ្ម
ដែល​រៀបរៀង​ដោយ​លោក អ៊ឹម បូរិន្ទ
រណ្តាប់​ទទួល​ទេវតា​ឆ្នាំ​កុរ នព្វស័ក​ថ្ងៃ​ចូល​មហា​សង្ក្រាន្ត

ព្រះ​ពុទ្ធ​សក​រាជ​ព្រះ​សាសនា អតិកន្តា កន្លង​ទៅ​ហើយ​បាន ២៥៥០ ត្រឹម​ថ្ងៃ ១៥​កើត ខែ​ពិសាខ លុះ​ដល់​ថ្ងៃ ១​រោច ខែ​ពិសាខ ឆ្នាំ​កុរ នព្វស័ក​ត​ទៅ​ចូល​ពុទ្ធសករាជ ២៥៥១។
នឹង​គណនា​ឆ្នាំកុរ ឥឡូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃសៅរ៍ ១២រោច ខែចេត្រ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា គ.ស២០០៧ វេលាម៉ោង១២និង៤៨នាទី ។ ពេលនោះព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯ មេស​រាសី​តាមផ្លូវគោវិថីគឺផ្លូវកណ្តាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមមហោធរទេវី ជាបុត្រីទី៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយ ផ្កា​កណីកា អភរណៈ ទ្រង់ពាក់កែវនិលរតន៍ ភក្សាហារ ទ្រង់សោយសាច់ទ្រាយ ព្រះហស្ថស្តាំ ទ្រង់​កងចក្រ ព្រះហត្ថឆ្វេង ទ្រង់ត្រីសូល៍ ទ្រង់គង់ពាក់ឆៀងបើកព្រះនេត្រលើខ្នងមយូរា (សត្វក្ងោក) ជា ​ពាហនៈ ។ ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិហោះទៅកាន់គុហារកែវ ធម្មមាលី នាទី​ភ្នំកៃលាស ខេត្ត ហេមពាន្ត ជាទីតំកល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតំកល់លើពានមាស នាំ​មក​ដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ ហើយប្រជុំ ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែល​មាន​ទឹកហូរចេញពីបំពង់ ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ ត្រជាក់​ក្សេមក្សាន្ត​ព្រះរាជ​ហប្ញទ័យ ហើយនាំគ្នាចូលទៅ សមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុង​ភគវតី​ស​ភា​សាលា ដែលវិស្សកម្ម ទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយ​ចម្រើន​នូវសិរីសួស្តីជ័យមង្គលជន្មាយុ យឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយ តាំង​ពី​ឆ្នាំ​ថ្មី​ចូល​មក​នេះ បានធូរទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ ។ ថ្ងៃសៅរ៍ ១២រោច ខែចេត្រ ត្រូវនឹង ថ្ងៃទី១៤ ខែ​មេសា​ គ្រិស្តសករាជ ២០០៧ វេលាម៉ោង១២ និង៤៨នាទី ជាថ្ងៃចូលឆ្នាំកុរ នព្វស័ក ។ ថ្ងៃអាទិត្យ ១៣​រោច ​ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ្រិស្តករាជ ២០០៧ ជាវារៈវន័បត ។ ថ្ងៃចន្ទ ១៤រោច ខែចេត្រ ត្រូវ​នឹង ថ្ងៃទី១៦ ខែមេសា គ្រិស្តសករាជ ២០០៧ នៅវេលាម៉ោង១៦ និង ៤០នាទី ៤៨វិនាទី ជា​វារៈ​ឡើង​ស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំកុរ នព្វស័ក ចុល្លសករាជ១៣៦៩ត​ទៅ។ក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិការគ្រឿង សក្ការបូជា អុជប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំ លះ​បង់ចិត្តអាក្រក់អន្សតិរ្ថីយជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគំកួនព្យាបាទឈ្នានីស ដែលកើតមានក្នុង ឆ្នាំ​ចាស់ ឱ្យស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើ​បុណ្យ​ទាន តាមប្រពៃណីរក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឱ្យពរ សព្ទសាធុការ លោកអ្នកនឹង មានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មី នេះតរៀងទៅ ។
រណ្ដាប់​ទទួល​ទេ​វតា
រណ្តាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក មានរានទទួលទេវតាមួយសម្រាប់ តាំងគ្រឿង ពលីការផ្សេងៗ។ ត្រូវរៀបចំសំពត់ពណ៌ស ហើយរៀបចំបាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយ​សី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន​៥ ធូប៥ ផ្កាដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ាមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពានជាគូៗ ដូង​ឡៅមួយគូ។ នៅក្នុងឆ្នាំថ្មីនេះគួរដាក់បង្អែមនិងចំអាប១ថាស សម្រាប់ទេវតាផង ។ ចំពោះ​បាលី​៩​ថ្នាក់ ៧ថ្នាក់ សម្រាប់នៅព្រះបរមរាជវាំង ចំណែកប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះមកក៏ល្អដែរ។ ចំពោះ​ផ្លែឈើ សម្រាប់ប្រជារាស្ត្រ គួររៀបឱ្យបានត្រឹម៣ ឬ៥មុខជាការប្រសើរ តែបើសម្បូរបានដល់១១មុខ ក៏រឹតតែ ប្រសើរ ។
ទំនាយ​ប្រចាំ​ឆ្នាំ
កេណ្ឌ​ព្រះ​ភិរុណសាស្ត្រ ឆ្នាំនេះ ភពព្រះសៅរ៍ ជាអធិបតី នាំផ្លូវទៅសុំទឹកភ្លៀង ពីស្តេចនាគ ហើយ​នាគ​៥ បង្អុរទឹកភ្លៀង ៤០០មេ ដែលចែកចេញជាៈ
ចក្រវាល ១៦០មេ
ព្រៃហេមពាន្ត ១២០មេ
មហាសមុទ្រ ៨០មេ
និងជម្ពូទ្វីបមនុស្សលោកយើងមានចំនួន៤០មេ ដើមឆ្នាំភ្លៀងល្អ កណ្តាលឆ្នាំភ្លៀងតិច និងចុងឆ្នាំ ភ្លៀងច្រើន ។
កេណ្ឌ​ធារា​និគុណ ឆ្នាំនេះត្រូវតេជោធាតុចុះ ភ្លើងកាចសាហាវជាងឆ្នាំចាស់។ កំរិត១៦,១៦ គឺមាន សំណល់() ច្រើនជាងឆ្នាំទាំងពួង ។
កេណ្ឌ​ធុញ្ញារៈ ឈ្មោះវិបត្តិទំនាយថា ស្រូវសំណាប ស្រែចំការនឹងកើតកិមិជាតិ (ដង្កូវក្រាដង្កូវដួង មេ​អំ​បៅ​សត្វល្អិត) ស៊ីបំផ្លាញផល្លានុផល ផលដំណាំបានតែពាក់កណ្តាលខូចអស់ពាក់កណ្តាល ស្រុកទេស នឹងកើតកលិយុគ យុទ្ធសង្គ្រាម ប្រហារជីវិតគ្នាឥតខ្លាចស្លាប់ និរាស្ត្រប្រាសចាកគ្នាជាច្រើន លើកច្រើន សា។
ទំនាយ​ការ​ធ្វើ​ស្រែ ឆ្នាំនេះទឹកភ្លៀងអំណាយផលនៅដើម និងចុងឆ្នាំ ដូច្នេះ​ការ​ធ្វើ​ស្រែ​ទំនាប​បាន​ផល​ល្អ ឯ ស្រែខ្ពស់បានទទួលផលល្មមសមគួរ ។
កេណ្ឌ​ព្រឹក្សា ឆ្នាំនេះត្រូវដើមប្ញស្សី ជាស្តេចទំនាយថា ៖ មនុស្សផងទាំងឡាយ នឹងមានរោគព្យាធិ ជំងឺ​តម្កាត់ នាំឱ្យបាត់បង់ជីវិតជាច្រើន ។
កេណ្ឌ​ព្រះ​អាទិត្យ ឆ្នាំនេះព្រះអាទិត្យធ្វើដំណើរទៅដោយជិះនាគរាជទំនាយថា ៖ មនុស្សផង ទាំង​ឡាយ​នឹងត្រូវអត់បាយ មានសេចក្តីខ្លាច និងមរណភាព (ភ័យព្រោះសេចក្តីស្លាប់)
ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត ទំនាយថ្ងៃមហាសង្ក្រាន្ត ថ្ងៃចូលឆ្នាំត្រូវ នឹងថ្ងៃសៅរ៍ ជាថ្ងៃចូលឆ្នាំទី១ ទំនាយ​ថា ៖ ឆ្នាំនេះ នឹងបណ្តាល ហេតុឱ្យមានអន្តរាយកើតឡើងនៅកណ្តាលទីក្រុង កណ្តាលប្រទេស ពុំ​នោះ​សោតនឹងមានភ្លើងសាហាវ ចោរព្រៃ ចិត្តកាច និងមានជំងឺតម្កាត់ធ្ងន់ធ្ងរជាទីបំផុត។ ដែន​ដី​នឹង​ស្ងួត​ហួត​ហែង មនុស្សទាំងឡាយ ឈឺថ្កាត់ស្លាប់ ទឹកនឹងមិនប្រណី ក្រពើនឹងខាំស៊ីមនុស្សគ្រប់តំបន់ មនុស្ស​ទាំង​ឡាយ​នឹងកើតទុក្ខក្តៅ ក្រហាយក្នុងចិត្ត កើតចោរ ឃ្មួយ មនុស្សអាក្រក់ នឹងកើតកលិយុគព្រោះអ្នកធំ ហើយ​សត្វព្រៃ នឹងស្លាប់ច្រើនជាអនេក។ សត្វស្វាខ្មៅ ស្វាត្រោសនឹងឈឺស្លាប់ច្រើន។ មនុស្ស​នឹង​កើត​ពិស​ដំបៅដ៏កាច សាហាវក្នុងដែនដី ។ រន្ទះនឹងមានច្រើន កណ្តុរនឹងកាត់ស្រូវ គឺកើតទុក្ខគួរឱ្យខ្លាចរហូត ដល់ចុងឆ្នាំ ។
ទំនាយ​ថ្ងៃវារៈវ័នបភ ថ្ងៃកណ្តាល ត្រូវនឹងថ្ងៃអាទិត្យទំនាយថា ៖ ឆ្នាំនេះធ្វើស្រែ មិនសូវបានផល ព្រោះ​ភ្លៀង​មិនសូវធ្លាក់ដើម ស្រូវនឹងងាប់ខ្ទេចខ្ទី ហើយបានឮភាសាផ្សេង (បរទេស ចូលស្រុក) ព្រះ​មហាក្សត្រ​នឹងក្តៅក្រហាយចិត្ត ។
ទំនាយ​ថ្ងៃឡើងស័ក ថ្ងៃសង្ក្រាន្តចុងក្រោយត្រូវនឹងថ្ងៃចន្ទទំនាយថា ៖ ឆ្នាំនោះ ព្រះរាជទេពី និង​ពពួក​នាង អ្នកស្នំបរិវាប្រកបដោយសេចក្តីសុខ និងព្រមដោយសម្បត្តិទាំងពួង ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: