កម្មវិធី​ដំឡើង​​យូនីកូដខ្មែរ​ថ្មី

នៅ​ក្រុម​ខ្មែរ​អូអេស​បាន​ចេញ​កំណែ​ដំឡើង​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី Khmer Unicode 2.0.1 នៅ​ក្នុង​កំណែ​មួយ​នេះ​ធ្វើ​ឡើង​សម្រាប់​ដំឡើង​លើ​ Window 32 ឬ 64 ប៊ីត ។ វា​មាន​សភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ មិន​ចាំ​បាច់​ស្វែង​រក​យូនីកូដ​ខ្មែរ 32 ឬ 64 ប៊ីត​នោះ​ទេ ។ បើ​ចង់​បាន​សូម​ទាញ​យក ឯកសារ​មួយ​នេះ​ដើម្បី​ដំឡើង ។

10 ចំលើយ

  1. សួស្ដី សមុទ្រ
    ចំពោះ​កម្មវិធីដំឡើង​យូនីកូដ​ខ្មែរ​កំណែ ២.០.១ មិន​អាច​តំណើរ​ការ​ជា​មួយ Ubuntu បាន​ទេ។

  2. បងធ្វើមិចបានដាក់ព្រឹល បានប្រាប់ថងបានទេ។

  3. អូ សមុទ្រ ខ្ញុំ​ក៏​អត់​ដឹង​ដែរ​ព្រោះ​ជា​ប្រភេទ​ស្បែក​របស់ WordPress ទេ ។

  4. សួស្ដី សម្បត្តិ!
    ខ្ញុំ​ប្រើ Windows 7 32-bit now ហើយខ្ញុំ​បាន​ដំឡើងកម្ម​វិធី skype 4.
    ពេល​ដែលខ្ញុំ​វាយ​អក្សរ​ខ្មែរ Unicode វាបង្ហាញទំហំអក្សរតូចៗ​ពិបាក អានខ្លាំង​ណាស់។ តើ​សម្បត្តិ​មាន​វិធី​ណា​ដែល​អាច​ពង្រីក​ទំហំ​អក្សរ​នេះ​បាន​ទេ?
    ខ្ញុំ​មាន​សំនួរ​មួយ​ទៀត​ចង់​សួរថា​តើ មាន​ពុម្ភអក្សរខ្មែរ Unicode ថ្មីៗ​ក្រៅពី ប៊ុន្មាន​ប្រភេទដែលបានចេញកន្លង​មកទេ? ខ្ញុំ​គិត​ថា KhmerOs គួរតែបង្កើត គំរូម៉ូតអក្សរ​ថ្មីៗ​ដូច​ជា​ប្រភេទ​អក្សរ​ឆ្លាក់​ជា​ដើម ដើម្បី​បំពេញ​តំរូវការ​ប្រើ​ប្រាស់​របស់​អក្សរ​ សិស្ស​ និស្សិត និង​អ្នក​បោះពុម្ភ​កាសែត ទស្សនាវដ្ដី ដើម្បីទាក់ទាញអារម្មណ៍អ្នកអាន អោយ​ចូល​ចិត្ដ​អាន។ វាអាច​ជាការ​ចូល​រួម​ចំណែក​ក្នុងការ​បង្កើន​ការអាន​របស់​សិស្ស និស្សិត ផង​ដែរ។
    សូម​អរគុណ ពីខ្ញុំ ប៊ុនណា

    • សួស្ដី​ប៊ុនណា! ដើម្បី​បង្ហាញ​ឲ្យ​ពុម្ពអក្សរ​ធំ​ឬ​តូច​ក្នុង​ Skype យើង​ត្រូវ ៖
      Open Skype => Tools => Options =>IM & SMS =>IM Appearance => Change Font រើស​យក​ពុម្ព​អក្សរ​ Khmer OS ណា​មួយ រួច​យក​ទំហំ​តាម​ពេញ​ចិត្ត។

  5. សួស្ដី ប៊ុណ្ណា
    បញ្ហា​មើល​ឃើញ​អក្សរ​តូច​ៗ វា​ជា​បញ្ហា​របស់​កុំព្យូទ័រ​របស់​អ្នក​ទេ ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ដែល​មាន​នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​មិន​មែន​ជា​ពុម្ពអក្សរ​របស់​ខ្មែរ​អូអេស​ទេ វា​ជា​ពុម្ពអក្សរ​ដូនពេញ​ដែល​វា​យក​ទំហំ​តាម​លីមូន ។ បើ​សិន​ចង់​មើល​ឃើញ​ធំ​ធម្មតា​វិញ​តម្រូវ​ឲ្យ​ប៊ុណ្ណា​ដំឡើង​ពុម្ពអក្សរ​របស់​ខ្មែរ​អូអេស​ ហើយ​លុប​ពុម្ព​អក្សរ​ដូន​ពេញ​ចេញ​វិញ និង​ទៅ​ប្ដូរ Driver Keybaord ទៅ​ជា​របស់​ណៃដា (NiDA)​វិញ ។
    បញ្ហា​ធ្វើ​ពុម្ពអក្សរ​យូនីកូដ​ខ្មែរ​បន្ថែម វា​មាន​ការ​លំបាក​បន្តិច​ពីព្រោះ​ក្រុម​ខ្មែរ​អូអេស​ផុត​គម្រោង​អភិវឌ្ឍន៍​ពុម្ពអក្សរ​ទៀត​ហើយ ។ សព្វ​ថ្ងៃ​ក្រុម​ខ្មែរ​អូអេស​កំពុង​ធ្វើ​នៅ​លើ​គម្រោង OSP (Open School Program ) ដែល​បាន​សហការ​ជា​មួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ។ សម្រាប់​ចុះ​បង្រៀន​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​ដល់​គ្រូ និង​សិស្ស​នៅ​គ្រប់​វិទ្យាល័យ​ទូទាំង​ប្រទេស ។

  6. Microsoft has included Khmer Unicode font in their new OS, Windows Vista. However, DaunPenh, Khmer Unicode font, is too small to read. KhmerOS has created many of Khmer Unicode fonts designed by Mr. Danh Hong in an effort to provide a better Khmer Unicode UI font. Among those fonts, we strongly recommend you to use “Khmer OS System” font as default Khmer Unicode font for your Windows Operating System (OS).

    How to replace DaunPenh font with “Khmer OS System” font?

    Step 1: You need to have Khmer OS System font in your system. Click here to download Khmer Unicode installer from KhmerOS for your Windows Vista, so you will have Khmer OS fonts in your system. Click here to see how to install Khmer Unicode in your Vista.

    Step 2: Download registry file from here and install it into your computer.

    For advance users who know about Windows Registry. Below is the code.

    [HKEY_LOCAL_MACHINESOFTWAREMicrosoftWindows NTCurrentVersionFonts]
    “Daunpenh (TrueType)”=-
    [HKEY_LOCAL_MACHINESOFTWAREMicrosoftWindows NTCurrentVersionFontSubstitutes]
    “DaunPenh”=”Khmer OS System”

    Step 3: Restart your computer.

  7. អរគុណដែល​បាន​ចែក​រំលែក ខ្ញុំ​ដើរ​រក​កម្មវិធីនេះ​ពីរ​បីថ្ងៃ​ហើយ គិតកំពុងតែ​រៀន​ប្រើ​កក្តារចុច​បែប​ Pan Localize ហើយ​តើហ៍…អរគុណ​ច្រើន អរគុណម្តង​ទៀត​សម្រាប់​ការ​ចែក​រំលែក…

  8. សួស្ដី​បង​សម្បត្តិ​ម្ដង​ទៀត! កាល​ពី​ឆ្នាំ​ទៅ​មិញ​ខ្ញុំ​បាន​សួរ​​សំណួរ​អំពី របៀប​ប្ដូរ Start Menu ក្នុង XP រួច​មក​ហើយ, ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​រក​​ឃើញ​នូវ​វិធី ធ្វើ​នោះ​ទេ តាម​ការ​ដែល​ខ្ញុំ​ដឹង​នោះ គឺ​មាន Theme មួយ​ធ្វើ​ឡើង​ជា​ភាសា​ខ្មែរ តើ​បង​សម្បត្តិ​មាន​​ស្គាល់ Link ណា​សម្រាប់​ឲ្យ​ខ្ញុំ Download ដែរ ឬទេ? ​តាម​ការ​ដែល​ខ្ញុំ​បាន ស្វែង​រក​ក្នុង Google នោះ​ខ្ញុំ​ឃើញ​មាន​នៅ​ក្នុង ទំព័រ​មួយ ​ប៉ុន្តែ​មិន​អាច Download បាន​សោះ​ព្រោះ​ត្រូវ ចុះ​ឈ្មោះ​ហើយ បង​លុយ​ទៀត​ផង, ខ្ញុំ​អត់​មាន Visa Card ដូច​នេះ​មិន​អាច ទាញ​យក​បាន​ទេ បើ​បង​សម្បត្តិ​ស្គាល់ Link ឬ​មាន​ Theme ហ្នឹង​សូម​ជួយ​ប្រាប់​ខ្ញុំ,

ទំលាក់ មួយចំលើយតប ទៅ សម្បត្តិ បោះ​បង់​ការ​ឆ្លើយ​តប